សហគមន៍អន្តរជាតិគួរតែផ្តោតទៅលើការស្វែងរកដំណោះស្រាយចំពោះជំងឺរាតត្បាតកូវីដ-១៩ ជាជាងការតាមដានស្វែងរកប្រភពដើមនៃមេរោគនេះ
កាលពីពេលថ្មីៗនេះ អត្ថបទមួយរបស់កាសែត Le Soleil បាននិយាយថា តម្រូវការចាំបាច់សម្រាប់សហគមន៍អន្តរជាតិគួរតែផ្តោតទៅលើការស្វែងរកដំណោះស្រាយចំពោះជំងឺរាតត្បាតកូវីដ-១៩ ជាជាងការតាមដានស្វែងរកប្រភពដើមនៃមេរោគនេះ។ នៅក្នុងអត្ថបទដែលបានចេញផ្សាយកាលពីដើមសប្តាហ៍នោះ អ្នកនិពន្ធដែលជាអ្នកកាសែតសេណេហ្គាល់ លោក Amadou Diop បាននិយាយថា អនាគតរបស់មនុស្សជាតិ និងសេដ្ឋកិច្ចពិភពលោកសមនឹងទទួលបានការផ្លាស់ប្តូរមតិយោបល់ដើម្បីផ្តោតសំខាន់ទៅលើដំណោះស្រាយដើម្បីបញ្ចប់ការរីករាលដាលនៃជំងឺរាតត្បាត និងអ្វីដែលនឹងកើតឡើងនៅពេលក្រោយ ព្រោះថាក្រោយពីជំងឺរាតត្បាតនេះ អាចនឹងជាសមីការពិបាកក្នុងការធ្វើឱ្យមានតុល្យភាពឡើងវិញ។ យោងតាមលោកបានឱ្យដឹងថា សហគមន៍អន្តរជាតិមិនគួរសង្ស័យអំពីជំនឿល្អរបស់ចិនទេ…