ហ្វូងគោកំពុងដើរទេសចរណ៍ពេញ មុខសាលាខណ្ឌដង្កោយ៉ាងអនាធិបតេយ្យ

ភ្នំពេញៈ ហ្វូងគោជាច្រើនក្បាល កំពុងដើរប្រសេចប្រសាចតាមបណ្តោយផ្លូវ២១៧ ចាប់ពីស្ពានចំការដូងរហូតដល់សាលាខណ្ឌដង្កោ ហើយបានឈប់ស៊ីស្មៅលើសួន ដែលសាលាក្រុងដាំលម្អផ្លូវ គ្មានការរំខានដល់បងៗសមត្ថកិច្ចសោះឡើយ។ បើតាមសម្តីរបស់ប្រជាការពារសង្កាត់បានលួចប្រាប់ថា ហ្វូងគោជាច្រើនក្បាលខាងលើនេះ ជារបស់លោក វើក សាមឿន ចៅសង្កាត់ដង្កោ។ ចំណែកលោកចៅសង្កាត់គាត់បានប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា សត្វគោជាច្រើនក្បាលនេះ មិនមែនជារបស់លោកទាំងអស់នោះទេ ជារបស់អ្នកភូមិខ្លះដែរ៕ https://youtu.be/PkGMv6EJj7Y

ទំនាស់រវាងសន្តិសុខផ្សារសួង និងអាជីវករ រកដំណោះស្រាយចេញហើយ

ត្បួងឃ្មុំៈ អាជីវករនៅក្នុងផ្សារសួងជាង៣០ នាក់បាននាំគ្នាទៅតវ៉ានៅសាលាក្រុងសួងនៅវេលាម៉ោង៩ព្រឹកថ្ងៃទី ៣១ តុលា ២០១៦ ដើម្បីតវ៉ារឿងភាស៊ីផ្សារយកលើសសៀវភៅបន្ទុក ដាក់ច្រវ៉ាក់តាមផ្លូវយកលុយ និងការដែលសន្តិសុខផ្សារសួងចាក់ត្រីអាជីវករក្នុងផ្សារចោល កាលពីព្រឹកថ្ងៃទី ២៧ តុលា ២០១៦ សន្តិសុខផ្សារសួង ក្រុងសួង ខេត្តត្បូងឃ្មុំ បានលើកកញ្ឆេរត្រីរបស់អាជីវករក្នុងផ្សារចាក់ត្រីចោលដោយក្រោមលេសថា អាជីវករក្នុងផ្សារសួង ដាក់កញ្ឆេរត្រីលក់លើផ្លូវ។ បើតាមប្រភពអាជីវករម្នាក់នៅក្នុងផ្សារសួង…

អាជ្ញាធរក្រុងស្ទឹងសែន ចុះឃាត់សំណង់គ្មានច្បាប់និងរំលោភដីចំណីផ្លូវមួយកន្លែង

កំពង់ធំៈ អាជ្ញាធរក្រុងស្ទឹងសែន បានចុះឃាត់ និងដកហូតឧបករណ៍ជាង ដែលកំពុងសាងសង់ សំណង់មួយកន្លែង ស្ថិតនៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយអាជ្ញាធរក្រុងស្ទឹងសែន បានអះអាងថា សំណង់នេះ សាងសង់ដោយគ្មានច្បាប់អនុញ្ញាត និងរំលោភចូលមកលើចំណីផ្លូវសាធារណៈ។ លោកលឹម សុភា ប្រធានការិយាល័យ រៀបចំដែនដី នគររូបនីយកម្ម…

សាលាក្រុងភ្នំពេញ នឹងបន្ថែមស្ពានអាកាស និងផ្លូវក្រោមដី ៤ខ្សែ នៅតំបន់ក្បាលថ្នល់

រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកការដ្ឋានស្ថាបនាបន្ថែម ស្ពានអាកាស និងផ្លូវក្រោមដីចំនួន ៤ខ្សែទៀត នៅតំបន់ក្បាលថ្នល់។ នេះបើយោងតាម លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានជាតិឲ្យដឹង កាលពីម្សិលមិញនេះ។ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ក៏បានលើកឡើងដែរថា គម្រោងសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីក្បាលថ្នល់…

ឃាត់រថយន្ត១គ្រឿង ដឹកទំនិញខុសច្បាប់ពីព្រំដែនវៀតណាម

កណ្តាលៈ លោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បានបញ្ជាឲ្យមន្ត្រីនគរបាលប៉ុស្តិ៍ដើមមាន ឃាត់រថយន្តដែលដឹកទំនិញខុសច្បាប់ពីព្រំដែនវៀតណាម ចូលមករាជធានី ឆ្លងកាត់ក្រុងតាខ្មៅយ៉ាងសំពីងសំពោងដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់។ ហេតុការណ៍ឃាត់រថយន្តនេះ ធ្វើឡើងកាលពីវេលាម៉ោង៥និង២០នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ នៅចំណុចមុខសាលាក្រុង ក្បែរគល់ស្ពានកម្ពុជា-ជប៉ុន ស្ថិតក្នុងភូមិដើមមាន សង្កាត់ដើមមាន ក្រុងតាខ្មៅ។…

សាលាក្រុងត្រៀមទូក(ង) ៥គ្រឿងប្រកួតសាកល្បងនៅក្រុងតាខ្មៅនាថ្ងៃទី១៦តុលា

ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញសម្រេចបានជ្រើសរើសទូក(ង)លំដាប់ល្បឿនលឿនចំនួន៥គ្រឿង ដើម្បីចូលរួមប្រណាំងសាក​ល្បងនៅ​ទីក្រុងតាខ្មៅថ្ងៃទី១៦តុលា ឆ្នាំ២០១៦ខាងមុខនេះ។ សកម្មភាពខាងលើនេះក៏ជាការសាកល្បងកម្លាំងមុននឹងឈានទៅដល់ការប្រណាំងថ្នាក់ជាតិនៅរាជធានីភ្នំពេញក្នុងពិធីបុណ្យអុំទូកនាថ្ងៃទី១៣-១៤-១៥ ខែវិច្ឆិកា ខាងមុខដែលគិតពីពេលនេះទៅ នៅសល់តែជាង៤០ថ្ងៃតែប៉ុណ្ណោះ ក្រោយពីផ្អាកការប្រារព្វព្រះរាជពិធីបុណ្យអុំទូកជា​ច្រើនឆ្នាំដោយ​សារ​កត្តា​កម្ពស់ទឹក ទន្លេមិនអំណោយផល។ ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះនឹងត្រូវប្រារព្វធ្វើឡើងវិញតាមប្រសាសន៍របស់ សម្តេចអគ្គមហាសេនាបតី តេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណា​ចក្រកម្ពុជា ដែលសម្តេចបានថ្លែងថា ឆ្នាំនេះទោះបីទឹកតូចក៏យើងត្រូវប្រារព្វពិធីបុណ្យអុំ ទូកដែរ បើអុំទូកវែងមិនបានក៏អុំទូកខ្លីដែរ។ ពាក់ពន្ធ័នឹងការត្រៀមរៀបចំពិធីបុណ្យអុំទូកនេះដែរ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញដឹកនាំដោយលោក…

រថយន្តក្រុមហ៊ុន​ ជីប​ ម៉ុង​ និងរថយន្តតាកៅ​ កំពុងបំផ្លាញផ្លូវសាធារណៈ

ភ្នំពេញៈ អាជា្ញធខណ្ឌសែនសុខបានប្រាប់ថា រថយន្តក្រុមហ៊ុន ជីប ម៉ុង និងរថយន្តរបស់លោកឧកញ៉ា ញឹក ផន ហៅកៅ ព្រមទាំងរថយន្តធុនធំៗមួយចំនួនទៀត បានបំផ្លាញផ្លូវសាធារណៈរបស់ បណ្ដាលឲ្យខូចខាត និងមានជង្ហុកធំៗ ជាហេតុបង្កឲ្យមានគ្រោះដល់អ្នកធ្វើដំណើរ និងពិបាកធ្វើដំណើរ។ នៅព្រឹកថ្ងៃ២១ កញ្ញានេះ រថយន្តធុនធំជាច្រើនគ្រឿង ត្រូវបានអាជា្ញធឃាត់ទុក ធ្វើការអប់រំអ្នកបើកបរ…

ប្រជាជន២សហគមន៍ បានធ្វើការតវ៉ានៅខាងមុខក្រសួងដែនដីនគរូបនីយកម្មនិងសំណង់

ភ្នំពេញៈ ប្រជាពលរដ្ឋមកពីសហគមន៍ចំនួន២រួមមាន សហគមន៍ព្រែកតាគង់១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ និងសហគមន៍ខ្វា ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ បានជួបនាំគ្នានៅខាងមុខក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ដោយមានកាន់នូវស្លាកបដា នៅក្នុងដៃ ដើម្បីធ្វើការតវ៉ា សុំឲ្យថ្នាក់លើជួយ​រកដំណោះស្រាយជូន ។ ការតវ៉ានេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០១៦ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា…

យុទ្ធនាការដើម្បីសុវត្ថិភាពចរាចរណ៍ជាតិចែកផ្លាកសុវត្ថិភាពដោយឥតគិតថ្លៃ

ខេត្តរតនគិរីៈ នៅមន្ទីរសាធារណការខេត្តរតនគិរី នាព្រឹកថ្ងៃទី៣១ខែសីហា ឆ្នាំ២០១៦ នេះលោកស៊ុន ប៉ូលីន ប្រធានមន្ទីរសាធារណការបានអមដំណើរ លោកយឹម ផែន អភិបាលរងខេត្តតំណាង លោកថង សាវុន អភិបាល​ខេត្តនិងលោកមឿង សារិទ្ធ ប្រធានមន្ទីរការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាន​នគបាលខេត្តចូលរួមយុទ្ធនាការ​ដើម្បីសុវត្ថិភាពចរាចរណ៍ជាតិចែកផ្លាកសុវត្ថិភាព ស្ទីគ័រចំណាំងផ្លាតពន្លឺពេល​យប់ដោយឥតគិតថ្លៃចំនួន៨,៥២១ សន្លឹកដោយបែងចែកជូនរដ្ឋបាលសាលាក្រុងស្រុកទាំង៩ ដើម្បីឲ្យអាជ្ញាធរក្រុង​ស្រុកចែកជូនប្រជាពលរដ្ឋនៅដែន​សមត្ថកិច្ចរបស់ខ្លួន ។ ក្រុមរម៉ករថយន្តកែច្នៃនិងឧបករណ៍កសិកម្មដែលបើកបរលើផ្លវសាធារណៈដោយគ្មានភ្លើងបំភ្លឺជាច្រើនគ្រឿងត្រូវបានលោក…

អាជ្ញាធរខណ្ឌទួលគោកជំរុញឲ្យមន្ត្រីរបស់ខ្លួនផ្សព្វផ្សាយស្តីពីការចុះឈ្មោះថ្មី ក្នុងរយៈពេល៣ខែ

ភ្នំពេញៈ អភិបាលខណ្ឌទួលគោកលោក ឯក ឃុនដឿន បានជំរុញឲ្យមន្ត្រីរបស់ខ្លួនផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យយមកចុះឈ្មោះថ្មី ដែលការចុះឈ្មោះបោះឆ្នោតនេះនឹងប្រើប្រាស់ក្នុងរយៈពេល៣ខែ ដើម្បីឲ្យប្រជាពលរដ្ឋគ្រប់រូប ដែលគ្រប់អាយុអាចបោះឆ្នោតបានទាំងអស់គ្នា។ លោកបន្តថា នៅខណ្ឌទួលគោកមានការិយាល័យចុះឈ្មោះបោះឆ្នោតចំនួន១០កន្លែង នៅតាមស្នាក់ការសង្កាត់ទាំង១០ ដោយចាប់ផ្តើមចុះឈ្មោះពីថ្ងៃទី១កញ្ញ ដល់ថ្ងៃទី២៩ វិច្ឆិកា ២០១៦ ខាងមុខនេះ។ លោកបន្តថា មន្ត្រីរបស់យើងត្រូវផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានដឹងនិងមកលចុះឈ្មោះថ្មីនេះទាំងអស់គ្នា។ ការចុះឈ្មោះបោះឆ្នោតថ្មីនេះកើតចេញពីការជួយឧបត្ថមពីបរទេស។ យើងនឹងធ្វើកិច្ចការងារនេះឲ្យត្រឹមត្រូវ។…