បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តរេចង្កូតបុករនាំងថ្មគល់ស្ពានអាកាសផ្សារដីហុយ បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង ២រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ មានករណីបុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តរេចង្កូតបុករនាំងថ្មគល់ស្ពានអាកាសផ្សារដីហុយ បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចខាងមុខមណ្ឌលសុខភាពទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តម៉ាក NAVARA ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ…

នគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីឆក់យកទូរស័ព្ទដៃ

ភ្នំពេញៈ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១០និង០០នាទី អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់យកទូរស័ព្ទដៃ ០១គ្រឿង) នៅចំណុចក្បែរស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទស្រី អាយុប្រហែល…

ចិនស្រវឹងស្រាបើករថយន្តឡិចស៊ីស RX300 បុកបង្កាន់ដៃស្ពានអាកាស៧មករា បណ្តាលឲ្យក្រឡាប់ផ្ងារជើង

ភ្នំពេញៈ កាលពីវេលាម៉ោង៣និង១០នាទីទៀបភ្លឺថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ជនជាតិចិនស្រវឹងបើករថយន្តឡិចស៊ីស RX300 មួយគ្រឿង ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកបង្កាន់ដៃ ស្ពានអាកាស៧មករា បណ្ដាលឲ្យក្រឡាប់ផ្ងារជើងរងការខូចខាត ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុគេឃើញ បុរសម្នាក់បើកបររថយន្ត មួយគ្រឿងម៉ាក ឡិចស៊ីស RX300…

ជនជាតិចិនស្រវឹងស្រាម្នាក់ បើករថយន្តស៊េរីទំនើបបុកកង់បី បន្តបើកគេចខ្លួនទៅបុកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង០៩និង៣០នាទីយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ជនជាតិចិនម្នាក់ស្រវឹងស្រា បើករថយន្តស៊េរីទំនើប មួយគ្រឿងយ៉ាងលឿនទៅបុកម៉ូតូកង់បី បន្តបើករត់គេចខ្លួនក៏ជ្រុលទៅបុកទ្រូងផ្លូវ បណ្ដាលឲ្យបាក់មួយកង់ ចំណែករថយន្តបង្ករងការខូចខាតខ្ទេចមួយកំណាត់មុខ ទីតាំងស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខការ៉ាស់សាំងតូតាល់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុ គេឃើញបុរសជនជាតិចិនម្នាក់ស្រវឹងស្រា…

រថយន្តដឹកផ្លែឈើមួយគ្រឿង តៃកុងងោកមួយភាំង ជ្រុលចង្កូតបុកបង្កាន់ដៃស្ពានអាកាស៧មករា រងការខូចខាត

ភ្នំពេញៈ កាលពីវេលាម៉ោង ២និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ មានករណីរថយន្តដឹកផ្លែឈើ តៃកុងងោកមួយភាំង ជ្រុលចង្កូតបុកបង្កាន់ដៃស្ពានអាកាស៧មករា និងបង្គោលភ្លើងបំភ្លឺផ្លូវ ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ បុរសម្នាក់បើករថយន្ត កូរ៉េ ដឹក ផ្លែឈើ…

បុរសម្នាក់បើកម៉ូតូបុកពីក្រោយរថយន្តស៊េរីទំនើប រងរបួសបែកក្បាល

ភ្នំពេញៈ កាលពីវេលាម៉ោង ១០និង៥០នាទីយប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតត្រង់ចំណុចខាងត្បូងស្ពានអាកាសផ្សារដីហុយ តាមបណ្ដោយផ្លូវណតប្រ៊ីត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រថយន្តម៉ាក លុចស៊ីស GS300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BO-9903…

រថយន្តសណ្ដោងរ៉ឺម៉កសម្រាប់ដឹកទូកុងតឺន័រ បើកកៀររថយន្តកាមារីបាឡែន បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ រថយន្តធុនធំសណ្ដោងកន្ទុយរ៉ឺម៉កសម្រាប់ដឹកទូកុងតឺន័រ ១គ្រឿង បានបើកជ្រុលទៅកៀររថយន្តម៉ាកកាមារីបាឡែន ដែលកំពុងបើកបរធ្វើដំណើរក្នុងទិសដៅស្របគ្នារួចបត់ស្ដាំទាំងអស់គ្នា បណ្ដាលឲ្យរថយន្តកាមារីបាឡែននោះ រងការខូចខាតចំហៀងខាងឆ្វេងយ៉ាងដំណំ ប៉ុន្តែជាសំណាងផងដែរ ពុំមានមនុស្សណាម្នាក់រងរបួសនៅក្នុងហេតុការណ៍នេះឡើយ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២រសៀល ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចខាងលិចស្ពានអាកាសចោមចៅ មុខច្រកចូលសាលារៀនសុវណ្ណភូមិ ស្ថិតនៅក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣…

ជនសង្ស័យមួយក្រុមជិះម៉ូតូពីរគ្រឿង មកធ្វើសកម្មភាពឆក់យកកាបូបពីស្ត្រីម្នាក់ បានសម្រេចចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ

ភ្នំពេញៈ នាយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ មានករណីជនសង្ស័យមួយក្រុមជិះម៉ូតូ ធ្វើសកម្មភាពឆក់យកកាបូបពីស្ត្រីម្នាក់ បានសម្រេចស្ថិតត្រង់ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ស្ត្រីរងគ្រោះឈ្មោះ ដា ណា អាយុ ៣៨ឆ្នាំ មុខរបរ បុគ្គលិកពេទ្យឯកជនមួយកន្លែង ស្នាក់នៅក្នុងបុរីពិភពថ្មីចំការដូង មានស្រុកកំណើតនៅឯខេត្តពោធិ៍សាត់។ សម្ភារៈដែលបាត់បង់រួមមាន៖…

ចិនបើករថយន្តលឿន បុកក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់រងការខូចខាត

ភ្នំពេញៈ កាលវេលាម៉ោង១២និង៣០នាទីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ជនជាតិចិន២នាក់ បើករថយន្តមួយគ្រឿង បោះពួយយ៉ាងលឿន បានជ្រុលទៅបុកក្បាលព្រួញ ពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលបាក់១កង់ ស្ថិតតាមបណ្ដោយផ្លូវព្រះនរោត្ដម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ មុនពេលកើតហេតុគេឃើញបុរសជនជាតិចិន២នាក់ បើករថយន្តម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2N…

បុរសម្នាក់ជិះម៉ូតូចុះពីលើ ស្ពានអាកាសស្ទឹងមានជ័យ ជ្រុលទៅបុកខឿន បណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញៈ (ព័ត៌មានបឋម) ករណីបុរសម្នាក់ជិះម៉ូតូចុះពីលើ ស្ពានអាកាសស្ទឹងមានជ័យ ជ្រុលទៅបុកខឿន បណ្តាលអោយរងរបួសធ្ងន់ នាវេលាម៉ោង ៥និង២០នាទីឈានចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ហេតុការណ៍នេះ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសម្រាកព្យាបាល៕