សង្ស័យភ្លើងប្រចណ្ឌ! ខឹងប្រពន្ធចូលផ្សារយូរពេក វាយប៉ោងក្បាលពីក្រោយផ្អើលទាំងព្រឹក

ភ្នំពេញៈ កណីហិង្សាមួយដែលបណ្តាលឲ្យ ស្ត្រីចំណាស់ម្នាក់រងរបួសប៉ោងក្បាលពីក្រោយ បន្ទាប់ពីលោកប្តី ប្រើប្រាស់មួកសុវត្តិភាពវាយយ៉ាងចាស់ដៃ សង្ស័យភ្លើងប្រច័ណ្ឌ ខឹងព្រោះចូលផ្សាររកទិញម្ហូបយូរពេក បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងផ្សារពោធិចិនតុង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ជនដៃដល់ជាប្តីមានឈ្មោះវ៉ៃ យ៉ាងប៊ិន អាយុ៣២ឆ្នាំ មុខរបរ ដើរទិញអេតចាយ…

ខ្ទេចតែម្តង! រថយន្តRX300 មួយគ្រឿងបុកគ្នាជាមួយរុឺម៉កកង់បីកំពុងដឹកស្រារបៀរពេញទំហឹង

ភ្នំពេញៈ ហេតុការណ៍មួយដែលបុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តម៉ាកRX300 មួយគ្រឿងបុកគ្នាជាមួយរុឺម៉កកង់បីកំពុងដឹកស្រារបៀរពេញទំហឹង បណ្តាលឲ្យឡាប់ផ្ងារជើងបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣ និង៤០នាទីរសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅក្នុងសង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តម៉ាក Lexus Rx300 មួយគ្រឿងពាក់ស្លាក់លេខ ភ្នំពេញ 2AP-1148 ទិសដៅពីជើងទៅត្បូង…

ជនសង្ស័យ ៣នាក់ ឆក់ទ្រព្យសម្បត្តិមន្ត្រីពន្ធដារ និងនគរបាល ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ កាលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ កម្លាំងជំនាញរបស់ការិយាល័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ) ចំនួន ៣ករណី ចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព និងចាប់យកភស្តុតាងជារបស់ជនរងគ្រោះ បញ្ជូនមការិយាល័យចាត់ការតាមនីតិវិធី មាន ៖ ករណីទី១៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបដៃពណ៌ខ្មៅ) នៅចំណុចមុខហាងកាហ្វេប៉ោយប៉ែត…

អាល់កុលក្លែងក្លាយ ជាច្រើនកាន នៅឃ្លាំងស្តុកទំនិញមួយកន្លែង ត្រូវបានមន្ត្រីជំនាញដកហូត និងបំផ្លាញចោល

ភ្នំពេញៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃចន្ទ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ មន្រ្តីសាខា ក.ប.ប រាជធានីភ្នំពេញ សហការជាមួយកម្លាំងចម្រុះ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ…

ករណីបុរសម្នាក់ ដេកស្លាប់ក្នុងសាលាវិទ្យាល័យច្បារអំពៅ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីបុរសម្នាក់មានវ័យប្រហែល ៣៦ឆ្នាំ មានកូន ៣នាក់ ដេកស្លាប់ក្នុងសាលាវិទ្យាល័យច្បារអំពៅ ហើយខណៈពេលនេះ សមត្ថកិច្ចបានចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យសាកសព ។ មូលហេតុ៖ មិនទាន់ដឹង។…

បុរសម្នាក់បើករថយន្តម៉ាស់ស្ដារ ពាក់ផ្លាកលេខ នគរបាល2-4013 បុកស្លាកប៉ាន់ណូ និងបង្គោលភ្លើង

ភ្នំពេញៈ នៅវេលាម៉ោង ១២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តបើកបុកខឿនសួនច្បារ និងបង្គោលភ្លើង ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ រថយន្តបង្កម៉ាក ម៉ាស់ស្ដារ ពណ៌ស ពាក់ផ្លាកលេខ នគរបាល2-4013 បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីច្បារអំពៅទៅកៀនស្វាយ បានបុកស្លាកប៉ាន់ណូ…

ករណីសមត្ថកិច្ចផ្ដល់ជូន មួកសុវត្ថិភាពមួយដល់ក្មេងប្រុសម្នាក់ ដោយមិនបានធ្វើការផាកពិន័យអ្វីឡើយ

ភ្នំពេញៈ បុរសម្នាក់បានបើកម៉ូតូដឹកកូនប្រុសអាយុ ១១ឆ្នាំ (កូនមិនមានមួកសុវត្ថិភាព) ធ្វើដំណើរឆ្លងកាត់គោលដៅត្រួតពិនិត្យជាតិស្រវឹង និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈ PTT ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៩និង០០នាទីយប់ ត្រូវបាន លោកវរសេនីយ៍ឯក…

ជនសង្ស័យចំនួន ០៤ នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលួច និងប្រើប្រាស់គ្រឿងញៀន

ភ្នំពេញៈ កាលពីថ្ងៃទី២២ និងថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២០ កម្លាំងជំនាញរបស់ការិយាល័យ បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស ចំនួន០៣ ករណី ត្រូវបញ្ជូនមកការិយាល័យ ចាត់ការតាមនីតិវិធីមាន ៖ ករណីទី១ ៖ អំពើលួច…

ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ចែកចាយបង្ហោះរូបភាពអាសអាភាស

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ស្រ្តីជនជាតិវៀតណាមម្នាក់ បានផលិត ចែកចាយបង្ហោះរូបភាពអាសអាភាស បានសម្រេច ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន នៅចំណុចសិប្បកម្មធ្វើតុ-ទូ ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៤-០៤-២០២០ វេលាម៉ោង១៧និង០០នាទី។ ជនសង្ស័យឃាត់ខ្លួនឈ្មោះ ង្វៀង ធីម៉ាំង ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិវៀតណាម…

រថយន្ត ៣គ្រឿង បុកគ្នា បណ្ដាលឲ្យមនុស្សប្រុសស្រីខ្មែរជប៉ុន ៥នាក់ រងរបួសស្រាល

កណ្ដាលៈ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១និង៣៦នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ២១-២២ ត្រង់ចំណុចមុខឡឥដ្ឋព្រាបកុយ ស្ថិតក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ សភាពនៃរឿងហេតុ៖ នៅថ្ងៃកើតហេតុខាងលើមានរថយន្តមួយគ្រឿងម៉ាក តាកូមា ពណ៌ទឹកមាស…