សាលាក្រុងភ្នំពេញ៖ សូមជួយវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ ព្រោះកម្មករស៊ិនទ្រីទៅលេងស្រុក៣ថ្ងៃ

សាលារាជធានីភ្នំពេញ​ បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែររយៈពេល ៣ថ្ងៃខាងមុខនេះ ជួយវេចខ្ចប់សំរាម និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវនៅតាមផ្ទះ ខណៈកម្មករស៊ិនទ្រីមួយចំនួន បានចេញទៅលេងស្រុកកំណើត។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីម្សិលមិញនេះ។ សម្រាប់ថ្ងៃបុណ្យចូលឆ្នាំខ្មែរនេះ កម្មករស៊ិនទ្រី មិនបានធ្វើការពេញលេញនោះទេ ព្រោះពួកគេបានចាកចេញទៅលេងស្រុកកំណើតហើយ អាស្រ័យហេតុនេះ ប្រជាពលរដ្ឋមិនត្រូវបញ្ចេញសំរាមមកទុកដាក់ខាងក្រៅផ្ទះ ឬទុកចោលតាមទីសាធារណៈនោះឡើយ។ យ៉ាងណាមិញ…

អ៊ំស្រីម្នាក់ដើរឆ្លងថ្នល់ ត្រូវរថយន្តបុកស្លាប់មួយរំពេច រួចរថយន្តដាក់មេប្រ៉ូចបាត់!

ពោធិ៍សាត់ៈ លោក យឹម ស៊ាងហៃ អធិការក្រុងពោធិ៍សាត់បានប្រាប់Post Newsថាមាន ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីអ៊ំស្រីវ័យចំណាស់ម្នាក់ កំពុងដើរឆ្លងថ្នល់ ត្រូវបានរថយន្តមិនស្គាល់ម៉ាក បុកស្លាប់មួយរំពេចយ៉ាងអាណោចអាធ័ម ចំណែករថយន្តបង្ក បានបើកគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទី ល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខសាលាក្រុងពោធិ៍សាត់ ផ្លូវជាតិលេខ៥…

កោះហៅម្ចាស់អាជីកម្មទូកដរ បន្ទាប់ពីឈ្លោះគ្នាបែកផ្សែងជាមួយអ្នកកាសែត និងម្ចាស់រថយន្ត

ភ្នំពេញៈ នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ នៅសាលាខណ្ឌជ្រោយចង្វារ លោកឃ្លាំង ហួត អភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វារ បានបញ្ជាឲ្យលោក ឡេង រ៉ាវង្ស អភិបាលរងខណ្ឌ និងលោក កៅ សារ៉ាវុធ នាយករដ្ឋបាលខណ្ឌ កោះហៅ ម្ចាស់អាជីវកម្មទូកដរ ឆាយ ហុង…

ប្រភពថា៖ ACU បញ្ជូនខ្លួនជនសង្ស័យជាមន្ត្រីសាលាក្រុងភ្នំពេញ ២រូបទៅកាន់តុលាការ

ភ្នំពេញៈ មន្ត្រីសាលាដំបូងរាជធានីភ្នំពេញបាន បង្ហើបថា នៅរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧នេះ អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនជនសង្ស័យ ២នាក់ទៅកាន់តុលាការក្រុងភ្នំពេញ ដើម្បីបន្តនីតិវិធី។ ប្រភពបញ្ជាក់ថា ជនសង្ស័យទាំង ២នាក់នោះគឺជាមន្ត្រីសាលារាជធានីភ្នំពេញ ហើយត្រូវអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ម្សិលមិញ។ យោងតាមប្រភពបច្ចុប្បន្នជនសង្ស័យទាំង២ នាក់កំពុងស្ថិតក្រោមចំណាត់ការរបស់លោក សៀង សុខ តំណាងអយ្យការអមសាលាដំបូងក្រុងភ្នំពេញ។…

ខណ្ឌច្បារអំពៅ នឹងលែងលិចទឹក ក្រោយសាលាក្រុងភ្នំពេញ ស្តារព្រែករំដោះទឹក

សាលាក្រុងភ្នំពេញ បាននិងកំពុងរៀបចំសំណើសុំថវិកាប្រមាណ ១៥០០លានរៀល ដើម្បីស្តារព្រែក ១កន្លែង រំដោះទឹកចេញពីខណ្ឌច្បារអំពៅ។ នេះបើយោងតាមគេហទំព័ររដ្ឋបាលរាជធានីភ្នំពេញ ចេញផ្សាយនៅថ្ងៃនេះ។ តំបន់ភូមិសាស្រ្តក្នុងខណ្ឌច្បារអំពៅ ជួបបញ្ហាលិចលង់ដោយសារទឹកភ្លៀងចំនួន ៤សង្កាត់ រួមមាន សង្កាត់ព្រែកប្រា វាលស្បូវ ព្រែកឯង និងព្រែកថ្មី ដែលជាតំបន់ទំនាប ប្រឈមការលិចលង់ច្រើន។ ដូចនេះ សាលាក្រុង…

រថយន្តដឹកសំរាមក្រុងស្ទឹងត្រែង បើកកៀរលោកតាអាយុជាង៨០ឆ្នាំ​ម្នាក់ រងរបួសធ្ងន់

ស្ទឹងត្រែងៈ រថយន្តធុនធំដឹកសំរាមរបស់សាលាក្រុងស្ទឹងត្រែង បើកកៀរ និងកិនជើងលោកតាអាយុជាង៨០ឆ្នាំម្នាក់ បណ្តាលឲ្យ​រងរបួសធ្ងន់។ គ្រោះថ្នាក់​នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចជិតស្ពានថ្មប្រហែលជា៥០ម៉ែត្រ ស្ថិតក្នុងភូមិស្ពានថ្ម ក្រុង/ខេត្តស្ទឹងត្រែង។ អ្នកឃើញហេតុការណ៍បាននិយាយថា មុនពេលកើតហេតុគេឃើញរថយន្តដឹកសំរាមខាងលើ បានបើកយឺតៗ ខណៈពេលកំពុងឲ្យ​កម្មករដើរជញ្ជូនសំរាមដាក់លើរថយន្ត ក្រោយមកជនរងគ្រោះក៏ដើរមកពីមុខរថយន្តក្នុងបំណងឆ្លងផ្លូវ ស្របពេលរថយន្តក៏បើក​ឆ្លងផ្លូវដូចគ្នា ក៏បានកៀរ និងកិនជនរងគ្រោះ…

នៅថៃនិស្សិតពេទ្យចំនួន ៥១នាក់ និងមន្ត្រីម្នាក់ ត្រូវចាប់ខ្លួនពីបទទទួលសំណូកសូកប៉ាន់

ថៃៈ កាលពីថ្ងៃព្រហស្បតិ៍ តុលាការថៃបាចេញដីកាតាមចាប់ខ្លួននិស្សិតពេទ្យចំនួន ៥១នាក់ និងមន្ត្រីសាលារាជធានីម្នាក់ ជាប់ពាក់ព័ន្ធនឹងរឿងសំណូកសូកប៉ាន់ ក្នុងការប្រលងចូលបម្រើការ ក្នុងនាយកដ្ឋានប៉ូលិសកាលពីថ្ងៃ០៤ ខែធ្នូ ឆ្នាំ ២០១៧។ នេះបើតាមរយៈសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧។ លោកវរសេនីយ៍ឯក Uthen Nuiphin…

សហគមន៍ជ្រោយចង្វា សុំអាជ្ញាធរក្រុងឲ្យបញ្ចប់ជម្លោះដីធ្លីជាមួយក្រុមហ៊ុនOCIC

ភ្នំពេញៈ តំណាងសហគមន៍ជ្រោយចង្វា បាននាំគ្នាស្នើដល់អាជ្ញាធរសាលា​​រាជធានី​​ភ្នំពេញជួយ​អន្តរាគមន៍​​​ជាបន្ទាន់ចំពោះវិវាទដីធ្លី ដែលត្រូវក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា(OCIC) យកមកអភិវឌ្ឍ​​​ទីក្រុង​​រណបជ្រោយចង្វា។ សំណើនេះ បានធ្វើឡើងជាថ្មីម្តងទៀតនៅក្នុងវេទិកាសាធារណៈដែលរៀបចំឡើងដោយ​អាជ្ញា​ធរ​​ខណ្ឌជ្រោយចង្វា និងគណៈអភិបាល​​រាជធានី​​ភ្នំពេញ កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ក្រោមវត្តមាន​លោក​ ជួប ខុន តំណាង លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ស៊ុយ សេរិទ្ធ…

អភិបាលខេត្តកណ្តាល ជំរុញឲ្យអាជ្ញាធរ និងសមត្ថកិច្ច ពង្រឹងការងារឲ្យបានច្បាស់

កណ្តាលៈ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាលប្រជុំរបស់សាលាខេត្តកណ្តាល បានបើកពិធីសិក្ខាសាលា សមាហរណកម្ម ផែនការសង្កាត់ និងកម្មវិធីវិនិយោគក្រុង នៅថ្នាក់ក្រុងតាខ្មៅ ក្រោមអធិបតីភាព លោក ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល លោក ហេង ធៀម អភិបាលក្រុងតាខ្មៅ និងមានការចូលរួមពី…

អាជ្ញាធរក្រុងតាខ្មៅ ចាត់វិធានការក្តៅលើអ្នកបើកអាជីវកម្មល្បែងខុសច្បាប់

កណ្តាលៈ នៅឯសាលាក្រុងតាខ្មៅ កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ អភិបាលក្រុងតាខ្មៅ លោក ហេង ឆៀម បានធ្វើការកោះហៅអ្នកបើកអាជីវកម្មល្បែងស៊ីសងទាំងអស់នៅក្នុងក្រុង ឲ្យមកស្តាប់នូវសេចក្តីណែនាំស្តីពីការអនុវត្តវិធានការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ ព្រមទាំងបញ្ជាឲ្យមន្ត្រីមានសមត្ថកិច្ចក្រោមឱវាទ ចាប់ផ្តើមអនុវត្តវិធានការទៅតាមច្បាប់ ចំពោះអ្នកដែលបើកល្បែងស៊ីសងខុសច្បាប់ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះតទៅ។ កិច្ចប្រជុំនេះ ធ្វើឡើងស្របពេលដែលសម្តេចក្រឡាហោម ស ខេង…