A L T R O Z   N E W S

ស្ថានភាព

ព្យុះសង្ឃរា​វាយប្រហារ​ជប៉ុន​និង​ឥណ្ឌា​

​ព្យុះ​ដែល​មាន​ទ្រង់ទ្រាយ​ធំ​បំផុត​ឈ្មោះ Vongfong និង Hudhud...

អ្នកសារព័ត៌មាន​ម្នាក់​នៅ​ព្រះវិហារ ត្រូវ​ឈ្មួញ​ឈើ​ដេញ​វាយ ខណៈ​ឈ្មួញ​ឈើ​អះអាងថា​ជា​ឈើ​លោក​មន្ត្រី​ប្រឆាំង​អំពើពុករលួយ​

​ខេត្ត​ព្រះវិហារ​៖​លោក សៅ វ៉ាន់ឌី អ្នកយក​ព័ត៌មាន​កាសែត​រស្មី​កម្ពុជា​ប្រចាំ​ខេត្ត​ព្រះវិហារ​ត្រូវបាន​ឈ្មួញ​ដឹក​ឈើ​ខុសច្បាប់​និង​ក្រុមបក្ខ​ពួក​ជន​អន្ធពាល​ប្រើ​អំពើហិង្សា​ដេញ​វា​យខ​ណះ​ចុះ​ថត​យក​ព័ត៌មានស​កម្ម​ភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​តាម​ដង​ផ្លូវជាតិ​លេខ​៦២​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១២​តុលា​២០១៤​ស្ដិតនៅ​ភូមិ​អូរ​ខ្លែង​ពណ៌​សង្កាត់​ប៉ាល​ហាល​ក្រុង​ព្រះវិហារ​។​ បន្ទាប់​ពី​កើត​ហេតុការណ៍​បង្ក​ទ្បើង​ដោយ​ក្រុម​ជន​អន្ធពាល​ជា​ឈ្មួញ​ឈើ​នោះ​កំលាំង​នគរបាល​ក្រុង​ព្រះវិហារ​បាន​ចុះ​ទៅ​អន្តរាគមន៍​ជួយ​ជនរងគ្រោះ​និង​ចាប់ខ្លួន​ក្រុម​ជនដៃដល់​ប៉ុន្ដែ​ពួកវា​បាន​នាំគ្នា​រត់​គេចខ្លួន​អស់​ចំណែក​ជនរងគ្រោះ​បាន​ខំ​រត់​ប្រវេរ​ប្រវ៉ា​យករួចខ្លួ​ន​ចូល​ពួន​សម្ងំ​ក្នុង​ព្រៃ​ជ្រៅ​ក្បែរ​ភូមិ​។​ចំណែក​សមត្ថកិច្ច​នៅ​ជាប់​តាម​ដងផ្លូវ​ជាតិ​៦២​ប្រមាណ​២០​កន្លែង​សុទ្ធតែ​ជា​មនុស្ស​ចោលម្សៀត​ព្រោះតែ​មិន​អាច​ចាប់​ឃាត់​រថយន្ដ​ល្មើស​១​គ្រឿង​ខាងលើ​បាន​ហើយ​មាន​ចេតនា​បណ្តោយ​អោយ​ឈ្មួញ​ឈើ​បើក​រត់​រួច​ដល់​ទឹកដី​ខេត្តកំពង់ធំ​ដោយ​សុវត្ថិភាព​។​កំលាំង​នគរបាល​ក្រុង​ព្រះវិហារ​និង​អ្នកសារព័ត៌មាន​២​នាក់​បាន​ខិតខំ​ទំនាក់ទំនង​ហៅ​ទូរស័ព្ទ​ទៅកាន់​លោក​សៅ​វ៉ាន់ឌី​អោយ​ចេញពី​ក្នុងព្រៃ​វិញ​គឺ​រហូត​ដល់​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល​ទើប​គាត់​ព្រម​ដើរចេញ​ពី​ក្នុង​ព្រៃ​ដើម្បី​វិល​ត្រទ្បប់ទៅផ្ទះ​វិញ​ហើយ​មិន​ឃើញ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​អ្វី​នោះទេ​។​ លោក​សៅ​វ៉ាន់ឌី​អ្នកកាសែត​រស្មី​កម្ពុជា​បាន​រៀបរាប់​អោយដឹងថា​ហេតុការណ៍​ខាងលើ​កើត​ទ្បើង​នៅវេលា​ម៉ោង​៧​យប់​ខ​ណះ​ពេល​គាត់​បើកបរ​រថយន្ដ​នៅតាម​ដងផ្លូវ​ហើយ​បាន​ប្រទះ​ឃើញ​រថយន្ដ​សាំ​យ៉ុង​ពណ៌​ខៀវ​១​គ្រឿង​ពាក់​ស្លាក​លេខ​២A១០៣៣​ដឹកឈើ​សន្លឹក​ប្រណីត​ខ្នាត​មុខ​១​ម៉ែត្រ​ប្រវែង​៣​ម៉ែត្រ​ចំនួន​៣​សន្លឹក​ពេលនោះ​គាត់​បាន​តាម​ថត​យក​ព័ត៌មាន​។​ចាប់ពី​ឧទ្យាន​លោកតា​ឌី​រហូតមកដល់​ចំណុចកើតហេតុ​ឈ្មួញ​ឈើ​បាន​ឈប់​រថយន្ដ​ហើយ​ជេរប្រមាថ​ទៅ​លើ​អ្នកកាសែត​និង​គំរាមកំហែង​ថា​ឈើ​ប្រណីត​ទាំងនេះ​ដឹក​អោយ​មន្ដ្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​យក​ទៅ​ភ្នំពេញ​។​ឈើ​ប្រណីត​៣​សន្លឹក​នេះ​មាន​តំលៃ​ថ្លៃ​ណាស់​។​ លោក​សៅ​វ៉ាន់ឌី​បន្តទៀតថា​មិនទាន់​បាន​សួរនាំ​ឈើ​ប្រណីត​ទាំងនេះ​ដឹក​ចេញ​ពី​ណា​ផង​ស្រាប់តែ​ឃើញ​បក្ខពួក​គ្នា​វា​១​ក្រុម​ចុះ​ពី​រថយន្ដ​ធុន​ត្រា​ពណ៌​ស​ស្ទុះ​មក​ដេញ​វាយ​ទាត់​ធាក់​គាត់​យ៉ាង​កំរោល​ដោយ​មាន​កាន់ដំបង​ថែម​ទៀត​។​ឃើញ​ស្ថានភាព​មិន​ល្អ​គាត់​បាន​ខំ​រត់គេចខ្លួន​ពី​ក្រុម​ជន​អន្ធពាល​ចូល​ពួន​សម្ងំ​ក្នុង​ព្រៃ​ជ្រៅ​ក្បែរ​ភូមិ​។​ជនរងគ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​ជន​ដៃដល់​នោះ​ទេ​គ្រាន់តែ​ដឹងថា​ក្នុង​ពេល​កើតហេតុ​គាត់​ឃើញ​ឈ្មោះ​ឈឿន​ចាន់​ភ្នាក់ងារ​ទូរទស្សន៍​អប្សរា​កំពុង​ឈរ​ជជែក​គ្នា​ជាមួយ​ជនដៃដល់​ជិះ​រថយន្ដ​ធុន​ត្រា​ក្នុងចំណោម​បក្ខពួក​ជន​អន្ធពាល​ចំនួន​៦​នាក់​។​ នៅ​យប់​ថ្ងៃ​ដដែល​ជនរងគ្រោះ​បាន​ចូលខ្លួន​ទៅ​រាយការណ៍​ប្រាប់​លោក​គង់គារ​អធិការនគរបាល​ស្ដីទី​ក្រុង​ព្រះវិហារ​ដើម្បី​សំណូមពរ​អោយ​សមត្ថកិច្ច​តាម​ស្រាវជ្រាវ​វែកមុខ​ក្រុម​ជនដៃដល់​ជា​ឈ្មួញ​ឈើ​ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​។​ជនរងគ្រោះ​បាន​ស៊ើប​ស្គាល់ឈ្មោះ​ជនដៃដល់​រួចហើយ​កាលពី​ព្រឹក​ថ្ងៃទី​១៣​តុលា​២០១៤​គឺ​ឈ្មោះ​ធី​ជា​ឈ្មួញ​ឈើ​ដុះ​ស្លែ​មកពី​ខេត្ត​កំពង់ធំ​ហើយ​តែងតែ​យក​ឈ្មោះ​មន្ដ្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅ​រាជធានី​ភ្នំពេញ​មក​កាង​មុខរបរ​រកស៊ី​ដឹក​ឈើ​ខុស​ច្បាប់​របស់​ខ្លួន​ច្រើន​ឆ្នាំ​មកហើយ​។​ក្នុង​រូបភាព​បុរស​ម្នាក់​មាន​សញ្ញា​ខ្វែង​ខ្មៅ​ជា​ជនល្មើស​កំពុង​និយាយ​ទូរស័ព្ទ​និង​ម្នាក់​ទៀត​ឈរ​អោបដៃ​ជា​ជនដៃដល់​។​ គួរបញ្ជាក់​ថា​ចូល​ដល់​ខែ​តុលា​នេះ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​តាម​ដង​ផ្លូវជាតិ​លេខ​៦២​ចាប់ពី​តំបន់​ស្រអែម​រហូត​ដល់​ព្រំប្រទល់​ខេត្ត​កំពង់ធំ​និង​បទល្មើស​ព្រៃឈើ​ដឹក​ចេញពី​ស្រុក​សង្គម​ថ្មី​និង​ស្រុក​ជ័យ​សែន​កាត់​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង​មាន​ភាព​គគ្រឹកគគ្រេង​ខ្លាំង​លើស​ដើម​។​ប្រជាពលរដ្ឋ​ធ្វើ​ការប៉ាន់ស្មាន​ថា​ក្នុង​១​ថ្ងៃៗ​អាច​មាន​រថយន្ដ​ម៉ាក​សាំ​យ៉ុង​និង​តាកូ​ម៉ាប្រមាណ​៧០​គ្រឿង​ដឹក​ឈើ​ខុសច្បាប់​ចេញពី​ខេត្តព្រះវិហារ​ឆ្ពោះទៅ​ខេត្តកំពង់ធំ​រីឯ​សមត្ថកិច្ច​មិន​បង្ក្រាប​។​ គួរអោយ​កត់សំគាល់​ក្នុង​ឆ្នាំ​២០១៤​នេះ​សិទ្ធ​សេរីភាព​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត​ព្រះវិហារ​ត្រូវបាន​គេ​រំលោភបំពាន​តាមរយះ​ការប្រើ​អំពើហិង្សា​វាយដំ​ទាត់​ធាក់​ពី​សំណាក់​ជន​អន្ធពាល​ហើយ​អាជ្ញាធរ​ខេត្ត​ព្រះវិហា​រដែ​ល​មាន​លោក...

អាជីវករ​ប្រមាណ​ជិត​២​រយ​នាក់​នាំគ្នា​មក​ចាប់​កន្លែង​លក់​ចាស់​ដែល​អាជ្ញាធរ កំពុង​អភិវឌ្ឍន៍​តែ​ត្រូវ​បាន​រារាំង​ដោយ​សមត្ថកិច្ច​

ស្ទឹងត្រែង​៖​ក្រុមអាជីវករ​ជិត​២​រយ​នាក់ បាន​នាំគ្នា​មក​ចាប់​កន្លែង​លក់​នៅ​ផ្សារ​ក្រមួន​ចាស់ ដែល​អាជ្ញាធរ​កំពុង​ធ្វើ​ការអភិវឌ្ឍ​ន៍ តែ​ត្រូវបាន​រារាំង...

យន្តហោះ​គ្មាន​មនុស្ស​បើក​តាម​ដានបទ​ឈប់​បាញ់​នៅ​អ៊ុ​យក្រែន​

​បទ​ឈប់​បាញ់​សព្វថ្ងៃ​នៅក្នុង​តំបន់​ភាគ​ខាងកើត អ៊ុយ​ក្រែន​ឆាប់ៗ​នេះ នឹង​ត្រូវ​តាមដាន ដោយ...

ចិន​រំសាយ​មន្ដ្រី​“​ខ្មោច​”១៦០​ពាន់ នាក់​

​ស្ថានភាព​មន្ដ្រី​“​ខ្មោច​” បង្កឱ្យមាន លទ្ធផល​អាក្រក់​នៅក្នុង​សង្គម ។...

ពលរដ្ឋ​អាមេរិក ២៨,៩ លាន នាក់ គ្មាន​ការងារ​ធ្វើ​

​គណៈកម្មាធិការ​ថវិកា​ជាតិ​របស់​អាមេរិក បញ្ជាក់ថា បច្ចុប្បន្ន​ពលរដ្ឋ​អាមេរិក​អាយុ​ពី​២៥ ដល់​៥៤​ឆ្នាំ...

Petr Cech មិន​ប្រាកដ​ទេ​អនាគត​នៅ​តោ​ខៀវ​

អ្នក​ចាំទី Petr Cech បាន​សារភាព​ថា​គាត់​អាច​មាន​ការពិចារណា​នាពេល​អនាគត​របស់​លោក​នៅ​ក្រុម​តោ​ខៀវ...

វិ​រុសអេបូឡា​រាលដាល​គួរឲ្យ​ព្រួយបារម្ភ ដោយ​ក្នុង​មួយ​ម៉ោង​មាន​អ្នក​ឆ្លង​៥​នាក់ ស្ថិតក្នុង​ស្ថានភាព​គួរឲ្យ​បារម្ភ​

​អង្គការ​មនុស្សធម៌​ពិភពលោក​បាន​ព្រមាន​ថា​ល្បឿន​នៃ​ការ​រាលដាល​វិ​រុសអី​បូឡា បាន​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ គ្រាន់តែ​នៅក្នុង​ប្រទេស សៀ​រ៉ា...

ឥណ្ឌា​សហកា​ផលិត​សព្វាវុធ​ទំនើប​បំផុត​លើ​ពិភពលោក​ជាមួយ​អាមេរិក​

​ឥណ្ឌា​-​វ៉ាស៊ីនតោន​៖ ឥណ្ឌា​មាន​គម្រោង​បង្កើន​កិច្ច​សហ ប្រតិ​ប​ត្ដិ​ការស្រាវជ្រាវ​និង​ផលិត​កាំ​ជ្រួច មី​ស៊ី​ល​សព្វាវុធ​ទំនើបៗ​ជាមួយ​អាមេរិក...

ទណ្ឌិត​ម្នាក់​បាន​អារ​ចម្រឹង​ដែក​បង្អួច​បន្ទប់​ឃុំឃាំង​ពេលយប់​ផ្លោះ​របង​រត់ចេញ​ពី​ពន្ធនាគារ​ខេត្ត​ដោយ​សុ​វត្តិភាព​

កំពង់ឆ្នាំង​៖​មាន​រឿង​មិន​គួរ​កើត​មួយ​កើតឡើង គឺ​ទណ្ឌិត​ម្នាក់​បាន​អារផ្តាច់​ដែក​ចម្រឹង​បង្អួច​២​ដើម​ក្នុង​បន្ទប់​ឃុំឃាំង​ពេលយប់ ហើយ​លួច​ហក់​ឡើងរ​បង​ពន្ធនាគា​ខេត្ត​រត់​ចេញ​បាត់​ដោយ​សុ​វត្តិភាព​។ គេ​យល់​ថា​ការ​អារ​ចម្រឹង​ដែកថ្នាំងអំពៅ​ធំៗ​បែបនេះ​មិនមែន​គេ​អារ​តែ​មួយ​យប់​នោះ​ដាច់​នោះទេ...