រថយន្ត lexus GS300 បើកបរ ក្នុងល្បឿនលឿន រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បាក់ ៣កង់

ភ្នំពេញ ÷ បុរសម្នាក់រួមដំណើរជាមួយនិងនារីម្នាក់ទៀត បានបើករថយន្ត lexus GS300 មួយគ្រឿង បើកឡើងស្ពានអាកាសស្ទឹងមានជ័យ ក្នុងល្បឿនលឿន បានរេចង្កូតទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បា.ក់៣កង់ ចំណែករថយន្តបង្កក្រឡាប់ផ្ងារជើង សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១២ រំលងអធ្រាត្រឈានចូលថ្ងៃទី ១៥ ខែមករាឆ្នាំ ២០២២…

រថយន្តឡិចស៊ីសមួយគ្រឿង រេចង្កូតបុករបាំងថ្មស្ពានអាកាសស្ទឹងមានជ័យ ក្រឡាប់ផ្ងារជើងខ្ទេចមួយកំណាត់មុខ

ភ្នំពេញៈ នៅវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្ត មួយគ្រឿងម៉ាកឡិចស៊ីស GS300 ពណ៌ស បើកបរដោយបុរសម្នាក់ បានរេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើងបណ្តាលឲ្យ ខ្ទេចមួយកំណាត់មុខ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចនគរបាល ជំនាញផ្នែកចរាចរណ៍ នៅក្នុងមូលដ្ឋា​ន ទីតាំងកន្លែងកើតហេតុ…

នារីស្រស់ស្អាតម្នាក់បើករថយន្តស៊េរីទំនើប ចុះពីលើស្ពានក្បាលថ្នល់រេចង្កូតបុកដើមឈើ បណ្តាលឲ្យខ្ទេចមួយកំណាត់មុខ

ភ្នំពេញៈ នៅវេលាម៉ោង០៦ និង០០នាទីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងរថយន្ត ស៊េរីទំនើបមួយគ្រឿងម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BC-1118 បើកបរដោយស្រ្តីម្នាក់ រេចង្កូតជ្រុលទៅបុកដើមឈើមួយដើមបណ្តាលឲ្យបាក់ និងរថយន្តរងការខូចខាតយ៉ាងដំណំ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់…

មួយករណីទៀតហើយ! រថយន្តមួយគ្រឿងម៉ាក FORTUNER បើកបុករបាំងថ្មស្ពានអាកាស៥មករា

ភ្នំពេញៈ នៅវេលាម៉ោង០៩និង៤៥នាទីយប់ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ ​មួយបានកើតឡើង បុរសស្រវឹងម្នាក់បើកបររថយន្តម៉ាក FORTUNER មួយគ្រឿង បោះពួយយ៉ាងលឿន ជ្រុលចង្កូតទៅបុករបាំងថ្ម ពុះចែកផ្លូវក្រោមដី ស្ពានអាកាស៥មករា បណ្ដាលឲ្យខ្ទេចផ្នែកខាងមុខ ស្ថិតត្រង់ចំណុចច្រកចូលផ្លូវក្រោមដី ស្ពានអាកាស៥មករា តាមបណ្ដោយផ្លូវ លេខ២៨៩ ក្នុងសង្កាត់ទឹកល្អក់ទី១…

ថ្ងៃស្អែកនេះ! និងបើកឱ្យចរាចរស្ពានអាកាសថ្មីបន្ថែម១ខ្សែទៀតពីចោមចៅ បត់ឆ្វេងលើស្ពានកំណោងឆ្ពោះទៅផ្លូវជាតិលេខ ៣

យោងតាមផេករបស់សាធារណាការ រាជធានីភ្នំពេញបានឲ្យដឹងថា​ ដើម្បីចូលរួមអបអរសាទរឆ្នាំថ្មី ឆ្នាំសកល ២០២២ និងដើម្បីសម្រួលលំហូរចរាចរនៅតំបន់ការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅឱ្យបានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរស្ពានអាកាសថ្មីបន្ថែម១ខ្សែទៀតជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៨និង០០នាទីព្រឹកតទៅ ដោយធ្វើចរាចរពីមហាវិថីចោមចៅ បត់ឆ្វេងលើស្ពានកំណោងឆ្ពោះទៅផ្លូវជាតិលេខ ៣។ ស្ពានអាកាសថ្មីនេះ ជាស្ពានឯកទិសមានប្រវែង ២០០ម ទទឹង…

ស្អែកនេះ!រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យចរាចរស្ពានអាកាសថ្មីបន្ថែម១ទៀតជាបណ្ដោះអាសន្ន ដើម្បីចូលរួមអបអរសាទរឆ្នាំថ្មី ឆ្នាំសកល ២០២២

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា និងដើម្បីសម្រួលរំហូរចរាចរនៅតំបន់ការដ្ឋានសាងសង់ស្ពានអាកាស និង ផ្លូវក្រោមដីចោមចៅឱ្យបានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរស្ពានអាកាសថ្មីបន្ថែម១ទៀតជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៨:០០នាទីព្រឹកតទៅ។

ដំណឹងស្វែងរកសាច់ញាតិ ករណីបុរសម្នាក់ជិះម៉ូតផាស្អាប់បុកទ្រូងផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់ ហើយក៏បានស្លាប់នៅមន្ទីរពេទ្យ

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ៩យប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ស្ថិតម្ដុំស្ពានអាកាសក្បាលថ្នល់ បុរសម្នាក់ជិះម៉ូតផាស្អាប់ ពណ៌លឿង ពាក់ស្លាកលេខ ព្រៃវែង 1N-9757 បុកទ្រូងផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅសម្រាកព្យាបាលមន្ទីរពេទ្យ ហើយក៏បានស្លាប់នៅមន្ទីរពេទ្យ ពេលនេះសាកសព តម្កល់នៅមន្ទីរពេទ្យម្លិះ ទល់មុខសាលាខណ្ឌដង្កោ ផ្លូវលេខ២១៧ ជនរងគ្រោះភេទប្រុស…

ប្រទះឃើញសពបុរសម្នាក់ស្លាប់អណ្តែតទឹកក្នុងស្រែឈូកនៅខណ្ឌដង្កោ

ភ្នំពេញៈ កាលពីវេលាម៉ោង៤និង២៥នាទី ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ មានករណីប្រទះឃើញសាកសពអណ្តែតក្នុងស្រែឈូក នៅចំណុចខាងត្បូងស្ពានអាកាសផ្លូវជាតិលេខ២ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សាកសពមិនស្គាល់អត្តសញ្ញាណនោះទេ ភេទប្រុស ស្លៀកខោ ខៅប៊យជើងវែងពណ៌.ទឹកប៊ិច មិនពាក់អាវទេ ។ តាមប្រភពព័ត៌មានកាលពីវេលាម៉ោងកើតហេតុខាងលើមានប្រជាពលរដ្ឋដើររកត្រីនៅចំណុចកើងហេតុខាងលើ ក៏ប្រទះឃើញសាកសពអណ្តែតទឹករួចប្រញាប់រាយការណ៍ជូនសម្ថកិច្ចមូលដ្ឋានអោយជួយអន្តរាគមន៍តែម្តង…

យ៉ាងហោចណាស់ មនុស្សក្មេងចាស់ ៧នាក់ រងរបួសធ្ងន់ស្រាល ករណីរថយន្តធំបុករះ នៅស្ពានច្បារអំពៅ

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ២និង៥៥នាទីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ស្ថិតម្ដុំស្ពានអាកាសក្បាលថ្នល់ (ស្ពានច្បារអំពៅ) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីរថយន្តធំមួយគ្រឿងបុករះ បណ្ដាលឲ្យមានមនុស្សក្មេងចាស់ ៧នាក់ រងរបួសស្រាលធ្ងន់ បញ្ជូនទៅកាន់មន្ទីរពេទ្យ។ ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ បានចុះមកដល់ទីតាំងធ្វើការវាស់វែង យករថយន្ត…

ជនសង្ស័យ១៥នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ត្រូវបានកម្លាំងជំនាញចុះបង្ក្រាប និងឃាត់ខ្លួន

ភ្នំពេញៈ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៥និង០៥នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក រឹម មិច នាយការិយាល័យប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការចុះបង្ក្រាបជាក់ស្តែង ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ចំនួន០៣គោលដៅ និងឃាត់ខ្លួនជនសង្ស័យចំនួន ១៥នាក់។ គោលដៅទី១៖ នៅចំណុចផ្ទះលេខ១៨…