ពលរដ្ឋរិះគន់ សាខាពន្ធដារខេត្តកណ្តាល ធ្វើការមិនមានតម្លាភាព និងអាថ៌កំបាំង

កណ្តាលៈ ប្រជាពលរដ្ឋសំណូមពរឲ្យមានការបិទលិខិតជូនដំណឹង តារាងតម្លៃ និង ចេញបង្កាន់ដៃឲ្យបានត្រឹមត្រូវលើសេវាបង់ពន្ធអចលនទ្រព្យ និងជួយសម្រួលលើនីតិវិធី បង់ពន្ធឲ្យបានងាយស្រួលផង។ ប្រជាពលរដ្ឋរស់នៅក្នុងឃុំម្កាក់ ស្រុកអង្គស្នួល និងឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាច្រើនគ្រួសារបានធ្វើការសំណូមពរដល់សាខាពន្ធដារខេត្តកណ្តាលសូមដាក់មន្ត្រី ចុះតាមមូលដ្ឋានប្រជាពលរដ្ឋមកពន្យល់ ឬក៏បិទក្រដាស់ជូនដំណឹងនៅតាមស្នាក់ការភូមិ-ឃុំ និងនៅសាខាពន្ធដារ កំណត់តម្លៃ នៃប្រភេទដីដែលត្រូវបង់ឲ្យបានច្បាស់លាស់ លើសេវាបង់ពន្ធអចលនទ្រព្យ ពន្ធប្រថាប់ត្រា…

សម្តីប្រៀនប្រដៅឪពុកម្តាយបន្តិចបន្តួច ក្មេងស្រីម្នាក់ចិត្តខ្លាំងចុះចោលផ្ទះ

កណ្តាលៈ ក្មេងស្រីម្នាក់ ខឹងនឹងឪពុកម្តាយស្តីបន្ទោសបន្តិចបន្តួច បែរជារត់ចោលផ្ទះអស់រយៈពេល៤ថ្ងៃ ត្រូវបានក្រុមគ្រួសាររាយការណ៍ជូនកម្លាំងមូលដ្ឋានកងរាជអាវុហត្ថស្រុកខ្សាច់កណ្តាល បើកការស្រាវជ្រាវអស់រយៈពេល ៧ម៉ោងឈានទៅដល់ការនាំខ្លួនក្មេងស្រីខាងលើបានមកវិញ។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ បន្ទាប់ពីបានទទួលព័ត៌មានដែលផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុក ស្តីពីករណីបាត់ក្មេងស្រីឈ្មោះ សឿន សុគន្ធ ដែលចេញពីផ្ទះនៅភូមិព្រែល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល តាំងពីថ្ងៃទី១៦ ខែមករា…

បញ្ជូនខ្លួនបុគ្គលិកមីក្រូហិរញ្ញវត្ថុអម្រឹតញៀនល្បែងលួចលុយក្រុមហ៊ុនមកតុលាការ

កណ្តាលៈ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូនខ្លួនបុគ្គលិកមីក្រូហិរញ្ញវត្ថុអម្រឹតញៀនល្បែនលួចលុយក្រុមហ៊ុនមកសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ បើតាមមន្ត្រីព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានប្រាប់ឲ្យ​ដឹងថា ជនសង្ស័យមានឈ្មោះ ឈ្មោះអ៊ូ សារ៉ាវុធ ភេទប្រុស អាយុ២៣ឆ្នាំ ស្រុកកំណើតភូមិបារាយណ៍កើត ឃុំបារាយណ៍ស្រុកព្រៃវែង ខេត្តព្រៃវែង មុខរបរបុគ្គលិកមីក្រូហិរញ្ញវត្ថុអម្រឹត។ ចំណែកឯជនរងគ្រោះឈ្មោះ ជា…

