​ ជំពាក់លុយធនាគារ​និង​បំណុលគេ ប្រើល្បិចកុហកប្តីចុងថាចោរប្លន់យកមាសប្រាក់អស់ពីផ្ទះ តែចុងក្រោយ…!

បន្ទាយមានជ័យៈ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះស្នងការរងទទួលផែន ព្រហ្មទណ្ឌ ដឹកនាំកម្លាំងការិយាល័យជំនាញ សហការនិងកម្លាំងនគរបាលស្រុកថ្មពួក ដឹកនាំដោយលោកវរសេនីយ៍ទោ សៅ សារឿន អធិការនគរបាលស្រុកថ្មពួក ចុះស្រាវជ្រាវសើបអង្កេតករណីប្លន់ប្រដាប់អាវុធ ភ្ជង់យកគ្រឿងអលង្ការ ប្រាក់កាក់ស្រ្តីរងគ្រោះឈ្មោះ បុណ…

ប្រយត្ន័បងប្អូន! ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីឆបោក និងក្លែងបន្លំឯកសារទិញ-លក់ដី

បន្ទាយមានជ័យៈ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៨ និង១៥នាទី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី ឆបោក និងក្លែងបន្លំឯកសារ ប្រព្រឹត្តកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ និងឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ នៅចំណុចភូមិកូនដំរី សង្កាត់និមិត្ត…

​បង្រ្កាបគ្រឿងញៀន ឃាត់ខ្លួនប្រុសស្រី៧នាក់ នៅបន្ទាយមានជ័យ!

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង៣និង៣០​នាទីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំង​ជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍បន្ទាយឆ្មារ ធ្វើការឃាត់ខ្លួន តេស្តទឹកនោមមុខសញ្ញាសង្ស័យប្រើប្រាស់ថ្នាំញៀនចំនួន៣នាក់ នៅចំណុច ស្ពានអូតាទ្រី ភូមិដងរ៉ែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។ ទី១ឈ្មោះ សុខ ឆៃ ភេទប្រុស អាយុ៣៩ឆ្នាំ (ផលវិជ្ជមាន)។…

ចុម! នាំគ្នាលួចគាស់ក្តារមឈូសសព យកគ្រឿងអលង្កា ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន

បន្ទាយមានជ័យៈ កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ មានករណី ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពគាស់ក្តារមឈូសសពដែលស្លាប់ត្រូវគេកប់ ដើម្បីយកគ្រឿងអលង្ការ តហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ ។ ចំណែកម្នាក់ទៀតគេចខ្លួនបាត់នៅចំណុចគោកស្នួល ខាងជើង​ភូមិកសិណ ឃុំថ្មពួក ស្រុកថ្ម ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យសារភាពថា ធ្លាប់បានទៅជីកផ្នូរបុព្វបុរសនៅព្រៃកប់ខ្មោចបុរាណ គោកតាមោក ​នៅខាងលិចភូមិផ្សារថ្មី​ ឃុំគំរូ​…

​រថយន្តឡង់គ្រីស័របើកលឿន ​បុក​គោយន្ត​​ពីក្រោយ ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់!

​បន្ទាយមានជ័យៈ កាលពីវេលាម៉ោង៨និង០៥នាទីយប់ ថ្ងៃទី​២៩ ខែសីហា ឆ្នាំ២០១៨​ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង​ រថយន្តឡង់គ្រីស័រ ​បុក​គោយន្ត​កន្រ្តៃ​ពីក្រោយ​ បើកបរ​ទិសដៅពីទិសខាង​ជើងទៅត្បូង​​ស្របទិសគ្នា ​បណ្តាលឲ្យស្លាប់ស្រ្តីម្នាក់និងរបួសធ្ងន់បុរសម្នាក់ នៅលើ​ផ្លូវ​ជាតិ​លេខ៥៨A ភូមិ​កសិណ​ ឃុំថ្មពួក​ ស្រុកថ្មពួក​ ខេត្ត​បន្ទាយមានជ័យ។​ ​​ មូលហេតុ​ រថយន្ត​បើកបរ​ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន​​។ ក្រោយពេលកើតហេតុ​ អ្នក​បើកបររថយន្តបានរត់គេចខ្លួនពី…

