សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាពឆក់កាបូបអ្នកសម្អាងការ

តាកែវៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពឆក់កាបូបអ្នកសម្អាងការ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៤និង៣៣នាទី​ល្ងាច ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ ចំណុចផ្លូវវៀងក្រុងលេខ២១ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ ជនរងគ្រោះឈ្មោះ សុខ សុវណារី ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរជាអ្នកសម្អាងការ ជិះម៉ូតូម៉ាកនិច ពណ៌ស…

Update៖ រថយន្តដឹកជ្រូក បុកចូលសម្អាងការ«មិការស្សា សុវណ្ណលាភ» ក្រឡាប់ផ្ងារជើង និងស្រ្តីម្នាក់របួស !

ភ្នំពេញៈ ស្រ្តីជាភ្ញៀវម្នាក់បានបែកចិញ្ចើមរងរបួសស្រាល ខណៈពេលដែលរូបគាត់កំពុងតែអង្គុយអោយគេធ្វើសក់ ក្នុងហាងសម្អាងការមួយមានឈ្មោះថា «មិការស្សា សុវណ្ណលាភ» ក៏ស្រាប់តែមានរថយន្តកូរ៉េដឹកជ្រូកមួយគ្រឿង បោះពួយក្នុងល្បឿន យ៉ាងលឿនមកបុករះបណ្តាលឲ្យបាក់ជញ្ជាំង និង តុ ទូរសំអាង ជាច្រើនទៀតរងការខូចខាតយ៉ាងដំណំ និងបន្តទៅបុករបង ដីឡូតិ៍មួយកន្លែងទៀតជាប់នឹងក្រឡាប់ផ្ងារជើង ហើយអ្នកបើកបរត់គេចខ្លួនបាត់ស្រមោលនោះ។ ករណីនេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ ២០១៨…

រថយន្តដឹកជ្រូក បុករះចូលផ្ទះសម្អាងការ មិកាស្សារ សុវណ្ណលាភ ក្រឡាប់ផ្ងារជើង

ភ្នំពេញៈ នៅមុននេះបន្តិច មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រថយន្តដឹកជ្រូក​បុករះចូលផ្ទះ សម្អាងការ មិកាស្សារ សុវណ្ណលាភ ​បណ្តាលឲ្យមានមនុស្សរងរបួស ចំណែករថយន្តក្រឡាប់ផ្ងារជើង។​ កើតហេតុនៅម៉ោង២និង១០នាទីរសៀល ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ នៅផ្លូវ៣៦៩ ភូមិជំពុះក្អែក សង្កាត់ព្រែថ្មី ខណ្ឌច្បារអំពៅ ​រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតយើងនិងផ្សាយជូនបន្តទៀត ក៏មានការផ្សាយផ្ទាល់នៅលើផេក…

ខួបកំណើតឆ្នាំនេះ ខាត់ សុឃីម ប្លែកពីគេ

ខុសពីឆ្នាំមុនៗ ដែលខាត់ សុឃីម រមែងរៀបចំពិធីជួបជុំជាមួយគ្រួសារ និងមិត្តភ័ក្រ្ត ហើយមានក្ដីប្រាថ្នាច្រើនយ៉ាងច្រើន សម្រាប់ពិធីគម្រប់ខួប៣៨ឆ្នាំ ដែលបានមកដល់កាលពីថ្ងៃទី២ កុម្ភៈមុននេះ អ្នកនាងបែរជាខុសពីឆ្នាំកន្លងមក។ ក្រៅពីមិនធ្វើពិធីជួបជុំណាមួយទាល់តែសោះ សូម្បីតែបំណងប្រាថ្នាក៏មិនដូចសព្វដងនោះដែរ។ អ្នកនាងខាត់ សុឃីម និយាយថាអ្នកនាងអត់មានពេលរៀបចំកម្មវិធីជួបជុំណាមួយសម្រាប់ថ្ងៃខួបកំណើតនោះទេ ដោយសារតែការងារសម្អាងការ ជួលភ្លេង និងទទួលថតរូបក្នុងពិធីមង្គលរបស់អ្នកនាង និងស្វាមីរវល់ដល់ថ្នាក់សូម្បីតែជួបមុខកូនទាំង២ក៏អត់ឃើញ។ អ្នកនាងបានត្រឹមតែបង្ហោះអោយដឹងពីថ្ងៃកំណើតរបស់ខ្លួន…

៣ឈុត សេង សូណា ថ្ងៃខួបកំណើត ទាំងស៊ិចស៊ី ទាំងស្អាតឡើងកប់!

