អាណោចអាធ័មណាស់! កុមារីអាយុ៩ឆ្នាំម្នាក់ ចុះងូតទឹកស្រះ បណ្តាលឲ្យលង់ស្លាប់

កំពង់ធំៈ ថ្ងៃអាទិត្យ១៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនិងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៦និង០៣នាទី មានករណីកុមារីម្នាក់លង់ទឹកស្រះស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅត្រង់ចំណុចភូមិគូរ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ សពជនរងគ្រោះឈ្មោះ ម៉ី ស្រីកា…

ខ្សែភ្លើងឆក់បុរសម្នាក់ស្លាប់ នៅរោងសិប្បកម្មដែកយីហោចែត្រូ

កំពង់ធំៈ ថ្ងៃពុធ១១កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោង០៨និង៤១នាទី មានករណីមនុស្សឆក់ខ្សែភ្លើងស្លាប់ចំនួន០១លើក បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង នៅចំណុចរោងសិប្បកម្មដែកយីហោ ចែត្រូ ស្ថិតក្នុងភូមិថ្នល់ជាតិ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។…

អាសូរណាស់! មន្ត្រីអាវុធហត្ថស្រុកតាំងគោកម្នាក់ កំពុងឈរលើចិញ្ចើមថ្នល់បំពេញបេសកកម្មសុខៗ ត្រូវបុរសម្នាក់បើករថយន្តបុកស្លាប់

កំពង់ធំៈ កាលពីវេលាម៉ោង ៤និង៤០នាទីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ មានករណីបុរសម្នាក់បើករថយន្តបុកមន្ត្រីកងរាជអាហត្ថស្រុកតាំងគោក បណ្ដាលឲ្យស្លាប់ ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៩៨-៩៩ ភូមិថ្លា ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។ ជនរងគ្រោះឈ្មោះ សាន់ ថា ភេទប្រុស អាយុ ៤៥ឆ្នាំ…

ក្មេងបុរសម្នាក់ដើរជាន់ខ្សែភ្លើងម៉ូទ័របូមទឹក បណ្តាលឲ្យឆក់ស្លាប់ នៅខេត្តកំពង់ធំ

កំពង់ធំៈ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៨និង០០នាទី ស្ថិតចំណុចភូមិកងមាស ឃុំត្នោតជុំ ស្រុកបារាយណ៍​ ខេត្តកំពង់ធំ មានករណីខ្សែភ្លើងឆក់មនុស្សស្លាប់ចំនួន០១លើក។ ជនរងគ្រោះឈ្មោះ គង់ ជីណេត ភេទប្រុស អាយុ ៨ឆ្នាំ។ មូលហេតុ៖ ដើរជាន់ខ្សែភ្លើងម៉ូទ័របូមទឹកបណ្តាលឲ្យឆក់ស្លាប់។ ក្រោយពីកើតហេតុសមត្ថកិច្ច…

ស្លាប់៤ និងរបួសធ្ងន់១០នាក់បន្ទាប់ពីរថយន្តបែនដឹកដី រ៉េចង្កូតទៅបុករថយន្តសាំងយ៉ុងដឹកអ្នកដំណើរ

កំពង់ធំៈ យ៉ាងហោចណាស់មនុស្ស៤នាក់បានស្លាប់ និង១០នាក់ផ្សេងទៀតរងរបួសធ្ងន់ ក្នុងករណីគ្រោះចរាចរណ៍មួយ រវាងរថយន្តបែនដឹកដី រ៉េចង្កូតទៅបុករថយន្តសាំងយ៉ុងដឹកអ្នកដំណើរ ពេញទំហឹងក្នុងទិសដៅច្រាស់គ្នា។ ហេតុការណ៍គ្រោះថ្នាក់គ្រោះចរាចរណ៍ដ៏រន្ធត់ខាងលើនេះកើតឡើងនៅវេលាម៉ោង៥និង២៥ នាទីល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ តាមបណ្តោយផ្លូវលេខ៦ ផ្លូវអាស៊ានវាងផ្សារកំពង់ថ្ម ស្ថិតភូមិទួលសង្កែ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តពង់ធំ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា: មុនពេលកើតហេតុគេឃើញរថយន្តសាំងយ៉ុងចេញពីត្បូងទៅជើង ឯរថយន្តបែនចាក់ដីអស់…

បុរសម្នាក់ជិះម៉ូតូទៅបុកគូទរថយន្ត១គ្រឿង មិនចាំម៉ាក ដួលបោកក្បាលស្លាប់ លើស្ពានជ្រោយចង្វា

ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿង បោះពួយឡើងលើស្ពានជ្រោយចង្វាចាស់ ជ្រុលទៅបុករថយន្តមួយគ្រឿង មិនចាំម៉ាកពីក្រោយពេញទំហឹង បណ្ដាលឲ្យដួលបោកក្បាលស្លាប់ យ៉ាងអាណោចអាធ័ម នៅចំណុចលើស្ពានជ្រោយចង្វាចាស់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ សពជនរងគ្រោះឈ្មោះ ហៀត រ៉ពីគីន ភេទប្រុស អាយុ២៨ឆ្នាំ មានស្រុកកំណើត ភូមិដូនប៉ែន ឃុំបឹង…

ក្មេងប្រុសម្នាក់ចុះលេងទឹកស្រះ បណ្ដាលឲ្យលង់ស្លាប់

កំពង់ធំៈ ថ្ងៃសុក្រ ០៨កើត ខែផល្គុន ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១វេលាម៉ោង ១២និង៣០នាទីរសៀល ស្ថិតនៅចំណុចភូមិស្លាកែត ឃុំក្រវ៉ា ស្រុកបារាយណ៍ មានករណីមនុស្សលង់ទឹកស្លាប់ចំនួន០១លើក។ ជនរងគ្រោះឈ្មោះ ដុង រាត្រី ភេទប្រុស អាយុ ០៦ឆ្នាំ…

ក្មេងប្រុសអាយុ ៤ឆ្នាំម្នាក់ រអិលជើងធ្លាក់ចូលទឹកស្រះ បណ្តាលឲ្យលង់ស្លាប់

កំពង់ធំៈ ថ្ងៃពុធ០៦កើត ខែផល្គុន ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៣និង៣០នាទី ស្ថិតនៅចំណុចភូមិព្រៃស្រង៉ែ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ មានករណីមនុស្សលង់ទឹកស្លាប់ចំនួន០១លើក ជនរងគ្រោះឈ្មោះ សិម ចាន់លាប ភេទប្រុស អាយុ ៤ឆ្នាំ…

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់១ខ្នងនៅខេត្តកំពង់ធំ

កំពង់ធំៈ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង១៤និង០០នាទី ស្ថិតនៅចំណុចភូមិពោធិ៍ពី ឃុំបារាយណ៍ ស្រុកបារាយណ៍ មានករណីអគ្គិភ័យឆេះផ្ទះចំនួន០១លើក -ម្ចាស់ឈ្មោះ ស ហន ភេទប្រុស អាយុ៦៥ឆ្នាំ ប្រពន្ធឈ្មោះ ណាំ ហឿន អាយុ៦០ឆ្នាំ -ប្រភេទសំណង់:…

ផ្ទះពលរដ្ឋមួយកន្លែង ត្រូវអគ្គិភ័យឆេះ បណ្តាលឲ្យខូចខាតទាំងស្រុង ​

កំពង់ធំៈ ថ្ងៃពុធ០៦រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង០៣និង៤៥នាទី ស្ថិតនៅចំណុចភូមិប្រនាគ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីអគ្គិភ័យឆេះផ្ទះចំនួន០១លើក ។ ម្ចាស់ឈ្មោះ ហ៊ុត កុយ ភេទប្រុស…