រថយន្ត​ដឹក​ដី​និង​ក្រុម​តាក់ស៊ី​ដឹកទំនិញ បាតុកម្ម​តវ៉ា​២​ផ្សេង​គ្នា​នៅ​មុខ​សាលាខេត្ត​បន្ទាយមានជ័យ​

​បន្ទាយមានជ័យ​៖ មាន​បាតុកម្ម​តវ៉ា​២​ផ្សេង​គ្នា​នៅ​មុខ​សាលាខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃទី​២៧​តុលា​២០១៤ កា​តវ៉ា​ទី​១​ក្រុម​អ្នក​មាន​រថយន្ត​ដឹក​ដី យក​រថយន្ត​ដឹក​ដី​របស់​ខ្លួន​ដាក់​លើ​ផ្លូវជាតិ​លេខ​៥ ខាង​មុខ​សាលាខេត្ត​ស្នើ​អោយមាន​ការដោះស្រាយ​បញ្ចុះតម្លៃ ៥​ពាន់​រៀល​សម្រាប់រ​ថយ​ន្ធ​ដឹក​ដី​ធន់​តូច និង​១​ម៉ឺន​រៀល​សម្រាប់រ​ថយ​ន្ធ​ដឹក​ដី​ធន់​ធំ ដែល​ការស្នើ​សុំ​នេះ​បាន​អូសបន្លាយ​រយ​:​ពេល​ជិត​កន្លះ​ខែ​មក​ហើយ ការតវ៉ា​ទី​២ ក្រុម​រត់​តាក់ស៊ី ដឹក​ទំនិញ​តាម​ផ្លូវជាតិ​លេខ​៥ ប្រមាណ​ជាង​៣០ គ្រឿង ស្នើសុំ​អោយ​ខេត្ត​ដក​គណ​:​កម្ម​ការ​ចម្រុះ និង​ការដាក់​កុងត្រូលជជុះ​ជាច្រើន​កន្លែង​តាម​ដងផ្លូវ​នេះ ដោយហេតុ​មិន​អាច​រត់​រួច​ចំពោះ​ការបង់ប្រាក់​អោយ​។​ ក្រុម​អ្នកបើកបរ​ប្រាប់ថា​:​ពួកគេ​ជា​អ្នក​រត់​តាក់ស៊ី​ដឹក បន្លែរ​ផ្លែឈើ ទឹកក្រូច មក​ស្នើសុំ​ខេត្ត…

ក្រុម​ហុ៑ន​រោងចក្រ​កាត់ដេ​រនិង​ប្រជាពលរដ្ឋ​នៅ​សង្កាត់​គោក​រកា​សំណូមពរ​ឱ្យ​អាជ្ញាធរ​បើកផ្លូវ​បេតុង​ដែល​ដាក់លូ​ឃាំង​ឡើងវិញ​

​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​នៅ​សង្កាត់​គោក​រកា បានឱ្យដឹងថា ផ្លូវ​បេតុង​១​ខ្សែ​ជា​អំណោយ​របស់​សាលា​រាជធានី​ភ្នំពេញ​កសាង​ជូន​ប្រជាពលរដ្ឋ ក្នុង​សង្កាត់​គោក​រកា ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ​ប្រកប​របរ​ការងារ​រក​ស៊ី​ផ្សេងៗ ។ ប្រភព​បន្តថា ផ្លូវ​បេតុង​មួយ​ខ្សែ​នេះ ឆ្លងកាត់​សង្កាត់​ចំនួន​៣ គឺ​សង្កាត់​សំរោងក្រោម សង្កាត់​ក្រាំងធ្នង់ នឹង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ដែល​ផ្លូវ​នេះ​ត្រូវបាន​កសាង​តាំងពី​ឆ្នាំ​២០១១-២០១២ ។​. ប្រភព​បាន​រៀបរាប់​ទៀត​ថា​ផ្លូវ​នេះ តាំង​ពី​កសាង​រួចរាល់ ប្រជាពលរដ្ឋ​មាន​ចិត្ត​ត្រេកអរ​យ៉ាងខ្លាំង…

