សៀវភៅច្បាប់ស្តីពី សហគ្រាសពាណិជ្ជកម្ម

សៀវភៅច្បាប់ស្តីពី សហគ្រាសពាណិជ្ជកម្ម ដែលបានចេញផ្សាយនៅក្នុងឆ្នាំ២០០៥បានបោះផ្សាយក្នុងគោលបំណងសម្រួលដល់ការធ្វើអាជីវកម្ម ខ្នាតតូច និងមធ្យម របស់ប្រជាជនក្នុងការប្រកបអាជីវកម្មរបស់ខ្លួនក្នុងព្រះរាជាណាចក្រកម្ពុជា ហើយលើសពីនេះទៀតក៏ជា ចំណេះដឹងបង្ថែមសម្រាប់និស្សិត ដែលចង់ប្រឡងធ្វើជាមន្រ្តីពន្ធដារ ​ឬក៏មន្រ្តីគយផងដែរ។ ចុចដោនឡូដ នៅខាងក្រោមនេះ https://drive.google.com/open?id=0B7OmNithn8yCMFhqYTB4c0hSY0k

ចូលឆ្នាំខ្មែរ កម្មករនិយោជិតទាំងអស់ អាចឈប់សម្រាក ៤ថ្ងៃ ដោយមានប្រាក់ឈ្នួលជាធម្មតា

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ កម្មករនិយោជិតទាំងអស់ អាចឈប់សម្រាករយៈពេល ៤ថ្ងៃ ដោយមានប្រាក់ឈ្នួលជាធម្មតា គឺចាប់ពីថ្ងៃទី ១៤ ដល់ ១៧ ខែមេសា ឆ្នាំ ២០១៧។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញផ្សាយនៅថ្ងៃនេះ។ ក្នុងករណីចាំបាច់បំផុត ដែលសហគ្រាស គ្រឹះស្ថាន មិនអាចបញ្ឈប់សកម្មភាពរបស់ខ្លួនបាន…

ACU ចេញសេចក្តីប្រកាសការចាប់ខ្លួនមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ពាក់ពន្ធ័នឹងករណីទារប្រាក់ប្រចាំខែជាង១០០ទីតាំងនៅភ្នំពេញ

ភ្នំពេញៈ អង្គភាពប្រឆាំងអំពើពុករលួយ បានចេញសេចក្តីប្រកាសព័ត៌មានមួយ​ស្តីពី ករណីទារប្រាក់ប្រចាំខែពីសហគ្រាស ក្រុមហ៊ុន អាជីវករ ជាង១០០ទីតាំង នៅរាជធានីភ្នំពេញ ដែលប្រព្រឹត្តឡើងដោយជនសង្ស័យឈ្មោះ ហ៊ុយ ហឿន ជាមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ។ ក្នុងខ្លឹមសារសេចក្តីប្រកាសព័ត៌មាននៃការចាប់ខ្លួនមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច របស់អង្គភាពប្រឆាំងអំពើពុករលួយមានខ្លឹមសារ និងអត្ថបទដូចខាងក្រោម៖

ពិព័រណ៍ផលិតផលខ្មែរ នឹងធ្វើឡើងក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នៅក្រុងសៀមរាប

ពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ នឹងប្រារព្ធធ្វើឡើងក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នៅថ្ងៃទី ១៤ ដល់ ១៦ ខែមេសាខាងមុខនេះ នៅក្រុងសៀមរាប ខេត្តសៀមរាប។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។ ការរៀបចំព្រឹត្តិការណ៍នេះឡើង គឺដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងជាឱកាស សម្រាប់យុវជន និងប្រជាពលរដ្ឋកម្ពុជា បានជួបជុំគ្នា ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ។ ក្រសួងពាណិជ្ជកម្ម ក៏សូមជម្រាបជូនដល់…

Bred ធនាគារបារាំងវ័យជាង ១០០ឆ្នាំ បើកសម្ពោធសាខាទី ១ ជាផ្លូវការនៅកម្ពុជា

ធនាគារ Bred ដែលជាធនាគារដ៏ធំលំដាប់ទី ២ នៅប្រទេសបារាំង និងមានអាយុកាលជាង ១០០ឆ្នាំមកហើយ បានបើកសម្ពោធសាខាទី ១ របស់ខ្លួន នៅរាជធានីភ្នំពេញ។ នេះបើយោងតាមការឲ្យដឹងពីគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយកាលពីម្សិលមិញនេះ។ វត្តមានរបស់ធនាគារ Bred នឹងធ្វើឲ្យវិនិយោគិនបារំាងកាន់តែមានទំនុកចិត្ត និងភាពកក់ក្តៅក្នុងការមកបណ្តាក់ទុននៅកម្ពុជា ខណៈកម្ពុជា កំពុងត្រូវការទុនវិនិយោគ ដើម្បីជម្រុញគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម។…

ដំណាំអំពៅ កំពុងត្រូវប៉ាន់ តែខ្វះកម្លាំងពលកម្មប្រមូលផល ដោយសាររោងចក្រ

ដំណាំអំពៅ កំពុងទទួលរងផលពិបាក ដោយសារកង្វះកម្លាំងពលកម្ម ដើម្បីប្រមូលផលយកទៅ ផ្គត់ផ្គង់នៅទីផ្សារ ដែលធ្វើឲ្យបាត់បង់ផលដំណាំអំពៅ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីម្សិលមិញនេះ។ លោក កុយ សារ៉េន តំណាងប្រជាសហគមន៍កសិករដំណាំអំពៅខេត្តស្វាយរៀង បានឲ្យដឹងថា ទីផ្សារអំពៅស្ករល្អ ដីមានជីជាតិ ការផ្តល់បច្ចេកវិជ្ជាដាំដុះដោយក្រសួងកសិកម្ម បានធ្វើឲ្យកសិករផលិតអំពៅស្ករ បានបង្កើនផ្ទៃដីដាំដុះអំពៅពី ៤ពាន់ហិកតា ដល់ជាង…

សហគ្រាសធុនតូច-មធ្យម ត្រូវបានលើកលែងពន្ធលើប្រាក់ចំណូល ២ឆ្នាំ ក្រោមលក្ខខណ្ឌមួយ

សហគ្រាសធុនតូច-មធ្យម ត្រូវបានលើកលែងពន្ធលើប្រាក់ចំណូលចំនួន ២ឆ្នាំ ក្រោមលក្ខខណ្ឌចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត ក្នុងអំឡុងឆ្នាំ ២០១៧ និងឆ្នាំ ២០១៨។ នេះបើយោងតាមការឲ្យដឹងនៅថ្ងៃនេះ ពី អគ្គនាយកដ្ឋានពន្ធដារ។ ការលើកលែងពន្ធលើប្រាក់ចំណូលចំនួន ២ឆ្នាំ គឺគិតចាប់ពីឆ្នាំ ដែលទទួលបានប្រាក់ចំណូលដំបូងចំពោះសហគ្រាសដែលពុំទាន់មានប្រាក់ចំណូល ឬចាប់ពីឆ្នាំដែលចុះបញ្ជីពន្ធដារចំពោះសហគ្រាស ដែលមានប្រាក់ចំណូលរួចហើយ។ ក្នុងរយៈពេលលើកលែងពន្ធលើប្រាក់ចំណូលនេះ សហគ្រាសក៏ត្រូវបានលើកលែងពី ការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល…

កម្មករនិយោជិតស្រ្តី ឈប់សម្រាក៩០ថ្ងៃពេលសម្រាលកូន អាចទទួលបានប្រាក់ឈ្នួលពាក់កណ្តាល

កម្មករនិយោជិតជាស្រ្តី ត្រូវមានសិទ្ធឈប់សម្រាក ៩០ថ្ងៃ ដើម្បីសម្រាលកូន និងធ្វើការក្នុងសហគ្រាសគ្រឹះស្ថានបានយ៉ាងតិច ១ឆ្នាំរៀងមក មានសិទ្ធិត្រូវទទួលបានប្រាក់ឈ្នួលពាក់កណ្តាល គិតទាំងប្រាក់បន្ទាប់បន្សំផង ក្នុងរយៈពេលនៃការឈប់សម្រាកនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើឡើងកាលពីម្សិលមិញនេះ។ លើសពីនេះទៅទៀត កម្មករនិយោជិតនៃសហគ្រាស គ្រឹះស្ថាន ដែលជាសមាជិករបស់បេឡាជាតិរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព ត្រូវទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃផងដែរ។ គួរបញ្ជាក់ដែរថា…

លូនចូលកន្លែងផ្ញើម៉ូតូ បម្រុង​លួច សន្តិសុខ​ឃើញទាន់ ចាប់វាយទ្រមខ្លួន

ភ្នំពេញៈ ជនសង្ស័យបានធ្វើសកម្មភាពលូន​ចូលកន្លែងផ្ញើម៉ូតូ​បម្រុងលួច តែត្រូវសន្តិសុខឃើញទាន់ នាំគ្នាព្រួតចាប់​បាន ហើយវាយម្នាក់មួយដៃម្នាក់មួយជើងទ្រមខ្លួន រួចប្រគល់ឲ្យសសមត្ថកិច្ច។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវឌួងងៀប២ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើតាមសម្ដីសន្តិសុខបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យមា្នក់ បានលូនចូលកន្លែងផ្ញើម៉ូតូរបស់សហគ្រាស ឌិន…

ក្នុងឆ្នាំ ២០១៦ ក្រសួងរៀបចំដែនដីប្រមូលចំណូលបានជាង ៧១លានដុល្លារ

លទ្ធផលបូកសរុបប្រចាំឆ្នាំ ២០១៦ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រមូលចំណូលពីថវិកាជាតិ បានជាង ៧១លានដុល្លាអាមេរិក។ នេះបើយោងតាមរបាយការណ៍ស្តីពីការបូកសរុបលទ្ធផល នៃការអនុវត្តការងារឆ្នាំ ២០១៦ និងទិសដៅការងារឆ្នាំ ២០១៧ របស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។ ក្រសួងប្រមូលចំណូលថវិកាជាតិសរុបបានជាង ៧១លានដុល្លារអាមេរិក ដោយគិតទាំងចំណូលពីការផ្ទេរអចលនទ្រព្យរួមមាន ចំណូលពីសេវាសុរិយោដីមានចំនួនជាង…