បុរសម្នាក់មានជំងឺឆ្កួតជ្រូកធ្លាក់ចូលរណ្តៅ បណ្ដាលឲ្យស្លាប់

កំពង់ធំៈ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៦និង៣០នាទី មានករណីមនុស្សលង់ទឹកស្លាប់ម្នាក់ ស្ថិតនៅចំណុចក្រុមហ៊ុនបារាំង ភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ។ ជនរងគ្រោះឈ្មោះ ហែម ប្រុស ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិសង្កែជ្រុំ ឃុំឈូកខ្សាច់…

Update៖​សិស្សវិទ្យាល័យជួនណាត ២នាក់ស្លាប់និងរបួស៤នាក់ដែលអ្នកបើកបររថយន្តធុនធំស្រវឹងស្រារបើកបុក

កំពង់ចាមៈ ករណីគ្រោះថ្នាក់ចរាចណ៍ដែលគួរឲ្យរន្ធត់បណ្តាលឲ្យមនុស្ស២នាក់ស្លាប់និងរបួសធ្ងន់ស្រាល៤នាក់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង២០នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ ៧ ស្ថិតក្នុងភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ តាមប្រភពព័ត៌មានរថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ ទឹកប៊ិច ពាក់ស្លាកលេខ កំពង់ចាម 3A 4058…

សង្ស័យតៃកុងងោកមួយភាំង បើករថយន្តបុកម៉ូតូចំនួន០២គ្រឿង ស្លាប់ម្នាក់ និងរបួស ៣នាក់

កំពង់ធំៈ នៅវេលាម៉ោង០៦ និង២០នាទីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ៩៤-៩៥ ភូមិសូយោង ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរ រថយន្តបុកម៉ូតូចំនួន០២គ្រឿង ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យស្លាប់ម្នាក់ (ប្រុស) របួសធ្ងន់ម្នាក់ (ប្រុស) របួសស្រាល០២នាក់ (ស្រី០១នាក់)…

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ៣ខ្នង ខូចខាតទ្រព្យសម្បតិ្ដ មាស ៨ជី លុយជាច្រើនពាន់ដុល្លារ និងសម្ភារៈមួយទៀត

កំពង់ធំៈ នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១២និង០០នាទីថ្ងៃត្រង់ មានករណីអគ្គិភ័យឆេះផ្ទះចំនួន ៣ខ្នង ស្ថិតក្នុងភូមិត្រដកពង ឃុំពង្រ ស្រុកតាំងគោក។ ១.ម្ចាស់ផ្ទះឈ្មោះ សាយ កុសល់ ភេទប្រុស ៤៤ឆ្នាំ ប្រពន្ធឈ្មោះ សៀង គឹមហ៊ាន់…

កម្មករអគ្គិសនីម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ នៅខេត្តកំពង់ធំ

កំពង់ធំៈ នៅវេលាម៉ោង ៨និង៤០នាទីយប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ លើកំណាត់ផ្លូវលំក្រាលកៅស៊ូ ភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ត បណ្តាលឲ្យស្លាប់មនុស្សម្នាក់។ ម៉ូតូម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ស្លាកលេខកំពង់ចាម 1J-2269 ធ្វើដំណើរពីលិចទៅកើតបើកបរដោយឈ្មោះ…

សូមមេត្តាប្រុងប្រយ័ត្ន នៅពេលមានភ្លៀងនិងខ្យល់

កំពង់ធំៈ ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០១៩ នៅវេលាម៉ោង៤និង១០នាទី មានករណីខ្យល់កន្រ្តាក់១លើកស្ថិតនៅភូមិស្រឡៅតូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ បណ្តាលឲ្យដួលរលំ របើកដំបូលរោងដាក់សម្ភារ១ខ្នង ម្ចាស់រោងឈ្មោះ អ៊ុ សេត ភេទប្រុស អាយុ៥៨ ឆ្នាំ រោងទំហំ៤មx១០ម សង់ផ្ទាល់ដី…

បុរសម្នាក់ដេកស្លាប់លើគ្រែលក់ដូរក្នុងអនុវិទ្យាល័យត្នោតជុំ សង្ស័យករណីឃាតកម្ម

កំពង់ធំៈ នៅយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ យុវជនម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅលើគ្រែលក់ដូរ ក្នុងបរិវេណសាលារៀនអនុវិទ្យាល័យត្នោតជុំ ភូមិត្នោតជុំទី១ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ក្រោយទទួលបណ្តឹងកាលពីវេលាម៉ោង ៥និង៣០នាទីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ពីប្រជាពលរដ្ឋលក់ដូរនៅទីនោះថា មានមនុស្សស្លាប់ ទើបកម្លាំងជំនាញខេត្ត និងស្រុកចុះទៅស្រាវជ្រាវពិនិត្យដល់កន្លែងកើតហេតុ សពមានឈ្មោះ…

ឃាត់ជនសង្ស័យប្រុសស្រី៤នាក់ ជាមេក្លោងជួញដូរ ចែកចាយ និងប្រើប្រាស់នូវសារធាតុញៀន

កំពង់ធំៈ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១០និង៣០នាទី លោក ងួន ហ៊ាង នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចាត់ចែងកសាងនីតិវិធី បញ្ជូនជនសង្ស័យរួមជាមួយវត្ថុតាងទៅសាលាដំបូងខេត្តកំពង់ធំ ដើម្បីចាត់ការបន្ត ។ ដែលករណីនេះ ត្រូវបានបង្ក្រាបកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង…

បាតុភូតខ្យល់កន្រ្តាក់បណ្ដាលឲ្យបង្គោងភ្លើងទ្រេត និងដួលជាច្រើនដើម នៅកំពង់ធំ

កំពង់ធំៈ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៦និង០០នាទី មានករណីខ្យល់កន្រ្តាក់ ស្ថិតនៅលើទំនប់ (មាត់បឹងរៀលតំបន់វាលក្រោម) ភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ បណ្តាលឲ្យខូចខាតដូចជា: -រលំរោងស្នាក់នៅបណ្តោះអាសន្នរបស់ប្រជាពលរដ្ឋចំនួន ៤រោង -របើកដំបូលសាលារៀនចំនួន ១ខ្នង -រលំដួលបង្គោងភ្លើងចំនួន ២ដើម និងទ្រេតចំនួន១០ដើម។…

ត្រាក់ទ័រសណ្តោងរ៉ុម៉ក ប៉ះគ្នាជាមួយម៉ូតូ១គ្រឿង បណ្ដាលឲ្យស្លាប់បុរសម្នាក់

កំពង់ធំៈ នៅវេលាម៉ោង១២ ថ្ងៃត្រង់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២៩១៩ លើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១១៣-១១៤ ភូមិថ្នល់ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកត្រាក់ទ័រសណ្តោងរ៉ុម៉ក ក្នុងទិសដៅស្របគ្នា (ពីត្បូងទៅជើង) បណ្ដាលឲ្យស្លាប់បុរសម្នាក់។ ម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស្លាកលេខកំពង់ធំ…