នគរបាលស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែន

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នគរបាលស្រុកថ្មពួកបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនដោយមិនស្របច្បាប់ចំនួន០៧នាក់ បញ្ជូនមកការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនីតិវិធី ។ នគរបាលស្រុកថ្មពួក បានឲ្យដឹងថា៖ ជនសង្ស័យមាន៖ ១/-ឈ្មោះ ឈៀត ភ័ស្ស…

កម្លាំងជំនាញឃាត់ខ្លួនមេខ្យល់៤នាក់ករណីនាំមនុស្សឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មេខ្យល់ប្រុស-ស្រី៤នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យសហការជាមួយកម្លាំងវរនគរបាលការពារព្រំដែនគោគ៨០៧កម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកស្វាយចេក ធ្វើការចាប់ឃាត់ខ្លួនខណ:កំពុងធ្វើសកម្មភាពនាំមនុស្សឆ្លងដែនទៅថៃខុសច្បាប់។ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុផល ស្នងការរងទទួលផែនការងារព្រំដែនបានមានប្រសាសន៍ថាក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឲ្យទប់ស្កាត់រាល់បទល្មើសតាមព្រំដែនពិសេសបទល្មើសពលករឆ្លងដែនខុសច្បាប់ទៅប្រទេសថៃលោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ក៏បានឃាត់ខ្លួនមេខ្យល់ប្រុស-ស្រីនាំមនុស្សឆ្លងដែនខុសច្បាប់ទៅថៃចំនួន៤នាក់និងពលករចំនួន១៣នាក់បញ្ជូនទៅឲ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយចេកអនុវត្តបន្តតាមនីតិវិធី។ ពាក់ពន្ធ័ករណីខាងលើនេះលោកស្រីឧត្តមសេនីយ៍ត្រី ឌីសជាតិ ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិងយេនឌ័របានមានប្រសាសន៍ថាជនសង្ស័យឈ្មោះសួន ម៉ាង ភេទប្រុស…

គួរឲ្យសង្វេគណាស់! ក្មេងស្រីអាយុ០៣ឆ្នាំម្នាក់ លង់ទឹកប្រឡាយស្លាប់

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា គួរឲ្យសង្វេគណាស់ក្មេងស្រីអាយុ០៣ឆ្នាំលង់ទឹកប្រឡាយស្លាប់នេះ ក៏ដោយសារតែការធ្វេសប្រហែសរបស់ម្តាយ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង០៥ល្ងាច ថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២១ នៅភូមិបឹងសុក្រំ ឃុំគោករមៀត ស្រុថ្មពួក ខេត្តបន្ទាយមានជ័យ ។ ប្រភពព័ត៌មានពីនគរបាលមូលដ្ឋានបានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ ឡោច…

កម្មករស្តង់លក់ និងទិញដំឡូងមីម្នាក់ បូមខ្យល់កង់គោយន្តលើសចំណុះផ្ទុះ បណ្តាលឲ្យស្លាប់ភ្លាមៗនឹងកន្លែង

បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា យុវជនម្នាក់ជាកម្មករស្តង់លក់និងទិញដំឡូងមី បានស្លាប់ភ្លាមៗនៅនឹងកន្លែងខណៈពេលដែលកំពុងបូមខ្សល់កង់គោយន្តកន្ត្រៃលើសចំណុះបណ្តាលឲ្យផ្ទុះ។ ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង ១និង៤៥នាទីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចស្តង់ទិញនិងលក់ដំឡូងមី ស្ថិតក្នុងភូមិអំពិល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ប្រភពព័ត៌មានពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ដាំ សាវិន ភេទប្រុស អាយុ…

រថយន្តដឹកដំឡូងមីស្លាកលេខThailand82-0352 បុកជាមួយគោយន្តកន្ត្រៃបណ្តាលឲ្យរបួសធ្ងន់ស្រាល៤នាក់នៅស្រុកថ្មពួក

