អ្នកមានកូន សូមប្រុងប្រយ័ត្ន! ក្មេងប្រុសម្នាក់ ត្រូវពស់ចឹងរងរបួស

បន្ទាយមានជ័យៈ ក្មេងប្រុសម្នាក់ត្រូវពស់ស្រការចាស់ចឹក បណ្តាលឲ្យរងរបួស ខណៈទៅលាងជើងទឹកពាងក្បែរផ្ទះ។ ក្មេងប្រុសរងគ្រោះ ឈ្មោះ សូត ឈីលីភិញ អាយុ១១ ឆ្នាំ នៅភូមិថ្មគោល ឃុំផ្គាំ ស្រុកស្វាយ ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២៥ ខែកុម្ភៈ…

អុញនោះ!ថ្មីចែស ម្តាយក្មេក និង កូនប្រសារ សហការគ្នាជួញដូរ ចែកចាយគ្រឿងញៀនយ៉ាងសកម្ម នៅបន្ទាយជ័យ

បន្ទាយមានជ័យ​​​ៈ ដើម្បីឲ្យភូមិ ឃុំ មានសុវត្ថិភាព បញ្ចៀសបញ្ហាគ្រឿងញៀនលួច ឆក់ ប្លន់ និងអំពើហិង្សាផ្សេងៗ លោក អាត់ ខែម ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ តែងតែក្រើនរំលឹកដល់ គ្រប់ថ្នាក់ដឹកនាំ អធិការដ្ឋាន មេបញ្ជាការដ្ឋាន ប៉ុស្តិ៍រដ្ឋបាល និងប៉ុស្តិ៍ការពារព្រំដែន ត្រូវតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការស៊ើបអង្កេត…

រថយន្តដឹកដំឡូងមី បុកគោយន្តកន្ត្រៃស្លាប់ម្នាក់របួសស្រាលម្នាក់

បន្ទាយមានជ័យៈ​ បុរសវ័យចំណាស់ម្នាក់ បានស្លាប់ភ្លាមៗ និងយុវជនម្នាក់ រងរបួសស្រាលករណីគ្រោះថ្នាក់ចរាចរណ៍វាងរថយន្តធុនធំដឹកដំឡូងមី បុកជាមួយគោ យន្តកន្ត្រៃ​ កាលពីវេលាម៉ោង ១១និង៣០នាទី​ ​ ថ្ងៃទី០៩​ ខែកុម្ភៈ​ ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៥៦ A ត្រង់ចំណុចស្រះពី ខាងត្បូងសឹករងស្រុកថ្មពួក​ ចម្ងាយ៥០ម៉ែត្រ ស្ថិតក្នុងភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ…

សូម មាតាបិតា គ្រប់រូបគួរតែប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះកូនតូចៗ! ក្មេងស្រី២នាក់ បានលង់ទឹកស្លាប់ ខណៈនាំគ្នាលេងទឹកអាង

បន្ទាយមានជ័យ​ៈ ក្មេងស្រីចំនួន២នាក់ បាននាំគ្នាទៅលេងទឹកអាងបណ្តាលឲ្យលង់ស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី០៦​ ខែកុម្ភៈ ឆ្នាំ២០១៩ ចំណុចអាងទឹកចំងាយ២០០ម៉ែត្រ ស្ថិតក្នុងភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ តាមប្រភពព័ត៌មានពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា៖មុនពេលកើតហេតុមានក្មេង០៤នាក់ បានចេញពីរៀនគួរ​ បាននាំគ្នាទៅលេងទឹកអាង ស្រាប់តែក្មេងស្រីចំនួន០២នាក់បានលង់ទឹកស្លាប់។ ក្មេងស្រីរងគ្រោះទី១ឈ្មោះ…

អាណិតណាស់! លើកបង្គោលឬស្សីមិនប្រយ័ត្ន ទាក់​ប៉ះខ្សែភ្លើងឆក់ស្លាប់មួយរំពេច

បន្ទាយមានជ័យៈ បុរសម្នាក់បានស្លាប់ក្រោយពីពេលបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកថ្មពួក បន្ទាប់ពីត្រូវខ្សែភ្លើងឆក់​ ខណៈដែលលើកបង្គោលឬស្សី​ ទៅទាក់ជាមួយនឹងខ្សែភ្លើង​។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ ​ថ្ងៃទី២៧​ ខែមករា​ ឆ្នាំ​២០១៩​ ស្ថិត​នៅភូមិបែកចានចាស់​ ឃុំស្វាយចេក ស្រុកស្វាយចេក​ ខេត្តបន្ទាយមានជ័យ​។ ជនរងគ្រោះដែលត្រូវខ្សែភ្លើងឆក់មានឈ្មោះ​ យូរ៉ា​ ដែន​ ភេទប្រុស​ អាយុ​៣៨ឆ្នាំ​ រស់នៅភូមិឃុំកើតហេតុខាងលើ ។…

