បុរសម្នាក់បើករថយន្ត១គ្រឿងគេចពីម៉ូតូ ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាស៥មករា បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរចរណ៍ មួយបានកើតឡើង​ បុរសម្នាក់បើករថយន្ត Toyota Rush ពណ៌ស មួយគ្រឿង ក្នុងល្បឿនលឿនគេចពីម៉ូតូជ្រុលចង្កូតឡើងខឿន ទៅបុកបង្កាន់ដៃស្ពានអាកាស៥មករាពេញទំហឹង បណ្តាលអោយរងការខូចខាតយ៉ាងដំណំ ទីតាំងស្ថិតតាមបណ្តោយផ្លូវ មហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់កាបូបលើផ្លូវជាតិលេខ៣

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២២​ វេលា​ម៉ោង ១៣: ២០នាទី​ករណីអំពើ​លួច​មាន​ស្ថាន​ទម្ងន់​ទោស​(ឆក់​កាបូប) ចំណុចលើផ្លូវជាតិលេខ៣ ភូមិ​តាឡឹក ឃុំ​ត្រពាំងវែង ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​។ ជនសង្ស័យ ០៣នាក់​៖(គេចខ្លួន​០២នាក់)ឈ្មោះ ខេង​ ហុង ភេទប្រុស អាយុ ១៨​ឆ្នាំ…

បុរសម្នាក់បើករថយន្ត បុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ នៅវេលាម៉ោង ១១យប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយបុរសម្នាក់ បើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់ ២ផ្ទាំង រងការខូចខាតយ៉ាងដំណំ ត្រង់ចំណុចលើស្ពានអាកាសស្ទឹងមានជ័យ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បានបើករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ…

បុគ្គលិកដឹកជញ្ជូនអាហារអនឡាញម្នាក់ ជិះម៉ូតូមួយគ្រឿងឈប់នៅចិញ្ចើមផ្លូវ ភ្លេចដកកូនសោចេញ ត្រូវជនសង្ស័យជិះយកទៅបាត់

ភ្នំពេញៈ នៅវេលាម៉ោង០៩និង៣០នាទីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បុគ្គលិកដឹកជញ្ជូនអាហារអនឡាញម្នាក់ ជិះម៉ូតូមួយគ្រឿង ឈប់ចតនៅចិញ្ចើមផ្លូវ ភ្លេចដកសោចេញ ហើយដើរយកអាហារទៅឲ្យភ្ញៀវ ត្រូវជនសង្ស័យលួចជិះគេចខ្លួនបាត់ស្រមោល ទីតាំងស្ថិតត្រង់ចំណុចស្ពានអាកាសថ្មើរជើងផ្សារដើមគ តាមបណ្ដោយផ្លូវម៉ៅសេទុង សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ…

កម្លាំងនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់កាបូប

ភ្នំពេញៈ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ២៣និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ នៅចំណុចផ្លូវលំ ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ពាក់ព័ន្ធអំពើលួចមានស្ថានទម្ងន់ទោស (ឆក់យកកាបូបស្ពាយ) ដែលបានប្រព្រឹត្តនៅចំណុចបណ្តោយផ្លូវ២៧១(គល់ស្ពានអាកាសស្ទឹងមានជ័យ) ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០…

ជើងខ្លាំងខាងឆក់ ទូរសព្ទ លើស្ពាន និងក្រោមស្ពានអាកាសស្ទឹងមានជ័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ..!

ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា មុខសញ្ញាឆក់យ៉ាងសកម្មនៅលើស្ពាន និងក្រោមស្ពានអាកាសស្ទឹងមានជ័យ ម្នាក់ទៀតត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួន នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៥:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្លូវបេតុងលូទឹកស្អុយ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆក់យកកាបូបក្រវ៉ាត់ចង្កេះ ប្រព្រឹត្តនៅចំណុចមុខផ្ទះលក់គ្រឿងសង្ហារឹមលេខ២១២ ផ្លូវលេខ២១៧ ក្រុម៥២…

កម្លាំងនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់យកទូរស័ព្ទដៃ

ភ្នំពេញៈ យោងតាមផេក អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថាកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៩និង០០នាទី ជនរងគ្រោះឈ្មោះ ស៊ីន សុខមាន ភេទប្រុស អាយុ ២៣ឆ្នាំ ជិះម៉ូតូមួយគ្រឿងចេញពីម្តុំទួលពង្រ ទៅផ្សារអូឡាំពិច ពេលមកដល់ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២…

ភ្ញាក់ផ្អើលឃើញម៉ូតូបាត់ម្ចាស់ បន្ទាប់ពីជិះបុកគល់ស្ពានអាកាសចោមចៅ

ភ្នំពេញ: បុរសម្នាក់បានជិះម៉ូត១គ្រឿង ក្នុងល្បឿនលឿន ជ្រុលទៅបុករនាំងពុះចែកទ្រូងផ្លូវ ស្ពានអាកាសចោមចៅ បណ្ដាលឲ្យដួលបោកផ្ទប់ផ្លូវ រងរបួសធ្ងន់ធ្ងរ បន្ទាប់មកត្រូវបានគេហៅរថយន្តសង្រ្គោះ ដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗតែម្ដង ។ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៣ ចំណុចស្ពានអាកាសចោមចៅ ភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ…

រថយន្តដឹកខ្សាច់មួយគ្រឿង ចុះពីលើស្ពានអាកាសស្ទឹងមានជ័យហ្វ្រាំងមិនស៊ី រេចង្កូតបុកបង្គោលភ្លើង បណ្តាលឲ្យបាក់រងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង០៤និង២២នាទីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តដឹកខ្សាច់១គ្រឿង ហ្វ្រាំង​មិនស៊ីជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹងបាក់១ដើម បណ្តាលឲ្យរងការខូចខាត ទីតាំងស្ថិតត្រង់ចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តប្រភេទដឹកខ្សាច់មួយគ្រឿង ពាក់ស្លាកលេខខេមរភូមិន្ទ ធ្វើដំណើរឆ្លងកាត់ស្ពានអាកាសស្ទឹងមានជ័យ ។…

បុរសម្នាក់ជិះម៉ូតូបុករនាំងពុះចែកផ្លូវ នៅត្រង់ចំណុចស្ពានអាកាសចោមចៅ បណ្តាលឲ្យដួលបោកក្បាលសន្លប់ទាំងព្រឹក

ភ្នំពេញ: ភ្ញាក់ផ្អើលទាំងព្រឹក ខណៈដែលបុរសម្នាក់ បានជិះម៉ូតូលឿនពេកបត់មិនទាន់ ជ្រុលទៅបុករនាំងពុះចែកផ្លូវ ស្ពានអាកាសចោមចៅពេញទំហឹង បណ្ដាលឲ្យដួលបោកផ្ទប់ថ្នល់ រងរបួសសន្លប់បាត់ស្មារតី ហើយត្រូវបានរថយន្តសង្រ្គោះអង្គភាព៧១១ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៧និង៣៥នាទីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅផ្លូវក្រោមដីស្ពានអាកាសចោមចៅ ស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ…