មន្ត្រីបម្រើការច្រកចេញចូលតែមួយ នៅសាលាក្រុងស្ទឹង សែនត្រូវពលរដ្ឋរិះគន់ ពីភាពយឺតយ៉ាវ និងកេងម៉ោងរដ្ឋ

(កំពង់ធំ)៖ ការិយាល័យច្រកចេញតែមួយ គឺជាទម្រង់រដ្ឋបាលថ្មីមួយ ដែលរាជរដ្ឋាភិបាល បង្កើតឡើងក្នុងគោលបំណង បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងទាន់ ពេលវេលា ប៉ុន្តែផ្ទុយទៅវិញ មន្ត្រីនៅការិយាល័យច្រកចេញចូលតែមួយ នៅសាលាក្រុងស្ទឹង សែនខេត្តកំពង់ធំ បានរងការរិះគន់ ពីប្រជាពលរដ្ឋថា បានកេងម៉ោងធ្វើការ របស់រដ្ឋ បង្កឲ្យមានកកស្ទះ និង យឺតយ៉ាវក្នុងសេវាបម្រើប្រជាពលរដ្ឋ…

នាយករដ្ឋមន្រ្តីព្រមានប្រធានមន្ទីសាធារណការក្រុងភ្នំពេញ ខណ:ផ្លូវក្នុងក្រុងធ្វើមិនចេះចប់

(ភ្នំពេញ): ប្រធានមន្ទីសាធារណការ ក្រុងភ្នំពេញលោក សាំ ពិសិដ្ឋ ត្រូវនាយករដ្ឋមន្រ្តីព្រមាន ក្រោយពីផ្លូវតូចធំជាច្រើនក្នុងក្រុងធ្វើមិនចេះចប់មិនចេះហើយ ។ បើតាមសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ស្នើឱ្យលោកសាំ ពិសិដ្ឋ ចុះមើលផ្លូវ ឬត្រូវវិលកង់ឡានជានិច្ច ។ ការថ្លែងបែបនេះ គ្រាដែលនាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី៥មេសា…

ការគ្រប់គ្រងកែច្នៃសម្រាម ការច្នៃទឹកកខ្វក់ បញ្ហារំដោះទឹកភ្លៀងនិងការដោះស្រាយចរាចរណ៍ ជាលទ្ធផលសម្រាប់ភ្នំពេញ

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦នេះប្រតិភូសាលារាជធានីភ្នំពេញដឹកនាំដោយលោក ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកស្រី ដែលបានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅទីក្រុងតូក្យូ និងទីក្រុងគីតាគ្យូស្ស៊ូ នៃប្រទេសជប៉ុន ក្នុងរយៈពេលពេញ១សប្តាហ៍នោះ បានវិលត្រលប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាពហើយ ដោយបានទទួលនូវលទ្ឋិផលជាផ្លែផ្កាយ៉ាងច្រើន ពិសេសទៅលើការគ្រប់គ្រងកែច្នៃសម្រាម ការច្នៃទឹកកខ្វក់ បញ្ហារំដោះទឹកភ្លៀងនិងការដោះស្រាយចរាចរណ៍ជាដើម។     លោក ប៉ា…

សាលាក្រុង បញ្ជាឲ្យផ្អាកចរាចណ៍រថយន្តដឹកទំនិញនៅលើផ្លូវជាតិលេខ១ ពីគល់ស្ពានមុនីវង្ស ដល់វត្តក្ដីតាកុយ

ភ្នំពេញ៖ សាលារាជធានាភ្នំពេញ នៅថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ ២០១៥ នេះ បានចេញសេចក្ដីជូនដំណឹងដល់​ម្ចាស់រថយន្ត​ដឹកទំនិញ​គ្រប់​ប្រភេទ និង​សាធារណជនឲ្យបានជ្រាបថា រាល់រថយន្តដឹកទំនិញ​ទាំងអស់ នឹងមិនអនុញ្ញាតឱ្យធ្វើច​រាចរណ៍ នៅលើកំណាត់ផ្លូវជាតិលេខ១ចាប់​ពី​ចំណុ​ច​គល់​ស្ពាន​ព្រះមុនីវង្ស រហូតដល់វត្តក្តីតាកុយ ដោយត្រូវវាងតាមស្ពាន​ព្រែកសំរោង ក្រុងតាខ្មៅវិញ ដើម្បីបន្ថយការកកស្ទះចរាចរណ៍ ខណៈ​ដែល​កំណាត់​ផ្លូវ​នេះ កំពុងតែសាងសង់ពង្រីកឱ្យធំជាងមុន។ ការចេញសេចក្ដីជូនដំណឹងនេះ…

ផ្សារ​ធំថ្មី​ប៉ោយប៉ែត​និង​ប្រែ​មុខមាត់​ថ្មី​ជា​ផ្សារ​ទេសចរណ៍​ក្រោយពី​វាយ​តម្លៃ​និង​វិនិយោគ​ជា​ថ្មី

​បន្ទាយមានជ័យ​៖​ផ្សារ​ធំថ្មី​ប៉ោយ​ប៉ែត​(​អតីត​:​ផ្សារ​អគ្គ​) ស្ថិតនៅ​ក្នុង​សង្កាត់​-​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ ដែល​ជា​ផ្សារ​ធំ​ដំបូង​គេ ក្នុង​តំបន់​ព្រំដែន​ក្នុង​ភូមិសាស្ត្រ​ខេត្ត​នេះ និង​ប្រែ​មុខ​ម៉ាត់​ថ្មី​ក្លាយជា​ផ្សារ​ដែល មាន​លក្ខណះ​សមរម្យ​ទាំង​សោភ័ណភាព អនាម័យ បរិស្ថាន​ល្អ​ប្រកប​ដោយ​សុ​វត្តិភាព និង​ជា​ផ្សារ​សម្រាប់​ទទួល​ភ្ញៀវ​ទេសច​រណ៍​គ្រប់​សញ្ជាតិ ដែល​ធ្វើដំណើរ​ចេញចូល តាម​ច្រកទ្វា​អន្តរជាតិ​ប៉ោយប៉ែត នេះ​ជា​ការលើកឡើង​របស់​ឯក​ឧត្ដម គោ ស៊ុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ ថ្លែង​ក្នុង​កិច្ច​ប្រជុំភិភាក្សា វាយតម្លៃ​ទីតាំង ស្នើរ​សុំ​វិនិយោគ​កាលពី​ថ្ងៃ​ទី ២៨ ខែ​មេសា​ឆ្នាំ​២០១៥​នៅ​សាលាក្រុង​។…

សាលាក្រុង​ប្ដេជ្ញា​លុបបំបាត់​ការផ្សាយ​ផលិតផល​ថ្នាំជក់​នៅតាម​ទីសាធារណៈ​

​ភ្នំពេញ​៖ លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បានធ្វើការ​ប្ដេជ្ញា​ចិ​ត្ដ​ថា នឹង​ខិតខំ​លុបបំបាត់​ទាំងស្រុង​រាល់​សកម្មភាព​ផ្សាយ​ផលិតផល​​ថ្នាំជក់ នៅ កន្លែងធ្វើការ សាលារៀន សួន​កុមារ ជាពិសេស​នៅតាម​ទីសាធារណៈ ក្នុង រាជធានី​ភ្នំពេញ​នោះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AKP ចេញផ្សាយ​នៅ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ ២០១៤​។​…

កម្មករ កម្ម​ការ​នី​ជាង​១០០០​នាក់ នៅ​រោងចក្រ​ជូ​លី ក្រុង​បាវិត លើកគ្នា អោយ​អភិបាលខេត្ត ជួយ​រក​ដំណោៈស្រាយ ពាក់ព័ន្ធ​និង​រឿង​ថៅកែ​រោងចក្រ បញ្ឈប់​ការងារ​កម្ម​ការ​នី ចំនួន​៣៧​នាក់​

​ស្វាយរៀងៈ យ៉ាងហោច​ណាស់​មានកម្ម​ក​រ កម្ម​ការ​នី​ជាង​១០០០​នាក់ ដែល​បំរើ​ការងារ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស សាន តុង នៃ​រោងចក្រ​ជូ​លី ផលិត​ខោអាវ​កូនក្មេង ដែល​ស្ថិតនៅ​សង្កាត់​ព្រៃ​អង្គុ​ញ ក្រុង​បាវិត បាន​នាំគ្នា​ធ្វើ​កូដកម្ម​មិន​ចូលធ្វើការ ព្រម​ទាំង​ឡើងជិៈ​លើ​រថយន្ត​ជាច្រើន​គ្រឿង មកកាន់​សាលាខេត្ត​ស្វាយរៀង ដើម្បី អោយ​អភិបាលខេត្ត ជួយ​រក​ដំណោៈស្រាយ​ទាក់ទង​ទៅនិង​ថៅកែ​រោងចក្រ បញ្ឈប់​ការងារ​កម្មករ កម្ម​ការ​នី​៣៧​នាក់ ដែល​តវ៉ា​ពី​រឿង​បង្កើត​កន្លែង​អោយមាន​ខ្យល់អាកាស​ចេញចូល ដែល​កម្ម​ការ​នី​ដួលសន្លប់…

