រកឃើញសាប៊ូកក់សក់ម៉ាក Max Care, THDH ជែលលាងដៃ Spray អាល់កុលម៉ាក Ferfanduo នាំចូល និងចែកចាយខុសច្បាប់

ភ្នំពេញៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ច របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក) បានចុះបង្ក្រាបផលិតផលនាំចូល ស្តុកទុក និងចែកចាយខុសច្បាប់ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយមានការសម្របសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីសមត្ថកិច្ចពាក់ព័ន្ធ…

ទោះមានការវាយលុក ដោយកូវីដ១៩ ក៍តារាក្លាស៊ិក តស៊ូផលិត MV ចូលឆ្នាំ

ខណៈដែលមហាជនភាគច្រើន មានការតក់ស្លុតក្នុងការចូលរួម ក្នុងកម្មវិធីជួបជុំៗនោះ តែផលិតកម្មក្លាស៊ិក នៅតែពុះពារចេញថតបទចម្រៀងអបអរ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរហូតដល់២៥បទយ៉ាងជោគជ័យ កាលពីថ្ងៃទី២២ មីនា ឆ្នាំ២០២០។ ជាក់ស្តែងផលិតកម្ម Classic បានចេញបទចម្រៀងថ្មីៗ ជាច្រើនបទ នាំតារាក្នុងផលិតកម្ម ច្រៀង រាំនិងសិល្បករជាច្រើន មុននេះ ដោយមានទាំងការចូលរួមពីតារាចម្រៀង និង តារាសម្ដែងមកពីគ្រួសារតារាកម្ពុជាផង។…

តបការរិះគន់ ឆ័យលី ដាឡែន និង ប្អូនស្រី រួមគ្នាបកស្រាយ

ប៉ុន្មានថ្ងៃមុន ភោជនីយដ្ឋានមួយកន្លែង ស្ថិតនៅជិតស្តុបរោងកុនលុច្ស យីហោអយស្ទ័រ ត្រូវបានគេបង្ហោះរិះគន់យ៉ាងខ្លាំងថា បានបង្កអោយខូចសណ្ដាប់ធ្នាប់ទីក្រុង ដោយសារតែចាក់បង្ហៀរកាកសំណល់ និងក្លិនស្អុយឆ្អាបមកលើថ្នល់ ហើយខ្វះអនាម័យនៅលើដងផ្លូវ។ ហាងដែលត្រូវគេដឹងថា ជារបស់សាច់ញាតិតារាចម្រៀងឆ័យលី ដាឡែន នេះ ក្រោយការបង្ហោះតែប៉ុន្មាននាទី ក៏មានបណ្ដាញសារព័ត៌មានមួយចំនួនចុះផ្សាយ ដែលតម្រូវអោយអ្នកនាង និង ម្ចាស់ហាងជាប្អូនស្រី មិនអាចនៅស្ងៀម។ អ្នកនាង…

អគ្គិភ័យឆេះកន្លែងបោកអ៊ុត និងធ្វើតៅហ៊ូ នៅក្រុងសៀមរាប

សៀមរាបៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គម បានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៣ និង ១០រសៀល មានករណីអគ្គិភ័យឆេះកន្លែងបោកអ៊ុតមួយកន្លែង នៅក្រុមទី៣ ភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប។ ម្ចាស់ផ្ទះឈ្មោះ ព្រំ ភាព ភេទស្រី…

គ្រឹះស្ថានសិក្សានានាចូលរួមចាត់វិធានការការពារវីរុស កូរ៉ូណាថ្មី (2019-nCoV)

ភ្នំពេញៈ យោងតាមផេក MoEYS Cambodia បានឲ្យដឹងថា បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡាចេញសេចក្ដីណែនាំ ស្ដីពីការអនុវត្តវិធានការបង្ការ ជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មីនោះ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននានា បានចូលរួមធ្វើសកម្មភាពទប់ស្កាត់ការឆ្លងវីរុសនេះនៅតាមគ្រឹះស្ថានសិក្សារបស់ខ្លួន ដោយលើកទឹកចិត្តឱ្យបុគ្គលិក និងសិស្សានុសិស្ស ពាក់ម៉ាសការពារជាប្រចាំ មានការវាស់ស្ទង់សីតុណ្ហភាពក្នុងខ្លួន មុនពេលចូលរៀនជាដើម។ ក្នុងនោះដែរ ក៏មានដាក់អាកុល…

ក្រសួងសុខាភិបាល អំពាវនាវអ្នកលក់ម៉ាស់ទាំងអស់ កុំដំទ្បើងថ្លៃ ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូរ៉ូណាថ្មី (2019-nCoV)

ភ្នំពេញៈ យោងតាមផេកក្រសួងសុខាភិបាល នៃព្រះរាជណាចក្រកម្ពុជា បានធ្វើការអំពាវនាវ អ្នកដែលលក់ម៉ាស់ (mask) ទាំងអស់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា សូមចូលរួមទប់ស្កាត់ការចម្លងវីរុសកូរ៉ូណាថ្មី (2019-nCoV) ដោយសុំកុំដំទ្បើងថ្លៃ ម៉ាស់ ទុកលទ្ធភាពឲ្យបងប្អូនប្រជាពលរដ្ឋយើង ដែលមានតម្រូវការប្រើម៉ាស់ អាចទិញប្រើបានផង ដើម្បីជាកិច្ចចូលរួមការពារសុខភាពផ្ទាល់ខ្លួន លើការចម្លងជំងឺនេះ និងជាបុណ្យកុសល សម្រាប់លោកអ្នកជាអ្នកលក់ម៉ាស់នេះផង។ ទន្ទឹមនឹងនោះ…

អភិបាលខេត្តសៀមរាបចុះត្រួតពិនិត្យរកជំងឺផ្លូវដង្ហើម (រលាកសួតធ្ងន់ធ្ងរ) ដែលបង្កឡើងដោយវីរុសកូរ៉ូណាថ្មី នៅអាកាសយានដ្ឋានអន្តរជាតិខេត្ត

សៀមរាបៈ យោងតាមផេករដ្ឋបាលខេត្តសៀមរាបបានឲ្យដឹងថា អភិបាលខេត្តអញ្ជើញពិនិត្យការងារ នៃក្រុមច័ត្តឡីស័ក ប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ដើម្បីត្រួតពិនិត្យរកជំងឺផ្លូវដង្ហើម (រលាកសួតធ្ងន់ធ្ងរ) ដែលបង្កឡើងដោយវីរុសកូរ៉ូណាថ្មីនេះ នាយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តបានដឹកនាំប្រតិភូខេត្តអញ្ជើញ ពិនិត្យការងារ នៃក្រុមច័ត្តឡីស័ក ប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ដើម្បីត្រួតពិនិត្យរកជំងឺផ្លូវដង្ហើម…

ដើម្បីបង្ការជំងឺផ្លូវដង្ហើម (រលាកសួតធ្ងន់ធ្ងរ) ដែលបង្កឡើងដោយវីរុសកូរ៉ូណាថ្មី…

ក្រសួងសុខាភិបាល៖ យោងតាមផេកនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានឲ្យដឹងថា ការបង្ការចំលង កូរ៉ូណាវីរុសប្រភេទថ្មី ១. ឧស្សាហ៍លាងដៃ ដោយអាល់កុលហ្សែល ឬសាប៊ូនិងទឹក ២.ពេលក្អក និងកណ្តាសខ្ទប់មាត់និងច្រមុះ ដោយកែងដៃ ឬក្រដាស ឬកន្សែង ក្រមា និងលាងដៃ ៣.ជៀសវាងប៉ះពាល់ជាមួយបុគ្គលទាំងឡាយណាដែលមាន រោគសញ្ញាគ្រុនក្តៅ និងក្អក ៤ .បើអ្នកមានគ្រុនក្តៅ…

តារាកូនកាត់អាឡឺម៉ង់ ម៉ៃយ៉ា ក្លាយជា Brand Ambassador បើកឆាកដើមឆ្នាំ

បន្ទាប់ពីបានសាងឈ្មោះល្បីល្បាញ ពិធីការិនីស្រស់សោភា កញ្ញា ម៉ៃយ៉ា ដែលមានឈ្មោះពិតថា ខាហ្គឺ ម៉ៃយ៉ា ត្រូវបានជ្រើសរើសឲ្យក្លាយជាអ្នកតំណាងផលិតផល ឬ Brand Ambassador ផលិតផលសាប៊ូកក់សក់មួយ គួរអោយចាប់អារម្មណ៍។ ពិធីចុះហត្ថលេខាទទួលស្គាល់នាង ត្រូវបានធ្វើឡើង កាលពីថ្ងៃទី១៣ មករា ឆ្នាំ២០២០ មុននេះ។ តារាសម្ដែង…

ផ្អើលទាំងថ្ងៃ! ស្ត្រីម្នាក់ចុះងូតទឹកស្ទឹង បែរជាជួបរឿងអកុសលទៅវិញ

ពោធិ៍សាត់ៈ យោងតាមផេក នាកយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា កាលពីវេលាម៉ោង ១២នាទីថ្ងៃត្រង់ ថ្ងៃទី២៩​ ខែធ្នូ​ ឆ្នាំ២០១៩ មានករណីស្រ្តីម្នាក់ងូតទឹកស្ទឹងលង់ស្លាប់ ត្រង់ចំណុចកំពង់ទឹកស្ទឹងពោធិ៍សាត់ ស្ថិតភូមិតាស្ដី ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ជនរងគ្រោះឈ្មោះ សួស ហោ អាយុ ៤៥…