យោធា​ចិន ​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ នៅ​ច្រក​សមុទ្រកោះ​តៃវ៉ាន់​

ចិនៈ ប្រភពព័ត៌មានក្នុងស្រុក កាលពី​ថ្ងៃ​ពុធបាន​រាយការណ៍​ថា កងទ័ពជើងទឹក​ចិន ​បានធ្វើ​សមយុទ្ធ​បាញ់គ្រាប់​ពិត​នៅ​ច្រក​សមុទ្រ​កោះតៃវ៉ាន់ ក្នុងគោលបំណង ដើម្បី​ការពារ​អធិបតេយ្យភាព​ ក៏ដូចជា​បូរណភាព​របស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន​ China Global Network ចេញផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨។ តាមការវិភាគរបស់​លោក Li Zhenguang សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ក្រុង​ប៉េកាំង ​បាន​និយាយថា…

៤សញ្ញា ក្រពេញទីរ៉ូអ៊ីតរបស់អ្នកមានសុខភាពមិនល្អ ត្រូវទៅជួបគ្រូពេទ្យភ្លាម!

ក្រពេញទីរ៉ូអ៊ីត មានតួនាទីសំខាន់ខ្លាំងណាស់ក្នុងការបញ្ចេញអ័រម៉ូន ជួយជំរុញដល់ការរំលាយអាហារ និងដំណើរការជាច្រើនទៀត។ ជនជាតិអាមេរិកប្រហែលជា ២០លាននាក់ បានទទួលរងពីជំងឺមួយចំនួនដែលទាក់ទងទៅនឹងបញ្ហាក្រពេញទីរ៉ូអ៊ីត ប៉ុន្តែ៦០ភាគរយនៃពួកគេ មិនដឹងថាមានបញ្ហានេះឡើយ។ ដូច្នេះ ប្រសិនបើអ្នកសង្កេតឃើញរាងកាយបង្ហាញរោគសញ្ញាដូចខាងក្រោម សូមប្រញាប់ទៅជួបគ្រូពេទ្យភ្លាម។ ១.ស្បែកស្ងួត និងប្រេះ ការស្រាវជ្រាវដែលចេញផ្សាយនៅក្នុងទស្សនាវដ្តី Clinical Endocrinology & Metabolism បានបង្ហាញថា…

កំហុស៤យ៉ាងនៅពេលចូលគេង ធ្វើឲ្យអ្នកឡើងទម្ងន់មិនឈប់

ការឡើងទម្ងន់ អាចបង្កឲ្យមានផលវិបាកជាច្រើនដល់សុខភាព ក៏ប៉ុន្តែអ្នកដឹងទេថា តើមានកត្តាអ្វីខ្លះដែលនាំឲ្យឡើងទម្ងន់? ក្រុមអ្នកជំនាញបានរកឃើញកំហុសជាច្រើន ដែលមនុស្សធ្វើរាល់ថ្ងៃមុនពេលចូលគេង អាចធ្វើឲ្យពួកគេឡើងទម្ងន់ដោយមិនដឹងខ្លួន ហេតុនេះដើម្បីគេងឲ្យបានលក់ស្រួល និងជៀសផុតពីការឡើងទម្ងន់ អ្នកគួរជៀសវាងរឿងមួយចំនួននៅពេលចូលគេង។ ១.បរិភោគអាហារនៅពេលយប់ ទម្លាប់ទទួលទានអាហារពេលយប់ មិនមែនជារឿងល្អសម្រាប់សុខភាពនោះទេ បើយោងតាមការសិក្សាមួយដោយអ្នកវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Pennsylvania School of Medicine បានរំឮកថា ការទទួលទានអាហារយប់ពេក…

របៀបលាងសម្អាតថ្នាំសម្លាប់សត្វល្អិតនៅលើផ្លែប៉ោម តាមស្តង់ដាអ្នកវិទ្យាសាស្ត្រ

ការសិក្សាថ្មីៗនេះបានរកឃើញថា ការលាងសម្អាតផ្លែឈើតាមវិធីធម្មតា មិនអាចជម្រះការប្រមូលផ្តុំនៃថ្នាំសម្លាប់សត្វល្អិតបាននោះទេ បើទោះបីជាអ្នកលាងរយៈយូរយ៉ាងណាក៏ដោយ។ ដូច្នេះហើយ អ្នកវិទ្យាសាស្ត្របានណែនាំពីវិធីសាស្ត្រម្យ៉ាង ដែលអាចលាងសម្អាតថ្នាំសម្លាប់សត្វល្អិតចេញពីសំបកផ្លែប៉ោមឲ្យអស់ទាំងស្រុងបាន។ របស់ដែលអ្នកត្រូវការជាចាំបាច់នោះគឺ ម្សៅសូដា ព្រោះការសិក្សារបស់អ្នកជំនា ញអាមេរិក បានចង្អុលបង្ហាញថា ក្នុងចំណោមវិធីសម្អាតថ្នាំសម្លាប់សត្វល្អិតនៅលើសំបកផ្លែឈើ គឺមានតែម្សៅសូដា ទេ ដែលមានប្រសិទ្ធភាពបំផុត។ នេះបើតាមលោក Zmescience មកពីក្រុមការងារនៃសាកលវិទ្យាល័យ Massachusetts…

សមត្ថកិច្ចឃាត់បានរថយន្ដមន្ដ្រីនគរបាលចរាចរណ៍ ដែលគេសង្ស័យថាដេញបុកប្អូនប្រុស តារាកំប្លែងនាយ ពេក មី !!!

ភ្នំពេញៈ រថយន្ដម៉ាក TUNDRA ពណ៌ស ពាក់ស្លាកលេខ 2AP-0198 ដែលគេសង្ស័យថាបើកដេញបុកម៉ូតូប្អូនប្រុស តារាកំប្លែងនាយ ពេក មី បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរនោះ ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់បានហើយ នៅល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ខណៈដែលជនសង្ស័យដែលជាមន្ដ្រីនគរបាលចរាចរណ៍ បានរត់គេចខ្លួនបាត់ស្រមោល។ សមត្ថកិច្ចបានឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែឧសភា…

ពិតទេ ស៊ុតគឺសត្រូវរបស់អ្នកជំងឺទឹកនោមផ្អែម?

ស៊ុត ត្រូវបានគេចាត់ទុកជាអាហារដ៏មានតម្លៃបំផុតសម្រាប់សុខភាព ព្រោះវាផ្ទុកនូវសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដែលរាងកាយត្រូវការជាចាំបាច់។ ប៉ុន្តែ តើអ្នកជំងឺទឹកនោមផ្អែម អាចទទួលទានស៊ុតបានដែរឬទេ? បើយោងតាមការស្រាវជ្រាវរបស់អ្នកជំនាញនៅសាកវិទ្យាល័យ ស៊ីដនី បានរកឃើញថា ការទទួលទានស៊ុត មិនបង្កគ្រោះថ្នាក់សម្រាប់អ្នកជំងឺទឹកនោមផ្អែម នោះទេ។ នៅក្នុងការស្រាវជ្រាវ អ្នកជំនាញបានធ្វើការសាកល្បងទៅលើអ្នកជំងឺទឹកនោមផ្អែម ចំនួន ១២៨នាក់ ដោយបែងចែកជាពីរក្រុម ក្នុងទីមួយទទួលស៊ុត ១២គ្រាប់ក្នុងមួយសប្តាហ៍ និងក្រុមទី២ទទួលទានស៊ុត…

ប្រសើរណាស់! អ្នកជំនាញរកឃើញខ្លាញ់ម្យ៉ាង អាចជួយឲ្យកុមារឆ្លាត និងចង់ចាំបានល្អ

តាមការស្រាវជ្រាវនៅសាកលវិទ្យាល័យ Oxford ក្នុងប្រទេសចក្រភពអង់គ្លេសបានរកឃើញថា ខ្លាញ់អូមេហ្គា ៣ ដែលចម្រាញ់ចេញពីត្រី អាចជួយបង្កើនភាពឆ្លាតវៃ និងការចង់ចាំរបស់កុមារ។ លទ្ធផលនេះរកឃើញ បន្ទាប់ពីអ្នកជំនាញបានធ្វើការពិសោធន៍ ទៅលើកុមារចំនួន ៣៧៦នាក់ ដែលមានអាយុចាប់ពី ៧ ទៅ ៩ឆ្នាំ។ អ្នកស្រាវជ្រាវ បានបែងចែកកុមារជាពីរក្រុមផ្សេងគ្នា ពាក់កណ្តោលឲ្យទទួលទានអូមេហ្គា ៣…

៧ចំណុចអ្នកត្រូវតែធ្វើ បន្ទាប់ពីពិនិត្យឃើញជំងឺទឹកនោមផ្អែម

ទឹកនោមផ្អែម គឺជាជំងឺមួយប្រភេទគ្មានថ្នាំព្យាបាលឲ្យជាសះស្បើយបានទេ ប៉ុន្តែបើយោងតាមអ្នកស្រាវជ្រាវអាមេរិក បាននិយាយថា ជំងឺនេះ អាចគ្រប់គ្រងបាន បើអ្នកផ្លាស់ប្តូររបៀបរស់នៅ កំណត់របបអាហារ និងទទួលទានថ្នាំតាមវេជ្ជបញ្ជា។ ជាពិសេស អ្នកត្រូវធ្វើរឿង ៨ចំណុចនេះ ប្រសិនបើពិនិត្យឃើញជំងឺទឹកនោមផ្អែម។ សម្រកទម្ងន់ ការលើសទម្ងន់ និងធាត់ គឺជាមូលហេតុមួយក្នុងចំណោមមូលហេតុនៃជំងឺទឹកនោមផ្អែម។ ដូច្នេះ សម្រាប់អ្នកដែលកើតជំងឺទឹកនោមផ្អែម ហើយលើសទម្ងន់…

ខេត្តក្រចេះ នឹងមានស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គ បន្ទាប់ពី សាកលវិទ្យាល័យក្រចេះ

នៅព្រឹកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ «សាកលវិទ្យាល័យក្រចេះ» ដែលស្ថិតនៅក្នុងទីរួមខេត្ត ក្រចេះ។ សាកលវិទ្យាល័យក្រចេះ ត្រូវបានកសាងឡើងក្រោមការបរិច្ចាគវិភាគទានដ៏ថ្លៃថ្លាពី សម្តេចតេជោនាយករដ្ឋមន្ត្រី រួមជាមួយមូលនិធិឧត្តមសិក្សាក្រចេះ និងហិរញ្ញប្បទានឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី និងលោក ស៊ី ជិនពីងប្រធានាធិបតីចិន ក្នុងនោះគឺ…

ស៊េរីទំនើប ឡិចស៉ីសLX៤៧០ ស្លាកលេខ ខេមរភូមិន្ទ02 2-5979 បុកគេឡើងខ្ទេច ហើយរត់បាត់!

ភ្នំពេញៈ រថយន្តពាក់ស្លាកលេខ ខេមភូមិន្ទ មួយគ្រឿង បានបើកបុករថយន្តមួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ហើយបានបន្ថែមល្បឿន បើករត់គេចខ្លួនបាត់ស្រមោលបន្សល់ ទុកតែស្លាកលេខ រថយន្តនៅនឹងកន្លែងកើតហេតុតែប៉ុណ្ណោះ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប តាមបណ្តោយផ្លូវ២៥៧ កែងនឹងផ្លូវ១៤៦ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក…