ឃាត់មុខសញ្ញាចែកចាយគ្រឿងញៀន ដកហូតថ្នាំញៀន៤៤គ្រាប់
បាត់ដំបងៈ ជនសង្ស័យម្នាក់ ជាមុខសញ្ញាចែកចាយយ៉ាងសកម្ម ត្រូវបានកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកបវេល ធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន ដកហូតថ្នាំញៀនចំនួន៤៤គ្រាប់ ។ ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង១០ និង០៥នាទីព្រឹកថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០១៦ស្ថិតនៅចំណុចភូមិក្បាលអាង ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ។ ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបានមានឈ្មោះធី ចន្ថា…