ទឹកស៊ីអ៊ីវដប ម្សៅទឹកដោះគោ សាប៊ូដុះខ្លួន នំកញ្ចប់ ទឹកក្រូចដប ត្រូវមន្ត្រីជំនាញរកឃើញខូចគុណភាព

ពោធិ៍សាត់ៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ មន្ត្រីជំនាញបានចុះត្រួតពិនិត្យទំនិញវេចខ្ចប់ស្រាប់ ដើម្បីរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារនៅផ្សារថ្មីខេត្តពោធិ៍សាត់ ស្ថិតភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ជាលទ្ធផលរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់រួមមាន៖ -ទឹកក្រូចដប ចំនួន ២៨២ ដប ស្មើនឹង ២៣៧…

Update៖ សាហាវម្លេះ! ញ៉ាមធ្លាប់បាន តែចុងក្រោយខ្នោះគុកដដែល

ព្រះសីហនុៈ លោកស្រីឧត្តមសេនីយ៍ត្រីប៉ែនកញ្ញាស្នងការរងទទួលការងារយ៉េនឌឺរប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា៖ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ថ្មីៗនេះការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានទទួលសំណុំរឿងស៊ើបអង្កេតបឋមមួយករណីរំលោភសេពសន្ថវៈលើនារីម្នាក់ដែលភាគីខាងស្រីប្តឹងចោទប្រកាន់ខាងប្រុសថា៖បានចាប់រំលោភរូបនាងពីរលើកហើយពីរយប់ជាប់គ្នានៅផ្ទះខាងប្រុសទៀតផងហើយឃាត់នាងឲ្យដេកក្នុងបន្ទប់ជាមួយគ្នារហូតដល់ភ្លឺទាំងពីរលើកទើបឲ្យមកផ្ទះ។ លោកវរសេនីយ៍ទោវ៉ែនសំអាតនាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានបញ្ជាក់ថា៖ នារីជាដើមបណ្ដឹងមានអាយុ១៧ឆ្នាំ។ រីឯបុរសជាចុងចោទឈ្មោះសុខភត្រា(ហៅអាជិ)អាយុ២៤ឆ្នាំនៅផ្ទះជាមួយម្តាយមានមុខរបរលក់ដូរគ្រឿងទេសនៅផ្ទះនៅភូមិ៥សង្កាត់លេខ៤។ ជនរងគ្រោះបានប្តឹងរាយការណ៍ប្រាប់សមត្ថកិច្ចថា៖រូបនាងនិងបុរសចុងចោទទើបតែស្គាល់គ្នាបានប្រហែលជាងមួយអាទិត្យប៉ុណ្ណោះដោយសារនាងធ្លាប់ទៅទិញឥវ៉ាន់នៅផ្ទះរបស់គាត់។នាងបានបន្តថាឈ្មោះសុខភត្រាបានរំលោភបំពានលើនាងចំនួនបីលើក៖ លើកទី១,នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩វេលាម៉ោងប្រហែលជិត៧យប់នាងបានទៅទិញឥវ៉ាន់នៅផ្ទះសុខភត្រាពេលនោះឈ្មោះសុខភត្រាបានចាប់អូសដៃនាងទាញចូលទៅក្នុងផ្ទះដល់បន្ទប់ដេករបស់គាត់ហើយបានលួងលោមបង្ខំរួមភេទរហូតបានសម្រេចព្រមទាំងឃាត់នាងឲ្យដេកក្នុងផ្ទះជាមួយគ្នារហូតដល់ភ្លឺឡើងម៉ោង៦ព្រឹកទើបឲ្យត្រឡប់មកវិញ។ លើកទី២,ថ្ងៃទី៤ ខែធ្នូ ឆ្នាំដដែលម៉ោងប្រមាណ៦ល្ងាចនាងបានជូនមិត្តភក្តិម្នាក់ទៅទិញសាប៊ូនៅផ្ទះសុខភត្រាម្តងទៀតពេលនោះឈ្មោះសុខភត្រាបានអូសដៃនាងចូលទៅក្នុងផ្ទះហើយបង្ខំរួមភេទម្តងទៀតព្រមទាំងបានឃាត់នាងឲ្យដេកជាមួយគ្នារហូតដល់ភ្លឺដូចថ្ងៃមុនដដែល។ពេលនាងចូលក្នុងបន្ទប់មិនដឹងថាមិត្តភក្តិរបស់នាងដើរចេញពីពេលណានោះទេ។ លើកទី៣,ថ្ងៃទី៦ខែធ្នូវេលាម៉ោង៧យប់នាងនិងមិត្តភក្តិបានទៅទិញសម្ភារៈនៅផ្ទះអ្នកផ្សេងមិនមកទិញនៅផ្ទះឈ្មោះសុខភត្រានោះទៀតទេដោយបានដើរឆ្លងកាត់មុខផ្ទះរបស់សុខភត្រាពេលនោះសុខភត្រាបានឃើញក៏បានហៅពួកនាងឲ្យចូលក្នុងផ្ទះតែនាងបានដើរគេចមិនព្រមចូលតាមការហៅរបស់គាត់ឡើយនិងបានបន្តដំណើរទៅមុខទៀតក្រោយមកឈ្មោះសុខភត្រាបានយកម៉ូតូមកដឹករូបនាងមកផ្ទះគាត់ដំបូងនាងប្រកែកមិនព្រមឡើងជិះម៉ូតូទៅជាមួយទេតែឈ្មោះសុខភត្រាបានបង្ខំនិងទះកំផ្លៀងឃើញដូចនេះមិត្តភក្តិរបស់នាងក៏បានទៅរាយការណ៍ជូនសមត្ថកិច្ច។រូបនាងបានឡើងម៉ូតូជាមួយសុខភត្រាមកផ្ទះរបស់គាត់លុះពេលមកដល់ក្នុងផ្ទះឈ្មោះសុខភត្រាបានបង្ខំរួមភេទទៀតតែនាងមិនព្រមពេលនោះឈ្មោះសុខភត្រាបានប្រើអំពើហិង្សាវាយទះកំផ្លៀងនាងនិងខាំជាំជាច្រើនកន្លែង។ក្រោយពីបានរើបំរះរួចបានមកប្តឹងរាយការណ៍ជូនសមត្ថកិច្ចបន្ទាប់មកកងកម្លាំងនគរបាលបានទៅនាំខ្លួនឈ្មោះសុខភត្រាមកអធិការដ្ឋាននគរបាលក្រុងដើម្បីធ្វើការសាកសួរ។បន្ទាប់មកក៍បានបញ្ជូនជនសង្ស័យនិងសំណុំរឿងនេះមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីចាត់ការបន្ត។ លោកវ៉ែនសំអាតនាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានឲ្យដឹងថា៖ករណីរំលោភសេពសន្ថវៈនេះសមត្ថកិច្ចបានកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃទី៨ខែធ្នូរួចហើយ៕  

Update៖ អនិច្ចាតែមួយពព្រិចភ្នែកសោះ ធ្វើឲ្យសាច់ញាតិស្លុតស្មារតី ស្រែកទ្រហោយំ ស្ទើរបាត់មាត់ព្រោះស្ដាយស្រណោះ

កោះកុងៈ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ២ និង ៣០ នាទីរសៀល ស្ថិតនៅលើផ្លូវជាតិលេខ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៦-៤៧ ក្នុងភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់កើតទ្បើង។ រថយន្តបង្កម៉ាក FRONTIA កង់…

Update៖ រថយន្តដឹកសាប៊ូបែកកង់បុក ជាមួយរថយន្ត១គ្រឿងទៀតបណ្តាលឲ្យស្លាប់ មនុស្ស៤នាក់

កោះកុងៈ នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង២និង៣៤ នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៏កើតឡើង ០១លើក លើផ្លូវជាតិលេខ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៦-៤៧ ស្ថិតក្នុងភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ។ បង្កឡើងដោយ រថយន្ត ១…

សាហាវណាស់! ជនជាតិចិន វាយទាត់ធាក់ខ្មែរ រួចចាប់បញ្រ្ចកឲ្យផឹកទឹកសាប៊ូ ត្រូវបានគេជួយទាន់ កុំអី….

កណ្ដាលៈ ករណីហិង្សាដោយចេតនាមួយ កើតទ្បើងក្នុង បន្ទប់ស្នាក់របស់ជនសង្ស័យ ក្នុងភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល កាលពីវេលាម៉ោង ១១ និង៣០នាទីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩។ ជនរងគ្រោះឈ្មោះ ឡេវ គឹមស៊ាង ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ…

ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទជាច្រើន គីឡូក្រាមត្រូវបានមន្ត្រីសាខាកាំកុងត្រូល រកឃើញ និងដកហូត

ព្រះសីហនុៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដោយមានការសហការពី អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅក្នុងផ្សារវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព…

ហួសហេតុពេកហើយ! ថៅកែជនជាតិចិនបង្ខំឲ្យកម្មការនីពោះធំស្លៀកខោ និងធ្វើការងារថែមម៉ោងមិនគិតលុយឲ្យ កម្មករ ២៨០នាក់ផ្ទុះកូដកម្ម

ភ្នំពេញៈ រោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែង គ្មានស្លោកយីហោ គ្មានឈ្មោះ ដែលគេសង្ស័យគ្មានច្បាប់ត្រឹមត្រូវ បង្ខំឲ្យកម្មការនីដែលមានផ្ទៃពោះ ទោះជាជិតគ្រប់ខែក៏ដោយ ឲ្យស្លៀកខោទាំងអស់ ដោយមិនអនុញ្ញាតឲ្យស្លៀករ៉ូប និងមិនទូទាត់លុយឲ្យកម្មករ នូវការងារថែមម៉ោង ធ្វើឲ្យកម្មករមិនពេញចិត្ត ផ្ទុះកូដកម្មតវ៉ា រហូតដល់ទៅលក្ខខណ្ឌ១២ចំណុចតែម្តង នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅមុខរោងចក្រ អត់ឈ្មោះ តាមផ្លូវបេតុង…

បាត់រថយន្ត២ឆ្នាំ ស្រាប់តែឃើញនៅយានដ្ឋានមួយកន្លែង ក៏ទាក់ទងទៅសមត្ថកិច្ចឲ្យជួយ

ភ្នំពេញៈ បាត់រថយន្តជិត ២ឆ្នាំ ស្រាប់តែម្ចាស់ប្រទះឃើញនៅកន្លែងយានដ្ឋានមួយកន្លែង រួចក៏ប្ដឹងសមត្ថកិច្ចអន្តរាគមន៍បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង៤និង៣០នាទី រសៀលថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០១៩ នៅចំណុចយានដ្ឋានគ្មានយីហោ តាមផ្លូវ៩០BT ភូមិត្នោតជ្រំ៣ សង្កាត់បឹងទំបឹងទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ម្ចាស់រថយន្តមានឈ្មោះ យាន ណាវី អាយុ៣០ឆ្នាំ មុខរបរបើកហាងលក់សាប៊ូ CS…

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីយកចបកាប់វាយព្រះសង្ឃ បណ្តាលឲ្យរងរបួស

កណ្តាលៈ នៅវេលាម៉ោង ៥ និង៣០នាទីល្ងាចថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋស្រុក កៀនស្វាយ ខេត្តកណ្តាល មានករណីហិង្សាដោយចេតនា។ ជនរងគ្រោះជាព្រះសង្ឃព្រះនាម ឃីន ខុនណា ព្រះជន្ម ៣៤វស្សា ជនជាតិខ្មែរ គង់នៅទីអារាមវត្តស្តៅកន្លែងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ…

ស្រ្តីម្នាក់ត្រូវបុគ្គលិកហាងផ្សារម៉ាក្រូឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចភ្លាមៗបន្ទាប់ពីលួចរបស់ក្នុងហាង

ភ្នំពេញៈ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ២១និង១៥នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីអំពើលួច (លួចយកទំនិញក្នុងផ្សារម៉ាក្រូ) ស្ថិតត្រង់ចំណុចក្នុងផ្សារម៉ាក្រូ ផ្លូវ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យម្នាក់ មធ្យោបាយថ្មើរជើង។ ជនសង្ស័យឈ្មោះ មឿង…