សាលាក្រុង ប្រកាស​ឲ្យ​រុះរើ ខ្សែកាប ខ្សែ​ទូរគមនាគមន៍ នៅ​ចំណុច​ការដ្ឋាន​ស្ពាន​អាកាសស្តុ​បតិច​ណូ​

​ភ្នំពេញ ៖ ថ្មីៗ​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បានប្រកាស ឲ្យ​ប្រធាន​ស្ថាប័ន អង្គភាព ក្រុមហ៊ុន​ដែល​មាន​បណ្តាញ​ខ្សែភ្លើង ខ្សែកាប​ក្រោម​ដី និង​លើ​អាកាស ក្នុង​តំបន់​ការដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី នៅ​ចំណុច​ភ្លើងស្តុប​សាលា​តិច​ណូ ត្រូវ​រុះរើ​ជាបន្ទាន់ ដើម្បី​ឲ្យ​ដំណើរការ សាងសង់​បាន​ឆាប់រហ័ស​។​ ​នៅក្នុង​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ការដ្ឋាន​នេះ បាន​នឹង​កំពុងដំណើរការ​យ៉ាងសកម្ម…

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ថ្មី​សំណូមពរ​សុំ​ឲ្យ​អជ្ញាធរខេត្ត​ជួយ​ចុះបញ្ជី​កម្មសិទ្ធិ​ដី​ជូន​ពួក​គាត់ផង​

រតនគិរី​៖ ប្រជាពលរដ្ឋ ទទួច​ស្នើសុំ ឲ្យ​អជ្ញាធរ ក្រុង​/​ខេត្ត មេត្តា ចុះបញ្ជី​ដីធ្លី​ផ្តល់កម្មសិទ្ធិ ជូន​ដល់​ពួកគាត់​ផង ខណៈ​លំនៅឋាន​ពួកគាត់ ដែល​បាន​រស់នៅ អស់​រយៈពេល​ជាង​១០​ឆ្នាំ​កន្លង​មក​ហើយ​អជ្ញាធរ មិន​បាន​ចុះបញ្ជី​ផ្តល់​ប័ណ្ណ​ក​ម្ម​សិទ្ទិ តាម​ផ្លូវ​ច្បាប់​ជូន​ដល់​ពួកគាត់​នោះ​ធ្វើឲ្យ​ពួកគាត់​លើក​គ្នា​ឡើង​ទៅ​ធ្វើ​ការតវ៉ា​នៅ​មុខ​សាលាខេត្ត កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៤​ក្រោយ​ពី​ដាក់​ញាតិ​ទៅ​សាលាខេត្ត ហើយ​តែ​ខេត្ត​មិន​បាន​ឆ្លើយតប​។​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ កញ្ញា ឆ្នាំ​២០១៤​នេះ…

ប្រជាពលរដ្ឋ​រិះគន់​ថា​ក្រុមហ៊ុន​ជុំ​សុវណ្ណ​មាន ចេតនា​ចត​រថយន្ដក្រុង​រំលោភ​លើ​ផ្លូវ​សា​ធា​រណះ​​​​

​ខេត្ត​ព្រះវិហារ​៖​ទីប្រជុំជន​នៅ​កណ្តាល​ក្រុង​ព្រះវិហារ​មាន​លក្ខណះ​រួម​តូចចង្អៀត​ពិបាក​ក្នុង​ការធ្វើ​ដំណើរ​ទៅ​មក​មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ​សព្វថ្ងៃ​នេះ​ខាង​ក្រុមហ៊ុន​ឯកជន​ដឹកជញ្ជូន​តាម​រថយន្ដក្រុង​ប្រភេទ​៤៥​កៅអី​បាន​នាំគ្នា​មក​រកស៊ី​ទទួលទាន​កាន់តែ​ច្រើន​ទ្បើងៗ​។​មុខរបរ​នេះ​បាន​និង​កំពុង​បង្ក​ការលំបាក​ខ្លាំង​ដល់​សណ្ដាប់ធ្នាប់​របៀបរៀបរយ​ព្រោះ​តែ​ក្រុមហ៊ុន​ខ្លះ​បាន​ចត​រថយន្ដ​ក្រុង​របស់​ខ្លួន​រំលោភ​លើ​ចំណី​ផ្លូវ​សាធារណៈ​ជន​សំរាប់ធ្វើ​ដំណើរ​តែម្ដង​។ ប្រជាពលរដ្ឋ​រស់នៅ​ក្បែ​របេន​រថយន្ដ​ខេត្ត​បាន​និយាយ​រិះគន់​ថា​ក្រុមហ៊ុន​រថយន្ដក្រុង​ឈ្មោះ​ជុំ​សុវណ្ណ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ចំណុច​មុខ​បេន​រថយន្ដ​ខេត្ត​ក្នុង​ភូមិ​កណ្តាល​សង្កាត់​​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​បាន​ចត​រថយន្ដ​ក្រុង​ប្រភេទ​៤៥​កៅអី​របស់​ខ្លួន​រំលោភ​ចំណី​ផ្លូវ​សា​ធា​រណះ​ជិត​ដល់​ទ្រូងផ្លូវ​ធ្វើអោយ​ប៉ះពាល់​ខ្លាំង​ដល់​សណ្ដាប់ធ្នាប់​របៀបរៀបរយ​ក្នុង​ធ្វើដំណើរ​ទៅ​មក​របស់​បងប្អូន​ប្រជាពលរដ្ឋ​។​ក្រុមហ៊ុន​ជុំ​សុវណ្ណ​ត្រូវបាន​គេ​ដឹងថា​មាន​រថយន្ដក្រុង​ប្រភេទ​៤៥​កៅអី​ចំនួន​០៤​គ្រឿង​សំរាប់​ស៊ីឈ្នួល​ដឹក​អ្នកដំណើរ​ពី​ខេត្ត​ព្រះវិហារ​ទៅ​កាន់​រាជធានី​ភ្នំពេញ​ជា​រៀងរាល់ថ្ងៃ​។ ប្រជាពលរដ្ឋ​និយាយថា​ការចត​រថយន្ដ​ក្រុង​បែបនេះ​អាច​នឹង​បង្ក​ការ​គ្រោះថ្នាក់​ចរាចរ​ជាយថាហេតុ​ក្នុង​ថ្ងៃ​ណា​មួយ​មិន​ខាន​ព្រោះ​ទិដ្ឋភាព​ចត​រថយន្ដ​ក្រុង​របៀប​នេះ​មាន​លក្ខណះ​ចង្អៀត​ខ្លាំង​មែនទែន​ហើយ​បាន​បាំង​រថយន្ដ​តាក់ស៊ី​មួយចំនួនធំ​បើក​ចេញចូល​បេន​រថយន្ដ​ថែមទៀត​ផង​។​ប្រជាពលរដ្ឋ​បង្ហើប​អោយដឹងថា​គាត់​បាន​ស៊ើប​ដឹង​រួច​ហើយ​ការ​ដែល​ក្រុមហ៊ុន​ជុំ​សុវណ្ណ​អាច​ចត​រថយន្ដ​ក្រុង​របស់​ខ្លួន​រំលោភ​ជិត​ដល់​ទ្រូងផ្លូវ​សា​ធា​រណះ​បែប​នេះ​ដោយសារ​ថៅកែ​រថយន្ដក្រុង​បាន​រត់ការ​បង់លុយ​ក្រោម​តុ​ដល់​អាជ្ញាធរ​ខេត្ត​ក្នុង​១​ខែៗ​ចំនួន​៣០០​ដុល្លារ​អាមេរិក​។ លោក​គង់គារ​ ​ ​អធិការនគរបាល​ស្ដីទី​ក្រុង​ព្រះវិហារ​បាន​អោយ​អ្នកសារព័ត៌មាន​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២០​កញ្ញា​២០១៤​ថា​ក្រុមហ៊ុន​រថយន្ដក្រុង​ជុំ​សុវណ្ណ​មិន​បាន​ចត​រំលោភ​លើ​ទ្រូងផ្លូវ​សា​ធា​រណះ​ទេ​គឺ​អាច​ចត​ម្ដង​កាល​នៅ​ពេល​លើកដាក់​ឥ​វ៉ាន់​របស់​អ្នកដំណើរ​តែប៉ុណ្ណោះ​ហើយ​ក៍​មិន​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ក្នុងការ​ធ្វើ​ដំណើ​រដែរ​។​លោក​និយាយថា​ក្រុមហ៊ុន​ជុំ​សុវណ្ណ​មានច្បាប់​អាជីវកម្ម​ ​ ​ត្រឹមត្រូវ​ដោយ​បាន​ធ្វើ​ច្បាប់​នៅ​សាលាក្រុង​ព្រះវិហារ​និង​នៅ​មន្ទីរ​សា​ធារ​ណះ​ការ​ខេត្ត​។ ទោះបីជា​យ៉ាងណា​ការបំភ្លឺ​របស់​លោក​អធិការនគរបាល​ស្ដីទី​ក្រុង​ព្រះវិហារ​វា​បាន​ផ្ទុយ​ទៅ​នឹង​មតិ​រិះគន់​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ពួកគាត់​មាន​លំនៅដ្ឋាន​ផ្ទាល់​នៅក្បែរៗ​ក្រុមហ៊ុន​រថយន្ដ​ក្រុង​មួយ​នេះ​ហើយ​ក៍​ជា​អ្នក​បាន​ទទួលរង​ផលប៉ះពាល់​រួច​ទៅ​ហើយ​ពី​ទិដ្ឋភាព​រញ៉េរញ៉ៃ​ចំពោះ​ការចត​រថយន្ដ​ក្រុង​ខ្វះ​សណ្ដាប់ធ្នាប់​ខាងលើនេះ​៕