ក្នុងថ្ងៃខួបកំណើតរបស់តារាសម្ដែងស៊ិចស៊ី កញ្ញា សេង សូណា គេឃើញនាងស្លៀកសុទ្ធតែឈុតស្រស់ស្អាតទាំង៣តែម្ដង ដោយមួយឈុតជាទម្រង់ស្រគត់ស្រគំ ហើយ២ឈុតចុងក្រោយជាឈុតរំលេចដើមទ្រូង ដែលអ្នកណាក៏មើលទៅគ្រឺតក្នាញ់នឹងសម្រស់ដើមទ្រូងរបស់នាង។ ឈុតទាំង៣ដែលនាងរំលេចនោះ ដ្បិតថាស៊ិចស៊ី តែក៏ធ្វើអោយនាងស្រស់ស្អាតមិនធម្មតាក្នុងថ្ងៃខួបដ៏ពិសេសនោះដែរ។ ឈុតសេង សូណា បើកឆាកមុនគេក្នុងពេលទទួលភ្ញៀវនោះ គឺរ៉ូបពណ៌ស ដែលមានតម្លៃខ្ពស់ តែនាងបញ្ជាក់ថារ៉ូបដ៏ស្រស់ស្អាតនោះ គឺជាការឧបត្ថម្ភពីសំណាក់បងស្រីធម៌របស់នាងតែប៉ុណ្ណោះ ដោយនាងមិនបានដឹងថាមានតម្លៃប៉ុន្មាន និងមិនមែនជាឈុតដែលនាងកុម្ម៉ង់ដើម្បីស្លៀកក្នុងថ្ងៃដ៏ពិសេសនោះទេ។…

ពិធីករ៣រូប លេចធ្លោខ្លាំងក្នុងព្រឹត្តិការណ៍សង្គម ស្របគ្នាដែលការងារក្រៅសិល្បៈមានសម្ពាធ

នៅក្នុងព្រឹត្តការណ៍សប្បុរសធម៌ធំៗ ដែលបានធ្វើឡើងនាពេលចុងក្រោយ គេកត់សម្គាល់ថា តារា៣រូប បានក្លាយជាតារាដែលលេចមុខមាត់ និងមានការទទួលស្គាល់យ៉ាងខ្លាំង បន្ទាប់ពីបានចេញមុខក្នុងកិច្ចការជួយដល់សង្គមក្នុងការងារសប្បុរសធម៌។ បន្ថែមពីលើការងារសង្គម ដែលធ្វើអោយតារាទាំង៣ មានកិត្តិយស និងទទួលការងារសរសើរពីស្រទាប់មហាជន តារាទាំង៣ក៏ត្រូវគេដឹងថា មានការងារឯកជន ដែលធ្វើអោយអ្នកទាំង៣ជាប់ឃ្លេពិបាក ទទួលការងារសិល្បៈដូចអំឡុងពេលមុននោះផងដែរ។ កញ្ញាប៉ុបពី៖ ប្រមាណជាកន្លះឆ្នាំមុន កញ្ញាលេចធ្លោមិនគួរអោយជឿ នៅក្នុងព្រឹត្តិការណ៍សប្បុរសធម៌ធំៗ ជាពិសេសសកម្មភាពរ៉ៃអង្គាសរបស់សិស្សិត…

តោះមកដឹងពីប្រភព និងតម្លៃរ៉ូប ចរិយា ពេជ្រ ដែលអ្នកណាក៏សរសើើរមិនដាច់ពីមាត់

ក្នុងពិធីមង្គលការរបស់តារាសម្ដែងអ្នកនាង ចរិយា ពេជ្រ ម្នាក់ៗបានចាប់អារម្មណ៍នឹងរ៉ូបដ៏ស្រស់ស្អាតដែលនាងបានគ្រងក្នុងពេលដើរជុំវិញនំខួបយ៉ាងខ្លាំង ដោយសារតែរ៉ូបនោះគឺមើលទៅប្លែក និងមិនសូវឃើញមាននៅស្រុកខ្មែរ។ ប្រភពពីសម្អាងការដែលនាងបានជួលបានអះអាងថារ៉ូបដែលនាងបានស្លៀកនេះ គឺកុម្មង់មកយ៉ាងថ្មីសន្លាងពីហុងកុង ដោយជាងជំនាញនៅទីនោះជាអ្នកកាត់ដេរអោយនាងតាមការគូសប្លង់ និងច្នៃម៉ូដពីសម្អាងការដែលអ្នកនាងបានជួលនោះផង។ ប្រភពពីសម្អាងថា ដាណាមី សម្អាងការដែល ចរិយា ពេជ្រ បានជួលគឺមានតម្លៃ៥៨០០ដុល្លារ ដោយតម្លៃដែលបានព្រមព្រៀងនេះ គឺនាងបានកុម្ម៉ង់រ៉ូបដែលបានស្លៀកក្នុងពេលកាត់នំនោះមួយផង ដោយខាងសម្អាងបានអះអាងថាគ្រាន់តែរ៉ូបមួយឈុតដែលតម្រូវតាមចិត្តរបស់នាងនោះ គឺចំណាយអស់២៨០០ដុល្លារទៅហើយ។…

