បុរសម្នាក់ស្រវឹងស្រា បើករថយន្តបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងឡើងលើ រងការខូចខាតយ៉ាងដំណំ
ភ្នំពេញៈ នាវេលាម៉ោង ២និង២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ មានករណីបុរសម្នាក់ស្រវឹងស្រា បើករថយន្តបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងឡើងលើ បង្កការភ្ញាក់ផ្អើលតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ បុរសវ័យចំណាស់ម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក តូយ៉ូតាព្រូស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ…