ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម

កណ្តាលៈ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីប៉ុនប៉ងធ្វើឃាតទៅលើអ្នកជិតខាង កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចភូមិព្រែកបង្កង ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចាន់ សំណាត ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិ…

រថយន្តក្រុងដឹកភ្ញៀវទេសចរ​បុកម៉ូតូ ស្លាប់២នាក់ នៅ​ក្រុងស្ទឹងសែន

កំពង់ធំ : មនុស្សម្នាក់ បានស្លាប់ស្ដូកស្ដឹងនៅនឹងកន្លែងកើតហេតុ​ និងម្នាក់ទៀតបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ​ ដោយសាររថយន្តក្រុងដឹកភ្ញៀវទេសចរបើកបរយ៉ាងលឿង ហើយជ្រុលចង្កូតបុកជាមួយម៉ូតូ​ C125 មួយគ្រឿងពេញទំហឹង កាលពីវេលាម៉ោង១រសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចមុខវិទ្យាល័យ ហ៊ុន សែនបល្ល័ង្គ ផ្លូវជាតិលេខ៦ ភូមិបល្ល័ង្គលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។…

សមត្ថកិច្ចបង្ក្រាបល្បែងបៀ ឃាត់ខ្លួនបានមនុស្ស៨នាក់

កណ្តាលៈ សមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាល ចុះបង្ក្រាបល្បែងស៊ីសងបៀ ខុសច្បាប់មួយកន្លែង ឃាត់ខ្លួនបានមនុស្សចំនួន៨នាក់ យកមកធ្វើការសាកសួរ។ ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង២និងសូន្យនាទី ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ សមត្ថកិច្ចបានឲ្យដឹងថា មនុស្សទាំង៨នាក់ ដែលសមត្ថកិច្ចចាប់ខ្លួនបានខាងលើ ទី១ឈ្មោះ យាង គីមស្រឿង…

លួចទូរសព្ទគេចខ្លួនបាន៤ថ្ងៃ សមត្ថកិច្ចក្របួចជាប់

កណ្ដាលៈ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឡើងផ្ទះជនរងគ្រោះ ហើយលួចទូរសព្ទមួយគ្រឿងបានសម្រេច រួចគេចខ្លួនបាត់ដោយសុវត្ថិភាព។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ចំណុចភូមិជ័យតូច ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ បើតាមជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគាត់ (ជនរងគ្រោះ) កំពុងងូតទឹកនៅក្រោមផ្ទះ ស្រាប់តែជនសង្ស័យបានឡើងទៅលើផ្ទះ ហើយលួចយកទូរសព្ទមួយគ្រឿង ម៉ាក(SAMSUNG) ពេលនោះគាត់បានដើរ…

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ២នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន

កណ្តាលៈ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកខ្សាច់កណ្តាល ធ្វើការចាប់ឃាត់ខ្លួន ពីបទជួញដូរនូវសារធាតុញៀនខុសច្បាប់។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជនសង្ស័យទាំង២នាក់ទី១មានឈ្មោះ ធុយ ធឿន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ…

របួសធ្ងន់ និងស្រាល០៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ

កណ្ដាលៈ បើតាមសមត្ថកិច្ច បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្តតូច បណ្ដាលឲ្យរងរបួសបុរស ០៣ នាក់ ក្នុងនោះមានម្នាក់របួសធ្ងន់។ ហេតុការណ៍នេះ បានកើតទ្បើងនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១ វេលាម៉ោង ៧ និង៤០នាទីយប់ ត្រង់ចំណុចភូមិព្រៃចាស់ ឃុំវិហារសួគិ៍ ស្រុកខ្សាច់កណ្តាល…

លួចឲ្យម្ចាស់គេទាន់ ត្រូវសមត្ថកិច្ចក្របួចជាប់

កណ្តាលៈ កម្លាំងនគរបាលប៉ុស្តិ៍ស្វាយជ្រំ បានចុះអន្តរាគមន៍ បង្ក្រាបករណីលួចកាបូបមួយ ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះញ៉ែម សារឿន ហៅពេទ្យទិត្យ ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ…

រកឃើញហើយ​! ជនរងគ្រោះដែលលោតទឹកសម្លាប់ខ្លួន

កណ្តាលៈ បុរសម្នាក់ដែលតែងខ្លួនជាស្រី លោតទឹកសម្លាប់ខ្លួនកាលពី៣ថ្ងៃមុន ត្រូវបានគេរកឃើញ នៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅត្រង់ចំណុចកំដរ ភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ចំងាយប្រហែល២០០ម៉ែត្រពីកន្លែងកើតហេតុ។ សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង៥និង៣០នាទី ជនរងគ្រោះ…

Update៖ ដេកជាមួយប្តីដើមដើម្បីបានលុយយកទៅសងប្តីចុង

ភ្នំពេញៈ ស្ត្រីម្នាក់វ័យ៣៥ឆ្នាំ បានដើរផង រត់ផង យំផង បំណងមកលោតទឹកនៅស្ពានជ្រោយចង្វារ ដើម្បីបញ្ចប់ជីវិតនោះ តែបានមិនសម្រេចដូចបំណងត្រូវបានកងរាជអាវុធហត្ថខណ្ឌ និងប្រជាការពារខណ្ឌជ្រោយចង្វារ ដែលប្រចាំការនៅគោលដៅគល់ស្ពាននោះ បានចាប់ឃាត់សួរនាំទើបដឹងថាដោយសារតែគាត់ញៀនល្បែងខ្លាំងពេកគ្មានលុយស្រង់ដើម គ្មានលុយយកទៅសងប្តីក្រោយ និងដោយសារមកដេកផ្ទះសំណាក់ជាមួយប្តីមុនលួងលោមឲ្យរកលុយមិនបាន ព្រោះតែយកលុយពីប្តីក្រោយទៅលេងល្បែងកាស៊ីណូនៅបាវិត ចាញ់ខ្ទេចគ្មានសល់។ ហេតុការណ៍នេះបានភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចស្ពានជ្រោយចង្វារថ្មី…

បើករថយន្តជែងមិនប្រយ័ត្ន បុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់មនុស្ស២នាក់ស្លាប់និងរបួស

កណ្តាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យមានមនុស្សស្លាប់ កើតឡើងកាលពីវេលាម៉ោង ៤ និង១០នាទីរសៀល ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ លើកំណាត់ផ្លូវបេតុង7NG ត្រង់ចំណុចភូមិព្រៃចាស់ ឃុំវិហារសួគិ៍ ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។ គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក Hyundai ពណ៌ស…