ចុមឡូយម្ល៉េះ! ស្ងាត់ៗ តារាសម្ដែង ចរិយា ពេជ្រ បើកហាងតម្លៃ១០ម៉ឺនដុល្លារ

កាលពីព្រឹកថ្ងៃទី១៧ ធ្នូ តារាសម្ដែងល្បីឈ្មោះគួរសមក្នុងពិភពសិល្បៈកាលពីជាង២ឆ្នាំមុន កញ្ញា ចរិយា ពេជ្រ បានបើកហាងថែរក្សាសម្រស់យ៉ាងកាលីបយីហ៊ោ«យូអ៉ី»នៅទល់មុខភោជនីយដ្ឋានទន្លេបាសាក់២ម្ដុំស្ពានក្បាលថ្នល់ ដោយមានតារាសិល្បៈ ជាពិសេសគឺភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករ។ នេះជាអាជីវកម្មលើកទី២របស់នាងក្រោយពីនាងបានក្លាយជាតារាសិល្បៈ បន្ទាប់ពីមួយរយៈមុននាងក៏បានបើកហាងសម្អាងការដែរ តែដោយសារមមាញឹកនឹងការងារសិល្បៈពេក ក៏បានបិទវិញ។ អាជីវកម្មបើកហាងថែរក្សាសម្រស់ថ្មីនេះ ត្រូវបាននាងប្រកាសថាចំណាយដើមទុនរហូតដល់១០ម៉ឺនដុល្លារ ហើយក៏ជាហាងដែលនាងប្រកាសថានឹងធ្វើអោយជោគជ័យមិនដូចមុនផងដែរ ខណៈដែលក្រោយបើកហាងមួយនេះ គឺនាងនឹងទទួលយកការសម្ដែងឡើងវិញខ្លះៗជាថ្មី។ ចរិយា ពេជ្រ…

អ្នកដៀលថាក្រុម ខាត់ សុឃីម ស្រែៗ ឃើញហើយភ្លឺភ្នែក!

នៅក្នុងវីដេអូបង្ហោះពីការរៀបចំពិធីមង្គលមួយ ដែលមានតាំងដោយម៉ាករថយន្ត មែកសឺដេស បេន តម្លៃជាងមួយលានកន្លះកាលពីពេលថ្មីៗ ធ្វើឲ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែទិដ្ឋភាពក្នុងការរៀបចំនោះគេនឹកស្មានក្រុមពិធីការរបស់ក្រុមហ៊ុនលំដាប់នៅស្រុកខ្មែរ ឬមកពីបរទេសជាអ្នករៀបចំ ស្រាប់តែមានការទម្លាយថាកម្មវិធីលំដាប់អ្នកមានដ៏អស្ចារ្យនេះ ជាការរៀបចំពិធីការដោយក្រុមខាត់ សុឃីម។ អ្នកធ្លាប់ដៀលថាក្រុមអ្នកនាងស៊ីបានតែកម្មវិធីស្រែៗ ឬកម្មវិធីតម្លៃថោកៗ បើកភ្នែកធំៗមិនតិចនោះទេ បន្ទាប់ពីបានឃើញក្រុមអ្នកនាងក៏មានក្រេឌីតនៅក្នុងកម្មវិធីធំៗបែបនេះ។ មុននេះបន្តិចអ្នកនាង ខាត់ សុឃីម បានបង្ហាញពីការតូចចិត្តរួចមកហើយ ដោយសារតែម្ចាស់សម្អាងការ…

ខ្ញុង ដូចក្រមុំ ក្រោយបានកៃដរ ធ្វើប្ដី

តាំងពីបានសែនព្រេនយកតារាកំប្លែងនាយកៃដរ ធ្វើប្ដី គេកត់សម្គាល់ថា អ្នកមេម៉ាយអ្នកនាងខ្ញុងកាន់តែលេងខ្លួនប្លែក ដោយគ្រប់ពេលដែលអ្នកនាងទៅណាមកណា គឺរមែងលេចធ្លោដោយការតែងខ្លួនមិនចាញ់ក្រមុំនោះទេ។ ធៀបនឹងពេលអ្នកនាងមិនទាន់រកឃើញស្វាមីទី២ ក្រោយធ្លាក់ខ្លួនមេម៉ាយក្នុងសិល្បៈ គឺអ្នកនាងនៅក្នុងពេលនេះ យកចិត្តទុកដាក់ពីរឿងតែងខ្លួនខុសប្លែកពីមុន។ ជាក់ស្ដែងមិនត្រឹមតែក្នុងពិធីឡើងផ្ទះរបស់លោកអ៊ិត សេដ្ឋា ប៉ុណ្ណោះទេ ដែលអ្នកណាក៏មើលទៅថាអ្នកនាងស្រស់ស្អាត គឺសូម្បីតែក្នុងឈុតថតផ្សាយសម្អាងការមួយ ជាមួយនឹងនាយកៃដរ ក៏អ្នកនាងមើលទៅក្មេងប្លែក គឺស្អាតជាងមុនផងដែរ។ នៅមិនទាន់ដឹងថាតើអ្នកនាង ខ្ញុងបានកែកុនសម្រស់…