បញ្ជូនជនសង្ស័យជួញដូរគ្រឿងញៀន២នាក់មកតុលាការ និងលោកនេន២អង្គយកទៅអប់រំនៅមណ្ឌលកែប្រែ

កណ្តាលៈ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ កម្លាំងប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្តកណ្តាល បានបញ្ជូនជនសង្ស័យ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន២នាក់មកតុលាការ ដើម្បីធ្វើការវិនិច្ឆ័យទោស និងលោកនេន២អង្គទៀត ត្រូវបាននគរបាលស្រុកកោះធំដោះលែងយកទៅអប់រំនៅមណ្ឌលកែប្រែ។ ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនទី១.ឈ្មោះ ផុ​ន​ ម៉ារ៉ាឌី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិឫស្សីដាច់​ ឃុំព្រែកអំបិល ស្រុកស្អាង…

តាមពិតក្រុមចោរប្លន់កាំភ្លើងអាកា ជាអតីតអ្នកទោសទើបចេញពីគុក ពេលនេះត្រូវបញ្ជូនទៅកាន់គុកវិញ

ភ្នំពេញៈ បើយោងតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មានជនត្រូវចោទជាក្រុនចោរប្លន់កាំភ្លើងអាកាចំនួន៥នាក់ ក្នុងចំណោម៨នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះ គឺជាអតីតអ្នកទោសដែលទើបតែចេញពីគុកបាន៣ខែ ពាក់ព័ន្ធបទល្មើសប្លន់ដូចគ្នា។ សមត្ថកិច្ចបញ្ជាក់ថា ក្រុមជនត្រូវចោទបានសារភាពថា រាល់ពេលប្លន់ម្តងៗ ពួកគេតែងតែបាញ់សម្លាប់ជនរងគ្រោះណាដែរហ៊ានតមាត់ ឬរឹងរួសមិនព្រមប្រគល់ទ្រព្យសម្បត្តិឱ្យពួកគេដោយស្រួលៗ។ ពេលពួកគេប្លន់នៅខណ្ឌពោធិសែនជ័យរួច ពួកគេដើរទៅចាំគ្នីគ្នាមកទទួលនៅម្តុំផ្លូវជាតិលេខ ៥១ នាខេត្តកំពង់ស្ពឺ និងសម្រាកនៅខេត្តកំពង់ស្ពឺនៅពេលថ្ងៃ ហើយពេលយប់បានត្រលប់មកភ្នំពេញវិញ។ សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១១…

តំណាងអយ្យការសម្រេចចោទប្រកាន់ក្រុមចោរប្លន់ កាំភ្លើងAK ៨នាក់ ជាផ្លូវការហើយនៅរសៀលនេះ

ភ្នំពេញៈ ក្រោយពីសាកសួរអស់រយៈពេលជាច្រើនម៉ោងរួចមក នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ លោកស្រី កែវ សុគន្ធា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជនសង្ស័យជាក្រុមចោរប្លន់ កាំភ្លើង AK ជាផ្លូវការហើយ។ លោកស្រីតំណាងអយ្យការបានថ្លែងថា លោកស្រីបានសម្រេចចោទជនសង្ស័យចំនួន៨នាក់រួមមាន ទី១ឈ្មោះ អ៊ី សោភ័ណ្ឌ ភេទប្រុស អាយុ៣៣ឆ្នាំ…

បញ្ជូនក្រុមចោរប្លន់ កាំភ្លើងAK ៨នាក់ទៅកាន់តុលាការ ខណៈបក្ខពួក៣នាក់ទៀត កំពុងរត់គេចខ្លួន

ភ្នំពេញៈ យ៉ាងហោចណាស់ក្រុមចោរប្លន់ប្រដាប់អាវុធ ដោយប្រើប្រាស់កាំភ្លើងAK ចំនួន៨នាក់ក្នុងចំណោមបក្ខពួកទាំងអស់ចំនួន១១នាក់ ត្រូវបានសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧នេះ។ យោងតាមរបាយការណ៍ របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៨នាក់ខាងលើ ទី១ឈ្មោះ អ៊ី សោភ័ណ្ឌ ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកឧដុង្គ…

បុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋវាយបែកក្បាល!..

ភ្នំពេញៈ បុរសម្នាក់ បានចូលធ្វើសកម្មភាពគាស់ផ្ទះ គេតែត្រូវម្ចាស់មកទាន់ស្រែកផ្អើល អ្នកជិតខាងជួយវាយម្នាក់មួយដៃ មួយជើងបណ្តាលឲ្យបែកក្បាលហូរឈាមស្រោចខ្លួន។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ។ ជនសង្ស័យខាងលើមានឈ្មោះ ហន វិសាល ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលើកអ៊ីវ៉ាន់ឲ្យគេ…

ភ្លៀងធ្លាក់ខ្លាំង ធ្វើឲ្យលិចនៅផ្នែកចំនួននៃខេត្តកំពង់ស្ពឺ

កំពង់ស្ពឺៈ ភ្លៀងធ្លាក់ខ្លាំងបន្តបន្ទាប់ជាប់ៗគ្នា នៅជួរភ្នំឱរ៉ាល់ ស្រុកឧដុង្គ, ថ្ពង, សំរោងទង និងក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានធ្វើឲ្យមានជំនន់ទឹកភ្លៀងលិចភូមិឋាន ហេដ្ឋារចនាសម្ព័ន្ធ និងស្រែរបស់បងប្អូនប្រជាកសិករមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកឧដុង្គ និងស្រុកថ្ពង។ ទឹកនឹងបន្តហូរចុះមកតំបន់ទំនាប និងបង្កឲ្យមានការជន់លិចនៅតំបន់មួយចំនួនទៀត។ ពាក់ព័ន្ធជំនន់ទឹកភ្លៀងនេះដែរ ក្រុមការងាររបស់ក្រសួងធនធានទឹក និងឧតុនិយម កំពុងរំដោះទឹកជំនន់នេះតាមប្រឡាយមេរលាំងជ្រៃខាងជើង មកកាន់អូរក្រាំងអំបិល រួចបន្តបង្ហូរតាមប្រឡាយមេតាហោ…

ឪពុកក្មេកចិត្តសឿង លួចម៉ូតូកូនប្រសារ ត្រូវសមត្ថកិច្ចចាប់ខ្លួន

កណ្តាលៈ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាង ធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនបាន បន្ទាប់ពីជនសង្ស័យដែលជាឪពុកក្មេករូបនេះ បានធ្វើសកម្មភាពលួចម៉ូតូរបស់កូនប្រសារខ្លួនបានសម្រេច ។ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៦ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលធ្វើសកម្មភាពលួចម៉ូតូខាងលើនេះ មានឈ្មោះ ភុំ ភន ភេទប្រុស អាយុ៤៦ឆ្នាំ…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធផ្លូវជាតិលេខ៤៤ ខេត្តកំពង់ស្ពឺ

ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវជាតិលេខ៤៤ ប្រវែង១៣៨,៦១គីឡូម៉ែត្រ នៅក្នុងខេត្តកំពង់ស្ពឺ។ ផ្លូវជាតិលេខ៤៤ នេះត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនសាជីវកម្មស្ពាន ថ្នល់ចិន និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនសំណង់ក្វាងចូវ វ៉ានអានរបស់ប្រទេសចិន ដោយត្រូវសាងសង់រយៈពេល ៤០ខែ គឺចាប់ផ្តើមពីខែកុម្ភៈ…

រដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺចុះបង្ក្រាបបទល្មើសឈើខុសច្បាប់ ២ករណី

កំពង់ស្ពឺៈ ករណី១ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ លោកនាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ បានដឹកនាំកម្លាំងផ្នែករដ្ឋបាលព្រៃឈើឱរ៉ាល់ ផ្នែករដ្ឋបាល ព្រៃឈើកំពង់ស្ពឺ និងសង្កាត់រដ្ឋបាលព្រៃឈើថ្ពង រួមជាមួយមន្ត្រីអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងត្បូងបឹងទន្លេសាប សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទ័ពមាន ចុះប្រតិបត្តិការបង្ក្រាបរោងសិប្បកម្មអារច្រៀកឈើ ដែលគ្មានលិខិតអនុញ្ញាត១កន្លែង ស្ថិតនៅក្នុងភូមិសាស្ត្រភូមិផ្ដៅវស្សា ឃុំទព័មាន ស្រុកថ្ពង។ ជាលទ្ធផលកម្លាំងបានដកហូតវត្ថុតាងរួមមាន៖ ម៉ាស៊ីនភ្លើង០១គ្រឿង ប៉ូលីកង់យោង០២គ្រឿង…

ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីលែងកូនត្រីចម្រុះ

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញចូលរួមក្នុងទិវាមច្ឆាជាតិ នៅអាងទឹកអន្លង់ជ្រៃ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១ ខែកក្ដដា ឆ្នាំ២០១៦នេះ ហើយក៏ជាឆ្នាំលើកទី១៤ ហើយដែលកម្ពុជា ប្រារព្ធពិធីនេះ។ គួរបញ្ជាក់ផងដែរថា ទិវាមច្ឆាជាតិ…