ឃាត់ខ្លួនជនជាតិវៀតណាម២នាក់ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញៈ នៅថៃ្ងទី២៨ ខែកក្កដា ឆាំ្ន២០២០ វេលាម៉ោង០៩និង០០នាទី កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ជាក់សែ្តង ដែលបានប្រព្រឹត្តបទលើ្មសរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវព្រះមុនីវង្ស កែងផ្លូវ៣៦០ ភូមិ០៧ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពញ ។ ជនសង្ស័យ២នាក់១-ឈ្មោះ វ៉ាន់ រ៉ាវី ហៅ យ៉ាវ…

កម្លាំងអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ស្រាវជ្រាវឃាត់ជនជាតិវៀតណាម២នាក់ លួចលុយ ក្នុងផ្ទះសំណាក់

ភំ្នពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ បានស្រាវជ្រាវឃាត់ខ្លួនជនជាតិវៀតណាម ២នាក់ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ វេលាម៉ោង០០និង៣០នាទី នៅចំណុចផ្លូវ90 កែងព្រះស៊ីសុវត្ថិ ភូមិ១១ សង្កាត់ស្រះចក ។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ បន្ទាប់ពីមានពាក្យ បណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ…

Update៖ កម្លាំងនគរបាលឃាត់ខ្លួននារី រកស៊ីផ្លូវភេទម្នាក់ទៀត ករណីលួចលុយ…

ភ្នំពេញៈ សមត្ថកិច្ចឲ្យដឹងថា នៅវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នគរបាលរដ្ឋបាលស្រះចកបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុខ អ៊ាងមួយ ភេទស្រី អាយុ ២៩ឆ្នាំ មុខរបររកស៊ីផ្លូវភេទ ស្នាក់នៅផ្ទះលេខ៧៧៨ ផ្លូវលំ ភូមិក្រោលគោ សង្កាត់គីឡូ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពីបទលួចកាបូបលុយ កាលពីថ្ងៃទី១…

កុំចេះតែហ៊ាន! ស្រ្តីជនជាតិវៀតណាមម្នាក់ យកខ្សែកកាឡៃ ទៅដូរយកបន្តោងខ្សែកមាសសុទ្ធ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ពោធិ៍សាត់ៈ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៩និង៣០នាទី មានករណីឆបោក នៅត្រង់ចំណុចផ្សារសាមគ្គីក្រគរ ស្ថិតក្នុងភូមិអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ បង្កឡើងដោយជនសង្ស័យឈ្មោះ ង្វៀង ធីទៀង ភេទស្រី អាយុ៥៤ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ជនសង្ស័យបានមកពីខេត្តសៀមរាប ស្នាក់នៅផ្ទះបណ្ដែតទឹក…

បង្ក្រាបល្បែងស៊ីសងខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់

ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ស្តីពី​ករណី បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ (កន្ទុយលេខ ឆ្នោត​វៀតណាម) ជាក់ស្តែង នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ភូមិ​ព្រែក​ថ្មី១ សង្កាត់ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ សមត្ថកិច្ច​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣នាក់៖ ១-ឈ្មោះ​ចក់ ស្រីមុំ ភេទ​ស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ…

ស្ត្រីរកស៊ីផ្លូវភេទម្នាក់ ត្រូវបានជនជាតិវៀតណាម ធ្វើការឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ច រឿង លួចលុយចំនួន ២ពាន់ដុល្លារ

ភ្នំពេញៈ បុរសជាជនជាតិវៀតណាមម្នាក់ បានយកស្ត្រីរកស៊ីផ្លូវភេទ ២នាក់ ទៅដេកនៅផ្ទះសំណាក់មហាសម្បត្តិ ក្នុងតម្លៃ ៥០$ ប៉ុន្តែពេលចេញមកវិញ បានបាត់លុយអស់ ២,០០០ ដុល្លារ ទើបរយៈពេល ២០ថ្ងៃ បុរសជនជាតិវៀតណាម បានឃើញស្ត្រីខាងលើ ក៏ចាប់ប្រគល់ ឲ្យសមត្ថកិច្ចម្នាក់ ខណៈម្នាក់ទៀតរត់គេចខ្លួនបាត់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង…

សមត្ថកិច្ចបង្រ្កាបការជួញដូរគ្រឿងញៀន ២ករណី ដកហូតវត្ថុតាងប្រមាណ ២គីឡូក្រាម ឃាត់ខ្លួនជនសង្ស័យជនជាតិខ្មែរ និងវៀតណាម ២នាក់

ភ្នំពេញៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញប្រតិបត្តិការបង្រ្កាបករណីជួញដូរគ្រឿងញៀន ០២ករណីផ្សេងគ្នាក្នុងរាជធានីភ្នំពេញ ដកហូតវត្ថុតាងគ្រឿងញៀន០២កញ្ចប់ថង់ធំស្មើនឹងទម្ងន់ប្រមាណ ០២គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនជនជាតិខ្មែរ និងជនជាតិវៀតណាម០២នាក់ នៅក្នុងខណ្ឌទួលគោក និងខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤…

នគរបាលព្រហ្មទណ្ឌចាប់ខ្លួនជនសង្ស័យម្នាក់ពីបទល្មើសមេកក់កន្ទុយលេខ

កណ្តាលៈ កើតហេតុថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២និង៣០នាទីចំណុចផ្សារ គគីរធំ ស្ថិតក្នុងភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនសង្ស័យ០១នាក់ ឈ្មោះ សេង វណ្ណា ភេទស្រីអាយុ៣២ឆ្នាំជនជាតិខ្មែរ មុខរបរកត់ឆ្នោតមានទីលំនៅភូមិរាំងដេក ឃុំគគីរធំស្រុកកៀនស្វាយ ខេត្តកណ្ដាល (ឃាត់ខ្លួន)។ វត្ថុតាងចាប់យក៖…

ជនជាតិវៀតណាម៣នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀនជាង២០០កញ្ចប់

ភ្នំពេញៈ មុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌឫស្សីកែវ ចុះធ្វើការបង្រ្កាបនៅទីតាំងជាក់ស្តែង ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ ព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀនជាង២០០កញ្ចប់ និងសម្ភារៈសម្រាប់សេពមួយចំនួនផងដែរ ។ ការបង្រ្កាបនេះធ្វើឡើងនៅចំណុចផ្លូវលំ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០…

ជនជាតិវៀតណាមម្នាក់ ជាមុខសញ្ញាដឹកជញ្ជូនគ្រឿងញៀនចំនួន ១១គីឡូឆ្លងដែន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ស្វាយរៀងៈ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១០និង៣០នាទី នៅចំណុចវព្រៃរបោះចន្លោះបង្គោលព្រំដែនលេខ169-170 ស្ថិតក្នុងភូមិតាបឹប សង្កាត់/ក្រុងបាវិត ខេត្តស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោអែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិតបានធ្វើការបង្រ្កាបមុខសញ្ញាដឹកជញ្ជូនគ្រឿងញៀន បម្រុងឆ្លងដែនឃាត់ខ្លួនបានម្នាក់និងដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យថ្នាំញៀនមេតំហ្វេតាមីនចំនួន ១១ដុំធំប្រមាណ ១១គីឡូ(វេចខ្ចប់កញ្ចប់តែ១១កញ្ចប់ដាក់ក្នុងកាបូបស្ពាយពណ៌ខ្មៅ) មានមុខសញ្ញាសង្ស័យចំនួន ២នាក់ជិះម៉ូតូម៉ាក YAMAHA…