យុវជន៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីបង្កហិង្សាដោយចេតនា

កំពង់ធំៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា យុវជនចំនួន៣នាក់ក្នុងចំណោមបក្ខពួក៤នាក់ត្រូវបានកម្លាំងនគរបាលក្រុងស្ទឹងសែនបង្ក្រាបឃាត់ខ្លួនពាក់ព័ន្ធករណីហិង្សាដោយចេតនាប្រព្រឹត្តកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៧និង៤០នាទីនៅផ្លូវ១០២ចំណុបំបែកចុង ភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖ ១-ឈ្មោះរស់ភារម្យភេទប្រុសអាយុ២០ឆ្នាំរស់នៅភូមិកំពង់ក្របៅសង្កាត់កំពង់ក្របៅក្រុងស្ទឹងសែនខេត្តកំពង់ធំមុខរបរ(កម្មករដឹកសាប៊ូ)ជាគូរកនត្រូវបាន(ឃាត់ខ្លួន)។ ២-ឈ្មោះឆោមសុខសក្ដាហៅ(ជេម)ភេទប្រុសអាយុ១៨ឆ្នាំរស់នៅភូមិទី៤សង្កាត់កំពង់ធំក្រុងស្ទឹងសែនខេត្តកំពង់ធំម្ចាស់ដាវមុខរបរ(មិនពិតប្រាកដ)ត្រូវបាន(ឃាត់ខ្លួន)មានផ្ទុកសារធាតុញៀន។ ៣-ឈ្មោះធន់ជ័យសុជនភេទប្រុសអាយុ២០ឆ្នាំរស់នៅភូមិចំបក់សង្កាត់ស្រយូវក្រុងស្ទឹងសែនខេត្តកំពង់ធំមុខរបរធ្លាប់ជា(បុគ្គលិកមីក្រូហិរញ្ញវត្ថុប្រាសាក់)ជាគូរកនត្រូវបាន(ឃាត់ខ្លួន)។ ៤-ឈ្មោះរ៉ាណាងភេទប្រុសអាយុ១៩ឆ្នាំរស់នៅភូមិព្រៃតាហ៊ូសង្កាត់ព្រៃតាហ៊ូក្រុងស្ទឹងសែនខេត្តកំពង់ធំជាគូរកន(គេចខ្លួន)។ សេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថាជនសង្ស័យបានធ្វើសកម្មភាពប្រើដាវច្នៃដេញកាប់ជនរងគ្រោះកំពុងអង្គុយលេងតាមផ្លូវតែជនរងគ្រោះបានរត់ចូលផ្ទះប្រជាពលរដ្ឋនៅក្បែរនោះស្រែកឲ្យគេជួយទើបមិនបណ្ដាលឲ្យមានរបួសស្នាមអ្វីឡើយ។ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងអនុវត្តបន្តតាមនីតិវិធី៕  

ជំនន់ទឹកភ្លៀងជន់លិចផ្លូវជាតិលេខ២ដោយកុំពុងរងការកំរាមកំហែងដល់ផលដំណាំ ទ្រព្យសម្បត្តិ និងអាយុជីវិត

តាកែវៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៤ ខែតុលា​ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ អមដំណើរដោយក្រុមការងារស្នងការដ្ឋាន អញ្ជើញចុះត្រួតពិនិត្យជាក់ស្តែងតាមបណ្តោយផ្លូវជាតិលេខ២ពីទីរួមខេត្តតាកែវ ឆ្ពោះទៅរាជធានីភ្នំពេញ ក្នុងភូមិសាស្រ្តស្រុកបាទី ឃុំត្រពាំងសាបចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៣ និងចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៧–៣៨ ស្ថិតនៅឃុំកណ្តឹង ស្រុកបាទី ដែលរងផលប៉ះពាល់ជំនន់ទឹកភ្លៀងជន់លិចផ្លូវជាតិលេខ២ដោយដុំៗកុំពុងរងការកំរាមកំហែងដល់ផលដំណាំ ទ្រព្យសម្បត្តិ អាយុជីវិត…

បងប្អូនប្រុងប្រយ័ត្ន! មន្រ្តីជំនាញរកឃើញ ទឹកដោះគោខាប់ ម៉្សៅស៊ុប ទឹកក្រូច និងសាប៊ូខាត់ស្បែក ហួសកាលបរិច្ឆេទប្រើប្រាស់

ស្វាយរៀងៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នេះ មន្រ្តីសាខា ក.ប.ប. ខេត្តស្វាយរៀង ដោយមានការសហការពីមន្ទីរពាណិជ្ជខេត្ត…

ពពុះសណ្តែក ថ្នាំដុសធ្មេញ ទឹកដោះគោខាប់ និងទឹកក្រូច ត្រូវមន្រ្តីជំនាញរកឃើញ មានផ្ទុកសារធាតុគីមីហាមឃាត់

ស្វាយរៀងៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នេះ មន្ត្រីសាខា ក.ប.ប. ខេត្តស្វាយរៀង ដោយទទួលបានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត…

សារធាតុគីមីហាមឃាត់បូរ៉ាក់ និងហួសកាលបរិច្ឆេទ ក្នុងពពុះសណ្តែក ទឹកក្រូចកំប៉ុង មីកញ្ចប់ ត្រូវមន្ត្រីជំនាញរកឃើញ

រតនគិរីៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ CFF បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ នេះ មន្ត្រីសាខា ក.ប.ប. ខេត្តរតនគិរី ដោយទទួលបានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត…

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះត្រួតពិនិត្យ រថយន្តបំពាក់ផ្លាកលេខខេមរភូមិន្ទក្លែងក្លាយ

ភ្នំពេញៈ កាលពីថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ សកម្មភាពកម្លាំងជំនាញមន្ទីរសម្ភារៈបច្ចេកទេស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ នូវតែបន្តចុះអនុវត្តន៍ការងារ ត្រួតពិនិត្យ រថយន្តបំពាក់ផ្លាកលេខខេមរភូមិន្ទក្លែងក្លាយ ប័ណ្ណបើកបរខេមរភូមិន្ទ អាវុធជាតិផ្ទុះ និងវិទ្យុទាក់ទង នៅលើកំណាត់ផ្លូវជាតិលេខ៤ សង្កាត់កំបូល…

ប្រេងសាំងស៊ុបព័រ និងម៉ាស៊ូតមានសារធាតុទឹក ត្រូវមន្ត្រីជំនាញរកឃើញ ក្នុងស្ថានីយ៍មួយកន្លែង

ភ្នំពេញៈ នៅថ្ងៃពុធ ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. រាជធានីភ្នំពេញ ដោយមានកិច្ចសហការចូលរួមជាមួយពីមន្ត្រីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យស្ថានីយប្រេងឥន្ធនៈមួយកន្លែង ដែលសង្ស័យថាមានលាយទឹកក្នុងប្រេង ស្ថិតនៅភូមិផ្ទាំង…

ក្លឹបកម្សាន្តចំនួន៤ទីតាំង នៅ​រាជធានីភ្នំពេញ សមត្ថកិច្ចចុះពិនិត្យ និងធ្វើការណែនាំ

ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២២និង៣០នាទី គណៈបញ្ជាការឯកភាពខណ្ឌដូនពេញញ ដឹកនាំ​ដោយ​លោក សុខ ពេញវុ​ធ អភិបាល​នៃ​គណ​អភិបាល​ខណ្ឌដូនពេញ អមដោយ​សមាសភាព​ចូលរួម មាន៖ ១.លោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផា​ណុំ ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ,២.លោក យស…

លោកអធិការស្រុកបាទីដូរចេញពីតំណែងហើយ ដាក់អ្នកថ្មីជំនួស ពលរដ្ឋសង្ឃឹមថា ល្អជាងអ្នកមុន

តាកែវៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នារសៀល ថ្ងៃអង្គារ ០២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ នៅអធិការដ្ឋាននគរបាលស្រុកបាទី មានរៀបចំ”ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង អធិការ” នៃអធិការដ្ឋាននគរបាលស្រុកបាទី នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។ ពិធីនេះដែរស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់…

សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធករណីប្រើទូរស័ព្ទដៃលួចថតនារី ២នាក់បងប្អូនបង្កើតកំពុងងូតទឹក

ភ្នំពេញៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៩និង៣៧នាទី ត្រង់ចំណុចបន្ទប់ទឹក ផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឃុន ខេន ភេទប្រុស អាយុ ១៩ឆ្នាំ…