រថយន្តកុងតឺន័រព្យាយាមបើកវ៉ាជែង ជ្រុលកៀររថយន្តសឺដេស រងការខូចខាតយ៉ាងដំណំ
ភ្នំពេញៈ នាវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងតឺន័រ និងរថយន្តស៊េរីទំនើប ស្ថិតតាមបណ្ដោយផ្លូវណតប្រ៊ីត ម្ដុំខាងត្បូងស្ពានអាកាសផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក សឺដេស E280 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AC-9421…