អុញនោះ! ​ស្ថានីយ​​​ប្រេងឥន្ធនៈលក់មិនគ្រប់លីត្រ​…

បន្ទាយមានជ័យៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃពុធ ១៣រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយ និងដេប៉ូចែកចាយចំនួន ១០ កន្លែង…

បងប្អូនសូមជួយស៊ែ!រកឃើញស្ថានីយ៍លក់ប្រេងមិនគ្រប់ទៀតហើយ…

បន្ទាយមានជ័យៈ ស្ថានីយ៍ប្រេងឥន្ធន:ចំនួន១០ ទីតាំង ដែលកំពុងប្រតិបត្តិការលក់ចែកចាយ ដល់អតិថិជនក្នុងស្រុកចំនួនបីនៃខេត្ត បន្ទាយមានជ័យ ត្រូវបានមន្ត្រីសាខាកាំកុងត្រូលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យការលក់ ដែលមិនអនុលោមទៅច្បាប់កំណត់​ គៃបន្លំបរិមាណ​ គុណភាព​ តម្លៃ​ស្តង់ដាបច្ចេកទេស។ ប្រតិបត្តិការត្រួតពិនិត្យនេះធ្វើឡើងពេញមួយថ្ងៃ គឺនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ ក្រោមការសម្របសម្រួល ពីព្រះរាជអាជ្ញាអមអយ្យការខេត្តបន្ទាយមានជ័យ។ លោក​…

បុរសម្នាក់ស្លាប់មួយរំពេច ក្រោយពីជិះម៉ូតូទៅបុកគោយន្តកន្ត្រៃពីក្រោយ

បន្ទាយមានជ័យៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូបុកជាមួយនឹងគោយន្តកន្ត្រៃ បណ្តាលឲ្យបុរសម្នាក់ ស្លាប់ភ្លាមៗយ៉ាងរន្ធត់។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៧យប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៥៦អា ភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យកវត្ថុតាងទាំង២គ្រឿងទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

កម្មពារទាន់ហ័ន! ចាប់រំលោភប្អូនថ្លៃបាន៣ថ្ងៃ ត្រូវសមត្ថកិច្ចក្របួច.កជាប់

បន្ទាយមានជ័យៈ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពចាប់រំលោភប្អូនថ្លៃស្រី ដោយបានប្រើហិង្សាដាល់ចំពោះជនរងគ្រោះ២ដៃឲ្យសន្លប់ រួចធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះរហូតបានសម្រេចហើយរត់គេចខ្លួន ប៉ុន្តែគេចខ្លួនបានរយៈពេលតែ៣ថ្ងៃ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានតែម្តង។ ហេតុការណ៍នេះកើតឡើងកាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងភូមិថ្មរមៀលកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងឃាត់ខ្លួនបាននៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។ សូមបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ…

ប្រើល្បិចឲ្យប្អូនថ្លៃជូនទៅផ្ទះ លុះកន្លែងស្ងាត់ ក៏ចាប់រំលោភរហូតបានសម្រេច រួចដាក់មេប្រូចបាត់ តែចុងក្រោយ…

បន្ទាយមានជ័យៈ ជនសង្ស័យដែលរំលោភប្អូនថ្លៃឯង រួចត់គេចខ្លួនបាត់នោះ នៅពេលនេះត្រូវបានសមត្ថកិច្ចស្រាវជ្រាវ និងឃាត់ខ្លួនបានហើយ ដោយប្រើរយៈពេលអស់៣ថ្ងៃ។ ជនសង្ស័យឈ្មោះកែវ វណ្ណឌី ភេទប្រុស អាយុ២៦ឆ្នាំមានទីលំនៅក្នុងភូមិកើតហេតុ គឺភូមិថ្មរមៀល កើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ត្រូវសមត្ថកិច្ចវាយខ្នោះ នៅវត្តតេជោភ្នំឆ័ត្រ ក្នុងស្រុកស្វាយចេក អំទ្បុពេលដែលជនសង្ស័យ រត់ទៅសំងំលាក់ខ្លួននៅទីនោះ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា…