បុរស៣នាក់ស្រវឹងជោកជាំបើករថយន្តទៅបុកគូទរថយន្តមួយគ្រឿងទៀត បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ កាលពវេលាម៉ោង ១២កណ្ដាលអធ្រាត្រឈានចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតត្រង់ចំណុចទល់មុខស្ថានីយ៍ប្រេងឥន្ធនៈ តូតាល់ តាមបណ្ដោយផ្លូវលេខ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីរថយន្តបុកគូទរថយន្តដែលកំពុងចតចោលលើចិញ្ចើមផ្លូវ។ ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញបុរស៣នាក់ បើករថយន្តមួយគ្រឿងម៉ាក កាម៉ារីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ​…

បុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ មួយក្រុមស្រវឹងជោកជាំ បើករថយន្តម៉ាស័រដាបុកក្បាលនាគចែកទ្រូងផ្លូវ

ភ្នំពេញៈ កាលពីវេលាម៉ោង ១១យប់ថ្ងៃទី២១​ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២៨៩ ត្រង់ចំណុចស្តុបផ្សារ៧មរាក សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក មានករណីរថយន្តមួយគ្រឿងបើកបុក ក្បាលនាគពុះចែកផ្លូវពេញ ហើយព្យាយាមបើករត់គេច។ រថយន្តបង្កម៉ាក ម៉ាស័រដា BT50 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AN-8610 ដោយបុរសម្នាក់ជា បុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ…

សុខចិត្តលិចទូកកណ្តាលទន្លេកុំឲ្យតែភ្លើងឆេះផ្ទះ ហេតុអ្វីដូច្នេះសោះ!

កំពង់ចាម: នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១និង០៣នាទី មានករណីភ្លើងឆេះផ្ទះ ស្ថិតក្នុងភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ បណ្ដាលអោយខូចខាតផ្ទះចំនួន ០១ខ្នង របស់ឈ្មោះ ហ៊ូ ហួយ ភេទស្រី អាយុ៦៣ឆ្នាំ មុខរបរលក់ដូរ…

អាជ្ញាធរ ខណ្ឌឬស្សីកែវ ចុះអប់រំអាជីវករ និងកាត់ស្លាកយីហោដែលរំលោភចូលចំណីផ្លូវ

ភ្នំពេញៈ ដោយសារតែបច្ចុប្បន្នស្ថានភាពចរាចរណ៍ នៅតាមដងផ្លូវមានការមមាញឹកខ្លាំង ហើយអ្នកធ្វើដំណើរតាមផ្លូវទាំងអស់ប្រឈម នឹងគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ ប្រជាពលរដ្ឋមួយចំនួន មិនបានយកចិត្តទុកដាក់លើបញ្ហានេះ ហើយយកចិញ្ចើមផ្លូវធ្វើអាជីវកម្ម និងដាក់របស់របរលក់ដូរតាមចិញ្ចើមផ្លូវខ្លះចូលក្នុងទ្រូងផ្លូវ ដែលបណ្តាលឲ្យផ្លូវធំទូលាយ ប្រែក្លាយជារួមតូចអង្អៀត និងបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយ តម្រូវឱ្យសមត្ថកិច្ចចុះអប់រំណែនាំនិងរៀបចំសណ្តាប់ជាប្រចាំ ហើយយុទ្ធនាការនេះចាប់ផ្តើមធ្វើជាបន្តបន្ទាប់។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ…

កឺៗស្រវឹងស្រាបើករថយន្តអូឌីស្លាកលេខ ភ្នំពេញ 2AU-2226 បត់ត្រឡប់ក្រោយបណ្ដាលឲ្យប៉ះម៉ូតូយុវជន៣នាក់រងរបួសធ្ងន់ស្រាល

ភ្នំពេញៈ ជនជាតិចិន ២នាក់ បើករថយន្តបត់ត្រឡបក្រោយ បណ្ដាលឲ្យប៉ះម៉ូតូដួលរបួសធ្ងន់ និងស្រាល រួចវ៉ៃជនរងគ្រោះថែមទៀត ហេតុការណ៍កើតឡើងតាមបណ្ដោយផ្លូវព្រះនរោត្តម កែងនិងផ្លូវម៉ៅសេទុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅវេលាម៉ោង ៣និង៣០នាទីឈានចូលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩។ ដំណើររឿង៖ យោងតាមប្រភពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនបង្កបើករថយន្តស៊េរីទំនើប…

លឿនជ្រុលដល់ចំណុចផ្លូវកោង ដួលបោកធ្លាក់ក្នុងស្រែ ស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ពោធិសាត់ៈ បុរសម្នាក់បោកបែកក្បាលស្លាប់ភ្លាមៗនៅកន្លែង ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូដោយខ្លួនឯង ដោយសារការបើកបររបស់ជនរងគ្រោះ បើកបោះពួយល្បឿនលឿនហួសជ្រុល ដល់ចំណុចផ្លូវកោង យកចង្កូតមិនទាន់ដួលផ្លោងចូលវាលស្រែ កាលពីល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្លូវកោងបំបែកទៅ(ច១)ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ មានម៉ូតូម៉ាកអ៊ិចស៊ីនធ័រ ពណ៌ខ្មៅគ្មានស្លាកលេខ…

សេចក្ដីជូនដំណឹងស្ដីអំពីស្ថានភាពអាកាសធាតុ ក្នុងខែមិថុនា

ការចេញផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ក្នុងបណ្ដាខេត្ត/ក្រុង នៃប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធ្យម ហើយបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្តកើតមានពិសេសតំបន់ទំនាបកណ្ដាល សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នឲ្យបានខ្ពស់៕

ជម្លោះរវាងអ្នកម៉ៅការសំណង់ជនជាតិចិននិងខ្មែរត្រូវបានបញ្ចប់

ព្រះសីហនុៈ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ដោយថ្មីៗនេះមានផេកនិងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនបង្ហោះករណីពាក់ព័ន្ធជនជាតិចិនមិនបើកប្រាក់ខែអោយកម្មករខ្មែរនៅការដ្ឋានមួយកន្លែងស្ថិតក្នុងភូមិ០១ សង្កាត់លេខ០២ ក្រុង-ខេត្តព្រះសីហនុភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានបញ្ជាអោយផែនសន្តិសុខបង្កើតក្រុមការងារចុះទៅស្រាវជ្រាវភ្លាម។ ជាលទ្ធផល អ្នកម៉ៅការសំណង់ទី០១ ជាជនជាតិចិនឈ្មោះ LIANG JIANMEI ភេទស្រី កាន់លិខិតឆ្លងដែនលេខ LI9276239 បានអោយអ្នកម៉ៅការសំណង់ជាជនជាតិខ្មែរ…

ព្រះសង្ឃគង់ក្នុងវត្តចែងក្ដារទទួលរងនៅការចោទប្រកាន់ពីបទចាប់សរសៃរបណ្ដាលមនុស្សស្លាប់

បាត់ដំបងៈ កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ព្រះសង្ឃមួយអង្គបានរងការចោទប្រកាន់ថា បានធ្វើឲ្យបុរសម្នាក់ស្លាប់តាមរយៈការព្យាបាលជំងឺ ដោយខ្វះការប្រុងប្រយ័ត្ន និងគ្មានជំនាញពិតប្រាកដ នៅក្នុងវត្តចែងក្ដារ​ ស្ថិតភូមិចែងក្ដារ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ ជនរងគ្រោះឈ្មោះ មៀច រ៉ិ ភេទប្រុស អាយុ ៥៩ឆ្នាំ…