ម្ចាស់ស្រវឹងស្រា បើករថយន្តព្រូស បុករបាំងថ្មពុះចែកទ្រូងផ្លូវច្រកចូលផ្លូវក្រោមដី ស្ពានអាកាស៥មករា រងការខូចខាត

ភ្នំពេញៈ នាវេលាម៉ោង ១០និង៥០នាទីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្ត បើកបុករបាំងថ្មពុះចែកទ្រូងផ្លូវច្រកចូលផ្លូវក្រោមដីស្ពានអាកាស៥មករា តាមបណ្ដោយផ្លូវ២៨៩ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ ស្រវឹងបើកបររថយន្តមួយគ្រឿងម៉ាក តូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AT-8161 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៨៩…

បុរសម្នាក់បើកម៉ូតូបុកពីក្រោយរថយន្ត បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ នាវេលាម៉ោង ៩យប់ថ្ងៃទី៦ ខែតុលា ​ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដំណើររឿង៖ នៅមុនពេលកើតហេតុគេឃើញ បុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក ហ្វត់រ៉ែនជ័រ ពណ៌ស គ្មានស្លាកលេខ ដែលធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ពីលិចទៅកើត លុះដល់ចំណុចកើតហេតុ…

ជនសង្ស័យដកកាំភ្លើងបាញ់១គ្រាប់ គំរាមអ្នកជិះម៉ូតូដេញតាមពីក្រោយ បន្ទាប់ពីពួកគេលួចកាច់សោកម៉ូតូមិនបានសម្រេច

ភ្នំពេញៈ នៅវេលាម៉ោង០៨និង៥០នាទីយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ មានករណីជនសង្ស័យ០២នាក់ ជិះម៉ូតូធ្វើសកម្មភាព លួចកាច់សោកម៉ូតូបុគ្គលិកញ៉ាំ២៤ ឈប់ចតចូលទៅយកម្ហូបក្នុងហាងមិនបានសម្រេច ជិះគេចខ្លួនដកកាំភ្លើងបាញ់១គ្រាប់គំរាម ពលរដ្ឋជិះម៉ូតូដេញតាម បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងស្ថិតត្រង់ចំណុចមុខហាងណាយស៍ប៊ឺរហ្គឺរ តាមបណ្ដោយផ្លូវ២៥៣ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះម្នាក់ ជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនញ៉ាំ២៤…

រថយន្តកូរ៉េសង្ស័យហ្រ្វាំងអត់ស៊ី ជ្រុលបុកផាស្អាប់កំពុងឈប់រង់ចាំភ្លើងស្ដុប បណ្ដាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ១២និង៥០នាទីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកូរ៉េ សង្ស័យហ្រ្វាំងអត់ស៊ី ជ្រុលបុកផាស្អាប់កំពុងឈប់រង់ចាំភ្លើងស្ដុប បណ្ដាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ស្ថិតតាមបណ្ដោយផ្លូវ២៧១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ករណីខាងលើនេះ មិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ។ ក្រោយពីកើតហេតុសមត្ថកិច្ចផ្នែកនគរបាលចរាចរណ៍ប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះដល់ទីតាំងវាស់វែងយកវត្ថុតាងដាក់អែមខាង ដើម្បីឲ្យភាគីទាំង២…

ហ៊ីយ៉ាន់ដាយមួយគ្រឿង បើកលឿនដាច់ហ្វ្រាំង បុករះម៉ូតូនិងរថយន្តជាច្រើនគ្រឿង បណ្តាលឲ្យស្រ្តី៣នាក់រងរបួស

ភ្នំពេញៈ នៅវេលាម៉ោង០៧និង៤០នាទីយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្តកូរេមួយគ្រឿង ក្នុងល្បឿនលឿនដាច់ហ្វ្រាំង ជ្រុលទៅបុករះជាច្រើនគ្រឿង បណ្តាលឲ្យនារី៣នាក់រងរបួស ទីតាំងស្ថិតតាមបណ្ដោយផ្លូវ៥៩៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តកូរេមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ…

រថយន្តពីរគ្រឿងបុកគ្នា នៅត្រង់ចំណុចភ្លើងស្តុប បណ្តាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញៈ នៅវេលាម៉ោង០៩និង៤០នាទីយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តហាយលែនឌ័រ មួយគ្រឿង បើកលឿន ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្តម៉ាក Lexus LX570 កំពុងឈប់ស្តុប បណ្តាលឲ្យរងការខូចខាតទាំងសងខាង ទីតាំងស្ថិតតាមបណ្ដោយផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។…

ម៉ូតូហុងដាឌ្រីមបុករថយន្ត Masda បើកបត់ត្រឡប់ក្រោយ បណ្តាលឲ្យបុរស ២នាក់ រងរបួសធ្ងន់

ភ្នំពេញៈ បុរសពីរនាក់ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿង បោះពួយយ៉ាងលឿនខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្ត MasdaBT-50 មួយគ្រឿង ដែលកំពុងបត់ត្រឡប់ក្រោយចំពាក់កណ្ដាលពេញទំហឹង ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១រំលងអាធ្រាត្រថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ត្រង់ចំណុចខាងមុខមន្ទីរពេទ្យកុមារជាតិ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក MasdaBT-50…

បុរសម្នាក់បើករថយន្តតូយ៉ូតាព្រូស ដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យបុកទ្រូងផ្លូវរងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង០៣និង៣០នាទីទៀបភ្លឺថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់បើករថយន្តតូយ៉ូតាព្រូស មួយគ្រឿង ដោយខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់អស់ពីរកង់ ទីតាំងស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុគេឃើញបុរស០២នាក់ បើកបររថយន្តមួយគ្រឿងម៉ាក តូយ៉ូតាព្រូស ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ…

បុរសម្នាក់ជិះម៉ូតូលឿន ជ្រុលទៅបុករថយន្តបត់ឆ្លងផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញៈ កាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម មួយគ្រឿង បោះពួយយ៉ាងលឿន ជ្រុលទៅបុករថយន្តហ្វត មួយគ្រឿង កំពុងបត់ឆ្លងផ្លូវ បណ្តាលឲ្យរងការរបួសធ្ងន់ និងរងការខូចខាត ទីតាំងស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី កែងនឹងផ្លូវ២៥៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។…

ចិនស្រវឹងស្រាបើករថយន្តឡិចស៊ីស RX300 បុកបង្កាន់ដៃស្ពានអាកាស៧មករា បណ្តាលឲ្យក្រឡាប់ផ្ងារជើង

ភ្នំពេញៈ កាលពីវេលាម៉ោង៣និង១០នាទីទៀបភ្លឺថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ជនជាតិចិនស្រវឹងបើករថយន្តឡិចស៊ីស RX300 មួយគ្រឿង ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកបង្កាន់ដៃ ស្ពានអាកាស៧មករា បណ្ដាលឲ្យក្រឡាប់ផ្ងារជើងរងការខូចខាត ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុគេឃើញ បុរសម្នាក់បើកបររថយន្ត មួយគ្រឿងម៉ាក ឡិចស៊ីស RX300…