ពិធី​បិទ​សន្តិ​បាត​បូកសរុប​លទ្ធផល​ការងារ ក្នុង​ឆ្នាំ​២០១៤ និង​លើក​ទិសដៅ​គម្រោង​ការងារ​ក្នុង​ ​ឆ្នាំ​២០១៥ របស់​រដ្ឋបាល​ខេត្ត​បាត់ដំបង​

​បាត់ដំបង​៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​ក​ម្ភះ ឆ្នាំ​២០១៥ នា​សាលប្រជុំ​ខេត្តបាត់ដំបង​មាន​ធ្វើ​ពិធី​បិទ​សន្តិ​បាត​ ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៤​និង​លើក​ទិសដៅ​ដាក់​​គម្រោង​ការងារ​ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព លោក​​ឧបនាយករដ្ឋមន្ត្រី ស ខេង ព្រមទាំង​គណៈប្រតិភូ​ជាន់ខ្ពស់​ជាច្រើន​រូប​បាន​ចូល​​រួម មាន ឯ​. ឧ​.​អ៊ុក វង្ស និង​ឯ​.​ឧ​អភិបាល​​នៃ​គណៈ​អភិបាលខេត្ត ចន្ទ សុផល ព្រមទាំង ឯ​.​ឧ​.…

សំណង់អានាធិបតេយ្យរ​បស់​ឈ្មួញ​អ្នកមានអំណាច​សាងសង់​ផ្គើន​ជាមួយ​ការស្ថាបនា​ផ្លូវ រថភ្លើង​

បន្ទាយ​មានជ័យះ កាលពី​ឆ្នាំ​២០១៤​កន្លង​ទៅ​យើង​ឃើញ នៅ​ច្រកទ្វា​អន្តរជាតិ​ប៉ោយ​ប៉ែត មាន កិច្ចប្រជុំ​រវាង​ក្រុមវិ​ស្វាករ​ជប៉ុន​និង​ថៃ​ស្ដីពី​បញ្ហា​ស្ថាបនា​ផ្លូវដែក​ត​ភ្ជាប់​ពី​ប្រទេស​ថៃ​មក កម្ពុជា​ដែល គម្រោង​ស្ថាបនា​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ ចំណែក​ផ្លូវ​ដែក​នៅ​ខាង​កម្ពូជា​វិញក៏​បាន ស្ថាបនា​ចាប់ ពី​ក្រុង​សេរី​សោ​ភ​ណ្ឧ័​មកកាន់ត​ភ្ជាប់​ជាមួយ​ថៃ​នោះ ករ​ស្ថាបនា​បាន​៧​ភាគរយ ហើយ ដែរ ដល់ ត្រង់​ខាងកើត​សាលាក្រុង​ហើយ​នៅ​ខ្វះ​តែ​៦​គីឡូម៉ែត្រ​ទៀត​និង​អាច​រួចរាល់​ជា​ស្ថាព​រដែរ យើង​ងាក មក​មើល​ស្ពានដែក​ត​ភ្ជាប់​ពី​ប្រទេស​ថៃ​មក​ខាង​កម្ពុជា​វិញ​នោះ​នៅ​ខែ​មេសា​ខាង​មុខ​នេះ​និង​អាច​រួចរាល់​ជា​ស្ថាព​រដែរ ។​ ពាក់​ពន្ធ័​និង​បញ្ហា​ផ្លូវ​ដែក​និង​ចំណី​ផ្លូវ​រថភ្លើង​នេះ​វិញ នៅ​ចំណុច​ផ្សារ​រ៉ា…

សាលាក្រុង​មិន​បាន​សន្យា​តំឡើង​ប្រាក់​ខែ​អ្ន​កបើក​បរ​រថយន្ត​ដល់​ $៣០០​​ទេ ​និង​បាន​គំរាម​មិន​ឲ្យ​ទាមទារ​ប្រាក់​ឈ្នូល​ដូច​កម្មករ​

ភ្នំពេញ៖ បន្ទាប់ពីអ្នកបើកបរ រថយន្តក្រុងសាធារណៈ របស់សាលារាជធានីភ្នំពេញចំនួន១១នាក់ នាំគ្នាធ្វើកូដកម្ម នៅចំណតមួយកន្លែងក្បែរផ្សាររាត្រី ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីទាមទារដំឡើងប្រាក់ខែ និង ប្រាក់​ឧបត្ថម្ភ​ឲ្យបានដល់ ៣០០ដុល្លារអាមេរិកនោះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានចេញមុខអះអាងថា សាលា​រាជធានី មិនបានសន្យាតំឡើងប្រាក់ខែដល់ដូចការទាមទារនោះទេ។ នៅព្រឹកថ្ងៃទី០៣…