បញ្ឈប់ភ្លាម ប្រសិនបើអ្នកទម្លាប់ធ្វើអនាម័យផ្ទាល់ខ្លួនបែបនេះ

អនាម័យ គឺជាទម្លាប់ដ៏ល្អបំផុតនៅក្នុងជីវិតរស់នៅរបស់មនុស្សគ្រប់រូប ព្រោះវាអាចជួយឲ្យពួកគេមានសុខភាពល្អ ហើយអាចរស់នៅបានអាយុវែង។ ក៏ប៉ុន្តែមនុស្សមួយចំនួនកំពុងតែសាងកំហុស ក្នុងការធ្វើអនាម័យផ្ទាល់ខ្លួនដោយមិនដឹងខ្លួន។ តើទម្លាប់អនាម័យអ្វីខ្លះទៅដែលបណ្តោលឲ្យប៉ះពាល់ដល់សុខភាព? ខាងក្រោមនេះ គឺជាចម្លើយដែលអ្នកចង់ដឹង៖ ប្រើដៃខ្ទប់មាត់នៅពេលកណ្តាស់ ការខ្ទប់នៅពេលក្អក ឬកណ្តាស់ ដើម្បីទប់ស្តាត់កុំឲ្យសាយភាយទឹកមាត់ដាក់អ្នកដៃ គឺជាសុជីវធម៌មួយដ៏ល្អបំផុត។ ប៉ុន្តែ អ្នកមិនត្រូវប្រើដៃខ្ទប់នោះឡើយ ព្រោះអ្នកមិនអាចលាងសម្អាតដៃគ្រប់ពេលនោះទេ ដូច្នេះមេរោគវានឹងវិលមករករាងកាយរបស់អ្នកវិញជាមិនខាន។ យកល្អ អ្នកត្រូវមានកូនកន្សែង…

Pool Party យប់មិញ សប្បាយកប់

បើទោះជាអ្នកចូលរួមក្នុងព្រឹត្តិការណ៍ Pool Party នៅមជ្ឈមណ្ឌលកម្សាន្ត 3G Quare ស្ថិតនៅជិតរដ្ឋសភាពថ្មី និងកោះពេជ្រ ត្រូវគេកត់សម្គាល់ថាមិនសូវមកលេងបាញ់ទឹក និងប្រឡែងលេងជាមួយពពុះសាប៊ូ ដោយប្រមូលផ្ដុំតែនៅខាងលើនៅកន្លែងអង្គុយផឹកស៊ី ក៏អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះមួយចំនួន នៅតែបង្ហាញសកម្មភាពលេងបាញ់ទឹក បោះគ្នាចូលអាងហែលទឹក និងរាំលេងជាមួយនឹងតន្ត្រី ក្រោមវត្តមានតារាល្បីៗផងដែរ។ យ៉ាងណាមិញ កម្មវិធីត្រូវគេរំពឹងថានឹងកាន់តែមានការចូលរួមសស្រាក់សស្រាំកាន់តែខ្លាំង ជាពិសេសនៅពេលបរិបទនៃកម្មវិធីដែលពេញនិយមនៅបរទេសមួយនេះ កាន់តែជ្រួតជ្រាបក្នុងផ្នត់គំនិតអ្នកចូលរួមនៅកម្ពុជា។…

តារាល្បីៗ ប្រកាសបង្ហាញខ្លួន ក្នុងព្រឹត្តិការណ៍ Pool Party

ក្រោយពីការប្រកាសអោយដឹងថាកម្មវិធី Pool On the Street Party ដ៏ពេញនិយមរបស់ពិភពលោក នឹងត្រូវលេចឡើងជាលើកទី២នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី១០ មិថុនា ខាងមុខ មានការបញ្ជាក់ថា តារាល្បីៗមិនតិចនាក់នោះទេ នឹងត្រៀមខ្លួនទៅកម្សាន្តនៅទីនោះ។ ជាក់ស្ដែងគ្រាន់សមាជិក«គ្រួសារតារាកម្ពុជា»ល្បីៗ បានត្រៀមបង្ហាញមុខមិនក្រោម៣០រូបនោះទេ ខណៈដែលតារាៗមកពីស្ថាប័នផ្សេងៗជាច្រើននាក់ទៀត ក៏បានប្រកាសថា នឹងចូលរួមងូតទឹកកម្សាន្ត និងរាំលេងនៅក្នុងពិធីនេះ…

