សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីទាស់ពាក្យសំដីក្នុងវង់ផឹកស៊ី បងថ្លៃវ៉ៃប្អូនថ្លៃមួយកៅអីសន្លប់ឈឹង

កំពង់ធំៈ កម្លាំងនគរបាលស្រុកបារាយណ៍បាន ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ខណៈប្រើអំពើហិង្សាយកកៅអីគប់ បណ្តាលឲ្យមានមនុស្សម្នាក់សន្លប់ នៅភូមិព្រៃតាត្រាវ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៧និង២៥នាទី ។ ជនរងគ្រោះឈ្មោះ ជុយ ស ភេទស្រី អាយុ ២៥ឆ្នាំ…

ប្រុងប្រយ័ត្នផង! ករណីផ្ទុះបំពង់ហ្គាស បណ្ដាលឲ្យផ្ទះមួយខ្នងឆេះខ្ទេចទាំងស្រុង

កំពង់ធំៈ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៧និង៥០នាទី មានករណីឆេះផ្ទះបាយចំនួន ០១លើក ស្ថិតក្នុងភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍។ ម្ចាស់ឈ្មោះ សុខ ភាព ភេទប្រុស អាយុ ៥១ឆ្នាំ ប្រពន្ធឈ្មោះ គិន សេងលី…

គួរឲ្យអាសូរ! បុរសវ័យចំណាស់ម្នាក់ ចុះងូតទឹកស្ទឹង បណ្តាលឲ្យលង់ស្លាប់

កំពង់ធំៈ នៅវេលាម៉ោង១០និង០០នាទីថ្ងៃទី៤ ខែមេសា ឆ្នាំ ២០២០ ករណីមនុស្សចុះងូតទឹកស្ទឹង បណ្តាលឲ្យលង់ស្លាប់ម្នាក់ ស្ថិតនៅភូមិបន្ទាយចាស់ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ជនរងគ្រោះឈ្មោះ ពិន គា ភេទប្រុស អាយុ៥១ឆ្នាំ បច្ចុប្បន្នមានទីលំនៅភូមិ-ឃុំកើតហេតុ ។ មូលហេតុ៖…

រថយន្តក្រុមហ៊ុនដឹកជញ្ជូន ឡោ ម៉េងហួត L.M.H កៀរម៉ូតូ បណ្ដាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់

កំពង់ធំៈ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៨និង០៥នាទីព្រឹក លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ២១១-២១២ ភូមិព្រះនង្គ័ល ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចររថយន្ត កៀរម៉ូតូក្នុងទិសដៅស្របគ្នាពីត្បូងទៅជើង(ភ្នំពេញ-សៀមរាប)។ រថយន្តម៉ាកហ៊ីណូ ពណ៌បៃតង ផ្លាកលេខចង្កូតស្តាំ PRV-0025 (របស់ក្រុមហ៊ុនដឹកជញ្ជូន ឡោ…

ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យរងរបួសធ្ងន់-ស្រាល់មនុស្ស៣នាក់ នៅផ្លូវជាតិលេខ៦

កំពង់ធំៈ នៅវេលាម៉ោង៨និង០០នាទីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ១១១.១១២ ចំណុចភូមិស្វាយ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ២គ្រឿងបុកគ្នា បណ្ដាលឲ្យរបួសធ្ងន់-ស្រាលមនុស្ស៣នាក់ និងខូចខាតម៉ូតូ០២គ្រឿង ។ សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ធំ 1J-2670…

សំណាងណាស់ដែលអ្នកដុតតែមិនស្គាល់អត្តសញ្ញាណ

កំពង់ធំៈ ថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២០ វេលាម៉ោង៣និង១៥នាទីមានករណីអគ្គិភ័យឆេះជញ្រ្ជាំងស្រូវចំនួន០១លើក ស្ថិតនៅ ភូមិគូរ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ មូលហេតុ:ប្រជាពលរដ្ឋដុតតែមិនស្គាល់អត្តសញ្ញាណ។ ហេតុការណ៍ខាងលើមានរថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍បានចេញអន្តរាគមន៍ចំនួន០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០១រថយន្តស្មើ៤ម៉ែត្រគុបរលត់ទាំងស្រុងមិនបណ្តាលឱ្យឆេះរាលដាលបន្ត។ កម្លាំងចុះអន្តរាគមន៍សរុបចំនួន១៨នាក់ដឹកនាំដោយលោកវរសេនីយ៍ត្រី សុឹម ហឿន អធិការរងស្រុកបារាយណ៍៕  

ម៉ូតូបុកម៉ូតូសណ្ដោងរ៉ឺម៉ក បណ្ដាលឲ្យមនុស្ស ២នាក់ រងរបួសធ្ងន់ នៅស្រុកបារាយណ៍

កំពង់ធំៈ កាលពីវេលាម៉ោង ៥និង០០នាទីព្រឹកឈានចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ១១២-១១៣ ចំណុចភូមិជីអោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូសណ្ដោងរ៉ឺម៉កពីក្រោយ ទិសដៅស្របគ្នាពីត្បូងទៅជើង បណ្ដាលឲ្យរបួសធ្ងន់០២នាក់។ ម៉ូតូម៉ាក ហុងដា វីសិន ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ…

អាសូរណាស់ម្ដាយយើងម្ដាយគេ! ភ្លឺឡើងមិនទាន់ធាក់កង់លក់នំ ដើម្បីដោះស្រាយជីវភាព តែអកុសលត្រូវរថយន្តបុកស្លាប់

កំពង់ធំៈ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ០៥និង០០នាទីព្រឹក លើកំណាត់ផ្លូវជាតិលេខ៧១ គីឡូម៉ែត្រលេខ៥៧-៥៨ ភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកអ្នកជិះកង់ ទិសដៅស្របគ្នាពីកើតទៅលិច បណ្ដាលឲ្យស្លាប់មនុស្សម្នាក់។ អ្នកជិះកង់ឈ្មោះ ហ៊ុន ថេត ភេទស្រី អាយុ…

អគ្គិភ័យឆេះ ព្រះវិហារយេស៊ូ២ខ្នងទាំងយប់ នៅខេត្តកំពង់ធំ

កំពង់ធំៈ កាលពីវេលាម៉ោង២៤ និង០០ នាទីយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ មានករណីអគ្គិភ័យឆេះមជ្ឈមណ្ឌល H I L (វិហារយេស៊ូ) ចំនួន០២ខ្នង ស្ថិតនៅភូមិបឹងខាងជើង ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ អ្នកគ្រប់គ្រងឈ្មោះ ខេង សុគន្ធ ភេទប្រុស…

អ្នកជិះកង់ឆ្លងថ្នល់ មិនប្រយ័ត្នត្រូវម៉ូតូបុករបួសធ្ងន់នៅខេត្តកំពង់ធំ

កំពង់ធំៈ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៥និង១០នាទី លើផ្លូវលំក្រាលកៅ ភូមិកំពង់ពោន ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរម៉ូតូបុកអ្នកជិះកង់ឆ្លងផ្លូវ បណ្ដាលអោយ របួសធ្ងន់០១នាក់(ប្រុស) របួសស្រាល០៣នាក់(ស្រី០១នាក់) ខូចខាត កង់០១គ្រឿង ម៉ូតូម៉ាកហុងដាគុប(បើកបរទឹសដៅពីជើងទៅត្បូង)ដោយឈ្មោះ សឿង.ហេងអួយ ភេទប្រុស អាយុ១៤ឆ្នាំ…