ឃាត់ខ្លួនតាចាស់វ័យ៦៩ឆ្នាំម្នាក់ ក្រោយកាប់ស្ត្រីម្នាក់៤ពូថៅស្លាប់ ព្រោះទំនាស់ព្រំដីស្រែ

បន្ទាយមានជ័យៈ តាចាស់វ័យ៦៩ឆ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ចាប់ខ្លួនបន្ទាប់ពីបានធ្វើសកម្មភាព យកពូថៅដៃ កាប់សម្លាប់ស្រី្តម្នាក់វ័យ៧៤ឆ្នាំ នៅភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ព្រោះទំនាស់រឿងព្រំដី ហើយបានរត់គេចខ្លួន ក្រោយមកសមត្ថកិច្ចបានស្រាវជ្រាវចាប់ខ្លួន និងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ។ លោកឧត្តមសេនីយ៍ត្រី នូ…

ហេតុអ្វី!ទំនាស់ព្រំដីជាប់គ្នាឃាតករម្នាក់វ័យ៦៧ឆ្នាំ កាប់ជនរងគ្រោះ៤ពូថៅស្លាប់ក្នុងថ្លុកឈាម រួចរត់គេចខ្លួនបាត់ស្រមោល

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា លោកយាយវ័យ៧៤ឆ្នាំម្នាក់ត្រូវបានឃាតករវ័យ៦៧ឆ្នាំ យកពូថៅកាប់ចំនួន០៤ពូថៅបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមខណៈពេលកំពុងដេកលង់លក់នៅក្រោមផ្ទះពេលថ្ងៃត្រង់ ។ ហេតុការណ៍នៃអំពើឃាត កម្មនេះបានកើតឡើងនៅវេលាម៉ោង១២និង០៥នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ នៅភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖…

អាសូរណាស់! ទៅដេកក្នុងគម្ពោធព្រៃហើយនៅមានរថយន្តបើកទៅកិនក្បាលបណ្តាលឲ្យស្លាប់ទៀត

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ស្ត្រីម្នាក់សង្ស័យជាមនុស្សវិកលចរិក បានដេកស្លាប់ក្នុងថ្លុកឈាមនៅក្នុងគម្ពោធព្រៃដែលចម្ងាយពីផ្លូវជាតិលេខ៦ ជាង១៦ម៉ែត្រ សង្ស័យមានរថយន្តបើកទៅកន្លែងនោះជាន់ត្រូវក្បាលបណ្តាលឲ្យស្លាប់ ហើយអ្នកបើកបររថយន្តបានបើករត់គេចខ្លួនបាត់ស្រមោល ។ សពស្ត្រីរងគ្រោះត្រូវបានគេប្រទះឃើញស្លាប់ វេលាម៉ោង១២ព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នៅក្រោមដើមចាន់គិរីមានដើមកន្ទ្រង់ចំណុច គោកដូនអូកនៅខាងលិចភូមិឈ្នួរ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯក…

រដ្ឋបាលខេត្តបាត់ដំបង ព្រមានដល់សមត្ថកិច្ច ដែលឃុបឃិតលួចកាប់ទន្ទ្រានដីព្រៃលិចទឹកទាំងអស់ត្រូវដកខ្លួនចេញជាបន្ទាន់

អភិបាលរងខេត្តនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបានព្រមានដល់សមត្ថកិច្ច ដែលឃុបឃិតលួចកាប់ទន្ទ្រានដីព្រៃលិចទឹកទាំងអស់ត្រូវដកខ្លួនចេញជាបន្ទាន់ បើមិនដូច្នេះទេត្រូវប្រឈមផ្លូវច្បាប់មិនលើក លែង ។ លោកបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នឹងចាត់វិធានការនៅពេលឆាប់ៗខាងមុខនេះ ហើយក្រសួងនឹងមានបើកកិច្ចប្រជុំនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ពិភាក្សាដាក់វិធានការ ទប់ស្កាត់ការលួចកាប់ទន្ទ្រានព្រៃលិចទឹក ខណៈអាជ្ញាធរខេត្ត ក៏បានស្នើក្រសួង ជួយដាក់បង្គោលដៅចំណុចតំបន់ព្រៃលិចទឹកបន្ថែម ក្នុងភូមិសាស្ត្រស្រុកមួយចំនួន ។ អ្នកនាំពាក្យខាងលើបានឱ្យដឹងថា…

ក្មេងទំនើង ២ក្រុម ត្រូវកម្លាំងនគរបាលឃាត់អប់រំ ករណីបង្កភាពអនាធិបតេយ្យតាមទីសាធារណៈ

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៩និង០០នាទី កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុករុក្ខគីរី បានធ្វើការបង្ក្រាបករណីក្មេងទំនើងបង្កភាពអនាធិបតេយ្យតាមទីសាធារណៈ ចំនួន០២ក្រុមមានគ្នាចំនួន ០៧នាក់ ដែលបង្កជម្លោះឈ្លោះប្រកែកគ្នានៅចំណុចផ្លូវកៅស៊ូស្ថិតនៅភូមិព្រៃខ្លូត ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ លោកវរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការនគរបាលស្រុករុក្ខគីរី បានរាយការណ៍អោយដឹងថា…

សូមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងអត្តសញ្ញាណប័ណ្ណ ដូចខាងក្រោមទាក់ទងមកយកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ

យោងតាមផេករបស់អធិការដ្ឋាននគរបាល ស្រុកព្រះនេត្រព្រះ សូមគោរពជំរាបជូនបងប្អូនប្រជាពលរដ្ឋដែលមាន ឈ្មោះក្នុងអត្តសញ្ញាណបណ្ណ័ ដូចដែលបង្ហោះនេះសូមទាក់ទងមកយកនៅប៉ុស្តិនគរបាលរដ្ឋបាលឃុំក្នុងទីលំនៅ ឬ ទាក់ទងពត៍មានមកលេខទូរសព្ទ័ អធិការ 0975868686 (សូមអរគុណ)៕  

ខេត្តបន្ទាយមានជ័យ ៖​ មនុស្ស០២នាក់បានស្លាប់និង០១នាក់រងរបួសធ្ងន់ នៅក្នុងហេតុកការណ៍គ្រោះថ្នាក់ចរាចរណ៍

យ៉ាងហោចណាស់ក៏មានមនុស្ស០២នាក់បានស្លាប់និង០១នាក់រងរបួសធ្ងន់ នៅក្នុងហេតុកការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន២ករណីជាបន្តបន្ទាប់ ដោយម៉ូតូបុកជាមួយគោយន្តកន្ត្រៃនិងរថយន្តបុកជាមួយគោយន្តកន្ត្រៃ នៅក្នុងភូមិរហាល ឃុំរហាល ស្រុកព្រះ​នេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងងថា៖ នៅវេលាម៉ោង០៧និង២០នាទីយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចបង្គោលខ្សែភ្លើងលេខ០៣៧៧ លើកំ ណាត់ផ្លូវជាតិលេខ៦…

ស្លាប់២នាក់ របួសធ្ងន់ម្នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍២លើក បន្តបន្ទាប់គ្នា នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យ៉ាងហោចណាស់ ក៏មានមនុស្ស០២នាក់ បានស្លាប់និង០១នាក់ រងរបួសធ្ងន់ នៅក្នុងហេតុកការណ៍ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន២ករណីជាបន្តបន្ទាប់ ដោយម៉ូតូបុកជាមួយគោយន្តកន្ត្រៃ និងរថយន្តបុកជាមួយគោយន្តកន្ត្រៃ នៅក្នុងភូមិរហាល ឃុំរហាល ស្រុកព្រះ​នេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯក មាស…

អាសូរណាស់! បុរសម្នាក់អង្គុយមុខរថយន្តខណៈមិត្តភក្តិឡើងបើកមិនចាប់អារម្មណ៍បណ្តាលឲ្យកិនស្លាប់នៅនិងកន្លែង

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់ត្រូវបានរថយន្តប្រភេទបែនដឹកដីកិនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខណៈកំពុងអង្គុយហើយមិត្តភក្តិម្នាក់ទៀតឡើងទៅបញ្ជារថយន្តដើម្បីបែនដីចេញពីទ្រុងដោយមិនបានដឹងថាជនរងគ្រោះមិនទាន់ក្រោកចេញពីមុខកង់រថយន្ត។ ករណីនេះកើតឡើងនៅវេលាម៉ោង០៨និង១០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នៅភូមិដូនឡឹក ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ប្រភពពីនគរបាលមូលដ្ឋានឃុំសំបួរបានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះសេង ហ៊ឺ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរអ្នកបើកបររថយន្តរស់ នៅភូមិស្រមោច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។…

កម្លាំងនគរបាល ឃាត់រថយន្តចំនួន០៤គ្រឿង ករណីដឹកដីលើសទម្ងន់ មកធ្វើការអប់រំនិងកិច្ចសន្យា

​​​បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងងថា នគរបាលស្រុកភ្នំស្រុក នៅវេលាម៉ោង០៤ល្ងាច ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ បានធ្វើការស្ទាក់ឃាត់រថយន្តចំនួន០៤គ្រឿង ដឹកដីលើសទម្ងន់នៅចំណុចផ្លូវអក្សរ (T) ​ផ្លូវបំបែកទៅឃុំណាំតៅ និងឃុំស្ពានស្រែង ស្ថិតក្នុងឃុំភ្នំដី ស្រុកភ្នំស្រុក មកធ្វើការអប់រំនិងធ្វើកិច្ចសន្យា នៅអធិការដ្ឋាន នគរបាលស្រុកភ្នំស្រុក ។…