ធនាគារពិភពលោក ផ្តល់រង្វាន់ជិត១០ម៉ឺន$ លើការស្រាវជ្រាវអំពើហិង្សាលើផ្លូវភេទនៅកម្ពុជា

ក្រុមធនាគារពិភពលោក និងកម្មវិធីស្រាវជ្រាវអំពើហិង្សាលើផ្លូវភេទ (Sexual Violence Research Initiative) កាលពីពេលថ្មីៗនេះ បានផ្តល់រង្វាន់ទឹកប្រាក់ ចំនួន ៩៩,៩០០ដុល្លារអាមេរិក ដល់សាកលវិទ្យាល័យ Monash University សម្រាប់ធ្វើការស្រាវជ្រាវមួយនៅប្រទេសកម្ពុជា ដែលមានគោលបំណងជួយកាត់បន្ថយឧប្បត្តិហេតុនៃ អំពើហិង្សាទាក់ទងនឹងយេនឌ័រ។ នេះបើតាមសេចក្ដីប្រកាស ព័ត៌មានរបស់ធនាគារពិភពលោកប្រចាំកម្ពុជា។ សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា រង្វាន់នេះជាផ្នែកមួយនៃកម្មវិធី…

សង្ក្រានឆ្នាំនេះ បទចម្រៀងបែកស្លុយ ត្រូវសង្គ្រប់ដោយចង្វាក់ប្រពៃណី

មិនគួរជឿក្នុងចំណោមបទចម្រៀងដែលបានចរាចរណ៍ននៅក្នុងប្រទេសកម្ពុជា គេកត់សម្គាល់ថាបទចម្រៀងដែលបានផលិតឡើង ហើយមានទម្រង់ជាចង្វាក់ប្រពៃណី វាយលុកស្រទាប់មហាជនដាច់ប៉ិតតែម្ដង នៅក្នុងព្រឹត្តិការណ៍សង្ក្រានតូចធំដែលគេបានឃើញ។ ចម្រៀងទាំងនោះត្រូវគេឮចាក់បន្លឺភ្លូកទឹកភ្លូកដី នៅក្នុងកម្មវិធីរាំរែក ដោយធៀបនឹងបទដែលបានចេញនៅតាមផលិតកម្មនានាសម្រាប់អបអរបុណ្យចូកឆ្នាំនេះ គឺបទចម្រៀងរបស់ថោនត្រូវគេឮចាក់ឡើងនាំមុខគេគួរអោយសរសើរ ជាពិសេសបទចម្រៀងរបស់តារាចម្រៀង អ្នកនាង ចេន សាយចៃ និងបទចម្រៀងមួយចំនួនទៀត ដែលមានលក្ខណៈជាចង្វាក់រាំវង់រាំក្បាច់ជាដើម។ នៅក្នុងឆ្នាំនេះ ស្ទើរតែគ្រប់ខេត្តក្រុងត្រូវគេឃើញរៀបចំព្រឹត្តិការណ៍សង្ក្រានប្រជែងគ្នាតែម្ដង ដោយគ្រាន់តែព្រឹត្តិការណ៍សង្ក្រានខ្លះធំ ហើយខ្លះតូចអាស្រ័យទៅតាមការផ្ដួចផ្ដើមប៉ុណ្ណោះ។ នៅរាជធានីភ្នំពេញក៏ធ្វើច្រើនកន្លែងដែរ…

Innovation Center នៃវិទ្យាស្ថានជាតិនិបទីក ចាប់ផ្តើមបើកការដ្ឋានសាងសង់

កាលពីពេលថ្មីៗនេះ នៅវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (NIPTICT) ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីក្រុងពាលីបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលនវានុវត្តន៍ (Innovation Center) របស់វិទ្យាស្ថានជាតិនិបទីក។ មជ្ឈមណ្ឌលនវានុវត្តន៍វិទ្យាស្ថានជាតិនិបទីកនេះ នឹងសាងសង់ឡើងមានកម្ពស់ ០៤ជាន់ និងទំហំអាគារសរុប ៧៥០០ម៉ែត្រក្រឡា…

ពាក់ព័ន្ធអីជាមួយគ្នា! ហេតុអ្វីអ្នកជំងឺទឹកនោមផ្អែម ត្រូវរក្សាសុខភាពមាត់ធ្មេញឲ្យមានសុខភាពល្អ?

បើយោងតាមការសិក្សាពីសាកលវិទ្យាល័យញ៉ូវយ៉ក បានបង្ហាញថា អ្នកកើតជំងឺទឹកនោមផ្អែម ហាក់ដូចជាមិនសូវខ្វល់ខ្វាយជាមួយនឹងការថែទាំសុខភាពមាត់ធ្មញឡើយ។ លើសពីនេះ អ្នកជំងឺទឹកនោមផ្អែម មានការកើនឡើងហានិភ័យនៃជំងឺរលាកអញ្ចាញធ្មេញ ជាលិកា និងឆ្អឹងជុំវិញធ្មេញ ខណៈដែលជំងឺមាត់ធ្មេញ មានឥទ្ធិភពលប៉ះពាល់ដល់ការគ្រប់គ្រងជាតិស្ករក្នុងឈាម ធ្វើឲ្យជំងឺទឹកនោមផ្អែម វិវត្តកាន់តែធ្ងន់ធ្ងរ។ អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលមានជំងឺទឹកនោមផ្អែម ហាក់ដូចជាមិនសូវទៅជួបពេទ្យធ្មេញនោះទេ បន្ទាប់ពីធ្វើរោគវិនិច្ឆ័យឃើញ មានជំងឺទឹកនោមផ្អែម។ ចាប់ពីឆ្នាំ ២០០៤…

៥វិធី ដែលអ្នកជំនាញសុខភាពណែនាំឲ្យប្រើ ដើម្បីការពារជំងឺមហារីក

គ្រាន់តែលឺថាមហារីក គ្រប់គ្នាប្រហែលជាមានអារម្មណ៍ខ្លាចបាត់ទៅហើយ ព្រោះវាជាឃាតករដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ ក្នុងមួយឆ្នាំៗ នៅទូទាំងពិភពលោក។ មានមូលហេតុជាច្រើនណាស់ ដែលបណ្តោលឲ្យកើតជំងឺមហារីក រួមមាន៖ ការជក់បារី ការទទួលទានគ្រឿងស្រវឹង ការទទួលទានអាហារឆៅ ការទទួលទានអាហារសម្បូរខ្លាញ់ ខ្ជិលធ្វើលំហាត់ប្រាណ ប្រវត្តិគ្រួសារ។ល។ បើទោះបីជាជំងឺមហារីក កាចសាហាវយ៉ាងណាក៏ដោយ ប៉ុន្តែអ្នកជំនាញបានណែនាំថា អ្នកអាចកាត់បន្ថយហានិភ័យជំងឺនេះបាន ប្រសិនបើអនុវត្តតាមវិធីដូចខាងក្រោម។ ១.បរិភាពអាហារឲ្យបានត្រឹមត្រូវ…

ឃាត់ខ្លួននិស្សិត សាកលវិទ្យាល័យប៊ៀលប្រាយនិងសិស្សវិទ្យាល័យភ្នំពេញថ្មី ក្រោយធ្វើសកម្មភាពឆក់ទូរសព្ទ!

​ភ្នំពេញៈ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៨យប់ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានបង្ក្រាបក្នុងបទល្មើសជាក់ស្តែងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់នៅចំណុច ភ្លើងស្តុបផ្សារដីហុយ ផ្លូវហាណូយ កែងផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទដៃចំនួន២គ្រឿង ម៉ាក សាំសុង J2…

ពានរង្វាន់អចលទ្រព្យកម្ពុជាប្រចាំឆ្នាំ២០១៨ របស់ PropertyGuru ប្រគល់ជូនម្ចាស់ជ័យលាភី

ប្រវត្តិសាស្រ្តលើកទី ៣ ត្រូវបានធ្វើឡើងនៅក្នុងពិធីលៀងសាយភោជប្រចាំឆ្នាំរបស់កម្មវិធី PropertyGuru Cambodia Property Awards ដែលបានធ្វើការបង្ហាញដោយ KHI នៅល្ងាចថ្ងៃសុក្រទី ១៦ ខែមីនា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដោយមានការចូលរួមជាកិត្តិយសពីសំណាក់គណៈប្រតិភូរដ្ឋមន្រ្តី និងមន្រ្តីរដ្ឋាភិបាលដឹកនាំដោយ ឯកឧត្ដមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។…

បញ្ជូនខ្លួន ក្រុមអ្នកក្លាហានដេញតាមឡាន វាយបណ្ឌិត ស៊ុយ សារ៉េត ទៅតុលាការ

ភ្នំពេញៈ សមត្ថកិច្ចការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួន ជនសង្ស័យចំនួន ០៣នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ពាក់ព័ន្ធករណីប្រើហិង្សា លើ បណ្ឌិត ស៊ុយ សារ៉េត នៅហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅក្បែរមន្ទីរពេទ្យលោកសង្ឃ។ យោងតាមប្រភពពីសមត្ថកិច្ច…

ឃាត់ខ្លួនបានហើយ! ជនសង្ស័យ២នាក់ ពាក់ព័ន្ធការប្រើហិង្សាលើលោកបណ្ឌិត ស៊ុយ សារ៉េត ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅក្បែរមន្ទីរពេទ្យលោកសង្ឃ!

ភ្នំពេញៈ សមត្ថកិច្ចបានប្រាប់ Post News ថា កាលពីល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការឃាត់ជនសង្ស័យ២នាក់ដែលបានចូលរួមប្រើហិង្សា នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅក្បែរមន្ទីរពេទ្យលោកសង្ឃ។ ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ យាត ទិត្យា អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅផ្ទះគ្មានលេខ ភូមិទួលគោក…

សង្ស័យមានវិបត្តិស្នេហា! បុរសម្នាក់ កាន់ដបទឹកច្រកសាំងអង្គុយក្រោមដើមឈើ ផឹកដួលបែកពពុះមាត់..

ភ្នំពេញៈ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានបុរសម្នាក់ សង្ស័យមានវិបត្តិអ្វីក៏មិនដឹងទឹកមុខស្រងូតស្រងាត់ ដើរដៃកាន់ដបទឹកសុទ្ធច្រកសាំង ទៅអង្គុយក្រោមដើមឈើមួយកន្លែង ស្រាប់ផឹកសាំងនៅក្នុងដបទឹកសុទ្ធនោះ បណ្ដាលឲ្យដួលបែកពពុះមាត់។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១និង២០នាទីថ្ងៃត្រង់ ទី១២ ខែមីនា ឆ្នាំ២០១៨ នៅមុខសាកលវិទ្យាល័យ ISPP នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណទេ…