គម្រោងស្ថាបនាផ្លូវ លើផ្លូវដែកចាស់ ពលរដ្ឋសុំឲ្យអាជ្ញាធរបង្ហាញព័ត៌មានលម្អិត

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ ប្រជាសហគមន៍ផ្លូវដែក ដែលមាន៩សហគមន៍ ប្រមាណ១១០នាក់បានប្រមូលផ្តុំនៅមុខសាលាក្រុងភ្នំពេញ ដើម្បីសុំជួបអភិបាលក្រុង ក្នុងគោលបំណងសុំ​ឲ្យ​សាលារាជធានីភ្នំពេញរៀបចំបើកវេទិការសាធារណមួយ ដើម្បីបង្ហាញព័ត៌មាន​លម្អិតទាក់ទងគម្រោងអភិវឌ្ឍផ្លូវធំមួយ​ដែលមានប្រវែងជិតប្រាំមួយគីឡូម៉ែត្រពីចំ R6 Beong Kak ទៅកាន់ផ្លូវជាតិលេខប្រាំ ដែលត្រូវធ្វើឡើងនៅតាមផ្លូរថភ្លើង​ចាស់ដែល​មិនបានប្រើប្រាស់ដែល​ទទូខុសត្រូវដោយសាលារាជធានីភ្នំក្រោមគំនិតផ្តូចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន កាលពីខែមេសាកន្លងទៅនេះ បន្ទាប់ពីលុបគម្រោងសាងសង់ផ្លូវល្បឿនលឿន។ ប៉ុន្តែថ្ងៃនេះ…

អ្នករាយការណ៍ព័ត៌មានម្នាក់ ត្រូវបានគេដាល់មុខពេលនាងកំពុងផ្សាយផ្ទាល់

អាមេរិកៈ ហេតុការណ៍គួរឲ្យរន្ធត់មួយ បានកើតឡើង នៅពេលអ្នករាយការណ៍ព័ត៌មានម្នាក់ ត្រូវបានវាយប្រហារ​ដោយស្ត្រីធ្វើដំណើរ​ឆ្លងកាត់ម្នាក់ នៅពេលនាងកុំពុងតែធ្វើសេចក្តីរាយការណ៍ផ្សាយផ្ទាល់តាមទូរទស្សន៍។ នាង Iris Delgado បានកុំពុងនិយាយទៅកាន់កាមេរ៉ា ទូរទស្សន៍ Telemundo 62 នៅខាងក្រៅសាលាក្រុង Philadelphia ក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិក​កាលពីល្ងាចថ្ងៃពុធនេះ។ គ្រាន់តែសេចក្តីរាយការណ៍របស់នាងជិតនឹងចប់ ស្ត្រីម្នាក់ពាក់អាវពណ៌បៃតង…

ផែស្ងួត សូរ ងួន នៅតែបំពានបំរាមរបស់អាជ្ញាធរ

ស្វាយរៀងៈ ក្រុមហ៊ុនផែស្ងួត សូរ ងួន ក្រុងបាវិត នៅតែរឹងទទឹងចំពោះចំណាត់ការអាជ្ញាធរ ខណៈអាជ្ញាធរបានណែនាំច្រើនលើកច្រើនសារពីរឿងដែលក្រុមហ៊ុនធ្វើឲ្យខូចខាតផ្លូវជាតិលេខ១ បណ្ដាលឲ្យមានជង្ហុគធំៗ និងដក់ទឹកស្ទើរតែចិញ្ចឹមត្រីបាន ហើយថែមទាំងតែងតែបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ រហូតមានអ្នកបាត់បង់ជីវិតជាច្រើននាក់ ក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ។ តែទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ខាងក្រុមហ៊ុន សូរ ងួន ក្រុងបាវិត នៅតែធ្វើមិនដឹង មិនឮដដែល។…

ពលរដ្ឋក្រុងបាវិតរិះគន់អាជ្ញាធរគ្មានចាត់វិធានការទប់ស្កាតក្រុមហ៊ុនផែស្ងួត សូរ ងួន ធ្វើឲ្យខូចផ្លូវជាតិលេខ១

ស្វាយរៀងៈ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងបាវិត ក៏ដូចជាអ្នកធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ បានរិះគន់ចំៗទៅដល់អាជ្ញាធរមូលដ្ឋានក្រុងបាវិត ក្នុងការទប់ស្កាត់ទៅដល់ក្រុមហ៊ុនផែស្ងួតសូរងួន ដែលបង្កឲ្យមានការខូចខាតផ្លូវជាតិ និងមានក្រលុកធំៗ ហើយមានដក់ទឹកស្ទើរតែចិញ្ចឹមត្រីបាន ហើយតែងតែបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកធ្វើដំណើរទាំងពេលថ្ងៃ និងពេលយប់ជារឿយៗ និងមានអ្នករងរបួសធ្ងន់ស្រាលជាញឹកញាប់ និងមានអ្នកបាត់បង់ជីវិតជាច្រើននាក់ក្នុងមួយរយៈប៉ុន្មានឆ្នាំផងដែរ។ ដោយសារតែក្រលុកធំៗនៅមុខផែស្ងួតដែលមានរថយន្តកុងទឺន័ររាប់រយគ្រឿងបានបត់ចេញចូលក្នុងផែស្ងួន បណ្តាលឲ្យខូចខាតផ្លូវជាតិលេខ១ប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនហាក់ធ្វើមិនដឹង មិនលឺ មិនព្រមធ្វើការជួសជុលផ្លូវដែលខូចខាតនៅខាងមុខផ្លូវចូលផែស្ងួតនោះទេ គឺគ្រាន់តែចាក់ខ្សាច់ភ្នំប៉ុណ្ណោះ នៅពេលភ្លៀងម្តងៗ បែកភក់ពេញផ្លូវជាតិធ្វើឲ្យអ្នកដំណើរជិះម៉ូតូរអិលដួល…

សិប្បកម្មកែច្នៃឈើប្រណីតដ៏ធំមួយកន្លែង នៅសង្កាត់កំពង់ប្រណាក សង្ស័យគ្មានច្បាប់

ព្រះវិហារៈ សិប្បកម្មកែច្នៃឈើប្រណីតធំមួយកន្លែង ធ្វើ តុ ទូ កៅអី នៅក្បែររោងចក្រអគ្គិសនីខេត្ត ស្ថិតនៅភូមិទ្បឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ត្រូវបានប្រជាពលរដ្ឋនៅមូលដ្ឋានរាយការណ៍ថា ធ្វើអាជីវកម្មយ៉ាងរលូន ប៉ុន្តែវាគ្មានច្បាប់អនុញ្ញាតពីរដ្ឋបាលព្រៃឈើនោះទេ។ សេចក្តីរាយការណ៍ បានឲ្យដឹងថា រោងសិប្បកម្មកែច្នៃឈើប្រណីតរាប់សិបកន្លែងក្នុងទីរួមខេត្តព្រះវិហារ រួមទាំងរោងសិប្បកម្មកែច្នៃ ឈើប្រណីតធំៗនៅស្រុកជ័យសែនភាគច្រើនមិនទាន់បន្តរត់ការធ្វើច្បាប់អនុញ្ញាតនៅទ្បើយទេ សម្រាប់ឆ្នាំ២០១៦នេះ។ ប្រភពព័ត៌មានបានឲ្យដឹងថា…

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុញ្ញាតឲ្យលោក ឌិញ ឡាថាំង ចូលជួបសម្តែងការគួរសម

ភ្នំពេញៈ នារសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក ឌិញ ឡាថាំង សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម និងជាលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ ចូលជួបធ្វើសវនាការ និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។ ក្នុងជំនួបសវនាការនេះ សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះដំណើរទស្សនកិច្ចរបស់លោក…

អាជ្ញាធរជីកអណ្ដូងទឹកស្អាត២កន្លែង ជូនពលរដ្ឋប្រើប្រាស់

បន្ទាយមានជ័យៈ ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយគ្រោះរាំងស្ងួត ខ្វះទឹកប្រើប្រាស់អណ្ដូងទឹកស្អាតចំនួន២កន្លែង ត្រូវបានជីកនៅក្នុងសាលាខេត្តបន្ទាយមានជ័យ និងនៅក្នុងសាលាក្រុងសិរីសោភ័ណ តាមរយៈគម្រោងគ្រោះមហន្តរាយថ្នាក់ជាតិ ត្រូវបានលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងក្រុមការងារស្ថាបនា ចុះពិនិត្យ កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ សម្រាប់ផ្ដល់ទឹកជូនពលរដ្ឋប្រើប្រាស់ក្នុងក្រុងសិរីសោភ័ណ។ លោក លី សារី ថ្លែងឲ្យដឹងថា…

សាលាក្រុងភ្នំពេញ ជូនដំណឹងពីការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវសម្រាប់ព្រះរាជពីធីដង្ហែព្រះសារីរិកធាតុនៅថ្ងៃស្អែក

ភ្នំពេញៈ សាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ បានជូនដំណឹងដល់សាធារណជន និងម្ចាស់អាជីវកម្មទាំងអស់ពីការរៀចំសណ្ដាប់ធ្នាប់តាមដងផ្លូវ និងការកាត់ខ្សែកាបកាត់ទទឹងផ្លូវ តាមតម្រាយផ្លូវសម្រាប់ព្រះរាជពិធីដង្ហែព្រះសារីរិកធាតុ ព្រះសម្មាសម្ពុទ្ធ ទៅតម្កល់នៅព្រះមហាសត្យមុនីចេតីយ៍អដ្ឋរស្ស(ភ្នំឧតុង្គ) ចាប់ពីសង្កាត់ស្រះចក ខណ្ឌដូនពេញ រហូតដល់ភ្នំអដ្ឋរស្ស(ភ្នំឧតុង្គ) នៅថ្ងៃទី២០ ខែឧសភាស្អែកនេះ។ សេចក្ដីជូនដំណឹងបានឲ្យដឹងថា ព្រះរាជពិធីដង្ហែព្រះបរមសារីរិកធាតុ ព្រះសម្មាសម្ពុទ្ធជាអម្អាស់បរមគ្រូនៃយើង នឹងប្រព្រឹត្តទៅនៅថ្ងៃទី២០…

វិចខ្ចប់សំរាមបានត្រឹមត្រូវ នាំមកនូវ សុខភាពល្អ និងសោភ័ណភាព

ព្រះសីហនុ: មន្ទីរបរិស្ថានខេត្តព្រះសីហនុ បានសហការជាមួយ សាលាក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ១០១៦ ដឹកនាំក្រុមការងារចុះសម្អាតអនាម័យបរិស្ថាន សម្អាតសំរាមដែលនៅរាយប៉ាយតាមដងផ្លូវជាតិ ចាប់ពីផ្សារឃ្លាំងលើរហូតដល់មុខរោងចក្រញូស្តារ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ សកម្មភាពចុះសម្អាតអនាម័យបរិស្ថាននេះ ធ្វើឡើងក្នុងគោលបំណង អប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អាជីវករ សិស្សានុសិស្ស ឲ្យយល់ដឹងកាន់តែច្បាស់…