ធ្លាយដំណឹង តារាល្បី៣រូប ត្រៀមបង្ហាញមុខក្នុងកម្មវិធី Pool Party ដ៏ធំប្រចាំឆ្នាំ

យោងតាមដំណឹងបែកធ្លាយ កម្មវិធី Pool On the Street Party ដែលល្បីក្នុងប្រទេសធំៗ ហើយធ្លាប់កក្រើកនៅក្នុងប្រទេសកម្ពុជាកាលពីអំឡុងឆ្នាំមុន នឹងវិលមកកាន់ប្រទេសកម្ពុជាជាថ្មីម្ដងទៀត នៅថ្ងៃទី១០ មិថុនា ខាងមុខនេះហើយ ការរៀបចំលើកនេះ ត្រូវគេអះអាងថានឹងរៀបចំជាទ្រង់ទ្រាយធំជាងមុន ដើម្បីទទួលអ្នកទេសចរណ៍ និងអ្នកចូលកម្សាន្តរហូតដល់ខ្ទង់ពាន់នាក់ផង។ អ្វីដែលគេកត់សម្គាល់ គឺតារាល្បី៣រូប ត្រូវបានគេបង្ហើបថានឹងត្រៀមបង្ហាញខ្លួននៅក្នុងកម្មវិធីដ៏ធំប្រចាំឆ្នាំមួយនេះ…

ឡុង សុខហៀង ជំងឺលើសឈាមធ្វើទុក្ខទាំងវ័យក្មេង

នៅក្នុងវិស័យសិល្បៈ លោក ឡុង សុខហៀង មិនត្រឹមតែជាតារាសម្ដែងមួយរូបប៉ុណ្ណោះទេ ប៉ុន្តែលោកក៏ជាប្រធានក្លិបសិល្បៈមួយដោយបានបណ្ដុះបណ្ដាល និងដឹកនាំក្មេងៗ អោយបានក្លាយខ្លួនជាតារាសិល្បៈផងដែរ។ លោកគឺជាអ្នកស្វះស្វែងរកការងារសម្ដែងអោយតារាក្មេងទាំងនោះ ដោយគេឃើញលោកចំណាយទាំងកម្លាំង និងលុយកាក់ដើម្បីពង្រីកការងារអោយតារាថ្មីៗនៅក្រោមបន្ទុក ដោយមិនទទួលបានកម្រៃត្រលប់មកវិញឡើយ ខណៈដែលជីវិតរបស់លោកក៏ត្រូវគេមើលឃើញថាស្ថិតក្នុងការតស៊ូមិនខុសពីបណ្ដែតលើខ្យល់។ លោកត្រូវគេដឹងថាមានជំងឺលើសឈាមធ្វើទុក្ខធ្ងន់ធ្ងរប៊ិះនឹងប៉ះពាល់ដល់ជីវិតកាលពីយប់មិញផង ដោយសារតែប្រឹងនឹងការងារទាំងនោះលើសកម្លាំង។ អ្វីដែលនាំអោយគេមើលឃើញពីផលវិបាកនោះ គឺបន្ទាប់ពីគេដឹងថាលោកគឺជាមេក្លឹបសិល្បៈមួយ ដែលត្រូវរ៉ាប់រងរកលុយចិញ្ចឹមសមាជិកជាកូនក្រុមមួយចំនួនផងដែរ ក្នុងពេលដែលលោកក៏នៅមិនទាន់រឹងមាំនៅក្នុងជីវិត។ ក្រៅពីធ្វើការនៅក្នុងខេធីវីមួយដល់ពាក់កណ្ដាលអធ្រាត្រ…

Range Rover ស្លាកលេខ ភ្នំពេញ 2AC-2223 ទិញរាប់ម៉ឺនដុល្លារ បើកបុកដើមឆត័្រ ឆេះយ៉ាងសន្ធោសន្ធៅ

ភ្នំពេញៈ បុរសម្នាក់រថយន្តRange Roverមួយគ្រឿង រេចង្កូតទៅបុកដើមឆត្រ័មួយដើម នៅតាមចិញ្ចើមផ្លូវ បណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ កាលពីវេលាម៉ោង៣យប់ទៀបភ្លឺ ឈានចូលថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខហ្គារ៉ាស រថយន្តយីហោ (ហ្គាលធិច ហ្គារ៉ាស) តាមបណ្តោយផ្លូវលេខ៦០៨ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។…

ក្រុមហ៊ុនចំនួន ៦ បោះទុនជិត ១៥០លានដុល្លារ វិនិយោគក្នុងខេត្តក្រុងចំនួន ៥

យោងតាមគេហទំព័ររបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានឲ្យដឹងថា ក្រុមហ៊ុនចំនួន ៦ ទទួលបាន «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» បានបោះទុនសរុបប្រមាណជិត ១៥០លានដុល្លារអាមេរិក បង្កើតការងារជាង ៥ពាន់កន្លែង វិនិយោគក្នុងវិស័យផ្សេងៗគ្នា ក្នុងខេត្តព្រះវិហារ កំពង់ធំ កំពង់ស្ពឺ ស្វាយរៀង និងរាជធានីភ្នំពេញ​។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា…

ចំណាយពេលបន្តិច អ្នកនឹងដឹងពីមូលហេតុដែលបណ្តោលឲ្យកើតមុនខ្នង និងវិធីដោះស្រាយ

ជាធម្មតា មនុស្សភាគច្រើនមិនសូវចាប់អារម្មណ៍ចំពោះមុនដែលកើតនៅលើខ្នងនោះទេ ពោះយល់ថាជារឿងធម្មតានៃបញ្ហាស្បែក ហើយវាអាចលាក់បាំងបានតាមរយៈការពាក់អាវ។ មុននៅលើខ្នង ត្រូវបានគេចាត់ទុកជាមុនដែលពិបាកក្នុងការព្យាបាល ព្រោះវាកើតឡើងដោយសារតែការប្រែប្រួលនៃកម្រិតអ័រម៉ូនក្នុងរាងកាយ។ ស្បែកនៅកន្លែងនេះត្រូវបានថែរក្សាតិចតួចនៅពេលងូតទឹក ព្រោះដៃមិនអាចសម្អាតដល់ ដែលជាហេតុធ្វើឲ្យស្ទះរន្ធញើសដោយសារតែពពួកកោសិកាងាប់ៗ និងកំទេសកំទីកខ្វក់។ លើសពីនេះទៅទៀត នៅពេលដែលយើងស្លៀកសម្លៀកបំពាក់កខ្វក់ ហើយសើម វានឹងមានទំនាក់ទំនងដោយផ្ទាល់ទៅលើស្បែក ដែលធ្វើឲ្យហានិភ័យនៃការកើតមុនមានកម្រិតខ្ពស់បំផុត។ មូលហេតុចម្បងដែលបណ្តោលឲ្យកើតមុន តំណពូជ ឬពេលខ្លះមកពីរាងកាយចាប់ផ្តើមពេញវ័យ អតុល្យភាពនៃអ័រម៉ូន…

ធាតុផ្សំ៤មុខប៉ុណ្ណោះ សក់របស់អ្នកនឹងឈប់ខូច ហើយដុះលឿនដូចបំណង

តើសុភាពនារីទាំងឡាយ កំពុងតែជួបបញ្ហាសក់ខូចមែនទេ? តើអ្នកកំពុងតែស្វែងរកវិធីកដោះស្រាយមែនទេ? បើដូច្នេះមែន មិនចាំបាច់ទៅរកផលិតផលឯណាឆ្ងាយនោះទេ អ្នកគ្រាន់តែប្រើធាតុផ្សំងាយៗតែប៉ុណ្ណោះ សក់នឹងប្រែមានសុខភាពល្អឡើងវិញយ៉ាងឆាប់រហ័ស។ ខាងក្រោមនេះ គឺជារបៀបបង្កើតរូបមន្តដោយខ្លួនឯង ដើម្បីបញ្ឈប់បញ្ហាសក់ខូច៖ ធាតុផ្សំ៖ ស្រាបៀរកន្លះពែង ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ ស៊ុតមាន់ ១គ្រាប់ (គោះយកសំបកចេញ) ចេកទុំ ១ផ្លែ (បកសំបកចេញ)…

មិនបាច់ដើររកទៀតទេ ៣រូបមន្តនេះ ខ្លាញ់លើស្បែកនឹងកម្ចាត់គ្មានសល់

តើអ្នកកំពុងតែជួបបញ្ហាខ្លាញ់លើស្បែកក្បាល ដោះស្រាយមិនចេញមែនទេ? ខ្លាញ់នៅលើស្បែកក្បាលមិនត្រឹមតែប៉ះពាល់ដល់ការបញ្ចេញប្រេងធម្មជាតិនោះទេ វាថែមទាំងធ្វើឲ្យជ្រុះសក់ថែមទៀត។ ទោះជាយ៉ាងណា ប្រសិនបើអ្នកមានបញ្ហាបែបនេះមែន មិនចាំបាច់ព្រួបារម្ភឡើយ គ្រាន់តែប្រើវិធីណាមួយក្នុងចំណោមវិធីទាំង៣នេះ ស្បែកក្បាលរបស់អ្នកនឹងអស់ជាតិខ្លាញ់ ហើយមានសុខភាពល្អឡើងវិញ។ ក្រូចឆ្មារ វត្តមានអាស៊ីតស៊ីទ្រិច (citric) នៅក្នុងទឹកក្រូចឆ្មារ មានតួនាទីយ៉ាងសំខាន់ក្នុងការរក្សាតុល្យភាព PH នៃស្បែកក្បាលឲ្យត្រលប់មកធម្មតាវិញ។ លើសពីនេះ វាក៏ធ្វើឲ្យមានតុល្យភាពនៃការផលិតខ្លាញ់នៅលើស្បែកក្បែលផងដែរ។ របៀបអនុវត្ត៖…