ភ្ញាក់ផ្អើលសាមណេរ២អង្គទើបជាប់បាក់ឌុប បានអាហារូបករណ៍ពេញ៤ឆ្នាំ

ភ្នំពេញៈ ក្នុងចំណោមអ្នកទើបប្រលងជាប់បាក់ឌុបកាលពីពេលថ្មីៗ គេកត់សម្គាល់មានឈ្មោះសាមណេរពីរអង្គក៏ទើបនឹងត្រូវបានក្រសួងប្រកាសថា បានជាប់បាក់ឌុបផងដែរ។ អ្វីដែលគេកត់សម្គាល់ថានោះ គឺសាមណេរទាំង២បានទទួលអាហារូបករណ៍ពេញរយៈពេល៤ឆ្នាំក្នុងការសិក្សានៅកម្រិតមហាវិទ្យាល័យផងដែរ ដែលការផ្ដល់អាហារូបករណ៍នេះគឺត្រូវបានប្រគល់ឲ្យព្រះគ្រូនី សុវណ្ណមុនីរ៉េត ដែលគង់នៅវត្តនាគវ័ន្តក្នុងកុដិលេខ២៤។ យោងតាមការបង្ហោះនៅលើគណនេយ្យរបស់ព្រះតេជគុណនី សុវណ្ណមុនីរ៉េត ព្រះអង្គបានសរសេរថាដោយសារតែមើលឃើញថាសាមណេរ២អង្គទើបនឹងបានប្រលងជួបបាក់ឌុប និងមានបំណងចង់បន្តការសិក្សាឲ្យបានចប់ចុងចប់ដើមនៅមហាវិទ្យាល័យ ទើបព្រះអង្គសម្រេចជួយជ្រោមជ្រែងសាមណេរទាំង២អង្គឲ្យទទួលបានឱកាសនោះ។ ព្រះតេជគុណមានសង្ឃដីកាមួយយ៉ាងខ្លីថា ក្នុងពេលព្រះអង្គមិនទាន់បួសរៀន ព្រះអង្គមិនមានលទ្ធភាពបានសិក្សាឲ្យបានសមរម្យនោះទេ ទើបព្រះអង្គយល់ថាត្រូវតែយកឱកាសដែលព្រះអង្គមានជួយដល់សិស្សនិស្សិត និងសាមណេរជាដើម ដែលត្រូវការជំនួយ។…

ស្ថានទូតអាមេរិកផ្តល់ព័ត៌មាន ដើម្បីឲ្យនិស្សិតកម្ពុជាទទួលបានវីសា និងអាហារូបករណ៍ទៅអាមេរិក

ភ្នំ្នពេញៈ មន្រ្តីស្ថានទូតអាមេរិក បានចំណាយពេលជិតពីរម៉ោងកាលពីរសៀលថៃ្ងពុធនេះ ដើម្បីផ្តល់ព័ត៌មានគន្លឹះថា «តើនិស្សិតកម្ពុជា ត្រូវធ្វើដូចមេ្តច​ខ្លះ ដើម្បីទទួលបានវីសា(Visa)និងអាហារូបករណ៍ (Scholarship) ទៅសិក្សានៅសហរដ្ឋអាមេរិក»។ លោក Collin Webster មន្រ្តីកុងស៊ុលរបស់ស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា បានផ្តល់ព័ត៌មានជាច្រើនជុំវិញទម្រង់បែបបទនិងនីតិវិធីងាយៗ ដើម្បីឲ្យនិស្សិតកម្ពុជា​អាច​ទទួលបានវីសាដោយជោគជ័យ ទៅសិក្សានៅសហរដ្ឋអាមេរិក។ ក្នុងពេលជាមួយគ្នានោះអ្នកស្រី ម៉ៅ កូឡាប ទីប្រឹក្សាផែ្នកអប់រំរបស់អាមេរិកប្រចាំនៅកម្ពុជា…

ការប្រារព្ធទិវាបេតិកភណ្ឌអឺរ៉ុបជាលើកទី២នៅស្ថានទូតបារាំងនិងគ្រឹះស្ថានមួយចំនួនទៀត

ភ្នំពេញៈ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា ស្ថានទូតបារាំង នឹងបើកទ្វារទទួល​សាធារណជនឲ្យចូលទស្សនាដោយសេរីជាលើកទី២ នាថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០១៦ (ពីម៉ោង៩ព្រឹកដល់ម៉ោង៤ និង៣០នាទីរសៀល) ក្នុងក្របខ័ណ្ឌនៃទិវា​បេតិកភណ្ឌអឺរ៉ុប ដែលត្រូវបានរៀបចំឡើងអស់រយៈពេលជាង៣០ឆ្នាំមកហើយនៅប្រទេសបារាំង និងបណ្តាប្រទេសជាច្រើនទៀតតាមគំនិតផ្តួចផ្តើមរបស់បារាំង។ នៅក្នុង​ឱកាសពិសេសនេះ សាធារណជនអាចចូលទស្សនាអគារ និងទីកន្លែងនានា ដែលជាធម្មតាមិនត្រូវបានបើកឲ្យសាធារណជនចូលនោះឡើយ។ ដូច្នេះនៅថ្ងៃសៅរ៍នេះ ភ្ញៀវទាំងអស់អាចចូលទស្សនាអគារ…

ឈិត សុវណ្ណបញ្ញា-ម៉ា ច័ន្ទបញ្ញា ចេញបទចម្រៀងរួមគ្នា

ភ្នំពេញៈ ជាលើកទី១ ដែលតារាចម្រៀងប្រចាំហង្សមាសកញ្ញា ឈិត សុវណ្ណបញ្ញា បានចេញបទចម្រៀងរួមគ្នាជាមួយលោក ម៉ា ច័ន្ទបញ្ញា ដែលជាតារាចម្រៀងនៅក្រៅផលិតកម្ម ដែលបទរបស់ពួកគេនឹងចេញបង្ហោះនៅមុនថ្ងៃទី២៩ កញ្ញាខាងមុខ។ តាមគម្រោងអ្នកទាំងពីរនឹងបន្តចេញបទចម្រៀងរួមគ្នាបន្ថែមទៀត ដោយខាងហង្សមាស មិនមានប្រតិកម្មចំពោះជំហរមិនធ្លាប់មានរបស់ឈិត សុវណ្ណបញ្ញានោះឡើយ។ តារាស្រីហង្សមាសរូបនេះ បញ្ជាក់ថាបទដំបូងដែលនាងចេញច្រៀងនៅក្រៅហង្សមាសនោះមានចំណងជើងថា«មិត្តភ័ក្រ្តពាក់កណ្ដាលសង្សារពាក់កណ្ដាល» ដែលបទចម្រៀងនិពន្ធថ្មីនឹងត្រូវដាក់បញ្ចូលក្នុងរឿង«ទេសចរណ៍ឋាននរក» ដែលឈិត សុវណ្ណបញ្ញា…

សុខ ពិសី ប្រកាសអូសទាញ Fan ជួយសង្គម

ភ្នំពេញៈ នៅថ្ងៃទី១៧ កញ្ញា ខាងមុខនេះ តារាចម្រៀង សុខ ពិសី ដែលបានចេញមុខជួយច្រៀងក្នុងកម្មវិធីដើរលើកម្រាលព្រំប្រចាំឆ្នាំរបស់សាកលវិទ្យាល័យន័រតុន ក៏ប្រកាសពីការកៀរគរ Fan ឬ អ្នកគាំទ្រខ្លួនចែករំលែកដល់ការងារសង្គមផងដែរ។ នាងបានសរសើរពីការលះបង់របស់ក្មេងៗជា Fan គាំទ្ររបស់ខ្លួនយ៉ាងខ្លាំង ទើបនាងចាំបាច់តបស្នងដោយអូសទាញពួកគេឲ្យធ្វើរឿងដែលមានប្រយោជន៍ដើម្បីសង្គម។ សុខ ពិសី និយាយថា តារាសិល្បៈគ្មានអ្វីសប្បាយចិត្តច្រើនជាងមានអ្នកដទៃស្ម័គ្រចិត្តធ្វើជាអ្នកគាំទ្ររបស់ខ្លួននោះទេ។…

សឿ សុធារ៉ា សុំឲ្យធ្វើទានដល់មន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញៈ ជាលើកទី១ដែលតារាសម្ដែងល្បីឈ្មោះ អ្នកនាង សឿ សុធារ៉ា បានសម្រេចចិត្តចេញមុខជួយក្នុងកម្មវិធីរៃអង្គាសថវិកាជួយដល់​មន្ទីរពេទ្យ​គន្ធបុប្ផាជាទ្រង់ទ្រាយធំមិនធ្លាប់មាន ដែលត្រូវបានរៀបចំដោយនិស្សិតពេទ្យនៃសាកលវិទ្យាល័យ ន័រតុន ក្រោមការជ្រោមជ្រែងរបស់សាកលវិទ្យាល័យ ដោយផ្ទាល់នៅថ្ងៃទី ១៧ ខែកញ្ញា ខាងមុខនេះ។ អ្នកនាងថាសប្បាយចិត្តណាស់ ហើយក៏មិននឹកស្មានថាព្រឹត្តិការណ៍សង្គមមួយដ៏ធំត្រូវបានគេផ្ដល់ឱកាសឲ្យអ្នកនាងបានឡើងបង្ហាញមុខជាមួយនិងតារាយ៉ាង​ច្រើនស្កេកស្កះ​ដែលសុទ្ធតែស្ម័គ្រចិត្តជួយនោះទេ។ អ្នកនាងសឿ សុធារ៉ា បញ្ជាក់ថា ក្នុងចំណោមព្រឹត្តិការណ៍សិល្បៈកន្លងមកដែលអ្នកនាងធ្លាប់បានបង្ហាញខ្លួន អ្នកនាងយល់ថាព្រឹត្តិការណ៍ដើរលើកម្រាលព្រំក្រហម​ដែលនឹង​ធ្វើឡើងនៅថ្ងៃទី១៧…

តារាល្បីៗបញ្ចេញទស្សនៈ ក្នុងព្រឹត្តិការណ៍កំរាលព្រំនៅន័រតុន

ភ្នំពេញៈ កាលពីល្ងាចថ្ងៃទី១២ កញ្ញា នៅបរិវេណសាកលវិទ្យាល័យន័រតុនមានរៀបចំកម្មវិធីសន្និសីទកាសែតធំមួយស្ដីពីការប្រគំតន្រ្តី និងដើរម៉ូដលើកំរាលព្រំជាទ្រង់ទ្រាយធំស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៧ ក្នុងខែកញ្ញានេះ។ ក្នុងវេទិកាបើកសន្និសីទកាសែតជាផ្លូវការនោះ គេកត់សម្គាល់ឃើញវត្តមានតារាល្បីៗចូលរួមយ៉ាងច្រើនកុះករ ដោយក្រៅពីការបញ្ចេញទស្សនៈ សិស្សនិស្សិត និងអ្នកគាំទ្រនៅក្នុងវេទិកានោះ ក៏បានថតរូបយ៉ាងសប្បាយរីករាយផងដែរ។ តារាល្បីៗដែលបានបង្ហាញខ្លួននៅក្នុងវេទិកានោះរួមមាន កញ្ញា សុខ ពិសី, អ្នកនាងចន ច័ន្តលក្ខិណា, អ្នកនាងសឿ…

សិស្សឆ្នើមនិទ្ទេស A និង B ទទួលបានអាហារូបករណ៍ ពីសាកលវិទ្យាល័យល្បីនៅកម្ពុជា

ភ្នំពេញៈ ដើម្បីចូលរួមចំណែកក្នុងវិស័យអប់រំនៅកម្ពុជា និងដើម្បីលើកទឹកចិត្តដល់សិស្សពូកែ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានប្រកាសនៅថ្ងៃនេះថា «AUPP នឹងផ្តល់អាហារូបករណ៍ដល់សិស្សឆ្នើមទាំងអស់ ដែលទទួលបាននិទ្ទេស A និង B »។ សេចក្តីប្រកាសព័ត៌មានរបស់ AUPP ឲ្យដឹងថា សិស្សដែលទទួលបាននិទ្ទេស A នឹងទទួលបានអាហារូបករណ៍ដែលមានតម្លៃ ៤៥០០ដុល្លារអាមេរិក…

តារាល្បីលើកម្រាលព្រំប្រចាំឆ្នាំ ជុំគ្នាធ្វើសន្និសីទសារព័ត៌មានថ្ងៃនេះ

ភ្នំពេញៈ មកទល់ពេលនេះគេកត់សម្គាល់ថាព្រឹត្តិការណ៍ដើរលើកម្រាលព្រំរបស់តារាល្បីៗ ដើម្បីស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់តារាសិល្បៈ និងមហាជន។ ព្រឹត្តិការណ៍នេះនឹងគ្រោងធ្វើឡើងនៅថ្ងៃទី១៧ ខាងមុខនៅបរិវេណសាកលវិទ្យាល័យន័រតុន ខណៈដែលនៅរសៀលថ្ងៃទី១២ កញ្ញានេះ តារាសិល្បៈល្បីៗ ក៏នឹងបង្ហាញខ្លួន បង្ហាញចំណាប់អារម្មណ៍ជុំគ្នាជាលើកដំបូងនៅក្នុងវេទិកាសន្និសីទសារព័ត៌មាន។ យោងតាមការបង្ហោះសាររបស់កញ្ញា សុខ ពិសី គឺកញ្ញា និងតារាជាច្រើនដែលស្ម័គ្រចិត្តជួយដល់ព្រឹត្តិការណ៍រៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដែលនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី១៧ ខែកញ្ញាខាងមុខ នឹងបើកកម្មវិធីសន្និសីទសារព័ត៌មាននៅរសៀលម៉ោង២នេះហើយ នៅបរិវេណសាកលវិទ្យាល័យន័រតុន។…

រដ្ឋបាលរាជធានីភ្នំពេញ ដាក់បណ្តាញលូស្តង់ដារខ្នាតធំបានប្រវែង១៨០គីឡូមែត្រ អាចដោះស្រាយតំបន់ធ្លាប់លិចលង់បានជោគជ័យ

ភ្នំពេញៈ មកដល់ពេលនេះ អនុវត្តតាមផែនការដោះស្រាយបព្ហាទឹកភ្លៀងជន់លិច ក្នុងរយៈពេល៣ឆ្នាំមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់​បណ្តាញ​លូស្តង់ដារខ្នាតធំសរុបប្រវែង ១៨០គីឡូម៉ែត្រ ដែលធ្វើឲ្យតំបន់ធ្លាប់លិចលង់ ដោះស្រាយបានជោគជ័យ ហើយក៏ទទួលបានការកោតសរសើរ​ពីប្រជាពលរដ្ឋ​យ៉ាងខ្លាំង​ផងដែរៗ។ បើតាមមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងផែនការដោះស្រាយបព្ហាទឹកភ្លៀងជន់លិច ក្នុងរយៈពេល៣ឆ្នាំមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់បណ្តាញលូ​ស្តង់​ដារ​ខ្នាតធំសរុបប្រវែង ១៨០គីឡូម៉ែត្រដែលធ្វើឲ្យតំបន់ធ្លាប់លិចលង់ ត្រូវបានដោះស្រាយ។ មន្ត្រីដដែលបានឲ្យដឹងទៀតថា ជាក់ស្តែងក្នុងរយៈពេល…