ហេតុអ្វីបានជា ប្រទេសអាហ្វហ្កានីស្ថាន ធ្លាក់ដល់សភាពបែបនេះ?
ដើម្បីយល់រឿងនេះ គេត្រូវត្រឡប់ទៅអតីតកាល កាលពីជាង២០ឆ្នាំមុន គឺក្រុមតាលីបង់ ជាការអ្នកកាន់អំណាចរដ្ឋ គឺរដ្ឋាភិបាលតាលីបង់ កាន់អំណាចស្របច្បាប់ នៅឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០១ មុនពេល ដែលកងទ័ពសហរដ្ឋអាមេរិក វាយផ្តួលរំលំ។ ក្រោយព្រឹត្តិការណ៍ភេរវកម្ម ថ្ងៃទី១១ខែកញ្ញា២០០១ គឺសហរដ្ឋអាមេរិក សងសឹកតាមកម្ទេច ក្រុមអាល់កៃដា និងបើកឆាកសង្គ្រាមប្រឆាំងភេរវកម្មនៅអាហ្វហ្កានីស្ថាន ក៏ព្រោះតែ…