មន្រ្តីជាន់ខ្ពស់កសិកម្មចុះពិនិត្យកន្លែងពិសោធន៍ចិញ្ចឹមគោទឹកដោះ និងគោសាច់នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម
ភ្នំពេញៈ បន្ទាប់ពីបញ្ចប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលស្រាវជ្រាវដំឡូងបារាំង និងបើកសិក្ខាសាលាស្តីពីការអភិវឌ្ឍន៍បច្ចេកវិទ្យា ជាលិកាវប្បកម្មនិងផលិតកម្មដំឡូងបារាំងនៅកម្ពុជាដែលបានធ្វើនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន ក៏បានអញ្ជើញចុះទៅពិនិត្យទីពិសោធន៍ចិញ្ចឹមគោទឹកដោះ និងគោសាច់ ដែលគ្រោងនឹងពង្រីកការចិញ្ចឹមដល់កសិករខ្មែរនាពេលអនាគត។ ក្នុងពេលចុះពិនិត្យនោះ លោករដ្ឋមន្រ្តីក៏បានស្វែងយល់ និងស្តាប់ការអត្ថាធិប្បាយរបស់លោកសាស្រ្តាចារ្យ និងអ្នកជំនាញផ្នែកបសុសត្វ ចំពោះលទ្ធផលនៃការសិក្សាស្រាវជ្រាវការចិញ្ចឹមគោទឹកដោះនៅក្នុងប្រទេសកម្ពុជាថា បើទោះជាមានឧបសគ្គខ្លះក៏ដោយ តែមន្ទីរពិសោធន៍បានរកឃើញរូបមន្តថ្មីៗបន្ថែម ដែលអាចបន្សាំការរស់នៅរបស់គោទឹកដោះ និងគោសាច់នេះ…