ករណីជិះម៉ូតូលឿនជ្រុលបុករថយន្តដឹកមាន់ពេញទំហឹង បណ្ដាលឲ្យស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់

ភ្នំពេញៈ នាវេលាម៉ោង ១និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ បើកបរលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តដឹកមាន់ចំពាក់កណ្ដាលពេញទំហឹង បណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់ ២នាក់ ស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យម្នាក់ ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយផ្លូវ២០០៤ ម្ដុំស្ដុបណតប្រ៊ីត សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបររថយន្តកូរ៉េដឹកមាន់មួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស…

រថយន្តស្លាកលេខខេមរៈភូមិន្ទ បុករ៉ឺម៉កម៉ូតូដឹកទឹកផ្លៃឈើ បណ្តាលឲ្យរបួសម្នាក់ និងសម្ភារៈខ្ទេចរងការខូចខាត

ភ្នំពេញៈ នៅវេលា​ម៉ោង​២និង១៥នាទី​យប់រំលង​អធ្រាត្រ​ឈានចូលថ្ងៃទី​០៨​ ខែមេសា​ ឆ្នាំ​២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្ត​ឡិចស៊ីស​ RX 330 ពាក់ស្លាកលេខ​ខេមរៈ​ភូមិន្ទ​01 2-5146 បើកបុករ៉ឺម៉កម៉ូតូដឹកទឹកផ្លៃឈើ បណ្តាលឲ្យមនុស្សរងរបួសម្នាក់ និងសម្ភាៈរងការខូចខាត ​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២៧១​ សង្កាត់​ទំនប់​ទឹក​ ខណ្ឌបឹងកេងកង​ រាជធានី​ភ្នំពេញ​ ។ រថយន្តមួយគ្រឿង…

បុរសស្រ្តីជនជាតិចិន ២នាក់ សង្ស័យស្រវឹងស្រា បើករថយន្តស៊េរីទំនើបមួយគ្រឿង ទៅបុករថយន្តកូរ៉េដឹកផ្លែដូង បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង ១២និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ មានករណីបុរសស្ត្រីជនជាតិចិន ២នាក់ សង្ស័យស្រវឹងស្រា បើករថយន្តបុករថយន្តកូរ៉េដឹកផ្លែដូង បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ខាងកើតស្ពានអាកាសចោមចៅ ស្ថិតក្នងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដំណើររឿង៖ យោងតាមការរៀបរាប់ពីតៃកុងរថយន្តដឹកផ្លែដូងបានប្រាប់ដឹងថា មុនកើតហេតុរូបគាត់បានបើករថយន្តកូរ៉េមួយគ្រឿង ពាក់ស្លាកលេខ កំពង់ចាម…

បុរសម្នាក់បើកកុងតឺន័រក្រុមហ៊ុនផែស្ងួត តេង ឡាយ ធ្លាក់ជង្ហុកក្រឡាប់សង្កត់រថយន្ត១គ្រឿង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ នៅវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់បើករថយន្តកុងតឺន័រ ធ្លាក់ជង្ហុកក្រឡាប់មួយចំហៀង សង្កត់លើរថយន្តធុនធំមួយគ្រឿង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ទីតាំងស្ថិតត្រង់ចំណុចគល់ស្ពានអាកាស ទំនប់កប់ស្រូវ តាមបណ្តោយមហាវិថី ឈ្នះ ឈ្នះ កែងនឹងផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុ…

រថយន្ត១គ្រឿងរេចង្កូតបុកបង្គោលភ្លើង និងបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ បណ្តាលឲ្យបាក់ដាច់រងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តកូរ៉េប្រភេទដឹកទំនិញមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3C-3873 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ចុះពីលើស្ពានអាកាសស្ទឹងមានជ័យ រេចង្កូតជ្រុលបុកបង្គោលភ្លើងបាក់ដាច់អស់១ដើម និងបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យរបើករងការខូចខាត ហេតុការណ៍នេះគ្មានមនុស្សរងគ្រោះថ្នាក់នោះទេ ទីតាំងស្ថិតត្រង់ចំណុចស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។…

រថយន្តឡុចស៊ីសបើកលឿន ជ្រុលបុកគូទហាយលែនឌ័រពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ

ភ្នំពេញៈ នៅវេលាម៉ោង១២និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ បុរសម្នាក់បើករថយន្តឡុចស៊ីស GS300 បើកលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលបុកគូទរថយន្តហាយលែនឌ័រពេញទំហឹង បណ្ដាលឲ្យរងការខូចខាត ទាំងសងខាងយ៉ាងដំណំ ទីតាំងស្ថិតត្រង់ចំណុចក្បែរស្ពានអាកាស៧មករា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុ គេឃើញបុរសពីរនាក់ បើករថយន្តមួយគ្រឿងម៉ាកឡុចស៊ីស GS300…

ហួសចិត្ត! ម្សិលមិញល្បីថា លោកតា ព្រហ្ម ម៉ាញ ស្លាប់ ស្រាប់តែប្រធានសមាគមសិល្ប:ចេញមកថា…

(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកបានផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ទៅលើដំណឹងចរចារាមទាក់ទងនឹងមរណភាពរបស់វីរសិល្បករអាយ៉ៃកម្ពុជាលោកតាព្រហ្មម៉ាញ។ យ៉ាងណាមិញ ភ្លាមៗនោះ អ្នកនាងចន ច័ន្ទលក្ខិណា ប្រធានសមាគមអ្នកសិល្ប:ខ្មែរ យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន បានចេញមកបង្ហោះសារយ៉ាងដូច្នេះថា៖ «នាងខ្ញុំសូមជំរាបថា : លោកគ្រូ ព្រហ្ម ម៉ាញ #មិនបានទទួលមរណៈភាពដូចការបង្ហោះរបស់បុគ្គលមួយចំនួនឡើយ…

រថយន្តដឹកថ្មធុនធំមួយគ្រឿង បើកជ្រុលបុកបង្កាន់ដៃស្ពានរង្វង់មូលចោមចៅ បណ្តាលឲ្យខ្ទេចរងការខូចខាតយ៉ាងធ្ងន់ធ្ងរ

ភ្នំពេញៈ នៅវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តប្រភេទធុនធំមួយគ្រឿង បានបើកជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសរង្វង់មូលចោមចៅ បណ្តាលឲ្យខ្ទេចរងការខូចខាត យ៉ាងធ្ងន់ធ្ងរ ទីតាំងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុ គេបានឃើញរថយន្តធុនធំមួយគ្រឿងប្រភេទដឹកថ្ម បើកបរធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់

ភ្នំពេញៈ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៦និង០០នាទី នៅចំណុចមុខធនាគាវឌ្ឍនៈ (គល់ស្ពានអាកាសស្ទឹងមានជ័យ) ផ្លូវ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ជនរងគ្រោះឈ្មោះ នី ស្រីតូច ភេទស្រី អាយុ ២៩ឆ្នាំ…

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង នៅត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញៈ នៅវេលាម៉ោង ០២ និង១០នាទីយប់រំលងអធ្រាត្រថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តកាមារីហាយប្រ៊ីត មួយគ្រឿង បើកលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលបុករថយន្តតូយ៉ូតាព្រូស មួយគ្រឿង កំពុងបើកឆ្លងកាត់ផ្លូវបែកជាបួនពេញទំហឹង ទីតាំងត្រង់ចំណុចក្បែរស្ពានអាកាស៧មករា ស្ថិតតាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងនឹងផ្លូវ២៦៥ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។…