អ្នក​គាំទ្រក្រុម​តាលីបង់ ប្រារព្ធ​ពិធីអបអរ​ដែល​សហរដ្ឋ​អាមេរិក​ បាន​ចាកចេញ​ពី​អាហ្វហ្គានីស្ថាន

អ្នក​គាំទ្រ​ក្រុម​តាលីបង់​រាប់ពាន់​នាក់​ កាលពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​ បាន​ចេញ​មក​តាម​ផ្លូវ​នានា​ក្នុង​ទី​ក្រុងកាន់ដាហា (Kandahar) ដែល​ជា​កន្លែង​ចាប់​កំណើត​នៃ​ចលនា​អ៊ីស្លាម​នេះ​ ដោយ​ពួក​គេ​ធ្វើ​ការ​គ្រវី​ទង់​ជាតិ ​និង​ស្រែក​ពាក្យ​ថា «ព្រះ​អស្ចារ្យ​ណាស់» នៅ​ក្នុង​ពិធីអបអរ​មួយដែល​សហរដ្ឋ​អាមេរិក​ បាន​ចាកចេញ​ពី​អាហ្វហ្គានីស្ថាន។ នេះ​បើយោង​ទៅ​លើ​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់​ងារ​ព័ត៌មាន AFP។ រថយន្ត​ជា​ច្រើន​គ្រឿង​ដែល​ចុច​ស៊ីប្លេ​ផង​នោះ​ បាន​មក​ប្រមូល​ផ្តុំ​គ្នា​ក្នុង​ទី​លាន​ប្រមូលផ្តុំ​ដ៏​សំខាន់​មួយ​នៅ​ទីក្រុង​ធំទី​២​របស់​អាហ្វហ្គានីស្ថាន​ ស្រប​ពេល​ដែល​ក្រុម​មនុស្ស​បាន​អបអរ​ដោយ​សំឡេង​សប្បាយ​រីករាយ​ចំពោះ​ការ​ដក​កង​ទ័ព​អាមេរិកចុង​ក្រោយ​ចេញ​ពី​អាហ្វហ្គានីស្ថាន ​បន្ទាប់​ពីសង្គ្រាម​អស់​រយៈពេល​២០​ឆ្នាំ​មក។ ទីក្រុង Kandahar គឺ​ជា​បេះដូង​នៃ​ក្រុម​ជនជាតិ​ភាគតិច Pashtun…

​លោក Joe Biden គ្រោង​នឹង​ថ្លែង​ទៅកាន់​ប្រជាជាតិ​ បន្ទាប់ពី​កងទ័ព​អាមេរិក​ចុង​ក្រោយ​បាន​ដក​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden គ្រោង​នឹង​ថ្លែង​ទៅកាន់​ប្រជាជាតិ​នៅ​ថ្ងៃ​អង្គារ​នេះ បន្ទាប់ពី​កងទ័ព​អាមេរិក​ចុង​ក្រោយ​បាន​ដក​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន និង​បន្ទាប់ពី​សហរដ្ឋ​អាមេរិក​បាន​បញ្ចប់​សង្គ្រាម​ពីរ​ទសវត្សរ៍​ជា​ផ្លូវការ​នៅ​ទីនោះ។ លោក Biden បាន​បញ្ជាក់​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ខ្លី​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​នឹង​និយាយ​ជាពិសេស​អំពី​ការ​សម្រេចចិត្ត​របស់​លោក​នៅ​ក្នុង​ការ​មិន​ពន្យារ​ពេល​វត្តមាន​កងទ័ព​អាមេរិក​នៅ​ក្នុង​ទីក្រុង​កាប៊ុល​ហួស​ថ្ងៃ​ទី ៣១ ខែ​សីហា ដែលជា​កាល​បរិច្ឆេទ​កំណត់​របស់​លោក។ អស់​រយៈពេល​ជាច្រើន​សប្តាហ៍​មក​ហើយ លោក Biden និង​សមាជិក​ដទៃ​ទៀត​នៃ​រដ្ឋបាល​របស់​លោក​បាន​ពិភាក្សា​គ្នា​អំពី​លទ្ធភាព​នៃ​ការ​បន្ត​វត្តមាន​កងទ័ព​នៅ​អាហ្វហ្គានីស្ថាន​យូរ​ជាង​នេះ និង​អំពី​ការ​វាយតម្លៃ​លើ​បញ្ហា​ប្រឈម​និង​ផល​ប្រយោជន៍​នៃ​ប្រតិបត្តិការ​ជម្លៀស​ពលរដ្ឋ​អាមេរិក​និង​ជន​ស៊ីវិល​អាហ្វហ្គានីស្ថាន​ធៀប​នឹង​ការ​គំរាមកំហែង​សន្តិសុខ​ដែល​អាច​កើត​មាន។ លោក Biden…

