ឡានធំបើកលឿនបុកម៉ូតូពីក្រោយ រួចបន្តទៅបុក រថយន្តតូច ២គ្រឿងទៀត បណ្ដាលឲ្យមនុស្ស ៧នាក់ រងរបួសធ្ងន់ស្រាល នៅស្រុកក្រឡាញ់

សៀមរាបៈ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២0២០ វេលាម៉ោង ៥និង៤៥នាទីទៀបភ្លឺ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាង ម៉ូតូ និងរថយន្តធុនធំ ព្រមទាំងរថយន្តតូច ២គ្រឿង នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះKmលេខ ៣៥៣និង៣៥៤ ស្ថិតនៅភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប (មុខសាលារៀនសាមគ្គី)។ មានរថយន្តធុនធំ…

រថយន្តតូចធំ ហាមឃាត់បណ្តាះអាសន្ន ឲ្យមកផ្លូវជាតិលេខ៦វិញ ករណីស្រុតក្បាលស្ពាន នៅស្រុកមង្គលបូរី

បន្ទាយមានជ័យៈ យោងតាមផេកអធិការដ្ឋាននគរបាល ស្រុកព្រះនេត្រព្រះបានឲ្យដឹងថា សូមជំរាបជូនបងប្អូនដែលធ្វើដំណើរតាមស្រុកព្រះនេត្រព្រះ ពីភ្លើងស្ទប់ ទៅ ស្រុកមង្គលបូរី អ្នកធ្វើដំណើរតាមរថយន្តតូចធំ ហាមឃាត់បណ្តាះអាសន្នឲ្យមកផ្លូវជាតិលេខ៦វិញ ដោយករណីស្រុតក្បាលស្ពាន នៅ កុយម៉ែង ស្រុកមង្គលបូរី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០៕

ករណីពស់ចឹក នៅយប់តែមួយ កន្លែងផ្សេងគ្នា បណ្តាលឲ្យមនុស្ស៣នាក់ រងរបួស ក្នុងនោះមានព្រះសង្ឃ១អង្គ

បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានមនុស្សចំនួន០៣នាក់ ក្នុងនោះមានព្រះសង្ឃ០១អង្គ បានរងគ្រោះដោយសត្វពស់ចឹក ។ នេះបើតាមការអះអាងរបស់លោកវេជ្ជបណ្ឌិត ឡេច័ន្ទ សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ នៅយប់ ថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២០នេះ ។ ជនរងគ្រោះទាំង០៣នាក់ ត្រូវ…

រថយន្តឆាមរអិលរេចង្កូតទៅបុកម៉ូតូ បណ្តាលឲ្យបុរស២នាក់ រងរបួសធ្ងន់

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា មនុស្សចំនួន០២នាក់ បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងរថយន្តបុកជាមួយម៉ូតូ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤និង៤៥នាទីរសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ នៅលើផ្លូវលំវិស្វកម្មទៅភូមិតេជោភ្នំឆ័ត្រ ចំណុចផ្លូវកោង ស្ថិតក្នុងភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។…

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ករណីកាប់ប្រពន្ធ

បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ ឈ្មោះ ហាន តៃ ភេទប្រុសអាយុ ៥០ឆ្នាំ នៅភូមិសាលាឆេះ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ទៅសាលាដំបូងខេត្ត នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា ។…

សាហាវណាស់! អតីតស្វាមី ប្រច័ណ្ឌស្រ្តីជាប្រពន្ធ យកកាំបិតកាប់មិនញញើតដៃ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ

បន្ទាយមានជ័យៈ នៅវេលាម៉ោង៩និង២៣នាទីនាពេលយប់ថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០២០ មា​នករណីអំពើហិង្សាមួយកើតឡើង បុរសម្នាក់បានលែងលះគ្នា ជាមួយប្រពន្ធបានរយៈពេលជាង១០ថ្ងៃ ហើយបែរជាមានចិត្តប្រច័ណ្ឌជាមួយស្ត្រីជាប្រពន្ធ បានយកកាំបិតកាប់មិនញញើតដៃ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ស្ថិតនៅក្នុងភូមិសាលាឆេះ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ជនរងគ្រោះ ឈ្មោះ ឃាង ឆវី ភេទស្រី អាយុ៤៨ឆ្នាំ…

កម្លាំងអាវុធហត្ថឃាត់ខ្លួនអ្នកជួញដូរគ្រឿងញៀនម្នាក់ នៅខេត្តបន្ទាយជ័យ

បន្ទាយមានជ័យៈ យោងតាមផេកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឲ្យដឹងថា នៅវេលាម៉ោង ១០និង១០នាទី ថ្ងៃទី០៣/០៩/២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋាន អ.ហ ស្រុកព្រះនេត្រព្រះ ដឹកនាំដោយលោកវរសេនីយ៍ឯក ជា តារា មេ/ការរង អ.ហ ខេត្ត ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់ ហើយឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ឈួន គីមហួត…

ទុស្សេខ្សែភ្លើងបង្កជាអគ្គិភ័យឆាបឆេះផ្ទះ ១ខ្នង ស្ទើរតែទាំងស្រុង នៅស្រុកព្រះនេត្រព្រះ

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ហេតុការណ៍គ្រោះអគ្គិភ័យបានកើតឡើងនៅវេលាម៉ោង ១១យប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នៅភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យផ្ទះ០១ខ្នង ធ្វើអំពីឈើលើ ថ្ម ក្រោម ខូចខាត អស់ស្ទើរតែទាំងស្រុង ។ លោកវរសេនីយ៍ឯក មាស…

ស្រ្តីវ័យក្មេងម្នាក់ មានវិបត្តិផ្លូវចិត្ត ចងកធ្វើអត្តឃាត បណ្តាលឲ្យបាត់បង់ជីវិត

បន្ទាយមានជ័យៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ស្ត្រីម្នាក់វ័យ២២ឆ្នាំ បានធ្វើអត្តឃាតសម្លាប់ខ្លួន ដោយចងក ដោយឪពុកម្តាយសង្ស័យថា មូលហេតុព្រោះតែវិបត្តិស្នេហា ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នៅភូមិទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ប្រភពព័ត៌មានពីនគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថា…

ករណីឆ្លងចរន្តអគ្គិសនីឆេះកុដិ ខណៈព្រះសង្ឃចូលសូត្រធម៌ក្នុងព្រះវិហារអស់

បន្ទាយមានជ័យៈ នៅថ្ងៃច័ន្ទ ៦ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៤និង៣០នាទីទៀបភ្លឺ មានភ្លើងឆេះកុដិលោកនៅវត្ត អជ្ជបាលនិគ្រោធសុធារាម (វត្តដូនច្រែង) នៅភូមិដូនច្រែង ឃុំព្រះនេត្រព្រះ អស់ចំនួន…