ឡាយ លក្ខិណា ចេញលងមហាជន តែរក្សាជំហរទាត់ចោលសំណើរ
ការបង្ហាញខ្លួនទទួលថតសម្អាងការរបស់អតីតតារាសម្ដែង និងជាតារាចម្រៀងសាច់ទ្រលុកទ្រលន់ អ្នកនាងឡាយ លក្ខិណា បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់មហាជនដែលធ្លាប់គាំទ្រចំពោះអាជីពសិល្បៈរបស់នាង។ យ៉ាងណាមិញ មានការទម្លាយពីក្រុមអ្នកតែងសម្អាងអោយអ្នកនាងថាអ្នកនាងគ្រាន់តែមកលងលេងៗប៉ុណ្ណោះ ប៉ុន្តែបើអោយអ្នកនាងមកទទួលសម្ដែងជាថ្មី ឬឡើងច្រៀងជាថ្មី គឺអ្នកនាងមិនទទួលទេ។ បើទោះជាបានឃ្លាតឆ្ងាយពីការងារសិល្បៈមិនក្រោម១០ឆ្នាំតាំងពីអ្នកនាងបរាជ័យជីវិតអាពាហ៏ពិពាហ៍ ក៏អ្នកនាងឡាយ លក្ខិណា នៅតែមានសម្រស់ស្រស់សោភាពគ្រប់ពេលតែងខ្លួន។ អ្នកនាងបានធ្វើអោយមានការចាប់អារម្មណ៍ជាថ្មីក្រោយពីបោះបង់សិល្បៈ ហើយរត់មកចាប់អាជីពលក់សម្លៀកបំពាក់នៅផ្សារអូរប្ញស្សី។ យ៉ាងណាមិញ ព័ត៌មានចុងក្រោយថាអ្នកនាងមិនសូវខ្វល់ខ្វាយរឿងមុខរបរកំប៉ុកកំប៉ុកមួយនោះទៀតទេ ហើយក៏រស់ហ៊ឺហារផងដែរ បើទោះជាអ្នកនាងមិនមានជីវភាពស្ដុកស្ដម្ភដល់ថ្នាក់ដូចតារារួមជំនាន់មួយចំនួនដែលមានស្វាមីជាឧកញ៉ា…