ក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ ត្រូវសត្វពស់ចឹករបួសធ្ងន់

បន្ទាយមានជ័យៈ​ កាលពីវេលាម៉ោង ៤ និង៣០ នាទីទៀបភ្លឺ ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ មានករណីក្មេងប្រុសម្នាក់ត្រូវពស់ចឹក បណ្តាលឲ្យរងរបួសធ្ងន់នៅក្នុងភូមិប្រាសាទវៀន ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ សូមបញ្ជាក់ថា ក្មេងប្រុសរងគ្រោះមានអាយុ៨ឆ្នាំ ត្រូវពស់ចឹងខណៈដែលកំពុងដេកនៅក្នុងផ្ទះត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក៕

បង្កាត់ភ្លើងចង្រ្កានទុកចោល ឆេះផ្ទះខ្ទេចគ្មានសល់!..

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង៤ទៀតភ្លឺ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ មានករណីអគ្គិភ័យឆេះផ្ទះមួយខ្នង នៅភូមិក្ដិបថ្ម ឃុំគោករមៀតស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ម្ចាស់ផ្ទះឈ្មោះ ប៉ោ ម៉ុន ភេទប្រុស អាយុ៥២ឆ្នាំ និងប្រពន្ធឈ្មោះ ឡាយ សុទីន អាយុ៣៤ឆ្នាំ ឆេះផ្ទះទំហំ៥×៤ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសីជញ្ជាំងស្បូវ។…

ឃាត់ខ្លួនមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន១២នាក់ នៅស្រុកដីថ្មពួក

បន្ទាយមានជ័យៈ អធិការនៃអធិការដ្ឋានស្រុកថ្មពួក បានឃាត់ខ្លួនជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន ១២ នាក់ ក្នុងភូមិសាស្ត្រស្រុកដែលខ្លួនគ្រប់គ្រង នាព្រឹកនៅថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ ២០១៨នេះ។ ក្នុងចំណោមជនសង្ស័យទាំងនោះ មាន២នាក់ប្តីប្រពន្ធ ជាអ្នកជួញដូរគ្រឿងញៀន និង១០នាក់ទៀតជាអ្នកប្រើប្រាស់។ តាមសមត្ថកិច្ច បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធ ជាមុខសញ្ញាជួញដូរ…

មិនធម្មតា! ភ្លៀងនិងខ្យល់កន្ត្រាក់ បំផ្លាញផ្ទះ១៤ខ្នង នៅខេត្តបន្ទាយមានជ័យ!

បន្ទាយមានជ័យៈ យោងរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ៧និង៣០នាទីយប់ នៅចំណុចឃុំភូមិថ្មី ស្រុកថ្មពួក មានភ្លៀងធ្លាក់លាយនិងខ្យល់កន្ត្រាក់ បណ្តាលឲ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋចំនួន ១៤ខ្នង ក្នុងនោះរួមមាន ធ្ងន់៣ខ្នង លោតធ្លាក់ពីលើកំណល់ ១ខ្នង(ធ្ងន់) ដូចជា៖ ១. ភូមិថ្មីលិច…

ឃើញមេឃភ្លៀងចុះត្រងទឹក តែបែរជាត្រូវរន្ទះបាញ់ស្លាប់យ៉ាងរន្ធត់!

បន្ទាយមានជ័យៈ មានករណីរន្ទះបាញ់មនុស្ស បណ្តាលឲ្យស្លាប់ម្នាក់ កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិស្វាយសរ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះមាន ឈ្មោះ ហ៊ុល សឿល ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរធ្វើស្រែចំការ នៅចំណុចគោកត្បែង ភូមិក្បាលទន្សោង…