Microsoft នឹងដាក់បញ្ចូលភាសាខ្មែរ ទៅក្នុងកម្មវិធីកុំព្យូទ័រ អាចប្រើប្រាស់ទូទាំងសកលលោក

ក្រុមហ៊ុន Microsoft បានសហការជាមួយក្រសួងពាណិជ្ជកម្ម ចាប់ផ្តើមរៀបចំគម្រោងបកប្រែភាសាខ្មែរ សម្រាប់ដាក់បញ្ចូលក្នុង កម្មវិធីប្រព័ន្ធកុំព្យូទ័រ ដើម្បីជួយជម្រុញឲ្យការប្រើប្រាស់ភាសាខ្មែរបានទូលំទូលាយ និងបានស្គាល់ទូទាំងពិភពលោក។ នេះបើយោងតាមការឲ្យដឹងពីគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម។ បច្ចុប្បន្ន គម្រោងនេះកំពុងធ្វើការកែសម្រួល និងជ្រើសរើសអត្ថន័យ និងធាតុចូលជាច្រើនទៀត សម្រាប់បកប្រែជាភាសាខ្មែរ ទៅភាសាអង់គ្លេស ឬភាសាផ្សេងៗទៀតជាង ៦០ភាសា នៅលើពិភពលោក។ គម្រោងដាក់បញ្ជូលភាសាខ្មែរនេះ នឹងផ្តល់ផលប្រយោជន៍ជាច្រើន…

សពបុរសម្នាក់ស្លាប់ដោយមានចងដុំថ្មទម្ងន់ជិត ២០គីឡូជាប់ចង្កេះ

ភ្នំពេញៈ សាកសពរបស់បុរសមិនស្គាល់អត្តសញ្ញាណអាយុប្រហែលជាង ៣០ឆ្នាំ ម្នាក់ ទំនងជាស្លាប់ជាច្រើនថ្ងៃមកហើយ និងមានសភាពហើមស្អុយនិងមានដុំថ្មមួយដុំមានទម្ងន់ប្រមាណជិត ២០គីឡូ ចងជាប់ទៅនឹងចង្កេះសពផងដែរ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹកទន្លេនៅចាក់អង្រែលើ។ ហេតុការណ៍នេះដែរបានបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង ៤ល្ងាច ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ នៅខាងក្រោយសហគ្រាស គ-ឈ ដីឡូតិ៍លេខ៥០០ ភូមិព្រែកតានូ១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ…

៨ មករា ខាងមុខនេះ ដាច់ភ្លើងច្រើនតំបន់ណាស់!

ភ្នំពេញៈ អគ្គិសនីកម្ពុជាបាន​ជូនដំណឹងថា នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ គឺចាប់ពីម៉ោង៩ដល់ម៉ោង១៧ល្ងាច អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រៃវែង ដើម្បីអនុវត្តការជួសជុល ផ្លាស់ប្តូរ ដំឡើង​បរិក្ខារ ។ អាស្រ័យដូចហេតុនេះ សូមបងប្អូន ស្ថាប័ន រោងចក្រ សហគ្រាស ដែលមានលំនៅដ្ឋាន នៅ​ទីតាំងខាងលើមេត្តា…

ខណ្ឌសែនសុខ នៅថ្ងៃទី១២ ខែមករា ដាច់ទឹកពេលយប់

ភ្នំពេញៈ យោងតាមរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី ៦ ខែមករា ឆ្នាំ២០១៧ បានឲ្យដឹងថា នៅយប់ថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា នឹងផ្អាកការផ្គត់ផ្គង់ទឹកស្អាត ចាប់ពីម៉ោង ៩ យប់ ដល់ម៉ោង ៤ ទៀបភ្លឺព្រឹក ដើម្បីកាត់ភ្ជាប់បំពង់មេនាំទឹកស្អាតថ្មីទំហំ២៥០មម នៅលើផ្លូវ២០១១ ចាប់ពីផ្លូវរថភ្លើង…

ជនជាតិចិន ៤១៥.០០០ នាក់ ត្រូវបានផ្តន្ទាទោស ពីបទរំលោភបំពានវិន័យ

ចិន: អង្គការឃ្លាំមើលវិន័យកំពូលរបស់បក្សកុម្មុយនីស្តចិន (CPC) នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា នៅក្នុងឆ្នាំ ២០១៦ មនុស្ស ៤១៥.០០០ នាក់ ត្រូវបានផ្តន្ទាទោសពីបទរំលោភលើវិន័យបក្ស និងការប្រព្រឹត្ដខុសផ្សេងៗទៀត។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦។ ក្នុងសេចក្ដីថ្លែងការណ៍មួយរបស់ CPC បានឲ្យដឹងថា…

ផ្ដាច់ទឹក១យប់ ២ខណ្ឌ នៅភ្នំពេញ

ភ្នំពេញៈ បើតាមសេចក្ដីជូនដំណឹង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងនឹងកាត់ភ្ជាប់បំពង់មេនាំទឹកស្អាតថ្មីទំហំ៣០០មម នៅលើផ្លូវ៥៥P ចាប់ពីផ្លូវលេខ១១០ (ផ្លូវសហភាពសូវៀត) ដល់ផ្លូវលេខ៦B (ផ្លូវណតប្រ៊ីដ) ស្ថិតនៅក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សេចក្ដីជូនដំណឹងរបស់រដ្ឋាករទឹក នាថ្ងៃទី៤ ខែមករានេះ បន្តឲ្យដឹងថា ក្នុងការអនុវត្តការងារតកាត់ភ្ជាប់បំពង់មេនាំទឹកស្អាតថ្មីនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ…

