អាវុធហត្ថក្រុងបាត់ដំបងចាប់ខ្លួនជនសង្ស័យ២នាក់ករណីជួញដូរដោយខុសច្បាប់

បាត់ដំបងៈ យោងតាមផេករបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងបានឲ្យដឹថា អនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង នៅថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ ២០២២ វេលា ម៉ោង០៣:១០នាទី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង បានចុះបង្រ្កាបបទល្មើសជាក់ស្ដែង នៅចំណុចក្រុមទី០៩ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង…

Update៖ នារីស្រស់ស្អាតជាអ្នកលក់អនឡាញម្នាក់ សង្ស័យមានវិបត្តិក្នុងគ្រួសារ ធ្លាក់ពីលើអាគារខុនដូស្លាប់ បន្សល់ទុកប្អូន ២នាក់ យំឱបម្ដាយមីងពោលពាក្យថា តើបានអ្នកណារកស៊ីចិញ្ចឹមខ្ញុំទៀត?

ភ្នំពេញៈ នាវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ មានករណីនារីម្នាក់ធ្លាក់ពីលើអាគារខុនដូមួយកន្លែង បណ្ដាលឲ្យស្លាប់ភ្លាមៗ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ នារីរងគ្រោះឈ្មោះ មួយ ទៀង ហៅក្រៅ អាជូ ភេទស្រី អាយុ ២២ឆ្នាំ មុខរបរ អ្នកលក់អនឡាញ…

ក្មេងស្រីម្នាក់ធ្លាក់ពីលើអាគារមួយកន្លែងបណ្តាលឲ្យស្លាប់ភ្លាមៗ

ភ្នំពេញៈ (ព័ត៌មានបឋម) ករណីក្មេងស្រីអាយុ១៧ឆ្នាំធ្លាក់ពីអាគារមួយកន្លែងបណ្តាលអោយស្លាប់បាត់បង់ជីវិតភ្លាមៗបង្កការភ្ញាក់ផ្អើលកាលពី វេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ទីតាំងស្ថិតនៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ៕  

ជនសង្ស័យ២នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់កាបូប ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនម្នាក់

កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៧និង២០នាទី ករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ចំណុចផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ២៦-២៧ ភូមិពញាឮ ឃុំ ពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ។…

កម្លាំងសមត្ថកិច្ចនគរបាល ឃាត់ខ្លួនជនសង័្សយចំនួន៣នាក់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិពលរដ្ឋ

បាត់ដំបងៈ កាលពីថ្ងៃអង្គារ ១៣រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព .ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ចន្លោះពីម៉ោង២១និង០០នាទីរហូតដល់វេលាម៉ោង០៦និង០០នាទីភ្លឺថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ មានករណីលួច មានស្ថានទម្ងន់ទោស (គាស់តូបយកសម្ភារៈ) មួយបានកើតឡើង ដែលករណីនេះ ប្រព្រឹត្តនៅចំណុចក្រុមទី២២…

ក្រុមមុខសញ្ញាធ្វើសកម្មភាព ប្លន់ទ្រព្យសម្បត្តិពលរដ្ឋ នៅស្រុកថ្មគោល និងស្រុកបវេល ៣នាក់ ត្រូវសមត្ថកិច្ចបង្រ្កាបឃាត់ខ្លួន

បាត់ដំបងៈ អនុវត្តតាមយោបល់ដឹកនាំរបស់លោកសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ទោ ភួង ចន្ទតារា ស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងដោយបានការសម្របសម្រួលលើនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ កាលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២…

បុរសម្នាក់បើករថយន្តលឿន ដល់ផ្លូវកោងបួងចង្កូតជ្រុលទៅបុកលូ បណ្តាលឲ្យដាច់កង់ក្រឡាប់ផ្ងារជើង

ភ្នំពេញៈ នៅវេលាម៉ោង១និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាកចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្តស៊េរីទំនើប fordranger មួយគ្រឿងក្នុងល្បឿនលឿនដល់ផ្លូវកោង បួងចង្កូតជ្រុលទៅបុកលូពេញទំហឹង បណ្តាលអោយក្រឡាប់ផ្ងារជើង ស្ថិតតាមបណ្តោយផ្លូវបុរីអង្គរ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ នៅមុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើប fordranger ពណ៌ស…

កម្លាំងនគរបាលក្រុងសៀមរាប​ បង្រ្កាបជនសង្ស័យ០៣នាក់​ ករណីគាស់ហាងយីហោ​ ពីង ពីង យកទូរស័ព្ទ

សៀមរាបៈ​ យោងតាមផេក អធិការដ្ឋាននគរបាល ក្រុងសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៣និង២០នាទី​យប់ នៅចំណុចហាងលក់ទូរស័ព្ទដៃ យីហោ​ ពីង ពីង ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប មានករណីអំពើលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយយកទូរស័ព្ទ) របស់ជនរងគ្រោះឈ្មោះ ហ.ស.ណ…

ផ្ទះពលរដ្ឋចំនួន១៤ល្វែងត្រូវឆេះខ្ទេចនៅក្រុងបាត់ដំបង

បាត់ដំបងៈ យោងតាមផេករបស់ អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា អគ្គិភ័យដ៏សន្ធោរសន្ធៅបានលេបត្របាក់លំនៅឋានអស់ជាច្រើនល្វែងកាលពីវេលាម៉ោង០៥និង២០នាទីល្ងាច ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ នៅម្ដុំផ្លូវលេខ១ និងលេខ១កន្លះ (ខាងជើងផ្សារណាត់៥០ម៉ែត្រ)ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលគេអះអាងថាបានផ្ដើមចេញពីផ្ទះលក់ពូកដ៏ធំមួយតែគេមិនទាន់ដឹងពីមូលហេតុនៅឡើយទេ។ យោងតាមរបាយការណ៍បឋមរបស់សមត្ថកិច្ចដែលបានស្រង់ក្រោយពេលកើតហេតុបានឲ្យដឹងថាលំនៅឋានដែលខូចខាតទាំងស្រុងមានចំនួន១៤ល្វែងដែលភាគច្រើនធ្វើពីឈើថ្មនិងស័ង្កសីតែនៅមានលំនៅឋានមួយចំនួនទៀតដែលរងផលប៉ះពាល់ដោយសារអណ្ដាតភ្លើង។អគ្គិភ័យដ៏មហន្តរាយនេះបានផ្ដើមចេញពីផ្ទះលក់ពូកដ៏ធំមួយនៅចំកណ្ដាលនៃទីតាំងកើតហេតុដែលថៅកែពូកនោះឈ្មោះអ៊ាអេងហុងភេទប្រុសអាយុ៧០ឆ្នាំ។ បើតាមការពិនិត្យជាក់ស្ដែងអ្វីដែលសេសសល់នោះគឺមានតែសសរឈើនិងដែកស័ង្កសីប៉ុណ្ណោះ។រីឯសម្ភារៈដទៃៗទៀតបានក្លាយជាផេះផង់អស់ទៅហើយ។អាជ្ញាធរនិងមន្ត្រីជំនាញហាក់មិនទាន់វាយតំលៃអំពីតុល្យការនៃការខូចខាតនៅឡើយទេព្រោះមើលទៅហាក់មានសភាពធ្ងន់ធ្ងរពេក។ លោកវរសេនីយ៍ឯកគឹមប៊ុនធឿនប្រធានការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានអោយដឹងថាបើតាមការពិនិត្យលើទិដ្ឋភាពជាក់ស្ដែងអាចខាតបង់ធ្ងន់ធ្ងរណាស់ហើយពេលនេះទាំងអាជ្ញាធរទាំងមន្ត្រីជំនាញកំពុងសហការគ្នាចុះត្រូតពិនិត្យនិងធ្វើការស្រាវជ្រាវរកមូលហេតុនៃអគ្គីភ័យនេះ។ ករណីនេះរថយន្តពន្លត់អគ្គីភ័យចេញអន្តរាគមន៍ពន្លត់ចំនួន០៧គ្រឿង(ប្រើប្រាស់ទឹកអស់ចំនួន២៤រថយន្តមកពីស្រុកថ្មគោលស្រុកសង្កែនិងស្រុកឯកភ្នំផងបានផ្គុំគ្នាបាញ់ពន្លត់និងបាញ់ទប់ស្កាត់៕  

អគ្គិភ័យឆាបឆេះឃ្លាំងជួសជុលរថយន្តមួយកន្លែងបណ្ដាលឲ្យខូខាត៣គ្រឿង

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះយានដ្ឋានជួសជុលរថយ្តមួយកន្លែងបណ្ដាលឲ្យឆេះរថយន្តអស់ចំនួន៣គ្រឿងក្រោយពីកើតហេតុបានបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងដើម្បីជួយអន្តរាគមន៍បាញ់ពន្លត់។ គ្រោះអគ្គិភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅក្បែរស្តុបឯកឧត្តមជាសុផារ៉ា តាមបណ្ដោយផ្លូវលេខ៥៩៨ ក្នុងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯកព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់ពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថាដោយមានការរាយការណ៍ពីប្រជាពលរដ្ឋមកកាន់លេខទូរស័ព្ទHotlineរបស់យើងភ្លាមៗនោះលោកក៏បានបញ្ជាឲ្យកម្លាំងជំនាញគ្រប់គោលដៅទាំងអស់ក្នុងរាជធានីភ្នំពេញចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ភ្លាមៗផងដែរ។ លោកនាយការិយាល័យបានបញ្ជាក់ថាដោយនៅក្នុងរង្វង់ប្រតិបត្តិការនេះគឺកម្លាំងសមត្ថកិច្ចរបស់យើងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងក្នុងនោះរួមមានរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញចំនួន២២គ្រឿងប្រើប្រាស់ទឹកអស់២២ឡានស្មើរនឹង៨៨ម៉ែត្រគូប,រថយន្តជំនួយមកពីសាលាខណ្ឌឫស្សីកែវចំនួន១គ្រឿងមិនបានប្រើប្រាស់ទឹក,រថយន្តក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារចំនួន៦គ្រឿងមិនបានប្រើប្រាស់ទឹក,រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១គ្រឿងមិនបានប្រើប្រាស់ទឹកទើបបាញ់ពន្លត់ជាស្ថាពរនៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់នាថ្ងៃខែឆ្នាំដដែរ។ លោកវរសេនីយ៍ឯកបានបញ្ជាក់ថាចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះបានឆាបឆេះរថយន្តចំនួន៣គ្រឿងអស់ទាំងស្រុងម៉ាកធុនត្រា១គ្រឿង,ម៉ាកឡិចស៊ីសNX200T១គ្រឿងនិងម៉ាកCRV១គ្រឿងទំហំ(២០ម៉ែត្រx៣០ម៉ែត្រ)សាងសង់អំពីដែកប្រក់ស័ង្កសី។ចំពោះមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះអគ្គិភ័យខាងលើនេះគឺដោយសារតែការឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យ៕    …