គ្រោង​អភិ​វឌ្ឃន៏​ផ្សារ​អគ្គះ​ថ្មី ដើម្បី​អូស​ឈ្មួញ​ថៃ​មក​ទិញ​ទំនិញ​ពី​ស្រុក​ខ្មែរ​វិញ​ម្តង​

​ក្រុង​ប៉ោយប៉ែត​៖​ផ្សារ​អគ្គះ​ថ្មី​នៅ​ប៉ោយប៉ែត ត្រូវបាន​អាជ្ញាធរ​ឯកភាព​អោយ​ក្រុមហ៊ុន​បន្ត​ការ​អភិ​វឌ្ឃន៏ ក្នុង​គោល​​បំណង​អូស​ភ្ញៀវ និង​ឈ្មួញ​ថៃ ចូល​មក​ទិញ​ទំនិញ​សព្វសារពើ លើ​ដី​ខ្មែរ​ដើម្បី​កាត់បន្ថយ​ការ​​កៀប​សង្គត់ អាជីវករ​ខ្មែរ​ពី​សំណាក់​គយ​ថៃ រឺ​សមត្ថកិច្ច​ថៃ​កន្លង​ទៅ​។​ ​សូមបញ្ជាក់​ថា គម្រោង​រាបចំ​អភិ​វឌ្ឃន៏​ផ្សារ​ខាងលើនោះ គឺ​កើតមាន​នៅក្នុង​ម៉ោង​៨ និង ៣០​នាទី​​ព្រឹក ក្នុង​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២២០១៤​នេះ នៅ​ចំណុច​សាលប្រជុំ សាលាខេត្ត​បន្ទាយ​មាន​​ជ័យ​តែម្តង ដែល​មាន​លោក​អភិបាលខេត្ត​ចូលរួម​ដឹកនាំ​អង្គប្រជុំ ស្តីពី​ការបង្កើត​គណះកម្មការ​​ចម្រុះ​របស់​សាលាខេត្ត…

ចៅហ្វាយខេត្ត ប្រកាស​អោយ​ពលរដ្ឋ​ត្រៀមខ្លួន​ក្នុង​ថ្ងៃ​២៣​កញ្ញា ព្រោះ​ទឹកជំនន់​អាច​វាយលុក​ក្រោយ​ភ្ជុំបិណ្ឌ​រួច​

