បើកបរម៉ូតូលឿនដោយខ្វះការប្រុងប្រយ័ត្ន បណ្តលឲ្យបុកស្ត្រីវ័យចំណាស់ស្លាប់បាត់បង់ជីវិត
ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១១ និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ ១គ្រឿង បុកលោកយាយអាយុ៦០ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ពេលបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពប្រម៉ោយ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ចន្លោះគីឡូម៉ែត្រលេខ ១០៨-១០៩ ស្ថិតនៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង…