ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីឆក់ទូរស័ព្ទ

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទ) ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៣និង២០នាទី នៅចំណុចមុខផ្សារអ៊ីអន១ ផ្លូវលេខ៣០៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ករណីប៉ុនប៉ងលួច

ភ្នំពេញៈ យោងតាមផេករបស់ ស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ ម៉ោង០២ និង០០នាទី រំលងអាធ្រាត សមត្ថកិច្ចល្បាតក្នុងមូលដ្ឋាន មកដល់ចំណុចនៅមុខផ្ទះគ្មានលេខ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ក៏ឃើញជនសង្ស័យចំនួន ០២នាក់ កំពុងជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ក្រហម គ្មានផ្លាកលេខ…

លួចម៉ូតូបងប្អូន​តែនៅតែរត់មិនរួច

កណ្តាលៈ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០២និង៣៥នាទីទាបភ្លឺ នៅចំណុច :ផ្ទះជួល ភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនរងគ្រោះ ចំនួន០១នាក់ឈ្មោះ វិត ប៊ុនធឿន ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ…

អាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ

ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យឃាត់ខ្លួន ពាក់ព័ន្ធករណីលួចម៉ូតូមួយគ្រឿងម៉ាក SCOOPYi ពណ៌ខ្មៅ ផ្លាកលេខ តាកែវ 1T-6008 កាលពីវេលាម៉ោង ៧និង២០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ នៅចំណុចតារាងបាល់ទះ (ម៉ាយហ្វមស្ពត) ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ…

ឃាត់ខ្លួនជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ធ្វើសកម្មភាព លួចម៉ូតូបុគ្គលិកធនាគារអេស៊ីលីដា

ភ្នំពេញៈ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០៧និង១០នាទីមានជនសង្ស័យ២នាក់ បានធ្វើសកម្មភាពលួចម៉ូតូបុគ្គលិកធនាគារអេស៊ីលីដាម្នាក់ ស្ថិតនៅក្នុងភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ចាន់ សុខបញ្ញា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកធនាគារអេស៊ីលីដា ស្នាក់នៅផ្ទះលេខ៥៩ ផ្លូវ៦៤០…

សមត្ថកិច្ចនឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូសណ្តោងរ៉ឺម៉ក

យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ម៉ោង០៣និង៣០នាទី រំលងអាធ្រាត ជនរងគ្រោះឈ្មោះ ពេជ្រ ជីវ័ន្ត ភេទ ប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិ តាងៅ…

ជនជាតិចិន បើករថយន្តលុចស៊ីស RX300 បំពានភ្លើងស្តុប ត្រូវរថយន្ត Mercedes បុកក្រឡាប់ផ្ងារជើងខ្ទាតទៅបុកម៉ូតូ របួសបាក់ជើងប្រុសស្រី ២នាក់

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿង បុកគ្នាពេញទំហឹង រួចខ្ទាតទៅប៉ះម៉ូតូ បណ្តាលឲ្យបងប្អូនប្រុសស្រី ២នាក់ រងរបួសបាក់ទាំងពីរនាក់។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១០យប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយមហាវិថីព្រះនរោត្ដម កែងនឹងផ្លូវ២១៤ ត្រង់ចំណុចស្តុបវិទ្យាល័យចតុមុខ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនរងគ្រោះទី១…

មន្ត្រីនគរបាល បើករថយន្តបុកម៉ូតូពេញទំហឹង បណ្តាលឲ្យរងរបួសបាក់ជើងមនុស្ស២នាក់ នៅខណ្ឌច្បារអំពៅ

ភ្នំពេញៈ នៅវេលាម៉ោង១២និង០០នាទីឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តមួយគ្រឿង បុកម៉ូតូពេញទំហឹង បណ្តាលឲ្យរងរបួសបាក់ជើងមនុស្ស២នាក់ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភំ្នពេញ ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កខាងលើ និងម៉ូតូជនរងគ្រោះ បានបើកបរដែលទិសដៅបញ្ច្រាសគ្នា លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបុកម៉ូតូពេញទំហឹង…

បុរសម្នាក់ ជិះម៉ូតូបុកថ្ម បណ្ដាលឲ្យដួលស្លាប់ភ្លាមៗ នៅខណ្ឌច្បារអំពៅ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១១ និង៥០នាទីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ស្ថិតបណ្ដោយផ្លូវកោះនរាន៍ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយបុរសម្នាក់ បានជិះម៉ូតូបុកថ្ម បណ្ដាលឲ្យដួលស្លាប់មួយរំពេច។ មូលហេតុ៖ មិនទាន់ដឹងនោះទេ៕

ឃើញម៉ូតូគេ ចតទុកហាងភ្លេចដកសោ ឆ្លៀតឱកាសល្អជនសង្ស័យ២នាក់ ធ្វើសកម្មភាពលួចបានសម្រេច តែចុងក្រោយ…

ភ្នំពេញៈ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០២នាក់ ទៅតុលាការ បន្ទាប់ពួកគេធ្វើសកកម្មភាពលួចម៉ូតូ០១គ្រឿង ម៉ាកToday ពណ៌លឿង គ្មានផ្លាកលេខ។ មុនឈានដល់ការឃាត់ខ្លួនជននេះ សមត្ថកិច្ចជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ បានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតនៅវេលាម៉ោង ២២…