ជនជាតិអាមេរិកម្នាក់ស្លាប់ក្នុងរីសត Kafu and Spa ខេត្តសៀមរាប

សៀមរាបៈ ជនជាតិបរទេសម្នាក់ស្លាប់កាលពីវេលាម៉ោង ៤និង០០នាទីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ក្នុងរីសត Kafu and Spa បន្ទប់លេខ២១ ស្ថិតនៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ។ សពឈ្មោះ FERGUSON THOMAS JOHN ភេទប្រុស កើតថ្ងៃទី៥…

សិស្សសាលាម្នាក់ត្រូវគោយន្តកែច្នៃបុកស្លាប់ នៅខេត្តសៀមរាប

សៀមរាបៈ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងគោយន្តកែច្នៃ និងម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ស្ថិតត្រង់ចំណុចផ្លូវគ្រួសក្រហម ផ្លូវបំបែកជាបួន ភូមិគោកក្នាំងឃុំរើល ស្រុកពួក ខេត្តសៀមរាប។ គោយន្តកែច្នៃបង្ក ព៌ណខៀវ ពុំស្គាល់អត្តសញ្ញាណអ្នកបើកបរ ធ្វើដំណើរពីជើងទៅត្បូង បានបុកជាមួយ ម៉ូតូម៉ាក…

ម្នាក់ទៀតហើយត្រូវរន្ទះបាញ់ស្លាប់នៅស្រុកជីក្រែង

សៀមរាបៈ ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ2019 វេលាម៉ោង១២និង00នាទី មានភ្លៀងធ្លាក់ក្នុងភូមិសាស្ត្រឃុំគោកធ្លោកក្រោមមានរន្ទះបាញ់បណ្តាលឲ្យស្លាប់ម្នាក់ឈ្មោះ ជាន ចាន់ ភេទ ប្រុស អាយុ២៩ឆ្នាំ នៅភូមិបាក់អង្រុត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ដែលបានចេញទៅព្រោះស្រូវ នៅវាលស្រែខាងត្បូងភូមិចំងាយ 1000ម៉ែត្រ។…

មន្ត្រីជំនាញសាខាកាំកុងត្រូលរកឃើញម្ហូបអាហារមួយចំនួនខូចគុណភាព ដែលដាក់លក់ក្នុងផ្សារផ្សារទំនើបត្រីកោណ និងផ្សារម៉ាត ចៅ សាំង ហុក

សៀមរាបៈ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងគណៈគ្រប់គ្រងផ្សារ បានចុះប្រតិបត្តិការត្រួតពិនិត្យទៅលើភាពមិនប្រក្រតី នៃទំនិញម្ហូបអាហារ នៅផ្សារទំនើបចំនួន២ ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប គឺផ្សារទំនើបត្រីកោណ និងផ្សារម៉ាត ចៅ សាំង ហុក ។…

មន្ត្រីប៉ូលិស ពាក់សក្ត័៤កន្លះម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីជួញដូរគ្រឿងញៀន

សៀមរាបៈ សមត្ថកិច្ច ឃាត់ខ្លួនមន្ត្រីប៉ូលិស ពាក់សក្ត័៤កន្លះម្នាក់ ករណីជួញដូរគ្រឿងញៀន នៅខេត្តសៀមរាប តាមដីការរបស់សាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩៕

ជនសង្ស័យ២នាក់ ឆក់ទូរស័ព្ទ Oppo​ ពីនារីម្នាក់ បានសម្រេច តែត្រូវសមត្ថកិច្ចតាមប្រមាញ់….

សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ កម្លាំង​នគរបាល​មូលដ្ឋាន​ និង​នគរបាល​ខេត្ត​ សហការ​គ្នា​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ ករណី​ឆក់​ទូរស័ព្ទ​ នៅ​ស្រុក​ប្រាសាទបាគង​។​ ហេតុការណ៍​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ថ្ងៃ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០១៩​ ក្នុងភូមិ​មណ្ឌល​៣​ សង្កាត់​ស្ល​ក្រាម​ ក្រុង​/​ខេត្តសៀមរាប​។​ ​លោក​វរសេនីយ៍ឯក​ ហ​ហង្ស​ សូ​ផាត​ភី​រម្យ​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​…

សូមទទួលទានដោយប្រុងប្រយ័ត្ន! រកឃើញ ហតដកសាច់មាន់ ការ៉េម នំប៉ាវ ហតដកសាច់ជ្រូក និងយ៉ាអ៊ួរ ខូចគុណភាព

សៀមរាបៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃចន្ទ ៩រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប ដោយបានការសហការពីមន្ត្រីពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ដែលមានដាក់តាំងលក់នៅក្នុងផ្សារទំនើបចំនួន២ មានផ្សារទំនើបត្រីកោណ…

រន្ទះបាញ់បានផ្ដាច់ជីវិតក្មេងប្រុសម្នាក់ទៀតហើយ នៅខេត្តសៀមរាម

សៀមរាបៈ នៅថ្ងៃទៅ២៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៥និង០០នាទីល្ងាច ករណីបាតុភូតធម្មជាតិ រន្ទះបាញ់ ស្លាប់ក្មេងប្រុសម្នាក់ ខណ:ពេលកំពុងជួយដាំដំឡូងឪពុកម្តាយ នៅចំណុចខាងជើងវត្តជប់ត្រាវ ស្ថិតក្នុងភូមិជប់ត្រាវ ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប ។ ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងកើតហេតុធ្វើកោសល្យវិច័យ បញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសាររន្ទះបាញ់ស្លាបប្រាកដមែន…

ក្រុមការងារចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសចុះត្រួតពិនិត្យគោលដៅចំនួន៧កន្លែងនៅសៀមរាប

សៀមរាបៈ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ក្រុមការងារចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស ប្រចាំខេត្តសៀមរាប ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ុយ សុភាព បានចុះត្រួតពិនិត្យគោលដៅចំនួន៧កន្លែង។ ក្នុងការត្រួតពិនិត្យគោលដៅទាំង៧កន្លែងខាងលើ រួមមាន ១. Angkor Shopping center , ២. ជា ប៉ាវ…

ត្រៀមៗ អ្នកខេត្តសៀមរាប នឹងមានការផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីរយៈពេល០៤ថ្ងៃ ក្នុងតំបន់មួយចំនួន

សៀមរាបៈ អគ្គីសនីសៀមរាប នឹងការផ្អាកការផ្គត់ផ្គង់ចរន្ត ដើម្បីអនុវត្តន៍ការងារជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារនាៗ រយៈពេល០៤ គឺចាប់ពី ថ្ងៃទី២៨,២៩,៣១ ខែឧសភា ឆ្នាំ២០១៩ និងថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០១៩ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម៖