អាមេរិក​នឹង​បន្ត​តាម​កម្ចាត់​ជន​មាន​ពាក់ព័ន្ធ​និង​ប៉ុនប៉ង​ធ្វើ​ភេរវកម្ម​សម្លាប់​ជន​ស៊ីវិល​ស្លូត​ត្រង់​ នៅកាប៊ុល

  នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ចេញ​ផ្សាយ​នៅយប់ថ្ងៃ​សៅរ៍​ទី ២៨​សីហា លោកប្រធានាធិបតី​​អាមេរិក ចូបៃដិន បានបញ្ជាក់​ថា ​ប្រតិបត្តិការ​វាយប្រហារ​ដោយ​ប្រើ​ដ្រូន​សម្លាប់​​អ្នក​ទទួល​ខុស​ត្រូវ​​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​អាហ្វហ្កានីស្ថាន​ចំនួន​ពីរ​នាក់​ កាលពី​ថ្ងៃ​សុក្រ​ មិន​មែន​ជា​ប្រតិបត្តិ​ចុងក្រោយ​ឡើយ​។ អាមេរិក​នឹង​បន្ត​តាម​កម្ចាត់​ជន​មាន​ពាក់ព័ន្ធ​និង​ប៉ុនប៉ង​ធ្វើ​ភេរវកម្ម​សម្លាប់​ជន​ស៊ីវិល​ស្លូត​ត្រង់​ នៅកាប៊ុល។ ប៉ុន្តែ​ស្ថានភាព​នៅ​ក្រុង​កាប៊ុល​កំពុង​ប្រឈម​នឹង​គ្រោះ​ថ្នាក់​និង​ការ​គំរាម​កំហែង​ភេរវកម្ម​ខ្ពស់​បំផុត។ លោកប្រធានាធិបតី​បាន​​ព្រមាន​អំពី​គ្រោះ​រង​ការ​វាយប្រហារ​ភេរវកម្ម​នៅ​តំបន់​អាកាសយានដ្ឋាន​​ក្រុង​កាប៊ុល ក្នុង​រវាង​២៤​ទៅ​៣៦​ម៉ោង​ ត្រូវ​ជា​​ថ្ងៃអាទិត្យ និង​ថ្ងៃចន្ទ​​ស្អែក ដែល​ជា​ថ្ងៃ​ចុងក្រោយ​បង្អស់​ មុន​នឹង​កងទ័ព​អាមេរិក​ត្រូវ​ដក​ចេញ​អស់​ទាំង​ស្រុង​ពី​អាហ្វហ្កានីស្ថាន។ អាមេរិក​ក៏ទើប​តែ​បង្ហាញ​អត្តសញ្ញាណ​​ទាហាន​អាមេរិក​ទាំង​១៣​នាក់ ដែល​បាន​ស្លាប់​ក្នុង​ភេរវកម្ម​កាលពី​ថ្ងៃ​ព្រហស្បតិ៍។…

អ្នកជំនាញ​បារាំង៖ ​ចាប់​ពី​ពេល​នេះ​ត​ទៅ អាមេរិក និង​ក្រុម​ប្រទេស​បស្ចិមលោក​ដទៃ​ទៀត​នឹង​ត្រូវ​សហការ​ជាមួយ​ពួក​តាលីបង់

ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​កំពុង​បន្ត​ក្លាយ​ជា​បច្ចុប្បន្នភាព​យ៉ាង​ក្តៅ​គគុក។ អ្នក​នំា​ពាក្យ​តាលីបង់​បាន​ប្រកាស​លើ​ទំព័រ Twitter នា​ថ្ងៃ​សុក្រ ទី២៧ សីហា​ថា គណៈប្រតិភូ​បារាំង​បាន​ជួប​ក្រុម​អ្នក​តំណាង​តាលីបង់​នៅ​ក្នុង​ទីក្រុង​ដូហា ប្រទេស​កាតា​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី២៦ សីហា។ នេះ​ជា​ជំនួប​លើកទី១ រវាង​ភាគី​បារាំង និង​តាលីបង់​តាំង​ពី​ចលនា​មួយ​នេះ​ដណ្តើម​បាន​អំណាច​កាល​ពី​ជិត ២សប្តាហ៍​មុន។ ចំណែក​ប្រទេស​តួកគី​ក៏​បាន​ប្រកាស​ពី​ការ​ជជែក​ជាមួយ​ពួក​តាលីបង់​លើក​ទី១ ដែរ តែ​នៅ​ក្រុង​កាប៊ុល។ ដំណឹង​នេះ​បាន​ធ្លាក់​មក ក្រោយ​ពី​មាន​អំពើ​ភេរវកម្ម​អត្តឃាត​បង្ក​ដោយ​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​អាកាសយានដ្ឋាន​ក្រុង​កាប៊ុល​ដែល​បាន​ផ្តាច់​ជីវិត​មនុស្ស ៨៥នាក់…

ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ក្នុង​សង្គ្រាម​គ្រឿងញៀន​មាន​ការភ័យ​ខ្លាច ​ប្រសិនបើ​លោក​ Duterte​ បន្ត​តំណែង​ជា​អនុ​ប្រធានាធិបតី

(Reuters)​ -​ សកម្មជន​ និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ក្នុង​សង្គ្រាម​គ្រឿងញៀន​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន​ដែល​បាន​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់​ យល់​ឃើញ​ថា​ ភាព​ភ័យ​ខ្លាច​អាច​ កើត​មាន​ដោយសារ​តែ​ប្រធានាធិបតី​ Rodrigo​ Duterte​ បន្ត​តំណែង​ជា​អនុ​ប្រធានាធិបតី​រយៈពេល​ ០៦​ ឆ្នាំ​ទៀត​ បន្ទាប់​ពី​បញ្ចប់​អាណត្តិ​ជា​ប្រធានាធិបតី​នៅ​ឆ្នាំ​ក្រោយ​។​ ​រដ្ឋធម្មនុញ្ញ​រារាំង​ការ​ឈរឈ្មោះ​បោះ​ឆ្នោត​ម្តងទៀត​ដោយសារ​តែ​លោក​ Duterte​ មាន​អាយុ​ ៧៦​ ប៉ុន្តែ​កាលពី​ថ្ងៃ​អង្គារិ៍​ លោក​បាន​និយាយ​ថា​ លោក​នឹង​ឈរឈ្មោះ​ជា​អនុ​ប្រធានាធិបតី​នៅ​ឆ្នាំ​…

ប្រទេសអ៊ីរ៉ង់ចាប់ផ្តើមការនាំចេញប្រេងឥន្ធនៈសារជាថ្មីទៅកាន់ ប្រទេសអាហ្វហ្គានីស្ថាន​​ បន្ទាប់ពីមានការស្នើសុំពីរដ្ឋាភិបាលថ្មី

(Reuters)- ប្រទេសអ៊ីរ៉ង់ចាប់ផ្តើមការនាំចេញប្រេងឥន្ធនៈសារជាថ្មីទៅកាន់ ប្រទេសអាហ្វហ្គានីស្ថាននៅប៉ុន្មានថ្ងៃមុននេះ បន្ទាប់ពីមានការស្នើសុំពីរដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មី ដែលចូលកាន់អំណាចដោយសារការដកទ័ពរបស់អាមេរិក ការស្នើរសុំនោះគឺ ដើម្បីទិញប្រេងពីប្រទេសដែលត្រូវបានដាក់ទណ្ឌកម្មកាន់តែបើកចំហ ។ កាលពីសប្តាហ៍មុន ក្រុមមូស្លីម Sunni បានដណ្តើមអំណាចនៅអាហ្វហ្គានីស្ថាន នៅពេលដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនដកកងទ័ពបន្ទាប់ពីសង្គ្រាមរយៈពេល២០ឆ្នាំ។ តម្លៃប្រេងសាំងនៅអាហ្វហ្គានីស្ថានបានឡើងដល់៩០០ដុល្លារសហរដ្ឋអាមេរិកក្នុង ១តោន ខណៈដែលប្រជាជនអាហ្វហ្គានីស្ថានជាច្រើនបានចាកចេញពីទីក្រុងដោយសារខ្លាចការសងសឹក និងការវិលត្រឡប់ទៅរកច្បាប់អ៊ីស្លាមដ៏តឹងរឹងដែលក្រុមតាលីបង់បានបង្ខំឲ្យគោរព ក្នុងកំឡុងពេលកាន់អំណាចកាលពីពីរទសវត្សរ៍មុន។ ដើម្បីទប់ទល់នឹងការឡើងថ្លៃនេះ…

សហរដ្ឋអាមេរិកបានចំណាយប្រាក់ច្រើនជាង ២ទ្រីលានដុល្លារ ក្នុងសង្គ្រាមលើទឹកដីអាហ្វហ្គានីស្ថាន

យោងតាមការចេញផ្សាយរបស់ទស្សនាវដ្តី Forbes សហរដ្ឋអាមេរិកបានចំណាយប្រាក់ច្រើនជាង ២ទ្រីលានដុល្លារអាមេរិក ទៅក្នុងសង្គ្រាមនៅអាហ្វហ្គានីស្ថាន ក្នុងរយៈពេល២០ឆ្នាំ ចាប់តាំងពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ យោងតាមកាសែត The Washington Post តួលេខជាក់ស្ដែងមានប្រមាណ ២ ២៦១ ០០០ ០០០ ០០០ ដុល្លារអាមេរិក។…

ប្រធានាធិបតីលោក Joe Biden និយាយថា សហរដ្ឋអាមេរិកបានប្តេជ្ញាចិត្តក្នុងការជម្លៀសពលរដ្ឋសហរដ្ឋអាមេរិក និងជនជាតិអាហ្វហ្គានីស្ថានកំពុងស្ថិតក្នុងគ្រោះថ្នាក់

(Reuters)- ប្រធានាធិបតីលោក Joe Biden បាននិយាយថា សហរដ្ឋអាមេរិកបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជម្លៀសពលរដ្ឋសហរដ្ឋអាមេរិក និងជនជាតិអាហ្វហ្គានីស្ថានកំពុងស្ថិតក្នុងគ្រោះថ្នាក់ចាក់ចេញពីប្រទេសនេះ ខណៈដែលក្រុមអ្នកប្រយុទ្ធតាលីបង់បានបង្ខំប្រជាជនរាប់ពាន់នាក់ដែលនៅខាងក្រៅអាកាសយានដ្ឋានទីក្រុង Kabul ដើម្បីព្យាយាមចាកចេញ ពីប្រទេសនេះឲ្យត្រឡប់ថយក្រោយវិញ កាលពីថ្ងៃអាទិត្យ។ ប្រធានាធិបតីលោក Biden បាននិយាយថា ស្ថានភាពសន្តិសុខនៅអាហ្វហ្គានីស្ថានកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ប៉ុន្តែរដ្ឋបាលរបស់លោកមិនមានការគំរាមកំហែងពីក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅអាហ្វហ្គានីស្ថានទេ ដែលត្រូវបានគេស្គាល់ថា ISIS-K នៅតំបន់…

រុស្ស៊ី​ត្រៀមទទួលគណៈប្រតិភូតាលីបង់ ខណ: ​​អ្នកការទូតមិនត្រូវបានជម្លៀស ចេញពី អាហ្វហ្កានីស្ថាន​នោះទេ

ថ្លែងតាមកាណាល់ ទូរទស្សន៍រុស្ស៊ី Russia-24 អគ្គរដ្ឋទូតរុស្ស៊ីរៀបរាប់ ថា ក្រុមតាលីបង់ បានបញ្ជាក់មកលោកជាថ្មីថា ពួក​គេមិនប៉ះពាល់ ដល់សក់អ្នកការទូតរុស្ស៊ីសូម្បីតែមួយសរសៃក៏ទេដែរ។​ ដូច្នេះអស់លោកអាចធ្វើការដោយស្ងប់ចិត្តទៅ ។ ​នាប៉ុន្មានថ្ងៃចុងក្រោយនេះ ម៉ូស្គូ បានចំអកឲ្យបរាជ័យនៃគូប្រជែងអាមេរិក ក្រោយពីសង្គ្រាមអស់ ២០ ឆ្នាំ នៅអាហ្វហ្កានីស្ថាន ប៉ុន្តែចំណុចសំខាន់មិនមែននៅត្រង់នេះទេ។ សម្រាប់រុស្ស៊ី…

​ប្រទេស​ចិន​​​ ​ត្រៀម​ខ្លួនជាស្រេច ដើម្បីធ្វើការ​ទំនាក់​ទំនង​ជា​មួយ​ក្រុមតាលីបង់​

ពេល​អាមេរិក​ដក​កងទ័ពចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ ប្រទេស​ចិន​បាន​និយាយ​ថា​ ​ខ្លួនត្រៀម​ខ្លួន​ស្ថាបនា​ទំនាក់​ទំនង​ជា​មួយ​ក្រុមតាលីបង់​ ប៉ុន្តែក្រុម​អ្នក​ជំនាញ​ខាង​នយោបាយការ​បរទេសលើក​ឡើង​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​បារម្ភក្នុង​ចិត្ត​នៅ​ឡើយ​ចំពោះ​អ្វី​ដែល​នឹង​កើតមាន​ឡើង​បន្ទាប់ទៀត​ ហើយ​ប្រហែល​ជាមិន​ទាន់​អាចធ្វើ​ការប្តេជ្ញាចិត្តផ្នែក​សេដ្ឋកិច្ច ​និង​សន្តិសុខ​ធំដុំ​ណា​មួយ​ចំពោះ​ប្រទេស​អាហ្វហ្គានីស្ថាន​នៅ​ឡើយ​ទេ។​ ​ រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ លោក​ Antony Blinken ​បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​ជា​មួយ​លោក ​Wang Yi​ រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន​ និង​ជា​ទីប្រឹក្សា​រដ្ឋចិន​អំពីការ​វិវត្ត​នានា​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។​ ក្រសួង​ការ​បរទេស​អាមេរិក​និយាយ​ថា​ ប្រមុខ​ការទូត​ទាំង​ពីរ​បានពិភាក្សា​គ្នា​អំពី​ស្ថានភាព​សន្តិសុខ​ និងកិច្ច​ប្រឹង​ប្រែង​របស់​ប្រទេស​ទាំង​ពីរក្នុង​ការ​នាំ​យកពលរដ្ឋ​របស់​ខ្លួនទៅ​កាន់​ទីសុវត្ថិភាព។​…