អាជ្ញាធរផ្ដាច់ទឹកមួយយប់ ថ្ងៃទី១១ មករា

ភ្នំពេញៈ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការផ្អាកការផ្គត់ផ្គង់ទឹក១យប់ ថ្ងៃទី១១ ខែមករាខាងមុខ ដើម្បីអនុវត្តការងារគម្រោងចែកចាយទឹកស្អាត​។ ការផ្អាកនេះ នឹងធ្វើឡើងនៅខណ្ឌពោធិ៍សែនជ័យ។ នេះបើតាមការជូនដំណឹងមុននេះបន្តិចរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ បើតាមសេចក្ដីជូនដំណឹងឲ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងនឹងកាត់ភ្ជាប់បំពង់មេនាំទឹកស្អាតថ្មីទំហំ៣០០មីលីម៉ែត្រ នៅប៉ែកខាងត្បូង នៃចិញ្ចើមផ្លូវជាតិលេខ៤ ចាប់ពីផ្លូវ១២០K (ផ្លូវទំនប់កប់ស្រូវ) ដល់ផ្លូវ១៩AS ស្ថិតនៅក្នុងសង្កាត់ចោមចៅ សង្កាត់កំបូល និងសង្កាត់កន្ទោក…

ស្អែកនេះ កំណាត់ផ្លូវជាតិលេខ៤ ខណ្ឌពោធិ៍សែនជ័យ នឹងមានការជីកដាក់បំពង់មេនាំទឹកស្អាត

ភ្នំពេញៈ តាមការឲ្យដឹងពី រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឲ្យដឹងថា ដើម្បីបង្កើនសម្ពាធទឹកនៅប៉ែកខាងលិច រាជធានីភ្នំពេញ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងអនុវត្តការងារជីកដាក់បំពង់មេនាំទឹកស្អាតទំហំ ៨០០មម ដោយត្រូវកាត់ថ្នល់លើផ្លូវជាតិលេខ៤ ឆ្លងពីចិញ្ចើមផ្លូវប៉ែកខាងត្បូងទៅចិញ្ចើមផ្លូវប៉ែកខាងជើងស្របនឹងផ្លូវ១២០K ទល់មុខនឹងស្ថានីយ៍ប្រេងឥន្ធនៈតេលា (ស្តុបផ្លូវទំនប់កប់ស្រូវ) ក្នុងសង្កាត់អូរដឹម ខណ្ឌពោធិ៍សែនជ័យ ចាប់ពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៦ រហូតដល់បញ្ចប់ការងារនេះ។ អាស្រ័យដូចបានជម្រាបជូនខាងលើ…

សមត្ថកិច្ចចម្រុះបន្តចុះឆែកឆេរឃ្លាំងស្តុកឈើមួយកន្លែង សង្ស័យបង្កប់ភ្លុកដំរី ឆ្អឹងខ្លា ស្រកាពង្រួល ក្នុងឈើហ៊ុប

ភ្នំពេញៈ សមត្ថកិច្ចចម្រុះ មានទាំងកម្លាំងគយ រដ្ឋបាលព្រៃឈើ អាវុធហត្ថខណ្ឌ ប៉ូលិសមូលដ្ឋាន សហការជាមួយអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោក អ៊ុយ រ៉ាស៊ី អនុប្រធានសាខាគយ និងរដ្ឋាករ រាជធានីភ្នំពេញ និងលោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះឆែកឆេរឃ្លាំងស្តុកឈើ មួយកន្លែង ដែលសង្ស័យថា…

កម្លាំង​ចម្រុះបន្តឆែកឆេឃ្លាំងស្តុកឈើមួយកន្លែង សង្ស័យបង្កប់ភ្លុកដំរី ឆ្អឹងខ្លា ស្រកាពង្រួ​ល ក្នុងឈើហុបបម្រុងនាំទៅ​ប្រទេសចិន

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចចម្រុះ មានទាំងកម្លាំងគយ រដ្ឋបាលព្រៃឈើ អង្គការវ៉ាយអេត កាំកុងត្រូល អាវុធហត្ថខណ្ឌជ្រោយចង្វារ ប៉ូលិសមូលដ្ឋាន សហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តចុះឆែកឆេរឃ្លាំងស្តុកឈើមួយកន្លែង ដែលសង្ស័យថា មានលាក់បង្កប់ ភ្លុកដំរី ឆ្អឹងខ្លា ស្រកា​ពង្រួល ដែលឈ្មួញ​បង្កប់​នៅ​ក្នុង​ឈើហុបបម្រុងនាំចេញទៅកាន់ប្រទេសចិន។ ករណីនេះធ្វើឡើង បន្ទាប់ពីសមត្ថកិច្ចចម្រុះឆែកឆេរកឃើញកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦…