ឃាត់ខ្លួនបុរស២នាក់បន្លំធ្វើជាសមត្ថកិច្ច ដើរយកលុយពលរដ្ឋរកស៊ីដឹកឈើ និងដឹកសិប្បកម្ម

ឧត្តរមានជ័យៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា នៅល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ដោយមានការបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធី ពីសំណាក់ឯកឧត្តម តូច សុភក្ដី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ កម្លាំងជំនាញរបស់អធិការដ្ឋាន នគរបាលស្រុកអន្លង់វែង…

អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី ៥លាន បានទទួលបានអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន

នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បាននាំយកជំនួយឧបត្ថម្ភថវិកាចំនួន ១០លានរៀល និងសម្ភារៈឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា…

រកឃើញ អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងទី ៥លានហើយ

សម្តេចតេជោ ហ៊ុន សែន សូមអបអរសាទរចំពោះបងប្រុសឈ្មោះណុប មាន អាយុ៧០ឆ្នាំជាកសិកររស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យដែលទទួលបាននូវការចាក់វ៉ាក់សាំងទី៥លាននៅព្រឹកថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២១នេះ។ លោកជំទាវ ឱ វណ្ណឌីន​ នឹងនាំយកថវិកាចំនួន​ ១០លានរៀលព្រមទាំងសម្ភារៈផ្សេងទៀតដែលជាជំនួយឧបត្ថម្ភទៅប្រគល់ជូនដោយផ្ទាល់។ សូមអរគុណបងប្អូនជនរួមជាតិដែលបានចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩ តាមរយៈការទទួលយកការចាក់វ៉ាក់សាំងដើម្បីការពារខ្លួននិងក្រុមគ្រួសារ។ សូមកោតសរសើរក្រុមគ្រូពេទ្យនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមចាក់វ៉ាក់សាំងជូនប្រជាជនយើង ដែលមកដល់ពេលនេះយើងចាក់បាន៥០ភាគរយនៃចំនួនប្រជាជនដែលនឹងត្រូវចាក់១០លាននាក់៕

ជនសង្ស័យជំនាញកាច់សោរ.ក ម៉ូតូ២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ

ឧត្តរមានជ័យៈ យោងតាមផេករបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា​ដោយមានការណែនាំ និងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោហួតសុធីស្នងការនគរបាលខេត្តនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១វេលាម៉ោង១៧និង៣០នាទីលោកវរសេនីយ៍ទោអ៊ូចម៉ៅអធិការនគរបាលស្រុកត្រពាំងប្រាសាទបានដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំងយោធាវរសេនាតូចអន្តរាគមន៍លេខ២៦២នៃកងពលតូចអន្តរាគមន៍លេខ៦ចុះធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ពាក់ព័ន្ធករណីលួចកាច់សោរកយកម៉ូតូចំនួន០១គ្រឿងនៅចំណុចក្បែរទីបញ្ជាការវរៈសេនាតូចអន្តរាគមន៍២៦២ស្ថិតក្នុងភូមិអូររំដេងឃុំត្រពាំងប្រាសាទស្រុកត្រពាំងប្រាសាទកាលពីវេលាម៉ោង១៣និង០០នាទី។ ជនសង្ស័យមានឈ្មោះឈុនឆៃវ៉េភេទប្រុសអាយុ២៨ឆ្នាំរស់នៅភូមិស្រែក្រសាំងឃុំ-ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យនិងឈ្មោះអាងសម្បត្តិភេទប្រុសអាយុ៤០ឆ្នាំស្នាក់នៅភូមិត្រាំប៉ោងឃុំព្រះប្រឡាយស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ។ជាមួយនឹងការឃាត់ខ្លួនកម្លាំងបានដកហូតម៉ូតូ០១គ្រឿងនិងសម្ភារៈសម្រាប់កាច់សោរកម៉ូតូមួយចំនួនទៀត។ ករណីនេះកម្លាំងការិយាល័យជំនាញបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីរួចរាល់ហើយក៏ត្រូវបានចៅក្រមស៊ើបសួរចេញដីការបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តឧត្តរមានជ័យបទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមបទបញ្ញត្តិមាត្រា៣៥៣និង៣៥៦នៃក្រមព្រហ្មទណ្ឌ៕  

មុខសញ្ញា ៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីជួញដូរគ្រឿងញៀន

ឧត្តរមានជ័យៈ នៅល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយ លោក ថោង សាមិ ស្នងការរងទទួលផែន និងដោយមានការសម្របសម្រួលពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន០១ ករណី នៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ឃាត់ខ្លួនជនសង្ស័យ ចំនួន០៣ នាក់…

យោធាប្រចាំការនៅ អូរកូនតឹង ម្នាក់បើកគោយន្តកន្ត្រៃថយក្រោយភ្លាត់ស្នៀតបោកដៃចង្កូតផ្ទប់គៀបជាប់ខ្លួននិងដើមស្វាយចន្ទី ស្លាប់ភ្លាមៗ

បន្ទាយមានជ័យៈ កាលពីវេលា ម៉ោង១០និង៣៥០នាទីព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ មានករណីបុរសម្នាក់បើកគោយន្តកន្ត្រៃថយក្រោយ ភ្លាត់ស្នៀតបណ្តាលឲ្យ បោក ដៃចង្កូតផ្ទប់គៀបជាប់ខ្លួននិងដើម ស្វាយចន្ទី ស្លាប់ភ្លាមៗ ស្ថិត នៅ ក្នុង ភូមិ ពាមក្នុង ឃុំ អូរស្វាយ ស្រុកត្រពាំងប្រាសាទ…

បុរស ២នាក់ ជិះម៉ូតូលឿនចេញពីលេងផ្ទះបងប្អូន គេចរថយន្តបត់ឆ្លងផ្លូវមិនផុតបុកពីក្រោយ ដួលខ្ទាតចូលទៅក្រោមរថយន្ត ១គ្រឿងទៀត កិនអូសជាច្រើនម៉ែត្រស្លាប់ម្នាក់

ភ្នំពេញៈ នៅវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ មុខការ៉ាស៊ាំងPTP ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ម៉ុន គួង អាយុ ២០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ជិតស្ពានព្រែកព្នៅ…

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា បណ្តាលឲ្យជនរងគ្រោះស្លាប់

កណ្តាលៈ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បណ្តាលឲ្យជនរងគ្រោះស្លាប់ កើតឡើងនៅចំណុចភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។ ជនរងគ្រោះម្នាក់ភេទប្រុស ត្រូវបានជនសង្ស័យម្នាក់ភេទប្រុស យកដុំឥដ្ឋវ៉ៃត្រូវក្បាល ផ្នែកខាងក្រោយរបស់ជនរងគ្រោះជាទម្ងន់ ហើយបងប្អូនដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ជនរងគ្រោះបានស្លាប់នៅមន្ទីរពេទ្យ…

ផ្ទុះគ្រាប់បានបណ្តាលឲ្យរបួសធ្ងន់ម្នាក់បន្ទាប់ពី ប្រមូលសំរាមដុតបង្កាត់ដើម្បីអាំងភ្លើង

ឧត្តរមានជ័យៈ យោងតាមផេករបស់អាជ្ញាធរមីន បានឲ្យដឹងថានៅ ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ ០៩និង៣០នាទីយប់ មានករណីផ្ទុះគ្រាប់បានបណ្តាលអោយមានរបួសជាទម្ងន់ នៅពេលជនរងគ្រោះប្រមូលសំរាមយកមកបង្កាត់អាំងភ្លើងនៅក្នុងបរិវេណផ្ទះខ្លួនឯងតែម្ដងភូមិផ្អាវ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ជនរងគ្រោះឈ្មោះ ឃុយ ឈឿន ភេទប្រុស បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប។ អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំង…

ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ២នាក់ ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន

ឧត្តរមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ដោយមានការណែនាំជាប្រចាំ និងបញ្ជាផ្ទាល់ពីសំណាក់លោក ឧត្តមសេនីយ៍ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ សមត្ថកិច្ចនគរបាលជំនាញបានចុះបង្រ្កាបបទល្មើសគ្រឿងញៀន ចំនួន ២ករណី។ ករណីទី១ នៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ដឹកនាំដោយ លោកវរសេនីយទោ អ៊ូច ម៉ៅ…