សាច់ជ្រូកប្រហិតនាំចូលពីថៃខុសច្បាប់ ដែលដឹកតាមរថយន្តក្រុង៤គ្រឿងជាប់អន្ទាក់ប៉េអឹម..
បន្ទាយមានជ័យៈ កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឃាត់រថយន្តក្រុងដឹកអ្នកដំណើរចំនួន៤គ្រឿង ផ្ទុកទំនិញនាំចូលដោយខុសច្បាប់មិនបានបង់ពន្ធ និងមិនបានឆ្លងការត្រួតពិនិត្យគុណភាព។ ការបង្ក្រាបរថយន្តក្រុងដឹកអ្នកដំណើរធ្វើឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៥ មុខផ្សារអូរអំបិល ភូមិ-សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថានៅរសៀល…