ស្ត្រីមានផ្ទៃពោះ៨ខែម្នាក់ កំពុងអង្គុយឆ្កឹះខ្យងស្ងោរ នៅក្រោមដើមព្រីងមុខផ្ទះ ត្រូវរន្ទះបាញ់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ
បន្ទាយមានជ័យៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ គួរឲ្យសង្វេគណាស់ស្ត្រីម្នាក់ ព្រោះតែជីវភាពលំបាក អង្គុយឆ្កឹះខ្យងស្ងោរ នៅក្រោមដើមព្រីងមុខផ្ទះ ត្រូវរន្ទះអប្រីយ៍ឆក់យកជីវិតទាំងមានកូនក្នុងផ្ទៃ០៨ខែម្នាក់ទៅជាមួយ ។…