​ក្រុង​ប៉ោយប៉ែត​៖​លោក​អភិបាល​ខេត្ត​បន្ទាយមានជ័យ អំពាវនាវ​អោយ​អាជ្ញាធរ និង​ពលរដ្ឋ ត្រៀម​ខ្លួន​ទុកជាមុន​ដើម្បី​ជម្លៀស​ពលរដ្ឋ​ទៅ​ទីទួល​មាន​សុវត្ថិភាព នា​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ខាងមុខនេះ ព្រោះ​ទឹក​អាច​វាយលុក​ក្រោយពេល​បុណ្យ​ភ្ជុំបិណ្ឌ​រួច រឺ​មុនបុណ្យ​ភ្ជុំបិ​ណ្ឌក៏ថា​បាន​។​ ​ក្នុងករណី​ប្រកាស​អោយ​ត្រៀមខ្លួន ដើម្បី​គេច​អោយ​ផុត​ពី​គ្រោះទឹកជំនន់ របស់​លោក​ចៅហ្វាយខេត្ត​ខាងលើ​នោះ គឺ​កើតមាន​នៅ​រសៀល​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៤​នេះ​តែម្តង នៅក្នុង​បរិវេន​សាលាក្រុង​ប៉ោយប៉ែត ខ​ណះ​ដែល លោក​គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត…

បង្គោល​ខ្សែរ​ភ្លើង​នៅ​ផ្សារពាណីជ្ជកម្ម​អាច​ស្រុត​រលំ​គ្រប់ពេល​ដោយសារ​ទឹកភ្លៀ​ង​ហូរ​ច្រោះ​

​ខេត្ត​ព្រះសីហនុៈ​ក្រុម​អជីវ​ករ​ជាច្រើន​នាក់​ដែល​មាន​មុខរបរ​រក​ស៊ី​លក់ដូរ​ក្នុង​ផ្សារ​ពាណីជ្ជកម្ម​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​សង្កាត់​លេខ​២​ក្រុងព្រះសីហនុ​បាន​សម្តែង​នៅ​ការ​ព្រូ​យ​បារ​ម្មយ៉ាង​ខ្លាំង​ខណៈពេល​បង្គោល​ខ្សែរ​ភ្លើង​មួ​យ​ដើម​ដែល​នៅ​ជាប់​និង​តូប​ពូកគេ​លក់ដូរ​កំពង់​ត្រូវបាន​ទឹកភ្លៀង​ហូរ​ច្រោះ​បាក់ស្រុត​ដី​នៅសល់​តែគ្រិះ​បង្គោលនោះ​។​ ​បងស្រី​ម្នាក់​ជា​អជីវ​ករលក់​ត្រី​.​បង្គា​រ​.​ក្តាម​ក៍​ដូច​ជា​បងប្អូន​អាជីវករ​ផ្សេងៗ​ជាច្រើន​ទៀត​ក្នុង​ផ្សារពាណីជ្ជកម្ម​ខាងលើ​នេះ​ម្នាក់​បាន​សម្តែង​នៅ​ការព្រូយ​បារម្ម​ដូចៗ​គ្នា​ថា​បង្គោល​ខ្សែរ​ភ្លើង​មួ​យ​ដើម​នេះ​អាច​ស្រុត​រលំ​សង្កត់​បង្ករ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ពូក​គាត់​គ្រប់ពេល​វរ​លា​ពីព្រោះ​ថា​ដី​ជុំវិញ​បង្គោល​កំពង់​ត្រូវបាន​ទឹកភ្លៀង​ហូរ​ច្រោះ​ដាច់​ដី​ធ្លាក់​ទៅ​ចូលទៅ​ក្នុង​ទឹកអូរ​ស្ទើរ​អស់​ទៅ​ហើយ​ពោល​គឺ​បង្គោល​នេះ​ត្រូវ​ទឹក​ហូរ​ច្រោះ​នៅសល់​តែគ្រិះ​បង្គោល​តែ​ប៉ុណ្ណុះ​ហើយ​មិនយូរប៉ុន្មាន​បើសិនជា​នៅតែ​មាន​ភ្លៀវ​បន្ត​ធ្លាក់​ជាប្រចាំ​.​ទឹកភ្លៀង​ទាំងនោះ​និង​អាច​ហូរ​ច្រោះ​កាត់ផ្តាច់​ដី​គ្រិះ​ផ្តូល​រលំ​បង្គោល​នេះ​តែម្តង​ហើយ​ដល់​ពេល​នោះ​គ្រោះថ្នាក់​ដែល​បង្ករ​ពីរ​ការបាក់​រលំ​បង្គោល​នេះ​មិនដឹង​ជា​យ៉ាងណា​នោះ​ទេ​ព្រោះ​អ្នកលក់ដូរ​នៅក្បែរ​បង្គោល​នោះ​មាន​ច្រើន​ណាស់​។​ ​ ​.​ក្រុម​អជីវ​ករលក់​ដូរ​បាន​បន្តទៀត​ថា​ទឹក​ហូរ​ច្រោះ​បាក់​ដី​ចំណុច​បង្គោល​ភ្លើង​នេះ​មិនមែន​ទើប​និង​កើតឡើង​ថ្មីៗ​នេះ​ទេ​គឺ​កើតឡើង​រយៈ​ជិត​មួយ​ខែ​មក​ហើយ​។​ចំពោះ​បញ្ហារ​នេះ​ក្រុម​អជីវ​ករ​បាន​ធ្វើ​ការបញ្ជា​ក់ថា​ពូកគេ​បាន​ធ្វើ​ការសុំ​ណូ​ពរ​ទៅដល់​ថៅកែ​ផ្សារ​ច្រើនលើក​ច្រើនសារ​ផងដែរ​ដើម្បី​ឲ្យ​ថៅកែ​ផ្សារ​មាន​វិធានការ​ជួសជុល​បញ្ចៀស​ការហូរ​ទឹក​ច្រោះ​មកលើ​គ្រិះ​បង្គោល​នេះ​ប៉ុន្តែរ​ថៅកែ​ផ្សារ​ហាក់​មិន​មាន​ការ​ទ​ទូល​ខុសត្រូវ​ឬ​ចាប់អារម្មណ៍​ពីរ​បញ្ហា​គ្រោះ​ដល់​អាយុជីវិត​ពូក​គាត់​នោះឡើយ​គឺ​ថៅកែ​ផ្សារ​ស្គាល់​តែ​ប្រាក់​ថ្លៃ​ជូ​ល​កន្លែង​លក់​ប៉ុណ្ណុះ​ហើយ​សំរាប់​ពូកគាត់​ជា​អាជីវករ​ដោយសារ​គ្មាន​កន្លែង​លក់ដូរ​ផ្សេង​ក្រៅពីរ​កន្លែង​នេះ​ក៍​នាំគ្នា​ចេះតែ​នៅ​ទ្រាំ​លក់​ប្រឈម​និង​គ្រោះថ្នាក់​បែប​នេះ​រហូត​។​ .​លោក​គឹម​សៀ​.​ចៅសង្កាត់​លេខ​២​ក្រុងព្រះសីហនុ​ជុំវិញ​បញ្ហារ​បង្គោល​ខ្សែរ​ភ្លើង​ខាង​នេះ​លោក​បាន​ទ​ទូល​ស្កាល់​ថា​នេះ​ជា​បញ្ហារ​ធ្ងន់ធ្ងរ​ណាស់​ដោយ​បង្គោល​ភ្លើង​នេះ​វា​អាច​បង្ករ​គ្រោះថ្នាក់​គ្រប់​ពេល​ដល់​អាយុជីវិត​បងប្អូន​រស់​នៅក្បែរៗ​នោះ​ពីព្រោះ​គ្រិះ​បង្គោល​ខ្សែរ​ភ្លើង​នោះ​មិន​រឹងមាំ​ប៉ុន្មាន​នោះ​ទេ​ដោយសារតែ​នៅ​ជាប់​និង​គាល់​គ្រិះ​បង្គោល​នោះ​គឺជា​អូរទឹក​ដ៍​ធំ​មួយ​ហើយ​ទឹកអូរ​នោះ​ក៍​ជា​ចំណែក​មួយ​ក្នុង​ការហូរ​ច្រោះ​កាត់ផ្តាច់​គ្រិះ​បង្គោល​នេះ​ផង​ដែរ​រូ​ម​និង​ទឹក​ហូរ​ច្រោះ​ពីរ​ខាងលើ​ផង​នោះ​បង្គោល​នេះ​និង​អាច​ស្រុត​រលំ​គ្រប់ពេលវេលា​។​.​លោក​គឹម​សៀរ​បាន​បន្ត​ទៀត​ថា​ជុំវិញ​បញ្ហារ​រូបលោក​បាន​ធ្វើ​សេចក្តី​រាយ​ការ​ទៅ​សាលាក្រុង​.​ក៍​ដូច​ជា​មន្ត្រី​ជំនាញ​មន្ទីរ​សាធារណៈ​ការណ៍​អស់​ហើយ​ដើម្បី​ឲ្យមក​ពិនិត្យមើល​ដើម្បី​មានវិធា​នប៉​ន្តែ​រ​រហូតមក​។​ពេលនេះ​នៅ​មិនទាន់​មាន​មន្ត្រី​ណា​ម្នាក់​មក​ពិនិត្យ​នៅឡើយ​ទេ​៕ ​

កំពង់ផែ​ឯកជន​ច្រើន​កន្លែង​នៅ​ខេត្ត​កោះកុង កំពុង​សាងសង់​ដោយ​គ្មាន​ច្បាប់ រួមជាមួយ​នឹង​ការរំលោភ​យក​ដី​ព្រលានយន្តហោះ​កោះកុង​

​កោះកុង ៖ មាន​សំណង់​កំពង់ផែ​ឯកជន​ជាច្រើន​កន្លែង​ណាស់​នៅក្នុង​ខេត្ត​កោះកុង ត្រូវ​គេ​រាយការណ៍​មក​ថា កំពុងតែ​សាងសង់​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ព្រម​ជាមួយគ្នានេះ ដី​ចំណី​ព្រលាន​យន្ត​ក្នុងនេះ ក៏​មាន​សេចក្តីរាយការណ៍​ពី​ការរំលោភ​យក​ពី​ក្រុម​អ្នកមានអំណាច​ផងដែរ​។​ ​ចំពោះ​សំណង់​កំពង់ផែ​ឯកជន​ដែល​គ្មាន​ច្បាប់​អនុញ្ញាត ដែល​មាន​ខ្លះ​បាន​សាងសង់​ស្ទើរតែ​រួចរាល់​ហើយ​នោះ ត្រូវ​គេ​រាយការណ៍​មក​ថា មាននៅ​តាម​បណ្តោយ​ឆ្នេរ​កោះ​ប៉ោ ជិត​កំពង់ផែ​ដងទង់ ស្ថិតនៅ​ភូមិ​២ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ដែល​គេ​សង្ស័យថា ម្ចាស់​ផែ​ឯកជន​ទាំងនោះ​អាច​ឃុបឃិត​ជាមួយនឹង​អាជ្ញាធរ ។​ ​ដោយឡែក​ដី​ចំណី​ព្រលាន​យន្តហោះ​វិញ…

សាលាក្រុង​ជ្រើសរើស​អ្នកបើកបរ​ដែល​មិនចេះ​ផឹកស្រា​

​ភ្នំពេញ​៖ សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៥​ខែ​សីហា នេះ បានប្រកាស​ជ្រើសរើស​អ្នកបើក​រថយន្ត​ក្រុង ជិត ១០០​នាក់ បម្រើ​សេវាកម្ម​រថយន្ត​ក្រុង​នៅក្នុង​រាជធានី​ភ្នំពេញ​។​