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន០៣នាក់បានរងរបួសធ្ងន់និង០១នាក់របួសស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តថៃដឹកដំឡូងមីបុកជាមួយគោយន្តកន្ត្រៃ។ ករណីនេះកើតឡើងនៅវេលាម៉ោង១៥និង២០នាទីរសៀល ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥៨ចន្លោះគីឡូម៉ែត្រ លេខ៦៤និង៦៥ខាងជើងភូមិអូរកំបុតចម្ងាយ៣០០ម៉ែត្រ ស្ថិតក្នុងភូមិតាស្រី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ តាមការឲ្យដឹងពីនគរបាលការពារព្រំដែនគោកលេខ៨០៧បានប្រាប់ថា ជនរងគ្រោះទាំងអ្នកបើកគោយន្តនិងអ្នករួមដំណើរចំនួន០៤នាក់ក្នុងនោះអ្នករបួសធ្ងន់០៣នាក់និងស្រាល១នាក់។ រថយន្តនិងគោយន្តបានប្រគល់ឲ្យនគរបាលប៉ុស្តិ៍គោករមៀតចាត់ចែងអនុវត្តបន្ត។ចំណែកជនរងគ្រោះទាំង០៤នាក់កម្លាំងនគរបាលការពារព្រំដែនគោកលេខ៨០៧បានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ បើតាមការឲ្យដឹងពីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀងបានឲ្យដឹងថា៖នៅមុនពេលកើតហេតុគោយន្តកន្ត្រៃបានធ្វើដំណើរមកពីបាញ់ថ្នាំដំឡូងមីក្នុងទិសដៅពីជើងទៅត្បូងពេលមកចំណុចកើតហេតុខាងជើងភូមិអូរកំបុតចម្ងាយ៣០០ម៉ែត្រស្ថិតក្នុងភូមិតាស្រី ឃុំគោករមៀត អ្នកបើកគោយន្តបានរ៉េក្បាលគោយន្តមកខាងឆ្វេងដៃផុតគំនូសលឿងពុះចែកទ្រូងផ្លូវស្របពេលនោះមានរថយន្តធុនធំរបស់ថៃដឹកដំឡូងមីម៉ាក់ISUZUពាក់ស្លាកលេខThailand82-0352 បើកបរដោយឈ្មោះសាន់…

ខឹងប្រុសផ្សេងឆាតជាមួយប្រពន្ធ និងមានគេជិតស្តីដណ្តឹង ស្រាប់តែជនសង្ស័យទាញកាំបិតគម្រាមសម្លាប់ទុកឲ្យកូនកំព្រា

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា គ្រាន់តែមានប្រុសផ្សេងឆាតនិយាយលេងជាមួយប្រពន្ធ និងលឺគេនិយាយប្រាប់ថាប្រពន្ធមានគេជិតស្តីដណ្តឹង ជនសង្ស័យម្នាក់ជាប្តីបានធ្វើសកម្មភាពប្រដាប់ដោយកាំបិត ប៉ុនប៉ងធ្វើមនុស្សឃាតដោយគម្រាមសម្លាប់ស្ត្រីរងគ្រោះជាប្រពន្ធទុកឲ្យកូនកំព្រាតែមិនបានសម្រេច ដោយមានប្រជាពលរដ្ឋក្បែរនោះឃើញ ចាប់ឃាត់ខ្លួនប្រគល់ឲ្យនគរបាលស្រុកថ្មពួក ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង០៥និង៣០នាទីល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នៅភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ទោ ពេជ្រ…

ប្រជាពលរដ្ឋមួយចំនួននៅខេត្ដឧត្ដរមានជ័យ និងខេត្ដបន្ទាយមានជ័យ ចាប់ផ្តើមទទួលផលអនុផលព្រៃឈើពីក្នុងតំបន់ដែនជម្រសត្វព្រៃសង្ឃរុក្ខាវ័ន

ប្រជាពលរដ្ឋមួយចំនួននៅខេត្ដឧត្ដរមានជ័យ និងមួយចំនួនទៀតមកពីស្រុកថ្មពួកខេត្ដបន្ទាយមានជ័យ ចាប់ផ្តើមទទួលផលអនុផលព្រៃឈើពីក្នុងតំបន់ដែនជម្រសត្វព្រៃសង្ឃរុក្ខាវ័ន ដែលមានការគ្រប់គ្រង ដោយសហគមន៍សង្ឃរុក្ខាវ័ន និង មន្ទីរបរិស្ថានខេត្ដឧត្ដរមានជ័យ អនុផលព្រៃឈើទាំងនោះរួមមាន ផ្សិតក្ងោក ផ្សិតទន្សោង និងមានផ្សិតផ្សេងៗជាច្រើនទៀត ដែលចាប់ផ្តើមដុះនៅក្នុងខែកក្កដានេះ រហូតដល់ចុងខែសីហាខាងមុខ។ លោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្ដឧត្ដរមានជ័យ បានឱ្យដឹងថាដោយសារតែតំបន់នេះជាតំបន់ដែលត្រូវបាន ការពារ និង…

មន្ត្រីយោធាស័ក្តិ ៣ម្នាក់ កើតជម្ងឺខ្វះជាតិស្ករ ដេកស្លាប់លើអង្រឹងនៅកន្លែងធ្វើការ ដោយគ្មានអ្នកណាដឹង នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា មានការភ្ញាក់ផ្អើលមួយកើតឡើងនៅវេលាម៉ោង០៦និង៣០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ដោយមន្ត្រីយោធាម្នាក់បានដេកស្លាប់នៅក្នុងអង្រឹងនៅកន្លែងប៉ុស្តិ៍យាមទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់នៅព្រំប្រទល់ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ។ ប្រភពព័ត៌មានពីនគរបាលស្រុកថ្មពួក បានឲ្យដឹងថា៖ជនរងគ្រោះដែលដេកស្លាប់ឈ្មោះ ជិន ឈុត ឋានន្តរស័ក្តិអនុសេនីយ៍ឯក(ស័ក្តិ៣) ឋានៈជាមេបញ្ជាការរង កងអនុសេនាធំទី២ កងឯកភាពតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានដេកស្លាប់លើអង្រឹងនៅកន្លែងប៉ុស្តិ៍យាមត្រួតពិនិត្យទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ នៅព្រំប្រទល់ខេត្តបន្ទាយមានជ័យនិងខេត្តឧត្តរមានជ័យ ដែលក្នុងនោះក៏មានកងកម្លាំងនគរបាលវរសេ​នា​តូចការពារព្រំដែនគោកលេខ៨០៧និងកម្លាំងយោធាប្រមាណជា០៥ទៅ០៦នាក់នៅជាមួយផងដែរ…

កម្លាំងនគរបាលបង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀន រកឃើញវត្ថុតាងថ្នាំញៀនម្សៅក្រាមពណ៌សថ្លា ១៩កូនថង់

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា មុខសញ្ញាដួញដូរនិងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មនៅក្នុងភូមិសាស្ត្រឃុំបន្ទាយឆ្មារទីបំផុតជាប់អន្ទាក់ នគរបាលស្រុកថ្មពួក នៅវេលាម៉ោង០៤ល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នៅភូមិស្រះជ្រៃ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ នគរបាលស្រុកថ្មពួកបានឲ្យដឹងថា៖ដំបូងនគរបាលបង្រ្កាបមុខសញ្ញាអ្នកបើកម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងលឺ ប៉ុន្តែឈ្មោះ រឿន លាភហេង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិស្រះជ្រៃ ឃុំបន្ទាយឆ្មារ…

មន្ត្រីសាខា ក.ប.ប. ចុះត្រួតពិនិត្យ និងហាមឃាត់ទំនិញជាប្រភេទកម្ទេចមីកញ្ចប់បានចំនួន ៨៩ការ៉ុង ស្មើនឹង ១៤២,៤០០កញ្ចប់តូច សរុប២. ២២៥ គីឡូក្រាម

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គ. ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ CCF បានឲ្យដឹងថា នៅយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យរថយន្តដឹកទំនិញចម្រុះដែលសង្ស័យមានផ្ទុកនូវទំនិញគ្មានគុណភាពពីបរទេសចូលមកព្រះរាជាណាចក្រកម្ពុជា ត្រង់ចំនុចខាងកើតច្រកបឹងត្រកួនចម្ងាយប្រមាណ ១គម ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ក្នងសកម្មភាពចុះត្រួតពិនិត្យ…