បិទមុខចូលប្លន់ យកទ្រព្យសម្បត្តិអស់ចំនួនធំ

កណ្ដាលៈ ជនបិទមុខចំនួន២នាក់ បានប្រើប្រាស់កាំបិតចុងស្រួចចូលធ្វើសកម្មភាពភ្ជង់ប្លន់ផ្ទះមួយកន្លែង រួចប្រមូលយកទ្រព្យសម្បត្តិអស់ចំនួនធំ ហើយគេចខ្លួនបានដោយសុវត្ថិភាព។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១យប់​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ស៊ុយ សុខឃឿន ភេទស្រី៣៨ឆ្នាំ ជនជាតិខ្មែរមុខរបរ នៅផ្ទះមានទីលំនៅភូមិឃុំកើតហេតុ។ ស្រ្តីរងគ្រោះបានប្រាប់សមត្ថកិច្ចបានឲ្យដឹងថា…

ជនសង្ស័យ២០នាក់ រួមនិងគ្រឿងញៀនជាង៦០កញ្ចប់ ត្រូវអាវុធហត្ថខេត្តកណ្តាលបង្ក្រាបបាន

កណ្តាលៈ ដោយអនុវត្តន៍តាមភារកិច្ច ស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ដែលជាយន្តការ ដឹកនាំដ៏មានប្រសិទ្ធភាពរបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបទបញ្ជាយ៉ាងហ៊ឺងម៉ាត់របស់លោក ម៉ៅ ភិរុណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត…

នគរបាលប៉ុស្តិ៍ពុកឫស្សីឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងថ្នាញៀន

កណ្ដាលៈ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកខ្សាច់កណ្តាល សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលពុកឫស្សី បានបន្តយុទ្ធនាការបង្ក្រាបគ្រឿងញៀនកាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ចំណុចភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យ ក្នុងចំណោម៣នាក់។ ជនសង្ស័យជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ផន សុភីន ហៅ ភីន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ…

ប្រធានការិយាល័យពេទ្យសត្វខេត្តរងការចោទប្រកាន់ចាប់មាន់គេទុកក្នុងបំណងមិនល្អ

កណ្តាល: ម្ចាស់មាន់បានចោទប្រធានពេទ្យសត្វ ថាចាប់ឃាត់មាន់ទុកចោល ក្នុងបំណងទុកឱ្យមាន់ឈឺងាប់ ដើម្បីទម្លាក់កំហុសថានាំមាន់មានជំងឺមកលក់លើទីផ្សារ និងសុំឱ្យមានការពិន័យ ពិនិត្យតាមច្បាប់ ដើម្បីបានមាន់យកទៅលក់។ លោក ហុង ចាន់សី ដែលជាម្ចាស់មាន់ បានប្រាប់ថា គាត់បានទិញមាន់១៣០០ក្បា ល ពីខេត្តព្រៃវែង ( ព្រំព្រទល់កម្ពុជា វៀតណាម )…

ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន៥កញ្ចប់

ភ្នំពេញៈ ជនសង្ស័យ ពាក់នឹងថ្នាំញៀនម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល សហការជាមួយកម្លាំងរាជអាវុធហត្ថស្រុកមុខកំពូល និងកម្លាំងជំនាញអាវុធហត្ថខេត្ត ក្រោមការដឹក និងបញ្ជាផ្ទាល់ពីលោកឧត្ត​មសេនីយ៍ សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល ចុះបង្ក្រាប និងឃាត់ខ្លួនជាក់ស្ដែងកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួល ស្ថិតនៅភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។…

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស៤នាក់ ស្លាប់និងរបួស

កណ្តាលៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សចំនួន៤នាក់ ស្លាប់និងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទី យប់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចលើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៣១-៣២ ក្នុងភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ជនរងគ្រោះដែលស្លាប់និងរបួសខាងលើ ទី១មានឈ្មោះ អ៊ុង…

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដកហូតថ្នាំញៀន៤កញ្ចប់ និងម៉ូតូ២គ្រឿង

ភ្នំពេញៈ សមត្ថកិច្ចខណ្ឌជ្រោយចង្វារ បាន​ធ្វើការជិះល្បាតនៅក្នុងមូលដ្ឋាន ដោយឃាត់ខ្លួនជនសង្ស័យ៣នាក់ ជាបន្តបន្ទាប់ ព្រមទាំងដកហូតថ្នាំញៀន៤កញ្ចប់ និងម៉ូតូ២គ្រឿង កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ចំណុចមុខវត្តគៀនឃ្លាំង ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ទី១-ឈ្មោះ ពៅ…